វិបត្តិប្រេង Archives - Kampuchea Thmey Daily

Chevron៖ កង្វះខាតប្រេងអាចលេច​ចេញជាបញ្ហាទូទាំងពិភពលោក​​ ជាពិសេសអាស៊ី
ក្រុមហ៊ុនប្រេងយក្សនៅអាមេរិក Chevron ដែលជាក្រុមហ៊ុនមេរបស់ Caltex បាន​និយាយកាលពីថ្ងៃចន្ទថា កង្វះខាតប្រេងសកល អាចចាប់ផ្ដើមលេចចេញជាបញ្ហាជាក់ស្ដែង ប្រសិនបើច្រកហ័រមូហ្សនៅតែបន្តបិទ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Chevron លោក Mike Wirth បាន​ព្រមានយ៉ាងដូច្នេះ ចំពេលដែលភាពស្រពេចស្រពិលនៃ​ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់នៅតែបន្ត ​ដោយ​បង្កការអូសបន្លាយនៃវិបត្តិច្រកហ័រមូហ្ស ​ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកលមុនជម្លោះផ្ទុះឡើងចុងខែកុម្ភៈ។

លោក Wirth បាននិយាយក្នុងវេទិកាពិភាក្សាមួយ​ថា៖ «យើងនឹងចាប់ផ្តើមឃើញការខ្វះខាតជាក់ស្តែង» ដោយកត់សម្គាល់អំពីការផ្គត់ផ្គង់លើសតម្រូវការ​ក្នុងទីផ្សារពាណិជ្ជកម្ម ការស្តុកប្រេងនៅលើនាវាដើម្បីបញ្ចៀសទណ្ឌកម្ម ​និងការប្រើប្រាស់ច្រើននៃប្រេងស្ដុករបស់ជាតិ​។

​លោក​ Wirth ថ្លែងថា៖ «​សេដ្ឋកិច្ចរបស់ប្រទេសនានា នឹងត្រូវថយចុះ»។ ​អាស៊ីពឹងផ្អែកខ្លាំង​ជាងគេលើ​ផលិតកម្ម​ប្រេង និងរោងចក្រចម្រាញ់ប្រេង​ពីឈូងសមុទ្រពែរ្ស ខណៈ​អឺរ៉ុប ទំនងជារងផលប៉ះពាល់បន្ទាប់។

នាយកប្រតិបត្តិដដែល​បាន​​កត់សម្គាល់ថា សហរដ្ឋអាមេរិក ដែលជាអ្នកនាំចេញប្រេងឆៅសុទ្ធ ក៏ត្រូវរងផលប៉ះពាល់ផងដែរ ទោះបីជា​វា​ស្រាល​ជាងប្រទេសដទៃទៀតក្ដី។  ​​

លោក Wirth បាននិយាយទៀតថា ផលប៉ះពាល់ជារួមនៃការបិទច្រកសមុទ្រហ័រមូហ្ស គឺ «អាចមានទំហំធំដូចនៅទសវត្សរ៍ឆ្នាំ ១៩៧០»។ ការរំខានដល់ការផ្គត់ផ្គង់ធំៗ២ក្នុងទសវត្សរ៍នោះ បានធ្វើឱ្យសេដ្ឋកិច្ចនៅជុំវិញពិភពលោករង្គោះរង្គើ ដែលនាំឱ្យមានការកំណត់កម្រិតប្រេងឥន្ធនៈ និង​អ្នកប្រើប្រាស់តម្រង់ជួរគ្នាចាំទិញប្រេងនៅតាមស្ថានីយលក់រាយ៕

The post Chevron៖ កង្វះខាតប្រេងអាចលេច​ចេញជាបញ្ហាទូទាំងពិភពលោក​​ ជាពិសេសអាស៊ី appeared first on Kampuchea Thmey Daily.

​ជប៉ុន​​ផ្តើម​នាំចូល​​ប្រេង​​​ឆៅ​ពីរុស្ស៊ី​ បញ្ចូល​​ទៅកាន់​​ឃ្លាំង​​ជាតិ​ ​ខណៈវិបត្តិ​បន្តនៅមជ្ឈិមបូព៌ា
ប្រទេសជប៉ុន​ ដែលត្រូវ​បាន​គេដឹងថា ​​មាន​គោល​នយោបាយ​ការ​បរទេស​​​គាំទ្រ​អ៊ុយក្រែន​ស្រប​តាម​​​អន្តរជាតិ និង​​ប្រឆាំង​​​​​រុស្ស៊ី​ ក្នុងសង្គ្រាម​​​ដែលរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដោយអនុវត្តទណ្ឌកម្ម​​​យ៉ាងខ្ជាប់ខ្ជូន​​ប្រឆាំង​រុស្ស៊ី​ក្នុង​ពេលកន្លងមក ពេលនេះ​​បាន​ងា​កទៅ​រក​​​​​​​​​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​​ បន្ទាប់​ពី​វិបត្តិប្រេងសកល និង ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ពីសំណាក់​រដ្ឋបាល​អាមេរិក។

រូបភាព​​​កាត់ចេញ​ពី​វីដេអូ​ថត​ដោយ​​ឧទ្ធម្ភាគចក្រ​នៃ​សារ​ព័ត៌មាន Kyodo News បង្ហាញឲ្យ​ឃើញ​​​ឃ្លាំងស្តុកប្រេង​ជាតិ  Kikuma នៅខេត្ត​ Ehime ភាគខាងលិច​ប្រទេសជប៉ុន។ Kyodo

​យោង​​សេចក្តី​រាយការណ៍​របស់​​​​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ប្រទេសជប៉ុនបានទិញប្រេងពីប្រទេសរុស្ស៊ី ចំពេលស្ថានភាពកាន់តែអាក្រក់នៅជុំវិញប្រទេសអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz​ ខណៈដែល​​ជប៉ុន​​​​​ជាទីផ្សារ​នាំចូល​ប្រេង​ដ៏ធំ​​​នៅតំបន់​អាស៊ីបូព៌ា។

តាមរយៈ​សេចក្តីរាយការណ៍​​​ដែលទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់​នៃ​ការ​​ប្រែប្រួល​​ទំនាក់​ទំនង​​​នៃ​​ប្រទេសមហាយក្ស​រុស្ស៊ី និង មហាយក្ស​សេដ្ឋកិច្ច​ជប៉ុននេះ ប្រទេស​ជប៉ុន​​នាំចូល​ប្រេង ៩៥%​នៃការនាំចូលពីមជ្ឈិមបូព៌ា​ ដែល​ក្លាយ​ជាបន្ទុ​ក​ធ្ងន់ធ្ងរ​ក្រោយ​ពេលដែល​តំបន់​មជ្ឈិមបូព៌ា​បាន​ធ្លាក់​​​ចូលទៅ​ក្នុងវិបត្តិ​​ជម្លោះ​ជាមួយ​​រដ្ឋបាល​​​​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់់ ត្រាំ​។

យោង​តាមការ​ផ្សាយ អ្នកយកព័ត៌មាន TASS ម្នាក់បានដឹង បន្ទាប់ពីការវិភាគទិន្នន័យត្រួតពិនិត្យ ថា នាវាដឹកប្រេង Voyager ដែលកាន់ទង់ជាតិអូម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Kyushu។ វាត្រូវបានគេរំពឹងថានឹងមកដល់កំពង់ផែ Kikuma នៅលើកោះ Shikoku ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេង Taiyo មានទីតាំងនៅថ្ងៃទី៣ ខែឧសភា។

​យោងទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ​ជប៉ុនធ្លាប់បាន​នាំចូល​ប្រេង​ជាបន្តបន្ទាប់​ ដើម្បី​បំពេញ​​​តម្រូវការ​​ឧស្សាហកម្ម​​​​ក្នុងស្រុក​ដែលមានតម្រូវការ​ប្រេងឥន្ធនៈខ្ពស់​។ ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា ប្រទេសជប៉ុនបាននាំចូលប្រេងឆៅរបស់រុស្ស៊ីចុងក្រោយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីទីក្រុងតូក្យូបានយល់ព្រមជាមួយប្រទេស G7 ផ្សេងទៀតដើម្បីកាត់បន្ថយការនាំចូលជាបណ្តើរៗ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២២​៕​

រ៉ាន់ រើយ​

The post ​ជប៉ុន​​ផ្តើម​នាំចូល​​ប្រេង​​​ឆៅ​ពីរុស្ស៊ី​ បញ្ចូល​​ទៅកាន់​​ឃ្លាំង​​ជាតិ​ ​ខណៈវិបត្តិ​បន្តនៅមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

កម្ពុជាគឺជាប្រទេសទី១ នឹងទទួលបានកញ្ចប់ថវិកាពិសេសពី​ ​ADB ​ជុំវិញ​វិបត្តិប្រេង​សកល
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​ទ្រទ្រង់​​ថវិកា​ជាតិ​សម្រាប់​ពេល​មាន​អាសន្ន ​ខណៈ​វិបត្តិ​ប្រេង​កំពុង​កើតឡើង​ ដោយ​សារ​សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា​បន្តអូសបន្លាយ​ ហើយកម្ពុជាក៏ជាប្រទេសដំបូងគេដែលនឹងទទួលបាននូវកញ្ចប់ថវិកាពិសេសនេះ។

លោក ឌួង ​ពូលឡង់ ​មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ​របស់ធនាគារ ADB មានប្រសាសន៍ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី កំពុងពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការគាំទ្រប្រទេសដែល​រងផលប៉ះ​ពាល់​ដោយសារវិបត្តិដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា។​

​លោកបាន​បញ្ជាក់ថា៖ «យើង​អត់ទាន់ច្បាស់​អាចដំណើរការតាមវិធីណាទេ ពីព្រោះស្ថិតនៅ​ក្រោមការពិភាក្សា​ ហើយសង្ឃឹមថា ​កម្ពុជា​ អាច​ទទួលយកកម្ចីបែបនេះបាន ​ខណៈកម្ចីនេះនឹង​ជួយ​គាំទ្ររដ្ឋាភិបាលក្នុងការដាក់ចេញនូវ​គោល​ការណ៍ជំរុញគាំពារសង្គមបណ្ដោះអាសន្ន»។​

​មន្ត្រី ADB ដដែលរូបនេះ បន្ថែមថា​ ​មិនទាន់កំណត់នូវចំនួនទឹកប្រាក់នៅឡើយ​ទេ​ ហើយកម្ពុជា​អាច​ជា​ប្រទេស​ទី១ ដែល​នឹង​ទទួលបានមុនគេ​ ប្រសិន​បើ​មាន​ជំនួយ​បែបនេះ​។

​ធនាគារអភិវឌ្ឍន៍អាស៊ី ​បានអះអាងថា ជម្លោះនៅមជ្ឈិមបូព៌ានឹងកាត់​បន្ថយកំណើន​សេដ្ឋកិច្ចនៃ​បណ្តា​ប្រទេសកំពុងអភិវឌ្ឍ ​ក្នុងតំបន់​អាស៊ី​ ​និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ​ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២​ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈ​ពេល​ច្រើនជាងមួយឆ្នាំ​។

យោងតាម ADB ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំ​ខាន​ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេស​ក៏អាចរងផលប៉ះពាល់ផងដែរ។

របាយការស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញ​ថា ផលប៉ះ​ពាល់​លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើន​លើរយៈពេល​នៃការរំខាន​ដោយ​សារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយ​យូរ​លើកំណើន និងអតិផរណា។

​សេណារីយ៉ូ​ ទី១ ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះ​មកថ្លៃ​មូល​ដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។

សេណារីយ៉ូ​ ទី២ ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១​សមាមាត្រទៅនឹង​ការកើន​ឡើងនៃថ្លៃប្រេង។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។

សេណារីយ៉ូ​ ទី៣ ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និង​ត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ។ ​ថ្លៃឧស្ម័ន​កើន​ឡើង​ខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

ផលប៉ះ​ពាល់លើ​ផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។

ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត​ សម្រាប់សេដ្ឋកិច្ចនៃប្រទេស​កំពុងអភិវឌ្ឍ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើន​ឡើងខ្លាំងក្នុង​ប្រទេស​នៅតំបន់អាស៊ីខាងត្បូង។

សេណារីយ៉ូទាំងនេះ​ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យ​នឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ​ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និងការរឹតបន្តឹងលក្ខខណ្ឌ​ហិរញ្ញវត្ថុជាសកល។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា៖ «ការរំខាននៃ​វិស័យ​ថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ​ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែ​ផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នក​ដែលងាយរង​គ្រោះបំផុត ហើយអនុម័តគោលនយោបាយ​ដើម្បី​កែ​លម្អភាពធន់រយៈពេលវែង»៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាគឺជាប្រទេសទី១ នឹងទទួលបានកញ្ចប់ថវិកាពិសេសពី​ ​ADB ​ជុំវិញ​វិបត្តិប្រេង​សកល appeared first on Kampuchea Thmey Daily.

រដ្ឋថយចំណូល៥០លានដុល្លារក្នុងមួយខែ ដើម្បីទប់កុំឱ្យប្រេងឥន្ធនៈឡើងថ្លៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងពីការថយចំណូលខ្ទង់៥០លានដុល្លារក្នុងមួយខែពីការនាំចូលប្រេងឥន្ធនៈ តាមរយៈការបញ្ចុះពន្ធ និងអាករពិសេស ក្នុងកាលៈទេសៈវិបត្តិប្រេងជាសកល បង្កឡើងដោយសង្គ្រាមនៅមជ្ឈឹមបូព៌ា។ ទោះត្រូវបាត់ចំណូលនេះក្ដី តែសម្ដេចនាយករដ្ឋមន្ត្រីថា នេះជាវិធានការដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកបែបនេះ។

សម្ដេចធិបតីលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ ថា ក្នុងស្ថានភាពមិនប្រាកដប្រជារបស់ពិភពលោកនេះ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកប្រជាពលរដ្ឋចោល ដោយគិតគូដល់ការលំបាករបស់ពួកគាត់នោះឡើយ។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែងជាបន្តបន្ទាប់។

តាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តី ជាជំហានដំបូង រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភទុនដល់វិស័យប្រេងឥន្ធនៈ ហើយបន្ទាប់មានការបញ្ចុះអត្រាពន្ធនាំចូលប្រេងឥន្ធនៈនិងអាករពិសេសលើយានជំនិះអគ្គិសនី ក្នុងដំណាក់កាលលំបាកនេះ។

រាជរដ្ឋាភិបាលបានបន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយបន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល ខណៈពន្ធគយបានចុះដល់សូន្យដុល្លារ។ បន្ថែមពីនេះ ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងសាំងពី៣០% មក១៥% នឹងប្រេងម៉ាស៊ូតពី៤% មក០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី១០% មក០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុប៦% សម្រាប់ប្រេងសាំង និង១០% សម្រាប់ប្រេងម៉ាស៊ូត។

តាមរយៈការបន្ថយអាករពិសេស និងពន្ធខាងលើនេះ​ សម្ដេចធិបតី អះអាងថា ក្នុងមួយខែ រដ្ឋត្រូវថយចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិក។ បន្ថែមពីនេះ ដើម្បីធានាតម្លៃអគ្គិសនី សម្ដេចនាយករដ្ឋមន្រ្តី ថា អគ្គិសនីកម្ពុជាក៏បានចំណាយខ្ទង់៣៥លានដុល្លារផងដែរ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មក​នេះ ដើម្បីទប់តម្លៃកុំឱ្យឡើង។

នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក់ពីការត្រៀមនូវវិធានការមួយចំនួនថែមទៀតផងដែរសម្រាប់ស្ថានភាពមិនច្បាស់លាស់នេះ ដែលអាចបន្តក្នុងរយៈពេលវែង បើទោះជារដ្ឋត្រូវថយចំណូលក៏ដោយ។ សម្ដេច និយាយថា៖ «ទោះរដ្ឋថយ៥០លានដុល្លារក្នុងមួយខែ មិនតិចទេ តែ៥០លានក្នុងមួយខែនេះ រដ្ឋសុខចិត្តថយពន្ធ តែទុកលុយទៅឱ្យប្រជាពលរដ្ឋ»៕

ដោយ៖ ធឿន វ៉ាន់សុង

The post រដ្ឋថយចំណូល៥០លានដុល្លារក្នុងមួយខែ ដើម្បីទប់កុំឱ្យប្រេងឥន្ធនៈឡើងថ្លៃ appeared first on Kampuchea Thmey Daily.

​កម្ពុជា​​ចាប់ដៃជាមួយ​ ADB ​ស្វែង​រកលទ្ធភាព​ជួយ​អ្នក​ប្រកបរបរកង់បី ​ក្នុង​ពេល​មានវិបត្តិប្រេង​ និងឧស្ម័ន
កម្ពុជា​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​អ្នក​ប្រកប​របរ​រត់​កង់បី ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​ងាក​មក​ប្រើ​ថាមពល​អគ្គិសនី​ ​ជំនួស​ឱ្យ​ថាមពល​ប្រេង​ និងឧស្ម័នឥន្ធនៈ។​

​លោក កែវ រតនៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ ​និង​ថាមពល នៅថ្ងៃទី ០៣ ខែមេសា ២០២៦ ​បានជួប​ពិភាក្សា​ការ​ងារជាមួយ​លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេស​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB​)។ ​​

កិច្ចប្រជុំ​ពិភាក្សាបានវាយតម្លៃ​អំពីផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា ​ប្រេង ​និង​ឧស្ម័នឥន្ធនៈ ​ចំពោះ​សេដ្ឋ​កិច្ចកម្ពុជា ​និង​ការឆ្លើយតប​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីចូលរួមជួយសម្រាលបន្ទុករបស់​ប្រជាពលរដ្ឋ។

លោក កែវ រតនៈ ​ថ្លែងថា៖ ​«យើងខ្ញុំកំពុងរកលទ្ធភាព​ ​ដើម្បីជួយបងប្អូនរត់កង់បី ថាតើមុខរបរ​កង់បី​ថ្ងៃក្រោយ​ យើងអាចធ្វើម៉េច​ ដើម្បីឱ្យបងប្អូនយើងកុំពឹងពាក់ទៅលើតែប្រេង និងឧស្ម័នឥន្ធនៈ ហើយងាក​ត្រឡប់​មករកលទ្ធភាពដោយប្រើប្រាស់ E-Tuk Tuk ហើយថាតើរដ្ឋាភិបាល និង ADB អាចមានចល​នា​រួម​គ្នាយ៉ាងម៉េច​ អាចជួយ​សម្រួល​ដល់បងប្អូនយើង»។​

កិច្ចប្រជុំក៏បាន​ពិនិត្យមើលបញ្ហា​ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា​ ​ជារួមក្នុងវិបត្តិនេះ ហើយ​និង​តួនាទី​របស់​ ADB ​ក្នុងការជួយគាំទ្រក្នុងដំណាក់កាលលំបាក។​

​ភាគីទាំងពីរក៏បានជជែកគ្នា​អំពីអនាគត ​ពាក់ព័ន្ធជាមួយនឹងគម្រោង ​ADB ​ត្រៀមវិនិយោគក្នុង​ការ​ជួយ​ពង្រឹង​នូវវិស័យថាមពលអគ្គិសនី​របស់កម្ពុជា ​ការវិនិយោគទៅលើខ្សែបញ្ជូន ​ដែលកំពុង​សាង​សង់​ ​និង​ការភ្ជាប់រវាងកម្ពុជា ​និង​ប្រទេសជិតខាង ​ដើម្បី​សម្រេចបាននូវគោលដៅអាស៊ានមួយ​ដែល​មាន​ការតភ្ជាប់គ្នា ​ហើយអាស៊ានមួយ​ដែលមានភាពបៃតង។​

​ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា​អំពីការដែលអាចឈានទៅលទ្ធភាព​ដាក់ឱ្យគម្រោង​ដើរដោយ​ធ្យូងថ្ម ​នៅខេត្ត​ព្រះ​សីហនុ ១០០ ជាងមេហ្គាវ៉ាត់ ដែលយើងបានដំណើរការពីមុនហើយ ​ហើយអាច​ឱ្យវា​ឈប់​ដំ​ណើរ​ការមុនឆ្នាំ​ ២០៤០ ដោយសារយើងអាចយកជំនួសដោយថាមពលស្អាត និងថា​ម​ពល​កកើត​ឡើង​វិញ ​ដោយ​មិនឱ្យ​ប៉ះពាល់​ដល់លំនឹង​របស់បណ្ដាញ​ជាតិ ក៏ដូចជាថ្លៃរបស់ប្រទេស។​

​ជាមួយគ្នានោះ ភាគីទាំងពីរក៏បានពិភ្សា​អំពីការ​រកបាននូវហិរញ្ញប្បទាន​ពីការកៀរគរ ធនាគារក្នុង​ស្រុក​ ​ដើម្បីវិនិយោគ​នៅក្នុង​វិស័យ​ធ្វើថាមពលបៃតង​ឱ្យកាន់តែច្រើន៕

The post ​កម្ពុជា​​ចាប់ដៃជាមួយ​ ADB ​ស្វែង​រកលទ្ធភាព​ជួយ​អ្នក​ប្រកបរបរកង់បី ​ក្នុង​ពេល​មានវិបត្តិប្រេង​ និងឧស្ម័ន appeared first on Kampuchea Thmey Daily.

ព្រឹទ្ធសភាកាត់ចំណាយបេសកកម្មទាំងក្នុង និងក្រៅប្រទេសរបស់ស្ថាប័ននេះ ក្នុងពេលវិបត្តិប្រេងឥន្ធនៈ
ព្រឹទ្ធសភាសម្រេចកាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងចំណាយបេសកកម្មក្រៅប្រទេសចំនួន៣០%នៃឥណទានសរុបក្នុងច្បាប់ថវិកាឆ្នាំ២០២៦។ ក្នុងពេលជាមួយគ្នានេះ ការចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល​ ក៏ត្រូវបានស្ថាប័ននេះកាត់ព្យួរចំនួន៣០%ដូចគ្នានេះដែរ។

ការកាត់ព្យួរបែបនេះ គឺធ្វើឡើងក្នុងបំណងដើម្បីសន្សំសំចៃការចំណាយផ្សេងៗក្នុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។ តម្លៃប្រេងឥន្ធនៈ​លក់រាយ​នៅតាមស្ថានីយ​ក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងខ្ពស់​នៅថ្ងៃទី១ ​ខែមេសា ឆ្នាំ២០២៦ដែលក្នុងនោះប្រេងសាំងធម្មតា​លក់ចេញក្នុងតម្លៃ៥ ៤៥០រៀលក្នុងមួយលីត្រ ​និង៧ ៥០០រៀលសម្រាប់ប្រេងម៉ាស៊ូត។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈសេចក្ដីជូនដំណឹងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ជាការអនុវត្តស្មារតីសន្សំសំចៃខ្ពស់ ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន ក៏ដូចជាដើម្បីធានាបានការសន្សំសំចៃប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ។

ផ្អែកតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានជូនដំណឹងដល់ប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមភូមិភាគទាំង៨នៃព្រឹទ្ធសភា ខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឱ្យចូលរួមសហការ និងអនុវត្តវិធានការខាងលើ។

ចំពោះការចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស ក្នុងករណីចាំបាច់ខានមិនបាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យស្នើសុំទៅក្រសួងការបរទេស ដើម្បីចាត់តំណាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម្ចាស់ផ្ទះចូលរួមកិច្ចប្រជុំនោះជំនួសវិញ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ព្រឹទ្ធសភាកាត់ចំណាយបេសកកម្មទាំងក្នុង និងក្រៅប្រទេសរបស់ស្ថាប័ននេះ ក្នុងពេលវិបត្តិប្រេងឥន្ធនៈ appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូងពិចារណារឹតត្បឹតការបើកបរទូទាំងប្រទេស ដោយសារវិបត្តិប្រេង​
​កូរ៉េខាងត្បូងកំពុងពិចារណាពង្រីកការរឹតបន្តឹងលើ​ការបើកបររបស់​សាធារណជនទូទៅទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសកលកើនឡើងបន្ថែមទៀត ខណៈ​រដ្ឋាភិបាល​ព្យាយាម​កាត់បន្ថយការប្រើប្រាស់ថាមពល ចំពេលមានភាពតានតឹងផ្នែកផ្គត់ផ្គង់ ដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក ​អ៊ីស្រាអែល និង​អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុន ឆឹល (Koo Yun-cheol) បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអាចបង្រីកការរឹតបន្តឹង​ទៅដល់ការប្រើប្រាស់រថយន្ត​ឯកជន ប្រសិនបើតម្លៃប្រេង​ឆៅ​កើនឡើងដល់ប្រហែល ១២០-១៣០ ដុល្លារ/បារ៉ែល ​ពោលគឺខ្ពស់ជាងតម្លៃនាពេលបច្ចុប្បន្នក្នុងរង្វង់ ១១០ ដុល្លារ/បារ៉ែល។ ​

ប្រសិនបើពង្រីកដល់សាធារណជនទាំងមូល នោះវានឹង​ក្លាយជាការរឹតបន្តឹងទូទាំងប្រទេសជាលើកដំបូងសម្រាប់កូរ៉េខាងត្បូង រាប់តាំងពីសង្រ្គាមឈូងសមុទ្រពែរ្សក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។  ​

លោក Koo ​បាននិយាយថា ប្រសិនបើស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ ​កូរ៉េខាងត្បូងអាចបង្កើនវិធានការប្រុងប្រយ័ត្នវិបត្តិ​ដល់កម្រិត «ព្រមាន» ហើយចាប់ផ្តើមកំណត់ការប្រើប្រាស់ថាមពល។លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលអាចនឹងកាត់បន្ថយពន្ធប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីកាត់បន្ថយបន្ទុកលើគ្រួសារ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ​ដដែលបាន​និយាយថា ក្រសួងមិនទាន់សម្រេចចិត្តនៅឡើយទេថាតើត្រូវដាក់កម្រិតលើការបើកបរជាកាតព្វកិច្ច​សម្រាប់វិស័យឯកជនដែរ​ឬអត់។ ​ក្រសួងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចទាំងមូល។

​គួរគូសបញ្ជាក់ថា កូរ៉េខាងត្បូង​នាំចូលប្រេងប្រហែល ៧០% របស់ខ្លួនពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យ​ប្រទេសនេះងាយរងគ្រោះដោយសារការរំខាន​ផ្នែក​ផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានដាក់ចេញនូវ «ប្រព័ន្ធបង្វិលយានយន្តរយៈពេល ៥ ថ្ងៃ»​ សម្រាប់បុគ្គលិក​រដ្ឋ ដោយកំណត់ថា តើរថយន្តណាអាចបើកបរបាន​នៅថ្ងៃធ្វើការ (ចន្ទ-សុក្រ) ​ដោយផ្អែកលើលេខផ្លាកលេខរថយន្តទាំងនោះ​។ ​

ចំពេលដែលកង្វល់​វិបត្តិថាមពលកើនឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee ​Jae Myung បានជំរុញឱ្យប្រទេសបង្កើនការផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជារថយន្តអគ្គិសនីជាដើម ដោយ​និយាយថា បញ្ហាថាមពល «គឺធ្ងន់ធ្ងរខ្លាំងដែលធ្វើឱ្យខ្ញុំដេកមិនលក់»៕

The post កូរ៉េខាងត្បូងពិចារណារឹតត្បឹតការបើកបរទូទាំងប្រទេស ដោយសារវិបត្តិប្រេង​ appeared first on Kampuchea Thmey Daily.

ចិន ហ្វីលីពីន ពិភាក្សាគ្នាឡើងវិញលើសន្តិសុខថាមពល ចំពេលមាន​វិបត្តិប្រេង
ប្រទេសហ្វីលីពីន និងចិនបានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ឡើងវិញនៅសប្ដាហ៍នេះ ដោយផ្តោតលើបញ្ហានៅសមុទ្រចិនខាងត្បូង និង​សន្តិសុខថាមពល ចំពេលដែលក្តីបារម្ភអំពីវិបត្តិផ្គត់ផ្គង់ប្រេងកើនឡើង ដោយសារតែជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃសៅរ៍ (២៨ មីនា)។

កិច្ចពិភាក្សា​ចុងក្រោយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១១ ក្រោមយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៥។ ភាគីទាំង២ បានស្វែងយល់ពីជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន ខណៈស្វែងរកដំណោះស្រាយការផ្គត់ផ្គង់ជី និងស្ថិរភាពថាមពលកាន់តែទូលំទូលាយផងដែរ។

គេមើលឃើញថា​ កិច្ចពិភាក្សាដដែលត្រូវបានរៀបចំឡើង​បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសអាសន្នថាមពលជាតិ ដោយលើកឡើងពីការរំខានផ្នែក​ផ្គត់ផ្គង់ប្រេងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ ហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើប្រេងរបស់មជ្ឈិមបូព៌ា កំពុងធ្វើការដើម្បីធ្វើពិពិធកម្មការនាំចូលប្រេងឥន្ធនៈ រួមទាំងលទ្ធភាពបង្កើនការនាំចូលពី​ចិន។

ប្រទេសទាំង ២ ក៏បានពិភាក្សាអំពីថាមពលកកើតឡើងវិញ កសិកម្ម ពាណិជ្ជកម្ម និងគំនិតផ្តួចផ្តើមរវាងប្រជាជន និងប្រជាជន ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងជើងហោះហើរត្រង់ផងដែរ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ភាគីទាំង២​ «បន្តធ្វើឱ្យមានវឌ្ឍនភាព» ក្នុងការកសាងទំនុកចិត្តនៅសមុទ្រចិនខាងត្បូង រួមទាំងការកែលម្អទំនាក់ទំនងរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ។

ក្រសួង​បន្តថា ហ្វីលីពីន​ «បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍របស់ខ្លួន» ដោយលើកឡើងពីការព្រួយបារម្ភអំពីឧប្បត្តិហេតុដែលប៉ះពាល់ដល់នាវិក​ និងអ្នកនេសាទហ្វីលីពីន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូត ការទំនាក់ទំនង និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានអំពាវនាវឱ្យមាន «សកម្មភាពជាក់ស្តែង» ពីហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង។

គេរំពឹងថា ភាគីនឹង​បន្តចរចាគ្នានៅឆ្នាំនេះ ចំពេលដែល​ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែមិនទាន់ដោះស្រាយបាន៕

The post ចិន ហ្វីលីពីន ពិភាក្សាគ្នាឡើងវិញលើសន្តិសុខថាមពល ចំពេលមាន​វិបត្តិប្រេង appeared first on Kampuchea Thmey Daily.