វិស័យភាពយន្ត Archives - Kampuchea Thmey Daily

ជើងចាស់ក្នុងវិស័យភាពយន្ត គាំទ្រការណែនាំទីប្រឹក្សាក្រសួងវប្បធម៌ លើការប្រើពាក្យ «បាទ/ចាស» ឱ្យត្រឹមត្រូវ ក្នុងអត្ថបទភាពយន្តខ្មែរ
តាមរយៈវីដេអូខ្លីដកស្រង់ពីកម្មវិធី Master Class ក្នុងវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ជំនាន់ទី៨ ឆ្នាំ២០២៥ ចេញផ្សាយដោយ CINE HUB – ស៊ីណេហាប់ លោក សុិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកជាយោបល់ណែនាំដល់បណ្តាអ្នកក្នុងវិស័យភាពយន្តទាំងអស់ ដាច់ខាត កុំប្រើភាសាបកប្រែបែបសៀម ឬ បរទេស ក្នុងអត្ថបទភាពយន្តខ្មែរ ព្រោះខ្មែរមានភាសា ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់។

ការលើកឡើងនេះ គឺស្របពេលដែលលោកមើលឃើញមានការប្រើប្រាស់ពាក្យ បាទ/ចាស ដោយឆ្គាំឆ្គង ក្នុងវិស័យភាពយន្តខ្មែរបច្ចុប្បន្ន។ ជាក់ស្តែង គឺពាក្យ បាទ/ចាស ដែលសៀមតែងប្រើនៅចុងប្រយោគ ដូចជា ម៉ែចាស ពុកចាស… ដែលនេះផ្ទុយពីអត្តសញ្ញាណរបស់ខ្មែរ ដែលតែងប្រើពាក្យ បាទ/ចាស នៅពីមុខប្រយោគ។

ទន្ទឹមនេះ ទីប្រឹក្សាក្រសួងវប្បធម៌ ក៏បានលើកពន្យល់ទាក់ទងនឹងការប្រើប្រាស់ភាសាបកប្រែខ្លះៗ ដែលបច្ចុប្បន្ន ហាក់មានក្នុងអត្ថបទភាពយន្តខ្មែរច្រើន ដោយបានលើកយកអត្ថបទភាពយន្តលោក ឆាយ បូរ៉ា ជាឧទាហរណ៍ជាក់ស្តែងឱ្យស្វែងយល់។ ក្នុងនោះ លោកក៏បានណែនាំដែរថា ក្នុងអត្ថបទភាពយន្ត គួរប្រើភាសានិយាយដែលចេញពីបេះដូងឱ្យច្រើនបំផុត ជៀសវាងភាសាបកប្រែ។

ជុំវិញការលើកឡើងនេះ ផលិតករ ក៏ដូចជាអ្នកនិពន្ធជើងចាស់ជាច្រើន បានបង្ហាញការគាំទ្រតាមរយៈការចែករំលែក ដោយយល់ស្របថា ការប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវ ពិតជាសំខាន់ ព្រោះភាសាមានឥទ្ធិពល ដែលអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងវប្បធម៌៕

The post ជើងចាស់ក្នុងវិស័យភាពយន្ត គាំទ្រការណែនាំទីប្រឹក្សាក្រសួងវប្បធម៌ លើការប្រើពាក្យ «បាទ/ចាស» ឱ្យត្រឹមត្រូវ ក្នុងអត្ថបទភាពយន្តខ្មែរ appeared first on Kampuchea Thmey Daily.

ស៊ីន យូប៊ីន បារម្ភភាពយន្តខ្មែរធ្លាក់ចុះ ខណ:តារាជើងចាស់ រ៉េតរ៉ូស សង្ឃឹមផលិតករស្តាកុនខ្មែរឡើងវិញ
តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន កាលពីថ្មីៗនេះបានចេញមុខសម្តែងការព្រួយបារម្ភរបស់ខ្លួនដោយភ័យក្លាចវិស័យភាពយន្តរបស់ខ្មែរបច្ចុប្បន្នមានការធ្លាក់ចុះព្រោះតែសន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជនហាក់មិនសូវឱ្យតម្លៃលើភាពយន្តជាតិ ។

តារាសម្តែងស៊ីន យូប៊ីនបាននិយាយថាតាមការសង្កតនាពេលសព្វថ្ងៃវិស័យភាពយន្តរបស់ខ្មែរហាក់កំពុងប្រឈមនឹងការធ្លាក់ចុះដោយហេតុថាវាបានធ្លាក់ក្នុងស្ថានភាពមួយដែលពុំសូវមានអ្នកទស្សនា។ នាងបន្តថាបើក្រឡេកទៅមើលតាមទូរទស្សន៍វិញស្ទើរតែទាំងស្រុងគឺលែងសូវមានអ្នកមើលតែម្តង។

កញ្ញា ស៊ីន យូប៊ីនបាននិយាយទៀតថា មូលហេតុនេះហើយទើបនាងមានក្តីព្រួយបារម្ភនិងស្នើរដល់មហាជនក៏ដូចជាពលរដ្ឋខ្មែរគួរងាកនាំអ្នកមកគាំទ្រវិស័យភាពយន្តខ្មែរយើងផង ហើយសូមបងប្អូនកុំលែងដៃចោលឱ្យសោះ។ ម្យ៉ាងព្រោះតែលំហូរចូលនៃភាពយន្តបរទេសច្រើនទើបធ្វើឱ្យការគាំទ្រវិស័យភាពយន្តយើងធ្លាក់ចុះ។

នាងថាកន្លងមកគឺឃើញថា ទស្សនិកជនយើងក៏មានការគាំទ្រច្រើនគួរសមចំពោះវិស័យភាពយន្តខ្មែរ ដែលធ្វើឱ្យតារាសម្តែង និងផលិតករមានទឹកចិត្តខិតខំប្រឹងពង្រឹងសមត្ថភាពទាំងការសម្តែងនិងផលិត។ ដូច្នេះហើយសូមមេត្តាកុំបោះបង់ចោលភាពយន្តជាតិយើងដោយនាំគ្នាគាំទ្រឡើងវិញផង។

ទន្ទឹមគ្នានៃការលើកឡើងរបស់ ស៊ីន យូប៊ីន ខាងលើងាកមកតារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស បានបញ្ចេញទស្សន:ដោយលើកឡើងថាបានអី្វរឹងមាំមកពីផលិតករម្នាក់ហ្នឹងជំពាក់លុយតួរាប់ភ្លេចហើយហ្នឹងដល់គេលែងទៅថតឱ្យកាត់សុីនចោលបានអីមានគុណភាព។

តារាសម្តែងជើងចាស់រូបនេះបន្ថែមថា អ្នកស្រីសង្ឃឹម ថាមានផលិតករល្អៗនឹងរួមគ្នាមកស្តាកុនយើងលើងវិញឆាប់ៗផងដែរ។ ចំណែកលោក លៀក លីដា ដែលជាផលិតករនិងថៅកែផលិតកម្ម LD កាលពីថ្មីៗនេះដែរ បានបញ្ចេញទស្សន:ដោយយល់ឃើញថា វិស័យភាពយន្តជាតិនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ចាន់រ៉ា

The post ស៊ីន យូប៊ីន បារម្ភភាពយន្តខ្មែរធ្លាក់ចុះ ខណ:តារាជើងចាស់ រ៉េតរ៉ូស សង្ឃឹមផលិតករស្តាកុនខ្មែរឡើងវិញ appeared first on Kampuchea Thmey Daily.

លោក លៀក លីដា លើកឡើងថា ក្នុងវិស័យផលិតភាពយន្ត “ការចាប់យកឱកាស ផ្ទុយពីឆ្លៀតឱកាស”
ខណ:ដែលថ្មីៗនេះផ្ទុះការវែកញែកពាក់ព័ន្ធការបែកធ្លាយដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មីដែលពុំមែនផលិតកម្ម LD នោះ លោក លៀក លីដា ផលិតករភាពយន្តនិងជាថៅកែផលិតកម្មផ្ទាល់ បានបញ្ចេញប្រតិកម្មដោយចាត់ទុកថា ការចាប់យកឱកាសក្នុងការផលិតកុនគឺជារឿងត្រឹមត្រូវ ប៉ុន្តែបើឆ្លៀតឱកាសគឺជារឿងថោកទាបបំផុត។

ស្របពេលដែលលេចឮដំណឹងថាមានផលិតកម្មមួយ គ្រោងផលិតបន្តពីសាច់រឿងដែល LD ផលិតគឺរឿង «ភ្លើងឆេះក្លឹបក្រោមដី» លោក លៀក លីដា ក្នុងនាមជាម្ចាស់ផលិតកម្មដែលផលិតស្នាដៃរឿងនេះឡើង បានបង្ហាញប្រតិកម្មមិនពេញចិត្ត និងបានចាត់ទុកទង្វើបែបនោះថាជាការឆ្លៀតឱកាស។ លោកថា “ចាប់យកឱកាសគឺជារឿងដែលត្រឹមត្រូវ តែបើឆ្លៀតឱកាសគឺជារឿងដែលថោកទាប”។

គួររំលឹកថា ភ្លើងឆេះក្លឹបក្រោមដី ជាសាច់រឿងដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ បើតាមការស៊ើបអង្កេតរបស់ប៉ូលីសត្រូវបានឱ្យដឹងថា មូលហេតុគឺដោយសារតែផ្ទុះចរន្តអគ្គសនី ប៉ុន្តែបើតាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិតអ្នកចម្រៀងប្រុសម្នាក់។

ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ លោក លៀក លីដា បានឱ្យដឹងថា គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត ខណៈរឿងនេះទទួលបានការគាំទ្រខ្លាំង ក្លាយជាកំណត់ត្រាថ្មីនៃភាពយន្តដ៏មានប្រជាប្រិយភាពរបស់ LD ៕ អត្ថបទ៖ចាន់រ៉ា

The post លោក លៀក លីដា លើកឡើងថា ក្នុងវិស័យផលិតភាពយន្ត “ការចាប់យកឱកាស ផ្ទុយពីឆ្លៀតឱកាស” appeared first on Kampuchea Thmey Daily.

រោងងភាពយន្តកម្ពុជា កើនឡើង ២៥រោង មានអ្នកចូលទស្សនាជាង ៣លាននាក់ ឆ្នាំ ២០២៣
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៣ នេះចំនួនរោងភាពយន្តនៅកម្ពុជា មានការកើនឡើងដល់២៥រោង នៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់ ឬស្មើនឹង ១៨៩០០កៅអី ជាមួយអ្នកចូលទស្សនាប្រមាណជាង ៣លាននាក់។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស” កាលពី ថ្ងៃទី១៤ធ្នូ លោកបានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង ២០២១ គឺជាឆ្នាំ​ដែលវិស័យភាពយន្តរងគ្រោះខ្លាំងបំផុត ដែលជាបញ្ហាប្រឈមជាសាកល ដែលធ្វើឲ្យផលិតករភាពយន្តក្នុងស្រុក ជួបការលំបាកយ៉ាងខ្លាំង ជាពិសេសអ្នកបច្ចេកទេសភាពយន្ត ដែលភាគច្រើនជាបុគ្គលិកក្រៅប្រព័ន្ធ។ លើសពីនេះ រោងភាពយន្តទាំងអស់ គឺត្រូវបានបិទទ្វារ ដែលធ្វើឱ្យកើតមានបញ្ហាហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងការជួលទីតាំង ឧបករណ៍សម្ភារៈ​បច្ចេកទេស ការផ្តល់បៀវត្សជូនបុគ្គលិក ព្រមទាំងការបាត់បង់បុគ្គលិកជំនាញមួយចំនួនធំទៀតផង។

បើតាមលោក ប៉ុក បូរក្ស ក្រោយពីឆ្លងកាត់ដំណាក់កាល ដ៏លំបាកនេះ ពោលគឺនៅក្នុងឆ្នាំ២០២២ និង២០២៣ ចំនួននៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុក មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានចំនួន​ប្រហាក់​ប្រហែលទៅបរិមាណ ផលិតមុនដំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី២០ ទៅ៣០ស្នាដៃក្នុង១ឆ្នាំ ដើម្បីចាក់បញ្ចាំង តាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះការផលិតភាពយន្តភាគ សម្រាប់ចាក់បញ្ចាំងតាមស្ថានីយ ទូរទស្សន៍ក៏មាន​ចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ គឺប្រមាណជាង ២,០០០ភាគ ឬស្មើនឹង ជាង១៤០០ម៉ោង។

ចំណែកចំនួនរោងភាពយន្ត ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលក្នុងឆ្នាំ ២០២៣ នេះ រោងភាពយន្តមាន​ប្រមាណ ២៥រោងនៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់បញ្ចាំង ឬស្មើនឹង ១៨៩០០កៅអី ជាមួយ​ចំនួនអ្នកទស្សនាភាពយន្តនៅតាម រោងភាពយន្តស្ថិតក្នុងចំនួនប្រហាក់ប្រហែលនឹងជាង៣លាននាក់។

ទន្ទឹមនឹងការកើនឡើងនៃចំនួនរោងភាពយន្ត ក៏ដូចជាចំនួនទស្សនិកជន មន្រ្តីនៃនាយកដ្ឋានភាពយន្ត និងផ្សព្វ​ផ្សាយវប្បធម៌ បានពិនិត្យឃើញពីកំណើននៃភាពយន្តបរទេសនាំចូលជាច្រើន ដែលបានបកប្រែបញ្ចូល​សំឡេងជា​ភាសាខ្មែរ ហើយចាក់បញ្ចាំងតាមរោងភាពយន្តនានា មានការកើនឡើងផងដែរ។

លោក ប៉ុក បូរក្ស បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គឺទាមទារឱ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែក ឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែក ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទៈ​ម្ចាស់ការ ជំរុញលើកកម្ពស់គុណភាពភាពយន្តរបស់កម្ពុជា៕

អត្ថបទ ៖ សំអឿន

The post រោងងភាពយន្តកម្ពុជា កើនឡើង ២៥រោង មានអ្នកចូលទស្សនាជាង ៣លាននាក់ ឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.

ក្រសួងវប្បធម៌ លើកកម្ពស់គុណភាពយន្តកម្ពុជា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស
ក្រសួងវប្បមធ៌ និងវិចិត្រសិល្បៈ បានជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរូមលើកកម្ពស់គុណភាព នៃការផលិតភាពយន្តក្នុងស្រុក ដើម្បីឧត្តមភាព នៃការប្រកួតប្រជែង និងដើម្បីពង្រីកទីផ្សារភាពយន្តទៅក្រៅប្រទេស សំដៅទ្រទ្រង់ឱ្យឧស្សាហកម្មភាពយន្តកម្ពុជាមានការវិវត្តរីកចម្រើនប្រកបដោយថាមពល និងមាននិរន្តរភាព។

ថ្លែងបើកសិក្ខាសាលា ស្តីពី “ការលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស” នៅសណ្ឋាគារ Fairfield នៅថ្ងៃទី១៤ ខែធ្នូនេះ លោក សោម សុគន្ធ រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងរយៈកាលជាង ៣ទស្សវត្សចុងក្រោយនេះ ឧស្សាហកម្មភាពយន្ត កម្ពុជាមានការវិវត្តប្រែប្រួល ផ្លាស់ប្តូរជាបន្តបន្ទាប់ ស្របតាមការវិវត្តរបស់សង្គម និងបច្ចេកវិទ្យា តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ វដ្ត នៃការចាប់កំណើត និងការដួលរលំ នៃឧស្សាហកម្មភាពយន្តក្នុងស្រុកជាច្រើនលើកច្រើនសារ។

លោកបានបន្តទៀតថា៖ “ជាការពិតណាស់ យើងមិនអាចដាក់ចេញនូវវិធានការណាមួយដែលរារាំងដល់ការបង្កើតថ្មី ការបញ្ចេញនូវមតិយោបល់តាមរយៈការផលិត ឬការដាក់វិធានដើម្បីទប់ស្កាត់ រិតត្បិត និងហាមឃាត់ ផលិតផលភាពយន្តបរទេសមិនឱ្យនាំចូល ដើម្បីតែការរស់រៀនរបស់ផលិតករភាពយន្តក្នុងស្រុកបាននោះទេ ព្រោះការធ្វើបែបនេះ នឹងប៉ះពាល់ខ្លាំងទៅដល់ឧស្សាហកម្មភាពយន្តទាំងមូល ហើយក៏ប៉ះពាល់ដល់ការអនុវត្តនានាក្នុងក្របខណ្ឌ នៃយន្តការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងក្របខណ្ឌផ្សេងៗទៀតនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ»។

លោក សោម សុគន្ធ បានណែនាំថា ដើម្បីទ្រទ្រង់ឱ្យឧស្សាហកម្មភាពយន្តកម្ពុជាមានការវិវត្តរីកចម្រើនប្រកបដោយថាមពល និងមាននិរន្តរភាព គប្បីមានការគិតគូរគ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាព ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបន្ត ជំរុញ គាំពារ និងលើកទឹកចិត្តបន្ថែមទៀតដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្ត ទាំងការសម្របសម្រួលលើបទដ្ឋានគតិយុត្ត ការសម្រួលលើការថតតាមទីតាំងសាធារណៈរបស់រដ្ឋ និងការអនុគ្រោះព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារផ្សេងៗ ដោយផ្តោតយកចិត្តទុកជាសំខាន់លើការលើកកម្ពស់គុណភាព នៃការផលិតរបស់ផលិតករភាពយន្តក្នុងស្រុក ដើម្បីឧត្តមភាព នៃការប្រកួតប្រជែង និងដើម្បីពង្រីកទីផ្សារភាពយន្តទៅក្រៅប្រទេស។

លោករដ្ឋលេខាធិការបានទទួលស្គាល់ថា ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ ការវិវត្តរីកចំរើន នៃវិស័យភាពយន្តនៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឱ្យយើងមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផង។ ការប្រឹងប្រែងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទៈ ដ៏មោះមុតរបស់ផលិតករ អាជីវករដែលប្រកបរបរទទួលទានក្នុងវិស័យភាពយន្ត បានរួមចំណែកក្នុងការជំរុញកំណើនផលិតផលស្នាដៃភាពយន្តក្នុងស្រុកសម្រាប់បំពេញតម្រូវការរបស់ ទស្សនិកជនជាតិ ព្រមទាំងបានធ្វើឱ្យបរិយាកាស នៃឧស្សាហកម្មភាពយន្តកម្ពុជាកាន់តែមានភាពល្អប្រសើរ។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងក្រៃលែងចំពោះកំណើន នៃផលិតផលភាពយន្តរបស់ជាតិយើង ពិសេសការកើនឡើងនូវចំនួនរោង ភាពយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដែលសបញ្ជាក់ឱ្យឃើញនូវការកើនឡើងចំណែកទីផ្សារដ៏សំខាន់សម្រាប់ដោះដូរផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ឧស្សាហកម្មភាពយន្តជាតិ។

ទន្ទឹមនឹងវឌ្ឍនភាពនេះ ក្នុងបរិបទ នៃសម័យឧស្សាហកម្មជំនាន់ទី៤ វិស័យភាពយន្តយើងក៏ប្រឈមនឹងបញ្ហាធំៗមួយចំនួនផងដែរ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយរួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ភាពយន្តជាតិយើងឱ្យមានការវិវត្តឈានឡើងប្រកបដោយនិរន្តរភាព សំដៅរួមចំណែកលើកកម្ពស់ការ ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ជាតិ ក្នុងបរិយាកាស នៃសង្គមសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

លោក សោក សុគន្ធ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះនឹងក្លាយជាវេទិកាដ៏សំខាន់ ក្នុងការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពីលោក លោកស្រី ជាវាគ្មិន។ ជាងនេះទៅទៀត គឺការពិភាក្សាគ្រប់ជ្រុងជ្រោយរបស់អង្គសិក្ខាសាលាទាំងមូល ដែលនឹងបានជាប្រយោជន៍ប្រើប្រាស់ក្នុងការរៀបចំជាគោលនយោបាយជាយុទ្ធសាស្ត្រ វិធានការណ៍ ក៏ដូចជាយន្តការនានា ដើម្បីអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជា ពិសេសការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក។

លោកសូមអំពាវនាវ និងលើកទឹកចិត្តឱ្យផលិតករភាពយន្ត អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកចែកចាយភាពយន្ត អ្នកវិនិយោគរោងភាពយន្ត ទាំងអស់ មេត្តាចូលរួមពិភាក្សាឱ្យផុលផុសបំផុត ដើម្បីចែករំលែកទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍ជាមួយវាគ្មិន និងអង្គសិក្ខាសាលាទាំងមូល៕

អត្ថបទ៖ សំអឿន

The post ក្រសួងវប្បធម៌ លើកកម្ពស់គុណភាពយន្តកម្ពុជា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.

ចេញពីអាជីពអ្នកកាសែតប្រាក់ខែ ៥០ដុល្លារ លោកស្រី ប៊ុន ចាន់និមល ជោគជ័យលើវិស័យភាពយន្ត
ផ្តើមចេញពីការងារ ដែលមិនច្បាស់លាស់ គ្មានកន្លែងស្នាក់នៅសមរម្យ លោកស្រី ប៊ុន ចាន់និមល បានតស៊ូក្រាញ​ននៀល ដោយមិនបោះបង់ រហូតទទួលបានជោគជ័យ លើវិស័យដឹកនាំភាពយន្ត។ ដោយមានចិត្តស្រឡាញ់ផ្នែកនិពន្ធ និងដឹកនាំភាពយន្តតាំងពីអាយុ៧ឆ្នាំ ឪពុកម្តាយ ប៊ុន ចាន់និមល​ បានផ្លាស់ប្តូរទីលំនៅពីទឹកដីកម្ពុជាក្រោមមកកម្ពុជា ដើម្បីបំពេញក្តីស្រមៃរបស់កូន។

យុវតី ប៊ុន ចាន់និមល បានទទួលការបណ្តុះបណ្តាលពីសមាគមអ្នកនិពន្ធខ្មែរ ផ្នែកតែងនិពន្ធ បន្ទាប់មកក៏បានបម្រើការ​ងារជាអ្នកសារព័ត៌មាននៅស្ថាបនមួយ ដោយទទួលបានប្រាក់ខែតែ ៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែមុននឹងទទួលបាន​ការងារ​នេះ ដំណើរជីវិតដ៏សែនកម្សត់របស់ក្មេងស្រី និមល មិនងាយស្រួលនោះទេ។ និមល បានដាក់ពាក្យសុំចូល​បម្រើការ​ងារនៅ​ក្រុមហ៊ុនជាច្រើន តែមិនទទួលបានលទ្ធផលល្អ។

ទោះយ៉ាងណា ការតស៊ូ ដោយមិនបោះបង់ ប៊ុន ចាន់និមល ក៏ទទួលបានការងារនៅស្ថាបនកាសែត រហូតក្លាយជា​និពន្ធនាយកនៅស្ថាបនទស្សនាវដ្តីមួយ។

ក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធ និងដឹកនាំភាពយន្ត នៅតែដក់ជាប់ក្នុងចិត្ត និមល រហូតមានឱកាសបានធ្វើជាជំនួយ​ការរៀបចំឆាកកម្មវិធីទូរទស្សន៍។ ក្រោយមកយុវតី និមល ក៏បាននិពន្ធរឿងភាគមួយមានចំណងជើងថា «មេឃមួយ​ច័ន្ទពីរ» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែត្រូវបរាជ័យ ដោយសារមិនសូវមានអ្នកគាំទ្រ។

អារម្មណ៍បាក់ទឹកចិត្ត ក៏បានកើតឡើង។ ទីផ្សារការងារចង្អៀត ផលិតកម្មភាពយន្តមានតិច គ្រានោះ និមល ពិបាកនៅក្នុងការបោះជំហានស្វែងរកការងារថ្មីលើវិស័យនេះ។

រហូតដល់ឆ្នាំ ២០១៥ លោកស្រី ប៊ុន ចាន់និមល បានសម្រេចចិត្តថា« ប្រសិនបើខ្ញុំ មិនបង្កើតឱកាសសម្រាប់ខ្លួនឯងទេ ប្រហែលជាតិនេះ គ្មានឱកាសតែម្តង ព្រោះខ្ញុំមិនដឹងថា កន្លែងណាគេផ្តល់ឱកាសទេ បើទីផ្សារតូចយ៉ាងហ្នឹង»។

គិតហើយ លោកស្រី ធ្វើតាមក្ដីស្រមៃដោយបានបង្កើតផលិតកម្ម សាស្រ្តាហ្វៀម (Sastra Film) ដោយមាន​ដើមទុនត្រឹម ១ពាន់ដុល្លារ ប៉ុណ្ណោះ។

ចាប់តាំងពីបង្កើត រហូតដល់បច្ចុប្បន្ន សាស្រ្តាហ្វៀម អាចផលិតរឿងក្នុងមួយឆ្នាំប្រហែលជាង ១០០ ចំណងជើង ហើយក្នុងនោះមានរឿងភាគខ្នាតវែង ៣០០ ភាគក្នុងមូយឆ្នាំ, ប្រភេទរឿងអប់រំជីវិត​ ៥២រឿង, រឿងភាគខ្សែ​ជីវិតប្រហែលជា ១៨ ចំណងជើង, ប្រភេទរឿងដែលចាក់ផ្សាយនៅក្នុង App និងរឿងខ្នាតធំ ផ្សេងៗទៀតផលិតបាន ១២ ចំណងជ្រើងក្នុងមួយឆ្នាំ និងមានគម្រោងចាក់ផ្សាយ ២៤ ចំណងជើងក្នុងរោងភាពយន្ត នៅឆ្នាំក្រោយផងដែរ។

កត្ដាដែលជំរុញឱ្យ លោកស្រី ប៊ុន ចាន់និមល ទទួលបានការគាំទ្រលើវិស័យភាពយន្តបែបនេះមានទស្សនៈមួយគឺ «ខ្ញុំបង្កើតមនុស្សថ្មីចូលក្នុងវិស័យភាពយន្ត មិនយកមនុស្សដែលមានសក្តានុពលហើយទេ»។ បើតាមលោកស្រី និមល ការបង្កើតមនុស្សថ្មី វប្បធម៌ការងារថ្មី ដោយផ្អែកទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យធ្វើការនៅបរិបទថ្មី ចាកឆ្ងាយពីវប្បធម៌ការងារចាស់ ដែលមានកន្លងមក។ រហូតមកដល់ពេលនេះ ផលិតកម្ម សាស្រ្តាហ្វៀម មានភាព​រីកចម្រើន ដោយមានបុគ្គលិកចំនួន ១៥០ នាក់។

​​ ឆ្លងកាត់បទពិសោធន៍បរាជ័យច្រើនរាប់មិនអស់ ម្ចាស់ផលិតកម្ម Sastra Film មានទស្សនៈ និងគោល​ជំហរធ្វើ​តាមអ្វីដែលខ្លួនចូលចិត្តតែ ៣០-៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ សិក្សាអំពីចំណង់​ចំណូលចិត្តរបស់អ្នកគាំទ្រ ដើម្បី​ធ្វើទៅតាមតម្រូវចិត្តអ្នកទស្សនា។

លោកស្រី បានគូសបញ្ជាក់ថា «ខ្ញុំនឹងផលិតអ្វី ស្របទៅតាមអ្នកចង់មើល ប៉ុន្តែខ្ញុំក៏នឹងដាក់អ្វីដែលខ្ញុំចង់ផ្ដល់ឱ្យវិញ ជាពិសេសខ្ញុំចង់ឱ្យអ្នកមើលរយៈពេល ១ម៉ោង ទៅ ២ម៉ោង នេះ មើលហើយមិនស្តាយពេល ដោយទទួល​បាននូវ​សារអប់រំត្រឡប់ទៅវិញ»។

ជុំវិញភាពរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា ម្ចាស់ផលិតកម្ម Sastra Film មើលឃើញថា វិស័យភាព​យន្តនាពេលសព្វថ្ងៃនេះ មានភាពល្អប្រសើរច្រើន ជាពិសេសមានទាំងអ្នកជំនួញ និងនិស្សិត​ដែលរៀនចប់​ពីបរ​ទេសចូលរួមថតភាពយន្ត ដោយពួកគេធ្វើមិន​ដើ​ម្បីលុយ គឺដើម្បីក្ដីស្រឡាញ់ និងការឱ្យតម្លៃ។

ជាក់ស្តែងផលិតកម្ម Sastra Film បាននិងកំពង់ឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិបណ្ដើរៗហើយ។ លោកស្រី ប៊ុនចាន់និមល បានឱ្យដឹងថា រយៈពេល ៥ឆ្នាំខាងមុខ សាស្រ្តាហ្វៀម នឹងនាំភាពយន្តខ្មែរទៅកាន់ទីផ្សារពិភពលោក៕

អត្ថបទ៖ ផល ធារិត

The post ចេញពីអាជីពអ្នកកាសែតប្រាក់ខែ ៥០ដុល្លារ លោកស្រី ប៊ុន ចាន់និមល ជោគជ័យលើវិស័យភាពយន្ត appeared first on Kampuchea Thmey Daily.

មន្ត្រីនាយកដា្ឋនភាពយន្ត៖ កត្តាមួយចំនួនធ្វើឱ្យវិស័យភាព​យន្តកម្ពុជា រីកចម្រើនយឺត
លោក ប៉ុក បូរក្យ ប្រធាននាយកដា្ឋនសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថាមានកក្តាមួយចំនួន​ដែលធ្វើឱ្យវិស័យ​ភាពយន្តកម្ពុជា មានការរីកចម្រើនយឺត។

ថ្លែងក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាឆ្នាំ២០២២ កាលពីយប់ថ្ងៃទី ២០ធ្នូ នៅសាលសន្និសីទចតុមុខ លោកបានបន្តថា កក្តាដែលនាំឱ្យវិស័យភាពយន្តកម្ពុជា ប្រឈមរួមមានការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេស ដែលនាំចូល កត្តាធនធានមនុស្ស កត្តាសម្ភារៈបច្ចេកទេស កត្តាដើមទុននៃការផលិត កត្តាទីផ្សារតូចចង្អៀតព្រមទាំង​កត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុង មិនទាន់មានភាពល្អប្រសើរ គឺជាឧបសគ្គយ៉ាងចម្បងក្នុងការរារាំង​ដល់ដំណើរការរីក​ចម្រើនក្នុងវិស័យភាពយន្តកម្ពុជា។

លោកបានបន្តទៀតថា កត្តាទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពភាពយន្តកម្ពុជាដើម្បីឱ្យមានឧត្ដមភាព​ប្រកួតប្រជែងជាមួយភាពយន្តបរទេស និងពិសេសដើម្បីឈានជើងចូលទៅកាន់ទីផ្សារភាពយន្តនៅក្រៅប្រទេស។

លោកបានឱ្យដឹងទៀតថា ក្នុងន័យនេះដើម្បីដោះស្រាយបញ្ហាទាំងនេះគឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់​ទាំងផ្នែកឯកជន​ទាំងស្ថាប័នរដ្ឋដើម្បីរួមគ្នាជជែកពិភាក្សាការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក​ដោយស្មារតីឆន្ទៈម្ចាស់ការដើម្បីជំរុញលើកកម្ពស់និងអភិវឌ្ឍភាពយន្តរបស់ជាតិយើង។

លោក ហាប់ ទួច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំមហោស្រពភាពយន្តខ្នាតខ្លីនេះ មិនគ្រាន់តែជាការប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់វាស់ស្ទង់សមត្ថភាព និងចែករំលែកបទពិសោធន៍និងចំណេះដឹងដើម្បីឈានឆ្ពោះត្រូវការផលិតភាពយន្តខ្នាតវែងប្រកបដោយគុណភាព។ក្រៅពីនេះមហោស្រពនេះ ក៏បានផ្ដល់ឱកាសឲ្យយុវជនបានបញ្ចេញនូវទេពកោសល្យនិងសមត្ថភាពលើការ​ផលិតស្នាដៃ​ភាពយន្តខ្នាតខ្លីរបស់ខ្លួននិងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត។

លោករដ្ឋលេខាធិការបានលើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើមទាំងផ្នែករដ្ឋនិងវិស័យឯកជនក្នុងការសហការនិងចូលរួមចំណែកដល់ការលើកកម្ពស់ឧស្សាហកម្មភាពយន្ដកម្ពុជាស្របតាមគោនយោបាយជាតិស្ដីពីវិស័យវប្បធម៌ក្នុងការជំរុញកម្ពុជាយើងជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិនិងបរទេស។

គួរបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២២ បានរកឃើញម្ចាស់ជ័យលាភីពានមាសបានទៅលើរឿង« ជីវិតស្នេហ៍សុខសាន្ត»ពានប្រាក់បានទៅលើរឿង«ក្តីស្រលាញ់ដែលអ្នកផ្តល់ឱ្យ»និងពានសំរិទ្ធបានទៅលើរឿង« ក្តាចុច»។

ចំពោះពានលើកទឹកចិត្តវិញមានចំនួន៥រួមានពានអ្នកដឹកនាំរឿងវ័យក្មេងបានទៅលើរឿង ប៊ិក ពានមាតិកាល្អ​បានទៅលើរឿង សំឡេងរាត្រី ពានពិសេសមេប្រយោគ:បានទៅលើរឿងឆ្ងាយដាច់អាល័យ ពានបច្ចេកទេស​ល្អបានទៅលើ ស្រទាប់ផ្កា និងពានទស្សនិកជនបានទៅលើរឿង ស្នេហ៍ឆ្លងវេលា៕ សំអឿន

The post មន្ត្រីនាយកដា្ឋនភាពយន្ត៖ កត្តាមួយចំនួនធ្វើឱ្យវិស័យភាព​យន្តកម្ពុជា រីកចម្រើនយឺត appeared first on Kampuchea Thmey Daily.

លោក លៀក លីដា ព្រួយបារម្ភវិស័យភាពយន្តជាតិអាចដួលសាជាថ្មី ​
លោក លៀក លីដា ផលិតករ​ភាពយន្ត និង​ម្ចាស់​ផលិតកម្មLD បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​វិស័យ​ភាពយន្ត​ជាតិ អាច​នឹង​ដួល​សាជាថ្មី​នា​អំឡុង​រយៈពេល ៣ ឆ្នាំ​ខាង​មុខ បើ​សិន​ជា​ក្រសួង​មិន​ចេញ​វិធានការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ។

ការ​លើក​ឡើង​របស់​លោក លៀក លីដា បន្ទាប់ពី​សង្កេត​ឃើញ​ថា មួយរយៈពេល​ចុង​ក្រោយនេះ​វិស័យ​ភាពយន្ត​របស់​ខ្មែរ​ហាក់​មានការ​ធ្លាក់​ចុះ​ចំនួន​អ្នកគាំទ្រ ខណៈ​ភាពយន្ត​បរទេស គឺ​បាន​នាំចូល​ច្រើន​សម្រាប់​ចាក់​ផ្សាយ​តាម​រោងកុន​នានា នៅ​ក្នុង​ប្រទេស។

ជុំវិញ​ក្តី​ព្រួយបារម្ភ​នេះ លោក លៀក លីដា ក៏បាន​ស្នើ​ដល់​ក្រសួង​គួរ​ពិចារណា​កាត់​បន្ថយ​ការ​នាំ​ចូល​ភាពយន្ត​បរទេស ដើម្បី​សង្គ្រោះ​ភាពយន្ត​ក្នុងស្រុក។

ផ្អែក​តាម​ខ្លឹមសារ​របស់​លោក លៀក លីដា បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ៣ ឆ្នាំង​ខាងមុខនេះ បើ​ក្រសួង​មិន​ចេញ​វិធានការ​ទប់ស្កាត់​ការ​បកប្រែ និង​កាត់​បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ​នោះ វិស័យ​ភាពយន្ត​ជាតិ​(​រឿង​ចាក់​តាម​រោងកុន​) នឹង​អាច​ដួល​សាជាថ្មី នេះ​បើ​យោង​តាម​បទពិសោធន៍​របស់ខ្ញុំ​ដែល​ជួប​បញ្ហា និង​ដោះស្រាយ​បញ្ហា​លើ​វិស័យ​នេះ​ជាង ១០ ឆ្នាំ​)។

ផលិតករ​ភាពយន្ត​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា វា​គ្មាន​ប្រទេស​ណា​ដែល​មាន​រឿង​បរទេស​យក​ជាង​៩០ % នៃ market share ឯ​រឿង​ជាតិ​មាន​មិន​ដល់ ១០ % នៃ market share ផង​នោះ​, សូម​គិត​មើល​ទៅ។

ជុំវិញ​ការ​បង្ហាញ​ក្តី​បារម្ភ​របស់​លោក លៀក លីដា ខាង​លើ​នេះ​ដែរ គេ​ឃើញ​មាន​ការ​បញ្ចេញមតិ​គាំទ្រ និង​ស្នើ​ដល់​ក្រសួង​ជួយ​ពិនិត្យ​ដោះស្រាយ​លើ​បញ្ហា​នេះ។ ខណៈ​មាន​មតិ​ខ្លះ​ទៀត​បាន​យល់​ឃើញ​ថា ការ​ផលិត​ភាពយន្ត​ក្នុងស្រុក​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដោយ​ក្នុង​នោះ​មានការ​លើក​ឡើង​ថា ដួល ឬ​មិន​ដួល គឺ​មកពី​សមត្ថភាព​ផលិតករ។ សូម​កុំ​គិត​ថា មកពី​ការ​លុកចូល​របស់​ភាពយន្ត​បរទេស ទាំង​សាច់រឿង ទាំង​ការ​សម្ដែង ទាំង​របៀប​និយាយ ទាំង​ការ​ស្លៀកពាក់​យ៉ាប់៕

អត្ថបទ ៖ ចាន់រ៉ា

The post លោក លៀក លីដា ព្រួយបារម្ភវិស័យភាពយន្តជាតិអាចដួលសាជាថ្មី ​ appeared first on Kampuchea Thmey Daily.