Connect with us

ព័ត៌មានអន្ដរជាតិ

​ជប៉ុន​​ផ្តើម​នាំចូល​​ប្រេង​​​ឆៅ​ពីរុស្ស៊ី​ បញ្ចូល​​ទៅកាន់​​ឃ្លាំង​​ជាតិ​ ​ខណៈវិបត្តិ​បន្តនៅមជ្ឈិមបូព៌ា

បានផុស

នៅ

ប្រទេសជប៉ុន​ ដែលត្រូវ​បាន​គេដឹងថា ​​មាន​គោល​នយោបាយ​ការ​បរទេស​​​គាំទ្រ​អ៊ុយក្រែន​ស្រប​តាម​​​អន្តរជាតិ និង​​ប្រឆាំង​​​​​រុស្ស៊ី​ ក្នុងសង្គ្រាម​​​ដែលរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដោយអនុវត្តទណ្ឌកម្ម​​​យ៉ាងខ្ជាប់ខ្ជូន​​ប្រឆាំង​រុស្ស៊ី​ក្នុង​ពេលកន្លងមក ពេលនេះ​​បាន​ងា​កទៅ​រក​​​​​​​​​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​​ បន្ទាប់​ពី​វិបត្តិប្រេងសកល និង ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ពីសំណាក់​រដ្ឋបាល​អាមេរិក។

រូបភាព​​​កាត់ចេញ​ពី​វីដេអូ​ថត​ដោយ​​ឧទ្ធម្ភាគចក្រ​នៃ​សារ​ព័ត៌មាន Kyodo News បង្ហាញឲ្យ​ឃើញ​​​ឃ្លាំងស្តុកប្រេង​ជាតិ Kikuma នៅខេត្ត​ Ehime ភាគខាងលិច​ប្រទេសជប៉ុន។ Kyodo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​​សេចក្តី​រាយការណ៍​របស់​​​​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ប្រទេសជប៉ុនបានទិញប្រេងពីប្រទេសរុស្ស៊ី ចំពេលស្ថានភាពកាន់តែអាក្រក់នៅជុំវិញប្រទេសអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz​ ខណៈដែល​​ជប៉ុន​​​​​ជាទីផ្សារ​នាំចូល​ប្រេង​ដ៏ធំ​​​នៅតំបន់​អាស៊ីបូព៌ា។

តាមរយៈ​សេចក្តីរាយការណ៍​​​ដែលទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់​នៃ​ការ​​ប្រែប្រួល​​ទំនាក់​ទំនង​​​នៃ​​ប្រទេសមហាយក្ស​រុស្ស៊ី និង មហាយក្ស​សេដ្ឋកិច្ច​ជប៉ុននេះ ប្រទេស​ជប៉ុន​​នាំចូល​ប្រេង ៩៥%​នៃការនាំចូលពីមជ្ឈិមបូព៌ា​ ដែល​ក្លាយ​ជាបន្ទុ​ក​ធ្ងន់ធ្ងរ​ក្រោយ​ពេលដែល​តំបន់​មជ្ឈិមបូព៌ា​បាន​ធ្លាក់​​​ចូលទៅ​ក្នុងវិបត្តិ​​ជម្លោះ​ជាមួយ​​រដ្ឋបាល​​​​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់់ ត្រាំ​។

យោង​តាមការ​ផ្សាយ អ្នកយកព័ត៌មាន TASS ម្នាក់បានដឹង បន្ទាប់ពីការវិភាគទិន្នន័យត្រួតពិនិត្យ ថា នាវាដឹកប្រេង Voyager ដែលកាន់ទង់ជាតិអូម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Kyushu។ វាត្រូវបានគេរំពឹងថានឹងមកដល់កំពង់ផែ Kikuma នៅលើកោះ Shikoku ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេង Taiyo មានទីតាំងនៅថ្ងៃទី៣ ខែឧសភា។

​យោងទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ​ជប៉ុនធ្លាប់បាន​នាំចូល​ប្រេង​ជាបន្តបន្ទាប់​ ដើម្បី​បំពេញ​​​តម្រូវការ​​ឧស្សាហកម្ម​​​​ក្នុងស្រុក​ដែលមានតម្រូវការ​ប្រេងឥន្ធនៈខ្ពស់​។ ទិន្នន័យពាណិជ្ជកម្មបានបង្ហាញថា ប្រទេសជប៉ុនបាននាំចូលប្រេងឆៅរបស់រុស្ស៊ីចុងក្រោយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីទីក្រុងតូក្យូបានយល់ព្រមជាមួយប្រទេស G7 ផ្សេងទៀតដើម្បីកាត់បន្ថយការនាំចូលជាបណ្តើរៗ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២២​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម