Connect with us

ព័ត៌មានជាតិ

រោងងភាពយន្តកម្ពុជា កើនឡើង ២៥រោង មានអ្នកចូលទស្សនាជាង ៣លាននាក់ ឆ្នាំ ២០២៣

បានផុស

នៅ

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៣ នេះចំនួនរោងភាពយន្តនៅកម្ពុជា មានការកើនឡើងដល់២៥រោង នៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់ ឬស្មើនឹង ១៨៩០០កៅអី ជាមួយអ្នកចូលទស្សនាប្រមាណជាង ៣លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស” កាលពី ថ្ងៃទី១៤ធ្នូ លោកបានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង ២០២១ គឺជាឆ្នាំ​ដែលវិស័យភាពយន្តរងគ្រោះខ្លាំងបំផុត ដែលជាបញ្ហាប្រឈមជាសាកល ដែលធ្វើឲ្យផលិតករភាពយន្តក្នុងស្រុក ជួបការលំបាកយ៉ាងខ្លាំង ជាពិសេសអ្នកបច្ចេកទេសភាពយន្ត ដែលភាគច្រើនជាបុគ្គលិកក្រៅប្រព័ន្ធ។ លើសពីនេះ រោងភាពយន្តទាំងអស់ គឺត្រូវបានបិទទ្វារ ដែលធ្វើឱ្យកើតមានបញ្ហាហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរក្នុងការជួលទីតាំង ឧបករណ៍សម្ភារៈ​បច្ចេកទេស ការផ្តល់បៀវត្សជូនបុគ្គលិក ព្រមទាំងការបាត់បង់បុគ្គលិកជំនាញមួយចំនួនធំទៀតផង។

បើតាមលោក ប៉ុក បូរក្ស ក្រោយពីឆ្លងកាត់ដំណាក់កាល ដ៏លំបាកនេះ ពោលគឺនៅក្នុងឆ្នាំ២០២២ និង២០២៣ ចំនួននៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុក មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានចំនួន​ប្រហាក់​ប្រហែលទៅបរិមាណ ផលិតមុនដំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី២០ ទៅ៣០ស្នាដៃក្នុង១ឆ្នាំ ដើម្បីចាក់បញ្ចាំង តាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះការផលិតភាពយន្តភាគ សម្រាប់ចាក់បញ្ចាំងតាមស្ថានីយ ទូរទស្សន៍ក៏មាន​ចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ គឺប្រមាណជាង ២,០០០ភាគ ឬស្មើនឹង ជាង១៤០០ម៉ោង។

ចំណែកចំនួនរោងភាពយន្ត ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលក្នុងឆ្នាំ ២០២៣ នេះ រោងភាពយន្តមាន​ប្រមាណ ២៥រោងនៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន១១៤បន្ទប់បញ្ចាំង ឬស្មើនឹង ១៨៩០០កៅអី ជាមួយ​ចំនួនអ្នកទស្សនាភាពយន្តនៅតាម រោងភាពយន្តស្ថិតក្នុងចំនួនប្រហាក់ប្រហែលនឹងជាង៣លាននាក់។

ទន្ទឹមនឹងការកើនឡើងនៃចំនួនរោងភាពយន្ត ក៏ដូចជាចំនួនទស្សនិកជន មន្រ្តីនៃនាយកដ្ឋានភាពយន្ត និងផ្សព្វ​ផ្សាយវប្បធម៌ បានពិនិត្យឃើញពីកំណើននៃភាពយន្តបរទេសនាំចូលជាច្រើន ដែលបានបកប្រែបញ្ចូល​សំឡេងជា​ភាសាខ្មែរ ហើយចាក់បញ្ចាំងតាមរោងភាពយន្តនានា មានការកើនឡើងផងដែរ។

លោក ប៉ុក បូរក្ស បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គឺទាមទារឱ្យការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែក ឯកជន ទាំងស្ថាប័នរដ្ឋ ដើម្បីរួមគ្នាជជែក ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទៈ​ម្ចាស់ការ ជំរុញលើកកម្ពស់គុណភាពភាពយន្តរបស់កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៨ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម