ព័ត៌មានអន្ដរជាតិ
ត្រាំ៖ សហភាពអឺរ៉ុបអាក្រក់ជាងចិន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប «អាក្រក់ជាង» ចិន ប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ប្រកាសពីការព្រមព្រៀងគ្នាកាត់បន្ថយពន្ធខ្ពស់កប់ពពក ដើម្បីបន្ធូរបន្ថយភាពតានតឹងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico។

លោកថ្លែងយ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបអាក្រក់ជាងចិនច្រើនយ៉ាងណាស់។ ចាំមើលចុះ។ យើងមានសន្លឹកបៀរទាំងអស់ក្នុងដៃ។ ពួកគេធ្វើដាក់យើងអយុត្តិធម៌ណាស់»។
គេមើលឃើញថា ទោះបីជាមានការប៉ុនប៉ងក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្ដី ប៉ុន្តែគ្មានការព្រមព្រៀងណាមួយ បានសម្រេចឡើងនៅឡើយទេ។ លោកដាក់ពន្ធគយបដិការ ២០ ភាគរយ លើសហភាពអឺរ៉ុប មុនពេលផ្អាកការអនុវត្ត ៩០ ថ្ងៃ។

សម្ដីចុងក្រោយរបស់លោក ត្រាំ លើសហភាពអឺរ៉ុប ហាក់ខុសពីអ្វីដែលលោកបានថ្លែងកាលពីសប្ដាហ៍មុន ដោយសរសើរប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ថាជាមនុស្ស «អស្ចារ្យ»។ លោកបន្ថែមថា លោកនឹងជួបលោកស្រីនាពេលឆាប់ៗនេះ។
ខណៈលោក ត្រាំ បានជួបជាមួយមេដឹកនាំនៃប្រទេសផ្សេងៗនៅអឺរ៉ុប នាពេលកន្លងមក លោកស្រី von der Leyen ឯណោះវិញ បានថ្លែងថា លោកស្រីនឹងជួបជាមួយ ត្រាំ ទាល់តែមាន «ការចរចាពាណិជ្ជកម្មច្បាស់លាស់ជាមួយគ្នា»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


