ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន បារម្ភភាពយន្តខ្មែរធ្លាក់ចុះ ខណ:តារាជើងចាស់ រ៉េតរ៉ូស សង្ឃឹមផលិតករស្តាកុនខ្មែរឡើងវិញ
តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន កាលពីថ្មីៗនេះបានចេញមុខសម្តែងការព្រួយបារម្ភរបស់ខ្លួនដោយភ័យក្លាចវិស័យភាពយន្តរបស់ខ្មែរបច្ចុប្បន្នមានការធ្លាក់ចុះព្រោះតែសន្ទុះនៃការគាំទ្រពីសំណាក់ទស្សនិកជនហាក់មិនសូវឱ្យតម្លៃលើភាពយន្តជាតិ ។

តារាសម្តែងស៊ីន យូប៊ីនបាននិយាយថាតាមការសង្កតនាពេលសព្វថ្ងៃវិស័យភាពយន្តរបស់ខ្មែរហាក់កំពុងប្រឈមនឹងការធ្លាក់ចុះដោយហេតុថាវាបានធ្លាក់ក្នុងស្ថានភាពមួយដែលពុំសូវមានអ្នកទស្សនា។ នាងបន្តថាបើក្រឡេកទៅមើលតាមទូរទស្សន៍វិញស្ទើរតែទាំងស្រុងគឺលែងសូវមានអ្នកមើលតែម្តង។
កញ្ញា ស៊ីន យូប៊ីនបាននិយាយទៀតថា មូលហេតុនេះហើយទើបនាងមានក្តីព្រួយបារម្ភនិងស្នើរដល់មហាជនក៏ដូចជាពលរដ្ឋខ្មែរគួរងាកនាំអ្នកមកគាំទ្រវិស័យភាពយន្តខ្មែរយើងផង ហើយសូមបងប្អូនកុំលែងដៃចោលឱ្យសោះ។ ម្យ៉ាងព្រោះតែលំហូរចូលនៃភាពយន្តបរទេសច្រើនទើបធ្វើឱ្យការគាំទ្រវិស័យភាពយន្តយើងធ្លាក់ចុះ។
នាងថាកន្លងមកគឺឃើញថា ទស្សនិកជនយើងក៏មានការគាំទ្រច្រើនគួរសមចំពោះវិស័យភាពយន្តខ្មែរ ដែលធ្វើឱ្យតារាសម្តែង និងផលិតករមានទឹកចិត្តខិតខំប្រឹងពង្រឹងសមត្ថភាពទាំងការសម្តែងនិងផលិត។ ដូច្នេះហើយសូមមេត្តាកុំបោះបង់ចោលភាពយន្តជាតិយើងដោយនាំគ្នាគាំទ្រឡើងវិញផង។
ទន្ទឹមគ្នានៃការលើកឡើងរបស់ ស៊ីន យូប៊ីន ខាងលើងាកមកតារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស បានបញ្ចេញទស្សន:ដោយលើកឡើងថាបានអី្វរឹងមាំមកពីផលិតករម្នាក់ហ្នឹងជំពាក់លុយតួរាប់ភ្លេចហើយហ្នឹងដល់គេលែងទៅថតឱ្យកាត់សុីនចោលបានអីមានគុណភាព។
តារាសម្តែងជើងចាស់រូបនេះបន្ថែមថា អ្នកស្រីសង្ឃឹម ថាមានផលិតករល្អៗនឹងរួមគ្នាមកស្តាកុនយើងលើងវិញឆាប់ៗផងដែរ។ ចំណែកលោក លៀក លីដា ដែលជាផលិតករនិងថៅកែផលិតកម្ម LD កាលពីថ្មីៗនេះដែរ បានបញ្ចេញទស្សន:ដោយយល់ឃើញថា វិស័យភាពយន្តជាតិនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ចាន់រ៉ា

-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


