ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស ដំបូងគេបង្អស់ក្នុងសម័យពន្ធថ្មី
កាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃពុធ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ ៣ រូបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ដំបូងគេបង្អស់ក្នុងសម័យពន្ធអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេចក្ដីរាយការណ៍នេះ ធ្វើឡើងក្រោយលោក ត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Social Truth របស់លោកថា នឹងមានសន្និសីទសារព័ត៌មាននៅការិយាល័យពងក្រពើ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយនាថ្ងៃព្រហស្បតិ៍រវាងសហរដ្ឋអាមេរិក «ជាមួយអ្នកតំណាងនៃប្រទេសដ៏ធំ និងគួរឱ្យគោរពបំផុត» នៅម៉ោង ១០ ព្រឹក ម៉ោងនៅតំបន់ភាគខាងកើតអាមេរិក (៩ យប់នៅកម្ពុជា)។
លោក ត្រាំ បានបន្ថែមថា នោះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដទៃដំបូងបង្អស់ក្នុងចំណោមប្រទេសផ្សេងទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម រួមទាំងប្រទេសណាខ្លះនោះទេ។ ដាច់ដោយឡែកពីនេះ កាលពីសប្ដាហ៍មុន លោក ត្រាំ បាននិយាយថា មានលទ្ធភាពដែលអាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន។
ចំណែកឯមន្រ្តីសេតវិមាន ក៏មិនបានបកស្រាយយ៉ាងណាដែរចំពោះសេចក្ដីរាយការណ៍របស់កាសែតញូវយ៉កថែមស៍។ មន្ត្រីចក្រភពអង់គ្លេសម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំង២ បានចរចាគ្នាយ៉ាងល្អលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទំនងជារួមបញ្ចូលទាំងកូតាពន្ធទាបលើដែកថែប និងរថយន្ត។

គួរគូសបញ្ជាក់ថា មន្ត្រីកំពូលៗរបស់លោក ត្រាំ បានចូលរួមក្នុងកិច្ចចរចាជាមួយដៃគូពាណិជ្ជកម្មផ្សេងៗ ក្រោយប្រធានាធិបតីប្រកាសពន្ធមូលដ្ឋាន ១០ ភាគរយ និងពន្ធគយបដិការនៅដើមខែមេសា ហើយបានផ្អាកវាសិនរយៈពេល ៩០ ថ្ងៃ។
អង់គ្លេសជាប់ពន្ធមូលដ្ឋាន ប៉ុន្តែមិនជាប់ពន្ធគយបដិការខ្ពស់ជាងនេះនោះទេ ព្រោះប្រទេសនេះនាំចូលពីអាមេរិកច្រើនជាងការនាំចេញទៅ។ យ៉ាងណាមិញ អង់គ្លេសនៅតែជាប់ពន្ធត្រាំ លើរថយន្ត ដែកថែប និងអាលុយមីញ៉ូមនាំចូល៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


