ព័ត៌មានអន្ដរជាតិ
លោក Pita ទទួលបានតំណែងថ្មីក្នុងបក្សចលនាឆ្ពោះទៅមុខ
លោក Pita Limjaroenrat ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក Chaithawat Tulaton ដែលជាប្រធានគណបក្សចលនាឆ្ពោះទៅមុខថ្មី ខណៈការតែងតាំងនេះកើតមានឡើងត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Pita លាលែងពីតំណែងជាប្រធានបក្ស ។
ទន្ទឹមនោះ ក្រៅពីការតែងតាំងលោក Pita ជាទីប្រឹក្សារបស់ប្រធានគណបក្សថ្មីហើយ ក្រុមប្រឹក្សាប្រតិបត្តិថ្មីរបស់គណបក្សក៏បានសម្រេចជ្រើសតាំងលោក Apichat Sirisoontorn ឲ្យបំពេញតួនាទីជាអគ្គលេខាធិការបក្ស ខណៈកាលពីមុនតំណែងនេះគឺកាន់ដោយលោក Chaithawat ។
លោក Pita បាននិយាយថា “ការបោះឆ្នោតរបស់ក្រុមប្រឹក្សាប្រតិបត្តិដើម្បីជ្រើសរើសសមាសភាពថ្មីនេះ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់បក្សចលនាឆ្ពោះទៅមុខ ក្នុងគោលបំណងធ្វើឲ្យគណបក្សកាន់តែរីកចម្រើនបន្ថែមទៀត និងត្រៀមខ្លួនសម្រាប់ការការពារគ្រោះថ្នាក់នយោបាយណាមួយផងដែរ” ។
លោកបានបញ្ជាក់ជាថ្មីថា ការលាលែងពីតំណែងជាមេដឹកនាំបក្ស គឺចាំបាច់ដើម្បីត្រួសត្រាយផ្លូវឲ្យសមាជិកសភាដែលនៅមានសំឡេងក្នុងសភា ធ្វើជាមេដឹកនាំក្រុមប្រឆាំង ហើយលោកនឹងបន្តធ្វើការឲ្យបក្សចលនាឆ្ពោះទៅមុខ ទោះបីជាគាត់មិនមែនជាប្រធានគណបក្សទៀតក៏ដោយ ។
គួរបញ្ជាក់ថា លោក Pita បានលាលែងពីតំណែងជាប្រធានបក្សចលនាឆ្ពោះទៅមុខកាលពីថ្ងៃទី១៥ ខែកញ្ញា បន្ទាប់ពីមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន និងមិនអាចក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃផង ។ ម្យ៉ាងទៀតក៏ដោយសារតែលោក Pita ត្រូវបានព្យួរពីសមាជិកភាពសភាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់ក្នុងជួររដ្ឋាភិបាលថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


