វិធានការពន្ធ Archives - Kampuchea Thmey Daily

PTT គ្រោងកាត់បន្ថយការចំណាយ ដោយសារបន្ទុកពន្ធរបស់ ត្រាំ
កាសែតបាងកកប៉ុស្តិ៍ បាន​រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន​ប្រេង និងឧស្ម័នជាតិថៃ PTT Plc ​គ្រោងទប់ទល់នឹង​ផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោក ដោយការ​កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីបង្កើនប្រាក់ចំណេញ។

ក្រុមហ៊ុននឹងចេញ​វិធានការថ្មី ដែលរួមមានផែនការចំនួន ៣ ៖ «Axis» ​គឺការកាត់បន្ថយការចំណាយ, «D1» ​គឺការចែករំលែកធនធាននៅក្នុងក្រុមហ៊ុន PTT Group និងកាត់បន្ថយកាកសំណល់, និង ​«Mission X» ការជំរុញប្រាក់ចំណេញ។

ក្រោមផែនការ Axis ក្រុមហ៊ុន PTT នឹងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់នៅក្នុងដៃ ដោយកាត់បន្ថយការចំណាយចំនួន ១១ ​ប៊ីលានបាត/ឆ្នាំ ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៅចន្លោះឆ្នាំ ២០២៥-២០២៩។ នេះបើតាមប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន PTT លោក Kongkrapan Intarajang ។

ក្រោមផែនការ D1 ក្រុមហ៊ុនគ្រោងនឹងធ្វើសមាហរណកម្មទ្រព្យសម្បត្តិរូបវន្ត ក៏ដូចជាធនធានមនុស្ស ដើម្បីកាត់បន្ថយការចំណាយចំនួន ៣ ប៊ីលានបាត/ឆ្នាំ។ ចំណែកឯក្រុមហ៊ុន

លោក Kongkrapan បាននិយាយថា ចំពោះផែការ Mission X ក្រុមហ៊ុន PTT នឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនប្រាក់ចំណូល​ប្រចាំឆ្នាំពីក្រុមហ៊ុនរបស់ខ្លួនទាំងអស់ដល់ ៣០ ប៊ីលាន​ដុល្លារ ចន្លោះឆ្នាំ ២០២៥-២០២៧។​

បើតាមអ្នកជំនាញ គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ធ្វើឱ្យតម្រូវការប្រេងចុះខ្សោយដោយសារតែភាពមិនអំណោយផលផ្នែកសេដ្ឋកិច្ច។ នេះអាចនឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនប្រេង និងចម្រាញ់ប្រេង៕

The post PTT គ្រោងកាត់បន្ថយការចំណាយ ដោយសារបន្ទុកពន្ធរបស់ ត្រាំ appeared first on Kampuchea Thmey Daily.

ត្រាំ៖ សហភាពអឺរ៉ុបអាក្រក់ជាងចិន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប​ «អាក្រក់ជាង» ​ចិន ប៉ុន្មានម៉ោងបន្ទាប់ពី​សហរដ្ឋអាមេរិក និងចិន​ ​ប្រកាសពីការព្រមព្រៀងគ្នាកាត់បន្ថយពន្ធខ្ពស់កប់ពពក ដើម្បីបន្ធូរបន្ថយភាពតានតឹងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico។

លោកថ្លែងយ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុប​អាក្រក់ជាងចិនច្រើនយ៉ាងណាស់។ ចាំមើលចុះ។ យើងមានសន្លឹកបៀរទាំងអស់ក្នុងដៃ​។ ពួកគេ​ធ្វើ​ដាក់យើងអយុត្តិធម៌ណាស់»។

គេមើលឃើញថា ទោះបីជាមានការប៉ុនប៉ង​ក្នុងការចរចាពន្ធជាមួយ​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្ដី ប៉ុន្តែគ្មានការព្រមព្រៀងណាមួយ បានសម្រេចឡើងនៅឡើយទេ។ ​​លោកដាក់ពន្ធគយបដិការ ២០ ភាគរយ លើសហភាពអឺរ៉ុប មុនពេលផ្អាកការអនុវត្ត ៩០ ថ្ងៃ។

សម្ដីចុងក្រោយរបស់លោក ត្រាំ លើសហភាពអឺរ៉ុប ហាក់ខុសពីអ្វីដែលលោកបាន​ថ្លែងកាលពីសប្ដាហ៍មុន ដោយសរសើរ​ប្រធានគណៈកម្មការអឺរ៉ុប​លោកស្រី Ursula von der Leyen ថាជាមនុស្ស «អស្ចារ្យ»។ លោកបន្ថែមថា លោកនឹងជួបលោកស្រីនាពេលឆាប់ៗនេះ។

ខណៈលោក ត្រាំ បាន​ជួបជាមួយមេដឹកនាំនៃប្រទេសផ្សេងៗនៅអឺរ៉ុប នាពេលកន្លងមក លោក​ស្រី von der Leyen ឯណោះវិញ បាន​ថ្លែងថា លោកស្រីនឹងជួបជាមួយ ត្រាំ ទាល់តែ​មាន «ការចរចាពាណិជ្ជកម្មច្បាស់លាស់ជាមួយគ្នា»៕

The post ត្រាំ៖ សហភាពអឺរ៉ុបអាក្រក់ជាងចិន appeared first on Kampuchea Thmey Daily.

Toyota ព្យាករពីការធ្លាក់ចុះ ៣៥ ភាគរយ នៃប្រាក់ចំណេញឆ្នាំនេះ ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានព្យាករពីការធ្លាក់ចុះ ៣៥ ភាគរយ នៃប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នាំសារពើពន្ធបញ្ចប់ត្រឹមខែមីនា ឆ្នាំ ២០២៦ ដោយសារតែគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាចម្បង រួមជាមួយបញ្ហាផ្សេងៗទៀត។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍។

លោក ត្រាំ បានដាក់ពន្ធ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់នាំចូលអាមេរិក ដែលផលិតក្រៅស្រុក ដែលធ្វើឱ្យប៉ះពាល់ខ្លាំងសម្រាប់ក្រុមហ៊ុនជប៉ុន ក៏ដូចជាអឺរ៉ុប ដែល​មានសហរដ្ឋអាមេរិក​ជាទីផ្សារសម្រាប់ការនាំចេញសំខាន់។

Toyota ដែលជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេបំផុតលើពិភព​លោក​ បាន​ព្យាករថា សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលចាប់ផ្ដើមពីខែមេសាតទៅ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននឹងធ្លាក់ចុះមកត្រឹម ៣,១ ទ្រីលានយ៉េន ឬ ២១,៦ ប៊ីលាន​ដុល្លារ។

ក្រុមហ៊ុននិយាយក្នុងសេចក្ដីថ្លែងយ៉ាងដូច្នេះថា៖ «ការប៉ាន់ប្រមាណផលប៉ះពាល់នៃពន្ធអាមេរិកក្នុងខែមេសា និងឧសភា ឆ្នាំ ២០២៥ ត្រូវបានបញ្ចូលជាកត្តាបណ្តោះអាសន្ន»។

បើតាម​របាយការណ៍ Toyota បានកត់ត្រាប្រាក់ចំណេញសុទ្ធជិត ៤,៨ ទ្រីលានយ៉េន ក្នុងរយៈពេល ១២ ខែ គិតត្រឹមខែមីនា ឆ្នាំ ២០២៥​ ដោយធ្លាក់ចុះ ៣,៦ ភាគរយ ធៀប​នឹង​ឆ្នាំសារពើពន្ធមុន ប៉ុន្តែលើសពីការរំពឹងទុកនៅខែកុម្ភៈ។

ក្រុមហ៊ុន Toyota បានលក់រថយន្តចំនួន ១០,៨ លាន​គ្រឿង​នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ដោយធ្វើឱ្យ​ក្រុមហ៊ុនក្លាយជាអ្នកលក់រថយន្តដាច់បំផុតលើពិភពលោក ដោយទីផ្សារនៅអាមេរិក រួមចំណែកប្រមាណ ២,៣ គ្រឿង៕

The post Toyota ព្យាករពីការធ្លាក់ចុះ ៣៥ ភាគរយ នៃប្រាក់ចំណេញឆ្នាំនេះ ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

ត្រាំ គ្រោងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស ដំបូងគេបង្អស់ក្នុងសម័យពន្ធថ្មី
កាសែត​ញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃពុធ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ ៣ រូបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹង​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ដំបូងគេបង្អស់ក្នុងសម័យពន្ធអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សេចក្ដីរាយការណ៍នេះ ធ្វើឡើងក្រោយលោក ត្រាំ បាន​បង្ហោះនៅលើបណ្ដាញសង្គម Social Truth របស់លោកថា នឹងមានសន្និសីទសារព័ត៌មាននៅការិយាល័យពងក្រពើ ​អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយនាថ្ងៃព្រហស្បតិ៍រវាងសហរដ្ឋអាមេរិក​ «ជាមួយអ្នកតំណាងនៃប្រទេសដ៏ធំ​ និងគួរឱ្យគោរព​បំផុត» នៅម៉ោង ១០ ព្រឹក ម៉ោងនៅតំបន់ភាគខាងកើតអាមេរិក (៩ យប់នៅកម្ពុជា)។

លោក ត្រាំ បានបន្ថែមថា នោះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ប្រទេសដទៃ​ដំបូងបង្អស់ក្នុងចំណោមប្រទេសផ្សេងទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម​ រួមទាំងប្រទេសណា​ខ្លះនោះទេ។ ដាច់ដោយឡែកពីនេះ កាលពីសប្ដាហ៍មុន ​លោក ត្រាំ ​បាន​និយាយ​ថា មានលទ្ធភាពដែលអាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ប្រទេស​ឥណ្ឌា កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។

ចំណែកឯមន្រ្តីសេតវិមាន ក៏មិនបាន​បកស្រាយយ៉ាងណាដែរចំពោះសេចក្ដីរាយការណ៍របស់កាសែត​ញូវយ៉កថែមស៍។ មន្ត្រីចក្រភពអង់គ្លេសម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំង២ ​បាន​ចរចាគ្នាយ៉ាងល្អលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទំនងជារួមបញ្ចូលទាំងកូតាពន្ធទាបលើដែកថែប និងរថយន្ត។

គួរគូសបញ្ជាក់ថា មន្ត្រីកំពូលៗរបស់លោក ត្រាំ បានចូលរួមក្នុងកិច្ច​ចរចាជាមួយដៃគូពាណិជ្ជកម្មផ្សេងៗ ក្រោយប្រធានាធិបតីប្រកាសពន្ធមូលដ្ឋាន ១០ ភាគរយ និងពន្ធគយបដិការនៅដើមខែមេសា ហើយបានផ្អាកវាសិនរយៈពេល ៩០ ថ្ងៃ។ ​

អង់គ្លេស​ជាប់ពន្ធមូលដ្ឋាន ប៉ុន្តែមិនជាប់ពន្ធគយបដិការខ្ពស់ជាងនេះនោះទេ ព្រោះ​ប្រទេស​នេះ​នាំ​ចូលពីអាមេរិក​​ច្រើន​ជាង​ការ​នាំ​ចេញ​ទៅ។ យ៉ាងណាមិញ អង់គ្លេសនៅតែជាប់ពន្ធត្រាំ លើរថយន្ត ដែកថែប និងអាលុយមីញ៉ូមនាំចូល៕

The post ត្រាំ គ្រោងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស ដំបូងគេបង្អស់ក្នុងសម័យពន្ធថ្មី appeared first on Kampuchea Thmey Daily.

Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shein និង Temu ​ដែលលក់​ទំនិញចេញពីប្រទេសចិន បានបង្កើនការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលរបស់​ខ្លួន​នៅអឺរ៉ុប​កាលពីខែមេសា ដោយបង្ហាញពីការងាកចេញពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយពន្ធកប់ពពករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ Shein និង Temu បានកើនឡើងច្រើនជាងគេនៅប្រទេសបារាំង និងចក្រភពអង់គ្លេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។

Shein បាន​បង្កើន​ការចំណាយ ៣៥ ភាគរយ នៅ​បារាំង និងចក្រភពអង់គ្លេស ខណៈ Temu  ដែលជាបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនចិន ​PDD Group ​បាន​បង្កើនការចំណាយ ៤០ ភាគរយ នៅបារាំង និង ២០ ភាគរយ នៅចក្រភពអង់គ្លេស​។

​ការបង្កើនការផ្សាយពាណិជ្ជកម្មនៅ​អឺរ៉ុប ដែលរួមមាន​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ​ធ្វើឡើងចំពេលដែល​ក្រុមហ៊ុនលក់រាយទាំងនេះ ត្រូវប្រឈមមុខនឹង​ពន្ធខ្ពស់របស់ ត្រាំ ជាពិសេសមុខទំនិញមកពីប្រទេសចិន ដោយទម្លាក់ចោលនូវការលើកលែងពន្ធចំពោះមុខទំនិញក្រោម ៨០០ ដុល្លារ។ ​

នាពេលកន្លងមក ការលើកលែង​ពន្ធលើទំនិញថោកៗរបស់អាមេរិក គឺជាកត្តាសំខាន់​ដែលជំរុញនូវភាព​រីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុម Shein និង Temu ​ដែលលក់រ៉ូប​​តម្លៃត្រឹម ១២ ​ដុល្លារ និងគ្រឿងតុបតែងបន្សំត្រឹម ៥ ដុល្លារ ​នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ដែលពឹង​ផ្អែកខ្លាំងលើទំនិញថោកៗពីប្រទេសចិនទាំង២ បានកាត់បន្ថយការផ្សាយពាណិជ្ជកម្មឌីជីថលនៅសហរដ្ឋអាមេរិកកាលពីខែមុន ពោលគឺមុន​ការលុបចោលការលើកលែងពន្ធលើទំនិញថោកៗរបស់អាមេរិក ចូលជាធរមាននៅថ្ងៃទី ២ ឧសភា​។ ជាធម្មតា ការផ្សាយពាណិជ្ជកម្មឌីជីថលរាប់បញ្ជូលទាំងការផ្សាយនៅលើ Facebook, Instagram, TikTok, Snap, X និង YouTube៕

The post Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

Nike និង Adidas ស្នើឱ្យ ត្រាំ លើកលែងពន្ធ ដោយខ្លាចត្រូវបិទទ្វារអាជីវកម្ម
​ក្រុមហ៊ុនផលិតស្បែកជើង និងសម្លៀកបំពាក់អន្តរជាតិ​ធំៗ រួមទាំង Nike និង Adidas ដែល​ពឹង​ផ្អែកលើមជ្ឈមណ្ឌលផលិតកម្មនៅវៀតណាម​សម្រាប់ការនាំចេញ កំពុងស្នើសុំប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យលើកលែងពន្ធ ​ក្រោមក្ដីបារម្ភអំពីកំណើនថ្លៃដើមផលិត ​និងការបិទអាជីវកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីចុងសប្ដាហ៍មុន។

ក្នុងលិខិតស្នើសុំផ្ញើទៅកាន់សេតវិមានកាលពីសប្ដាហ៍មុន អង្គការអ្នកចែកចាយស្បែកជើង និងអ្នកលក់រាយរបស់អាមេរិក តំណាងឱ្យក្រុមហ៊ុនផលិតស្បែកជើងធំៗ បាននិយាយថា​ ពន្ធគយបដិការរបស់ ត្រាំ បង្កជា «ការគំរាមកំហែង​អត្ថិភាព​» ដល់ឧស្សាហកម្មស្បែកជើង។

លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយម៉ាកស្បែកជើងជាច្រើន ចំនួន ៧៦ រួមមានក្រុមហ៊ុន Nike, Adidas, Skechers និង Under Armour ជាដើម។

លិខិតដដែលសរសេរយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនជាច្រើន ដែលផលិតស្បែកជើង​មានតម្លៃសមរម្យសម្រាប់គ្រួសារ​មានប្រាក់ចំណូលទាប និងមធ្យម​ មិនអាចសម្រប​នឹងអត្រាពន្ធខ្ពស់នេះទេ ហើយក៏មិនអាចបង្កើនការចំណាយសម្រាប់អតិថិជនដែរ។ ​បើគ្មាន​ការបន្ធូរបន្ថយពន្ធគយបដិការភ្លាមៗទេ ពួកគេនឹងបិទទ្វារ»។

គួរគូសបញ្ជាក់ថា ត្រាំ បានប្រកាសដាក់ពន្ធគយធ្ងន់ធ្ងរលើចិន និងប្រទេសនៅអាស៊ានរួមមានវៀតណាម ឥណ្ឌូណេស៊ី កម្ពុជា ដែលសុទ្ធសឹងតែជាប្រទេសផលិតស្បែកជើងសំខាន់សម្រាប់ក្រុមហ៊ុនអន្តរជាតិដូចជា Nike និង Adidas ជាដើម។ ក្រុមហ៊ុនទាំងនោះ មាន​សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់មួយ៕

The post Nike និង Adidas ស្នើឱ្យ ត្រាំ លើកលែងពន្ធ ដោយខ្លាចត្រូវបិទទ្វារអាជីវកម្ម appeared first on Kampuchea Thmey Daily.

ចិនអះអាងថា អាមេរិកទាក់ទងទៅខ្លួនដើម្បីសុំចរចាពន្ធ
ក្រសួងពាណិជ្ជកម្មចិន បាន​ឱ្យដឹងនៅថ្ងៃសុក្រ​នេះ​ថា សហរដ្ឋអាមេរិក​បាន​ទាក់ទងទៅប្រទេសចិនដើម្បីស្វែងរកការចរចាគ្នា​ជុំវិញ​សង្រ្គាមពាណិជ្ជកម្មពន្ធគយ ដែលបំផ្ទុះឡើងដោយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ដោយ​បង្ហាញសញ្ញានៃការបន្ធូរបន្ថយភាពតាន​តឹង​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

ក្រសួងពាណិជ្ជកម្មចិន បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា សហរដ្ឋអាមេរិកគួរតែត្រៀមខ្លួន ដើម្បីចាត់វិធានការក្នុងការកែតម្រូវការអនុវត្ត «ខុស» និងលុបចោលពន្ធឯកតោភាគី ដោយបន្ថែមថា​ អាមេរិក​ត្រូវបង្ហាញ «ភាពស្មោះត្រង់» ក្នុងការចរចា។

ក្រសួងបានបន្តយ៉ាងដូច្នេះថា៖ «​ការព្យាយាមប្រើការចរចាជាលេស ដើម្បី​ប្រើសម្រាប់ការបង្ខិតបង្ខំ និងការ​ជំរិត​ នឹងមិនដំណើរការនោះទេ»។

គួរគូសបញ្ជាក់ថា មកទល់ពេល​នេះ មិនទាន់មាន​ការចរចាជាផ្លូវការកម្រិតខ្ពស់ណាមួយកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន​នោះទេ​ ខណៈលោក ត្រាំ និងមន្រ្តីរបស់លោកបានបន្ទន់ជំហរដាក់ចិន ដើម្បីបើកផ្លូវសម្រាប់ការចរចា។

ចំណែកឯចិន ដែល​ព្រមាន​ថាពន្ធមិនចំណេញភាគីណាមួយនោះ នាពេលកន្លងមក ក៏បាន​បន្ទន់ជំហរចរចាដូចគ្នា ប៉ុន្តែថាខ្លួន​ត្រៀមខ្លួនរួចរាល់ ក្នុងការឆ្លើយតបវិធានការបង្កើនភាពតានតឹង​របស់សហរដ្ឋអាមេរិក។ ត្រាំ ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញចិន ហើយចិន​សងសឹកវិញ ជាមួយ​ពន្ធ ១២៥ ភាគរយ ដោយទ្វេភាគីបានលើកលែងចំពោះទំនិញសំខាន់ៗមួយចំនួន។

កាលពីថ្ងៃពុធ លោក ត្រាំ ​បាន​សម្ដែងភាពជឿជាក់ អំពី «ឱកាសដ៏ល្អ» ដែលរដ្ឋបាលរបស់លោក អាចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ប៉ុន្មានម៉ោង​ក្រោយ​ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវដល់មន្ត្រីចិន ឱ្យចាត់វិធានការ​សម្របខ្លួន​ទៅនឹងការប្រែប្រួលក្នុងបរិយាកាសអន្តរជាតិ ដោយមិនបាននិយាយច្បាស់ពីសហរដ្ឋអាមេរិក​នោះទេ៕

The post ចិនអះអាងថា អាមេរិកទាក់ទងទៅខ្លួនដើម្បីសុំចរចាពន្ធ appeared first on Kampuchea Thmey Daily.

កសិករអាមេរិកព្រួយបារម្ភ ដោយពន្ធ ត្រាំ បង្ក «វិបត្តិពេញទំហឹង» លើវិស័យកសិកម្ម
ក្រុមពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិក បានឱ្យដឹងថា ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុង «វិបត្តិពេញ​ទំហឹង» ខណៈ​ការលុបចោលការបញ្ជាទិញទំនិញកសិកម្មរបស់​ចិន ​បង្ខំឱ្យកសិករអាមេរិក​បញ្ឈប់បុគ្គលិក ឬបិទអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតញូវយ៉កប៉ុស្តិ៍ និងបណ្ដាញទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ។

កសិករសណ្ដែកសៀងអាមេរិក នៅរដ្ឋ Missouri

លោក Peter Friedmann នាយកប្រតិបត្តិនៃសម្ព័ន្ធដឹកជញ្ជូនកសិកម្ម​ ​(AgTC) ដែលជាក្រុមពាណិជ្ជកម្មនាំចេញឈានមុខគេសម្រាប់កសិករអាមេរិក បានប្រាប់ CNBC ថា គេមិនអាចនិយាយថា ចំនួននៃការលុបចោល​ការបញ្ជាទិញរបស់ចិនជិតក្លាយជាវិបត្តិនោះទេ ​ ​ព្រោះ «​វា​ជា​វិបត្តិ​ពេញ​​ទំហឹង​រួចទៅ​ហើយ»​។

យោងតាម​ទិន្នន័យ ដែលចេញផ្សាយដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ​ប្រទេសចិនបានលុបចោលការបញ្ជាទិញសាច់ជ្រូកដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២០ ​ក្នុងទំហំប្រមាណ ១២ ០០០ តោន។ ​ទន្ទឹមនឹងនេះ ទ​ចិនបានកាត់បន្ថយការបញ្ជា​ទិញ​សណ្តែកសៀងអាមេរិក​របស់ខ្លួនមកត្រឹម ១ ៨០០ ​តោន ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ១៧ ខែមេសា ពោលគឺធ្លាក់ចុះប្រមាណ ៩៧ ភាគរយ ពីចំនួន ៧២ ៨០០ តោន នៅសប្ដាហ៍មុននោះ។  ​

AgTC បាននិយាយថា ការខាតបង់ផ្នែកហិរញ្ញវត្ថុទ្រង់ទ្រាយធំ ក្លាយជាបញ្ហា​ប្រឈមរួមទៅហើយក្នុងចំណោមបណ្ដា​ក្រុមហ៊ុនជាសមាជិកនៃក្រុមពាណិជ្ជកម្មរបស់ខ្លួន​។

អ្នកនាំចេញឈើ និងក្តារក្រដាស បានរាយការណ៍ប្រាប់ AgTC ​ថា ទំនិញចំនួន ៦ ៤០០ តោន ត្រូវបាន​លុបចោលការបញ្ជាទិញភ្លាមៗ ឬត្រូវជាប់គាំងក្នុងឃ្លាំង។ ទន្ទឹមនឹងនេះដែរ ប្រភេទទំនិញដដែលចំនួន ៩ ០០០ កំពុងដឹកជញ្ជូនទៅចិនដោយរំពឹងថាទៅដល់ថ្ងៃទី ១៣ ឧសភា ប៉ុន្តែ​បារម្ភថា អតិថិជន​ចិន​អាច​បដិសេធមិនទទួលយក ហើយត្រូវផ្លាស់ប្ដូរទៅកន្លែងផ្សេង ដែលអាចបង្កើនការចំណាយ។ ចំណែកឯ​ក្រុមហ៊ុននាំចេញគ្រាប់ពូជស្មៅវិញ ​បានរាយការណ៍​ថា អ្នកទិញចិនបានលុបចោល​ទំនិញដឹកតាមកប៉ាល់នេះចំនួន ៨ ជើង ទោះបីជាកប៉ាល់ត្រូវបានកក់រួចហើយក្ដី។

សាច់ជ្រូកសុទ្ធរបស់អាមេរិក

នៅឯកិច្ចប្រជុំភាគីពាក់ព័ន្ធនាពេលថ្មីៗនេះ នៅទីស្នាក់ការកណ្តាលកំពង់ផែ Oakland ទាក់ទងនឹងផលប៉ះពាល់ពន្ធគយ នាយកប្រតិបត្តិកំពង់ផែ Oakland លោក Kristi McKenney បានព្រមានថាការធ្លាក់ចុះ​នៃបរិមាណទំនិញរបស់កំពង់ផែដោយសារពន្ធ ​ជាចុងក្រោយ​អាចប៉ះពាល់ដល់ស្ថិរភាពការងារ និងសុខភាពសេដ្ឋកិច្ចក្នុងតំបន់។

លោក McKenney បានលើកឡើងពីពន្ធសងសឹកលើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ក៏ដូចជាទំនិញផលិត។ ​ទំនិញទាំង២មុខ ​ស្ថិតក្នុងចំណោមទំនិញនាំចេញដ៏សំខាន់ដែលឆ្លងកាត់កំពង់ផែ Oakland ។ ការនាំចេញរួមមាន ត្រីអាល់ម៉ុន សាច់គោ សាច់ជ្រូក ទឹកដោះគោ និងវត្ថុធាតុដើមកែច្នៃ ដែលភាគច្រើន​ឆ្ពោះទៅទីផ្សារនៅអាស៊ី។ អ្វីដែលសំខាន់ ចិន​ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មនាំចូលកំពូលរបស់កំពង់ផែ និងជាដៃគូនាំចេញទី៣ ​ដោយរួមចំណែក ២៩ ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្មសរុបរបស់កំពង់ផែ Oakland ។

ក្នុងសង្រ្គាមពាណិជ្ជកម្ម សហរដ្ឋអាមេរិកបានដាក់ពន្ធជាបន្តបន្ទាប់លើទំនិញចិន សរុបប្រមាណ ១៤៥ ភាគរយ។ ដើមឡើយ ចិន​បាន​កំណត់គោលដៅពន្ធតែលើទំនិញវិស័យកសិកម្មរបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយ​មក​បាន​សងសឹកលលើវិធានការរបស់ ត្រាំ ដោយ​ដំឡើងពន្ធ ១២៥ ភាគរយ លើទំនិញស្ទើរគ្រប់មុខ​របស់អាមេរិក។ ​

ដោយសារតែសង្រ្គាមពន្ធនេះ ​អ្នកនាំចេញកសិផលអាមេរិក​បានព្រមាននាពេលកន្លងមក​ថា ​គ្មានទីផ្សារផ្សេងទៀត ដែលអាចជំនួស​តម្រូវការរបស់​ចិនបានយ៉ាងឆាប់រហ័ស ​ឬអាចស្រូបយកបរិមាណទំនិញកសិកម្ម​ដូចចិន​នោះទេ​។

កម្មករ​ចំណាក​ស្រុក​កំពុងបេះផ្លែ​ស្ត្របឺរី​នៅ​កសិដ្ឋាន​មួយ​​​ក្នុងរដ្ឋ California​

យោងតាម ​​USDA ​ចិនជាទីផ្សារទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក ក្នុងទំហំនៃការនាំចេញប្រមាណ ២៧ ប៊ីលាន​ដុល្លារ​កាលពីឆ្នាំមុន​ ដែល​នេះបង្ហាញថា ការខាតបង់នឹង​មាន​លក្ខណៈធ្ងន់ធ្ងរសម្រាប់កសិករអាមេរិក​។

យោងតាមលោក Friedmann បានឱ្យដឹងថា កសិករអាមេរិកនៅទូទាំងប្រទេសកំពុងស្ថិតក្នុង​វិបត្តិរួចទៅហើយ ​ដោយរាប់តាំងកសិករមូរចំបើង រហូតដល់អ្នកដាំកប្បាស និងឈើខ្លាំង ក៏ដូចជាក្រុមហ៊ុននាំចេញផ្លែឈើ និងគ្រាប់ធញ្ញជាតិ​។

​ខ្លាំងបំផុតគឺថា កសិករសណ្តែកសៀងអាមេរិក នឹងបាត់បង់ទីផ្សារចិន ដ៏សំខាន់​។ យោងតាម ​​USDA ​ចិនគឺជាអ្នកទិញសណ្តែកសៀងលំដាប់កំពូលរបស់ពិភពលោក ដោយបាននាំចូលសណ្ដែកសៀងពីអាមេរិក​ក្នុង​តម្លៃជិត ១៣ ​ប៊ីលានដុល្លារ​កាលពីឆ្នាំមុន។

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា ទោះបីជាសហរដ្ឋអាមេរិក​ជាអ្នកផ្គត់ផ្គង់ទំនិញកសិកម្មដ៏ធំមួយក្ដី ​លោក Zhao Chenxin មន្ត្រីជាន់ខ្ពស់​ចិន​នៅគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ បាននិយាយកាលពីថ្ងៃចន្ទថា ​ចិននៅតែធម្មតាទោះបីគ្មានការផ្គត់ផ្គង់ពីអាមេរិក នូវ​គ្រាប់ធញ្ញជាតិដូចជា​សណ្តែក​សៀង​ ពោត និងពោត ក៏ដោយ​ ព្រោះចិន​អាចរកអ្នកផ្គត់ផ្គង់ជំនួស​បាន «យ៉ាងងាយស្រួល ហើយការផ្គត់ផ្គង់នៅលើទីផ្សារអន្តរជាតិ​មានគ្រប់ណាស់ទៅហើយ»។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា ជំនួសឱ្យអាមេរិក​ ចិន​​បាន​ងាកទៅរកការផ្គត់ផ្គង់ទំនិញកសិកម្មមួយចំនួន ពីបណ្ដាប្រទេសនៅអាមេរិកខាងត្បូង ដូចជាប្រេស៊ីលជាដើម។

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក​​ ស៊ី ជីនពីង

លោក Friedmann បាននិយាយថា អ្នកដើរទិញអីវ៉ាន់អាមេរិក ប្រហែលជា​នឹងឃើញពីលំហូរ​ជាបណ្តោះអាសន្ននៃទំនិញថោកៗជាងរាល់ដងតាមផ្សារទំនើប ​ប៉ុន្តែនោះគឺជាសញ្ញាដែលថា ​កសិករអាមេរិក​ឈប់រកស៊ី ហើយដាក់ទំនិញលើទីផ្សារលើសពីតម្រូវការដោយសារតែគ្មានជម្រើសនាំចេញ។

គេមើលឃើញថា​ វិធានការពន្ធរបស់​សហរដ្ឋអាមេរិក​បាន​បង្កការប្រឆាំងទ្រង់ទ្រាយធំៗពីភាគីផ្សេងៗ ជាពិសេសអ្នកក្នុងវិស័យកសិកម្ម ដែលរងហានិភ័យនៃការកំណត់គោលដៅ​សងសឹកខ្លាំងជាងគេ។

យោងតាម​ការចុះផ្សាយរបស់វិទ្យុសាធារណៈជាតិអាមេរិក (NPR) ​រដ្ឋបាល ត្រាំ ​នៅអាណត្តិមុន​ បានចំណាយប្រាក់ ២៨ ​ប៊ីលានដុល្លារ ដើម្បីជួញដល់កសិករដោយសារតែការសងសឹករបស់ចិន។ ​ប៉ុន្តែពេលបច្ចុប្បន្ន អត្រាពន្ធគយគឺខ្ពស់ជាងកាលនោះ ​ហើយវាមិនទាន់ច្បាស់ ថាតើវានឹងបន្តទៅមុខក្នុងរយៈពេលប៉ុន្មាននោះទេ។ កសិករអាមេរិក​លើកឡើងថា ការជួញរបស់ ត្រាំ អាចជួយបានក្នុងរយៈពេលខ្លី ប៉ុន្តែផលប៉ះពាល់នៃពន្ធបន្តក្នុងរយៈពេលវែង ដោយធ្វើឱ្យពួកគេបាត់បង់ទីផ្សារ។

កាលពីដើមខែមេសា ពោលគឺបន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធគយបដិការ សហព័ន្ធការិយាល័យកសិកម្មអាមេរិក ​ដែលជាក្រុម​តំណាងកសិករឈានមុខគេ បាននិយាយថា ពន្ធគយគំរាមកំហែងដល់ការប្រកួតប្រជែងរបស់កសិករអាមេរិក ហើយអាចបណ្តាលឱ្យខូចខាតរយៈពេលវែង ដោយវាបំផ្លាញចំណែកទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក Zippy Duvall ប្រធានសហព័ន្ធដដែល បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើង​មានគោលដៅរួមជាមួយ​រដ្ឋបាល(ត្រាំ) ក្នុងការកម្រិតទីផ្សារ​ជាមួយដៃគូអន្តរជាតិរបស់យើង ប៉ុន្តែការដំឡើងពន្ធបានគំរាមកំហែងដល់និរន្តរភាពសេដ្ឋកិច្ចរបស់កសិករ​»។

ចំណែកឯសហភាព​កសិករ​ជាតិអាមេរិក​វិញ ​ក៏បាន​រិះគន់​ផែនការ​ពន្ធផង​ដែរ ដោយ​និយាយ​ថា វា​ធ្វើ​ឲ្យ​កសិករ​ប្រឈម​នឹង​ហានិភ័យ ​ពេលមាន​​ភាព​តានតឹង​​​សេដ្ឋកិច្ច ដោយ​បង្កការបាត់បង់កសិដ្ឋានបែបគ្រួសារកាន់តែច្រើន ធ្វើឱ្យសេដ្ឋកិច្ចជនបទចុះខ្សោយ ហើយចុងក្រោយជំរុញឱ្យការចំណាយ និងកម្រិតជម្រើសផលិតផល​សម្រាប់អ្នកប្រើប្រាស់នៅហាងលក់គ្រឿងទេស៕

The post កសិករអាមេរិកព្រួយបារម្ភ ដោយពន្ធ ត្រាំ បង្ក «វិបត្តិពេញទំហឹង» លើវិស័យកសិកម្ម appeared first on Kampuchea Thmey Daily.