ជីវិតកម្សាន្ដ
Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK
នៅរសៀលថ្ងៃទី ០៦ ខែធ្នូ Kim Jisoo បានចែករំលែករូបថតរបស់សមាជិកក្រុមទាំងបួនរូបរបស់ BLACKPINK នៅលើបណ្តាញសង្គមផ្ទាល់របស់នាង ព្រមទាំង tag គណនីផ្លូវការរបស់បុគ្គលម្នាក់ៗម្នាក់ៗ ជាមួយនឹងសញ្ញាអារម្មណ៍បេះដូងផងដែរ។

ការបង្ហោះរូបថតរបស់ Jisoo ត្រូវបានបកស្រាយថា ជាការអបអរនៃការបន្តកុងត្រារវាង BLACKPINK និង YG Entertainment ។ ជាងនេះទៅទៀត នៅពេលដែលរូបភាពដែលនាងបង្ហោះ វាជារូបភាពនៃថ្ងៃដំបូងនៅក្នុងឧស្សាហកម្មសម្រាប់ពួកគេទាំង ៤នាក់។ ដូច្នេះហើយ វាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលះបង់កម្លាំងកាយ និងផ្លូវចិត្ត ដើម្បីបង្កើតស្នាដៃល្អៗសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកទស្សនាផងដែរ។
ជាងនេះថែមទៀតទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា ក្រុម BLACKPINK បានបង្ហាញខ្លួនដំបូងក្នុងខែសីហា ឆ្នាំ ២០១៦ ជាមួយនឹងបទចម្រៀង “Boombayah” និង “Whistle” រហូតទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាពនិងក្លាយជារូបតំណាងសកលនាពេលបច្ចុប្បន្ននេះ។

សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ផលិតកម្ម YG Entertainment បានប្រកាសថា “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើការជឿជាក់យ៉ាងមុតមាំ យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខសម្រាប់សកម្មភាពក្រុមជាមួយ BLACKPINK ហើយគ្រោងនឹងតបស្នងនូវក្តីស្រឡាញ់របស់អ្នកគាំទ្រនៅជុំវិញពិភពលោកតាមរយៈសកម្មភាពជាសកលរបស់ពួកគេ រួមទាំងការចេញអាល់ប៊ុមថ្មី និងដំណើរទេសចរណ៍ពិភពលោកដ៏ធំ។ ទាំងអស់នេះត្រូវបានគាំទ្រដោយ YG ដោយអស់ពីចិត្ត”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖LINE TODAY
ចុចអាន៖សារព័ត៌មានធំៗរាយការណ៍ថា V និង Jennie បានបញ្ចប់ទំនាក់ទំនងស្នេហាយូរណាស់មកហើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


