Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា ព្រួយបារម្ភវិស័យភាពយន្តជាតិអាចដួលសាជាថ្មី ​

បានផុស

នៅ

លោក លៀក លីដា ផលិតករ​ភាពយន្ត និង​ម្ចាស់​ផលិតកម្មLD បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​វិស័យ​ភាពយន្ត​ជាតិ អាច​នឹង​ដួល​សាជាថ្មី​នា​អំឡុង​រយៈពេល ៣ ឆ្នាំ​ខាង​មុខ បើ​សិន​ជា​ក្រសួង​មិន​ចេញ​វិធានការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក លៀក លីដា បន្ទាប់ពី​សង្កេត​ឃើញ​ថា មួយរយៈពេល​ចុង​ក្រោយនេះ​វិស័យ​ភាពយន្ត​របស់​ខ្មែរ​ហាក់​មានការ​ធ្លាក់​ចុះ​ចំនួន​អ្នកគាំទ្រ ខណៈ​ភាពយន្ត​បរទេស គឺ​បាន​នាំចូល​ច្រើន​សម្រាប់​ចាក់​ផ្សាយ​តាម​រោងកុន​នានា នៅ​ក្នុង​ប្រទេស។

ជុំវិញ​ក្តី​ព្រួយបារម្ភ​នេះ លោក លៀក លីដា ក៏បាន​ស្នើ​ដល់​ក្រសួង​គួរ​ពិចារណា​កាត់​បន្ថយ​ការ​នាំ​ចូល​ភាពយន្ត​បរទេស ដើម្បី​សង្គ្រោះ​ភាពយន្ត​ក្នុងស្រុក។

ផ្អែក​តាម​ខ្លឹមសារ​របស់​លោក លៀក លីដា បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ៣ ឆ្នាំង​ខាងមុខនេះ បើ​ក្រសួង​មិន​ចេញ​វិធានការ​ទប់ស្កាត់​ការ​បកប្រែ និង​កាត់​បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ​នោះ វិស័យ​ភាពយន្ត​ជាតិ​(​រឿង​ចាក់​តាម​រោងកុន​) នឹង​អាច​ដួល​សាជាថ្មី នេះ​បើ​យោង​តាម​បទពិសោធន៍​របស់ខ្ញុំ​ដែល​ជួប​បញ្ហា និង​ដោះស្រាយ​បញ្ហា​លើ​វិស័យ​នេះ​ជាង ១០ ឆ្នាំ​)។

ផលិតករ​ភាពយន្ត​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា វា​គ្មាន​ប្រទេស​ណា​ដែល​មាន​រឿង​បរទេស​យក​ជាង​៩០ % នៃ market share ឯ​រឿង​ជាតិ​មាន​មិន​ដល់ ១០ % នៃ market share ផង​នោះ​, សូម​គិត​មើល​ទៅ។

ជុំវិញ​ការ​បង្ហាញ​ក្តី​បារម្ភ​របស់​លោក លៀក លីដា ខាង​លើ​នេះ​ដែរ គេ​ឃើញ​មាន​ការ​បញ្ចេញមតិ​គាំទ្រ និង​ស្នើ​ដល់​ក្រសួង​ជួយ​ពិនិត្យ​ដោះស្រាយ​លើ​បញ្ហា​នេះ។ ខណៈ​មាន​មតិ​ខ្លះ​ទៀត​បាន​យល់​ឃើញ​ថា ការ​ផលិត​ភាពយន្ត​ក្នុងស្រុក​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ដោយ​ក្នុង​នោះ​មានការ​លើក​ឡើង​ថា ដួល ឬ​មិន​ដួល គឺ​មកពី​សមត្ថភាព​ផលិតករ។ សូម​កុំ​គិត​ថា មកពី​ការ​លុកចូល​របស់​ភាពយន្ត​បរទេស ទាំង​សាច់រឿង ទាំង​ការ​សម្ដែង ទាំង​របៀប​និយាយ ទាំង​ការ​ស្លៀកពាក់​យ៉ាប់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម