ព័ត៌មានអន្ដរជាតិ
លោក Pita ទទួលបានសិទ្ធិ ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ
តាមការចុះផ្សាយរបស់ Thai PBS នៅថ្ងៃពុធទី២៤, តុលាការធម្មនុញ្ញថៃ បានសម្រេចថា អតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat គ្មានទោសឡើយ ចំពោះបទចោទប្រកាន់ដែលថា គាត់បានចូលរួមការបោះឆ្នោតឆ្នាំមុន ទាំងដែលខ្លួនកំពុងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលនេះមានន័យថា លោក Pita អាចរក្សាអាសនៈសភារបស់ខ្លួន ហើយសេចក្តីសម្រេចនេះ ក៏បើកផ្លូវឲ្យគាត់ វិលត្រលប់មកប្រឡូកក្នុងឆាកនយោបាយសាជាថ្មីផងដែរ បន្ទាប់ពីការហាមឃាត់មិនឲ្យបំពេញមុខងារនីតិបញ្ញត្តិ តាំងពីខែកក្កដាឆ្នាំមុនមក។

តុលាការសម្រេចថា iTV លែងជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទៀតហើយ ដូច្នេះការកាន់កាប់ភាគហ៊ុនរបស់ Pita នៅក្នុងក្រុមហ៊ុននេះ មិនបំពានរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតទេ។
សូមបញ្ជាក់ជាថ្មី ជម្លោះនយោបាយប្រឆាំងលោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស ចលនាឆ្ពោះទៅមុខ បានចាប់ផ្តើមឡើងក្នុងខែឧសភាឆ្នាំមុន នៅពេលគណៈកម្មាធិការរៀបចំការបោះឆ្នោត ដាក់ការចោទប្រកាន់គាត់ពីបទកាន់កាប់ភាគហ៊ុនចំនួន៤២០០០ហ៊ុននៅក្នុងក្រុមហ៊ុន iTV Plc ដែលត្រូវបានចុះបញ្ជីជាអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។
មាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញថៃចែងថា ម្ចាស់ឬម្ចាស់ភាគហ៊ុននៃកាសែត ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត គឺត្រូវបានហាមឃាត់មិនឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតឡើយ។
ក្រោយមក EC បានបញ្ជូនសំណុំរឿងនេះទៅតុលាការធម្មនុញ្ញ ហើយក៏សម្រេចឲ្យព្យួរលោក Pita ពីសភាជាបណ្តោះអាសន្ន តែម្តង។ ព្រោះតែការជាប់គាំងនយោបាយរាប់ខែនេះហើយ ទើបធ្វើឲ្យប្រទេសថៃ សម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយតំណែងបានធ្លាក់ទៅលើលោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


