Connect with us

ព័ត៌មានជាតិ

ចេញពីអាជីពអ្នកកាសែតប្រាក់ខែ ៥០ដុល្លារ លោកស្រី ប៊ុន ចាន់និមល ជោគជ័យលើវិស័យភាពយន្ត

បានផុស

នៅ

ផ្តើមចេញពីការងារ ដែលមិនច្បាស់លាស់ គ្មានកន្លែងស្នាក់នៅសមរម្យ លោកស្រី ប៊ុន ចាន់និមល បានតស៊ូក្រាញ​ននៀល ដោយមិនបោះបង់ រហូតទទួលបានជោគជ័យ លើវិស័យដឹកនាំភាពយន្ត។ ដោយមានចិត្តស្រឡាញ់ផ្នែកនិពន្ធ និងដឹកនាំភាពយន្តតាំងពីអាយុ៧ឆ្នាំ ឪពុកម្តាយ ប៊ុន ចាន់និមល​ បានផ្លាស់ប្តូរទីលំនៅពីទឹកដីកម្ពុជាក្រោមមកកម្ពុជា ដើម្បីបំពេញក្តីស្រមៃរបស់កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី ប៊ុន ចាន់និមល បានទទួលការបណ្តុះបណ្តាលពីសមាគមអ្នកនិពន្ធខ្មែរ ផ្នែកតែងនិពន្ធ បន្ទាប់មកក៏បានបម្រើការ​ងារជាអ្នកសារព័ត៌មាននៅស្ថាបនមួយ ដោយទទួលបានប្រាក់ខែតែ ៥០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែមុននឹងទទួលបាន​ការងារ​នេះ ដំណើរជីវិតដ៏សែនកម្សត់របស់ក្មេងស្រី និមល មិនងាយស្រួលនោះទេ។ និមល បានដាក់ពាក្យសុំចូល​បម្រើការ​ងារនៅ​ក្រុមហ៊ុនជាច្រើន តែមិនទទួលបានលទ្ធផលល្អ។

ទោះយ៉ាងណា ការតស៊ូ ដោយមិនបោះបង់ ប៊ុន ចាន់និមល ក៏ទទួលបានការងារនៅស្ថាបនកាសែត រហូតក្លាយជា​និពន្ធនាយកនៅស្ថាបនទស្សនាវដ្តីមួយ។

ក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធ និងដឹកនាំភាពយន្ត នៅតែដក់ជាប់ក្នុងចិត្ត និមល រហូតមានឱកាសបានធ្វើជាជំនួយ​ការរៀបចំឆាកកម្មវិធីទូរទស្សន៍។ ក្រោយមកយុវតី និមល ក៏បាននិពន្ធរឿងភាគមួយមានចំណងជើងថា «មេឃមួយ​ច័ន្ទពីរ» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែត្រូវបរាជ័យ ដោយសារមិនសូវមានអ្នកគាំទ្រ។

អារម្មណ៍បាក់ទឹកចិត្ត ក៏បានកើតឡើង។ ទីផ្សារការងារចង្អៀត ផលិតកម្មភាពយន្តមានតិច គ្រានោះ និមល ពិបាកនៅក្នុងការបោះជំហានស្វែងរកការងារថ្មីលើវិស័យនេះ។

រហូតដល់ឆ្នាំ ២០១៥ លោកស្រី ប៊ុន ចាន់និមល បានសម្រេចចិត្តថា« ប្រសិនបើខ្ញុំ មិនបង្កើតឱកាសសម្រាប់ខ្លួនឯងទេ ប្រហែលជាតិនេះ គ្មានឱកាសតែម្តង ព្រោះខ្ញុំមិនដឹងថា កន្លែងណាគេផ្តល់ឱកាសទេ បើទីផ្សារតូចយ៉ាងហ្នឹង»។

គិតហើយ លោកស្រី ធ្វើតាមក្ដីស្រមៃដោយបានបង្កើតផលិតកម្ម សាស្រ្តាហ្វៀម (Sastra Film) ដោយមាន​ដើមទុនត្រឹម ១ពាន់ដុល្លារ ប៉ុណ្ណោះ។

ចាប់តាំងពីបង្កើត រហូតដល់បច្ចុប្បន្ន សាស្រ្តាហ្វៀម អាចផលិតរឿងក្នុងមួយឆ្នាំប្រហែលជាង ១០០ ចំណងជើង ហើយក្នុងនោះមានរឿងភាគខ្នាតវែង ៣០០ ភាគក្នុងមូយឆ្នាំ, ប្រភេទរឿងអប់រំជីវិត​ ៥២រឿង, រឿងភាគខ្សែ​ជីវិតប្រហែលជា ១៨ ចំណងជើង, ប្រភេទរឿងដែលចាក់ផ្សាយនៅក្នុង App និងរឿងខ្នាតធំ ផ្សេងៗទៀតផលិតបាន ១២ ចំណងជ្រើងក្នុងមួយឆ្នាំ និងមានគម្រោងចាក់ផ្សាយ ២៤ ចំណងជើងក្នុងរោងភាពយន្ត នៅឆ្នាំក្រោយផងដែរ។

កត្ដាដែលជំរុញឱ្យ លោកស្រី ប៊ុន ចាន់និមល ទទួលបានការគាំទ្រលើវិស័យភាពយន្តបែបនេះមានទស្សនៈមួយគឺ «ខ្ញុំបង្កើតមនុស្សថ្មីចូលក្នុងវិស័យភាពយន្ត មិនយកមនុស្សដែលមានសក្តានុពលហើយទេ»។ បើតាមលោកស្រី និមល ការបង្កើតមនុស្សថ្មី វប្បធម៌ការងារថ្មី ដោយផ្អែកទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យធ្វើការនៅបរិបទថ្មី ចាកឆ្ងាយពីវប្បធម៌ការងារចាស់ ដែលមានកន្លងមក។ រហូតមកដល់ពេលនេះ ផលិតកម្ម សាស្រ្តាហ្វៀម មានភាព​រីកចម្រើន ដោយមានបុគ្គលិកចំនួន ១៥០ នាក់។

​​ ឆ្លងកាត់បទពិសោធន៍បរាជ័យច្រើនរាប់មិនអស់ ម្ចាស់ផលិតកម្ម Sastra Film មានទស្សនៈ និងគោល​ជំហរធ្វើ​តាមអ្វីដែលខ្លួនចូលចិត្តតែ ៣០-៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ សិក្សាអំពីចំណង់​ចំណូលចិត្តរបស់អ្នកគាំទ្រ ដើម្បី​ធ្វើទៅតាមតម្រូវចិត្តអ្នកទស្សនា។

លោកស្រី បានគូសបញ្ជាក់ថា «ខ្ញុំនឹងផលិតអ្វី ស្របទៅតាមអ្នកចង់មើល ប៉ុន្តែខ្ញុំក៏នឹងដាក់អ្វីដែលខ្ញុំចង់ផ្ដល់ឱ្យវិញ ជាពិសេសខ្ញុំចង់ឱ្យអ្នកមើលរយៈពេល ១ម៉ោង ទៅ ២ម៉ោង នេះ មើលហើយមិនស្តាយពេល ដោយទទួល​បាននូវ​សារអប់រំត្រឡប់ទៅវិញ»។

ជុំវិញភាពរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា ម្ចាស់ផលិតកម្ម Sastra Film មើលឃើញថា វិស័យភាព​យន្តនាពេលសព្វថ្ងៃនេះ មានភាពល្អប្រសើរច្រើន ជាពិសេសមានទាំងអ្នកជំនួញ និងនិស្សិត​ដែលរៀនចប់​ពីបរ​ទេសចូលរួមថតភាពយន្ត ដោយពួកគេធ្វើមិន​ដើ​ម្បីលុយ គឺដើម្បីក្ដីស្រឡាញ់ និងការឱ្យតម្លៃ។

ជាក់ស្តែងផលិតកម្ម Sastra Film បាននិងកំពង់ឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិបណ្ដើរៗហើយ។ លោកស្រី ប៊ុនចាន់និមល បានឱ្យដឹងថា រយៈពេល ៥ឆ្នាំខាងមុខ សាស្រ្តាហ្វៀម នឹងនាំភាពយន្តខ្មែរទៅកាន់ទីផ្សារពិភពលោក៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម