ព័ត៌មានអន្ដរជាតិ
OPEC+ សម្រេចបង្កើនកូតាផលិតកម្មប្រេងនៅខែកក្កដា ចំពេលវិបត្តិថាមពលសកលបន្ត
សមាជិកស្នូលចំនួន ៧ របស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនកូតាផលិតកម្មប្រេងបន្ថែម ១៨៨ ០០០ បារ៉ែល/ថ្ងៃ នៅខែកក្កដា ដែលជាការបង្កើន៤ខែជាប់ៗគ្នា ខណៈទីផ្សារប្រេងសកលនៅតែប្រឈមមុខនឹងវិបត្តិដោយសារតែការបិទច្រកសមុទ្រហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រទេសធំៗចំនួន៧ រួមមានអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរីយ៉ា និងអូម៉ង់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការសម្រេចចិត្តបង្កើនកូតា បង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេដើម្បីធ្វើឱ្យទីផ្សារប្រេងមានស្ថេរភាព។ ប្លុកដដែលនឹងជួបគ្នាលើកក្រោយនៅដើមខែកក្កដា ដើម្បីពិភាគ្សាអំពីកម្រិតផលិតកម្មនៅខែសីហា។
តាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC តួលេខប្រចាំខែកក្កដា គឺមានទំហំដូចគ្នានឹងការដំឡើងកូតានៅខែមិថុនា ដែលត្រូវបានបន្ទាបពី ២០៦ ០០០ បារ៉ែល/ថ្ងៃ នៅក្នុងខែមេសា និងឧសភា ដើម្បីកែសម្រួលតាមការចាកចេញពីប្លុក OPEC របស់អារ៉ាប់រួម។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញថា ការសម្រេចដំឡើងកូតាផលិតកម្មរបស់ OPEC+ មិនជះឥទ្ធិពលអ្វីធំដុំដល់ទីផ្សារប្រេងសកល ដែលកំពុងជួបវិបត្តិនោះទេ ពីព្រោះប្រទេសផលិតប្រេងធំៗនៅតំបន់ឈូងសមុទ្រពែរ្សមិនអាចបង្កើនផលិតកម្មតាមកូតា ដោយសារតែការបិទច្រកហ័រមូហ្សដែលប៉ះពាល់ដល់ការនាំចេញរបស់ពួកគេ។
ទិន្នន័យរបស់ OPEC បានបង្ហាញថា ផលិតប្រេងរបស់ប្លុកបានធ្លាក់ចុះពី ៤២,៧៧ លានបារ៉ែល/ថ្ងៃ នៅខែកុម្ភៈ មកត្រឹម ៣៣,១៩ លានបារ៉ែល/ថ្ងៃ ក្នុងខែមេសា ដោយសារតែជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


