Connect with us

ព័ត៌មានអន្ដរជាតិ

ចិនអះអាងថា អាមេរិកទាក់ទងទៅខ្លួនដើម្បីសុំចរចាពន្ធ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មចិន បាន​ឱ្យដឹងនៅថ្ងៃសុក្រ​នេះ​ថា សហរដ្ឋអាមេរិក​បាន​ទាក់ទងទៅប្រទេសចិនដើម្បីស្វែងរកការចរចាគ្នា​ជុំវិញ​សង្រ្គាមពាណិជ្ជកម្មពន្ធគយ ដែលបំផ្ទុះឡើងដោយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ដោយ​បង្ហាញសញ្ញានៃការបន្ធូរបន្ថយភាពតាន​តឹង​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មចិន បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា សហរដ្ឋអាមេរិកគួរតែត្រៀមខ្លួន ដើម្បីចាត់វិធានការក្នុងការកែតម្រូវការអនុវត្ត «ខុស» និងលុបចោលពន្ធឯកតោភាគី ដោយបន្ថែមថា​ អាមេរិក​ត្រូវបង្ហាញ «ភាពស្មោះត្រង់» ក្នុងការចរចា។

ក្រសួងបានបន្តយ៉ាងដូច្នេះថា៖ «​ការព្យាយាមប្រើការចរចាជាលេស ដើម្បី​ប្រើសម្រាប់ការបង្ខិតបង្ខំ និងការ​ជំរិត​ នឹងមិនដំណើរការនោះទេ»។

គួរគូសបញ្ជាក់ថា មកទល់ពេល​នេះ មិនទាន់មាន​ការចរចាជាផ្លូវការកម្រិតខ្ពស់ណាមួយកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន​នោះទេ​ ខណៈលោក ត្រាំ និងមន្រ្តីរបស់លោកបានបន្ទន់ជំហរដាក់ចិន ដើម្បីបើកផ្លូវសម្រាប់ការចរចា។

ចំណែកឯចិន ដែល​ព្រមាន​ថាពន្ធមិនចំណេញភាគីណាមួយនោះ នាពេលកន្លងមក ក៏បាន​បន្ទន់ជំហរចរចាដូចគ្នា ប៉ុន្តែថាខ្លួន​ត្រៀមខ្លួនរួចរាល់ ក្នុងការឆ្លើយតបវិធានការបង្កើនភាពតានតឹង​របស់សហរដ្ឋអាមេរិក។ ត្រាំ ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញចិន ហើយចិន​សងសឹកវិញ ជាមួយ​ពន្ធ ១២៥ ភាគរយ ដោយទ្វេភាគីបានលើកលែងចំពោះទំនិញសំខាន់ៗមួយចំនួន។

កាលពីថ្ងៃពុធ លោក ត្រាំ ​បាន​សម្ដែងភាពជឿជាក់ អំពី «ឱកាសដ៏ល្អ» ដែលរដ្ឋបាលរបស់លោក អាចធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ប៉ុន្មានម៉ោង​ក្រោយ​ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវដល់មន្ត្រីចិន ឱ្យចាត់វិធានការ​សម្របខ្លួន​ទៅនឹងការប្រែប្រួលក្នុងបរិយាកាសអន្តរជាតិ ដោយមិនបាននិយាយច្បាស់ពីសហរដ្ឋអាមេរិក​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម