ព័ត៌មានអន្ដរជាតិ
លោក Pita លាលែងពីតំណែង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ
លោក Pita Limjaroenrat បានសម្រេចចិត្តចុះចេញពីតំណែង ជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ដោយបើកផ្លូវឲ្យគណៈកម្មាធិការរបស់ខ្លួន ជ្រើសរើសអ្នកជំនួសគាត់។

តាមការបង្ហោះលើ Facebook របស់ខ្លួននៅថ្ងៃសុក្រទី១៥ខែកញ្ញា, ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការពិគ្រោះជាមួយគណៈកម្មាធិការរដ្ឋបាលរបស់គណបក្សនិងសមាជិកសភា។
ការលាលែងពីតំណែងរបស់គាត់ ក៏កើតឡើងផងដែរ ចំពេលនាយករដ្ឋមន្ត្រីថ្មីនិងគណៈរដ្ឋមន្ត្រី ចាប់ផ្តើមការងារជាផ្លូវការ ក្រោយថ្លែងការណ៍អំពីគោលនយោបាយនៅក្នុងសភា។

លោក Pita បានដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ទទួលជ័យជម្នះក្នុងការបោះឆ្នោត ក្រោយប្រជាពលរដ្ឋ មិនពេញចិត្តចំពោះការគ្រប់គ្រងដោយយោធា រយៈពេលជិតមួយទសវត្សរ៍។
ទោះបីជាយ៉ាងណាក៏ដោយ ប្លុកអភិរក្សនិយមនៅក្នុងសភា បានរារាំងគាត់មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី ហើយក្រោយមកត្រូវបានព្យួរជាសមាជិកសភា។
បន្ទាប់មកទៀត គណបក្សចលនាឆ្ពោះទៅមុខ បានចាកចេញពីភាពជាដៃគូចម្រុះ ជាមួយគណបក្សភឿថៃ ហើយភឿថៃ បានបន្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សគាំទ្រយោធា៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក Pita នៅមានឱកាសឈរឈ្មោះម្តងទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


