វិស័យអចលនទ្រព្យ Archives - Kampuchea Thmey Daily

ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃស្ថិរភាព ការកែទម្រង់ និងស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជា
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រំពឹងថា «ជាមួយនឹងស្មារតីសាមគ្គីភាព វិន័យវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ យើងមានទំនុកចិត្តយ៉ាងខ្លាំងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃស្ថិរភាព ការកែទម្រង់ និងការស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជារបស់យើង»។

ថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៦ ខែមីនា លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា ការរំពឹងនេះ ដោយសារក្នុងឆ្នាំ២០២៥ ជាអំឡុងពេលមួយក្នុងចំណោមគ្រាលំបាកបំផុត ក្នុងប្រវត្តិសាស្ត្រនៃវិស័យ អភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយក្នុងតំបន់ ភាពតានតឹងតាមព្រំដែនរវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ និងភាពតឹងរ៉ឹងនៃការ បញ្ចេញចរន្តសាច់ប្រាក់ បានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងដល់ទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។

លោកអ្នកឧកញ៉ា បានបន្តថា ចំពោះសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុនសមាជិកជាច្រើនបាន ជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរ រួមមានការយឺតយ៉ាវក្នុងការបង់ប្រាក់ពីអតិថិជន ការទាមទារឱ្យក្រុម ហ៊ុនទិញផ្ទះត្រឡប់មកវិញ ការរឹតបន្តឹងហិរញ្ញប្បទានសំណង់ និងការរឹតបន្តឹងលើការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ជាដើម។

យ៉ាងណាក៏ដោយ លោកអ្នកឧកញ៉ា លី ហួរ ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសជាតិនៅតែបន្តរក្សាបាន នូវស្ថិរភាពនយោបាយ និងភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។ ក្នុងបរិយាកាសនេះ សមាគមដែលមានសមាជិករហូតដល់ ៥៥ក្រុមហ៊ុន បានខិតខំប្រឹងប្រែងដោយភាព ហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងការសម្របសម្រួលក្នុងចំណោមសមាជិក-សមាជិកា លើក កម្ពស់ការអនុវត្តតាមបទប្បញ្ញត្តិនានា គាំទ្រដល់កិច្ចសន្ទនាគោលនយោបាយប្រកបដោយការស្ថាបនា ជាមួយក្រសួងពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ព្រមទាំងតស៊ូមតិដើម្បីទទួលបានវិធានការគាំទ្រជាក់ ស្តែងសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។

លោកអ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា សមាគមនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការរៀបចំដែនដី និងការអភិវឌ្ឍនគរូបនីយកម្ម ប្រកបដោយចីរភាព។ព្រោះ វិស័យអភិវឌ្ឍន៍លំនៅឋានមិនត្រឹមតែជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា កត្តាដ៏សំខាន់ក្នុងការផ្តល់ជម្រក សុភមង្គល និងស្ថិរភាពដល់គ្រួសារប្រជាជនកម្ពុជាផងដែរ។

សម្រាប់ទិសដៅយុទ្ធសាស្រ្តឆ្នាំ២០២៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងអនុវត្តនូវ យុទ្ធសាស្ត្រអាទិភាពគោលចំនួន៥ ដែលមានលក្ខណៈជាក់ស្តែង ប្រទាក់ក្រឡាគ្នា អាចវាស់វែងបាន និងស្របតាមតថភាពនៃទីផ្សារ ដើម្បីផ្តល់តម្លៃប្រកបដោយតុល្យភាព តាមរយៈសាមគ្គីភាព និងចូល រួមគាំទ្រក្នុងចំណោមសមាជិក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ព្រមទាំងដៃគូ អន្តរជាតិ។ ព្រោះគោលបំណងរបស់សមាគមន៍ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកសាងទំនុកចិត្តឡើងវិញ និងពង្រឹងគ្រឹះនៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង។ នេះជាការលើកឡើងរបស់ លោកអ្នកឧកញ៉ា លី ហួរ។

បើតាម លោកអ្នកឧកញ៉ា លី ហួរ យុទ្ធសាស្ត្រអាទិភាពគោលទាំង ៥ចំណុច រួមមាន ១,ស្ថិរភាពទីផ្សារលំនៅឋាន ជាដំបូង៖ ផ្តល់អាទិភាពដល់ស្ថិរភាពទីផ្សារ ជាពិសេសការកំណត់តម្លៃប្រកប នឹងលើកទឹកចិត្តដល់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ដោយតថភាព ការបែងចែកដំណាក់កាលគម្រោងដោយហ្មត់ចត់ និងការគ្រប់គ្រងស្តុកលំនៅឋានឱ្យ បានល្អប្រសើរ។ លោកថា«យើងចង់ស្តារទំនុកចិត្តក្នុងចំណោមអ្នកទិញ និងវិនិយោគិន ដោយធានាថាទីផ្សារ មានសណ្តាប់ធ្នាប់ តម្លាភាព និងនិរន្តរភាព»។

២, ពង្រឹងអភិបាលកិច្ច និងវិជ្ជាជីវៈ ៖ «យើង នឹងពង្រឹងអភិបាលកិច្ច និងវិជ្ជាជីវៈនៅតាម បណ្តាក្រុមហ៊ុនជាសមាជិក។ កិច្ចការនេះ រួមមានការពង្រឹងវប្បធម៌អនុលោមភាព ការកែលម្អការ គ្រប់គ្រងគម្រោង ការធានាគុណភាពសំណង់ឱ្យកាន់តែប្រសើរ និងការអនុវត្តអាជីវកម្មឱ្យកាន់តែមាន តម្លាភាព»។ លោកថា វិស័យដែលមានវិជ្ជាជីវៈខ្ពស់នឹងទទួលបានទំនុកចិត្តពីសាធារណជន ហើយទំនុកចិត្តនេះ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការរីកចម្រើនរយៈពេលវែង។

៣, កែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន៖ «យើងនឹងខិតខំកែលម្អលទ្ធភាពទទួលបាន ហិរញ្ញប្បទាន»។ សមាគម នឹងបន្តកិច្ចសន្ទនាជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងដែលគាំទ្រទាំងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍ ជាពិសេសលទ្ធភាពទទួលបានឥណទានគេហដ្ឋាន យន្តការផ្តល់កម្ចីដែលសមស្រប និងរចនាសម្ព័ន្ធ ហិរញ្ញប្បទានដែលឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារជាក់ស្តែង។

៤, លើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាព៖ «យើងនឹងលើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាព»។ សមាគមនឹងលើកទឹកចិត្តសមាជិកឱ្យអនុវត្តការប្រើប្រាស់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន ដែលជួយកែលម្អគុណភាពរស់នៅ កាត់បន្ថយចំណាយ ប្រតិបត្តិការសម្រាប់ម្ចាស់ផ្ទះ និងស្របតាមស្តង់ដារសកលដែលកំពុងលេចឡើង។ លោកថា នេះមិនមែនគ្រាន់ តែជានិន្នាការនោះទេ ប៉ុន្តែវាគឺជាទិសដៅចាំបាច់សម្រាប់ការអភិវឌ្ឍទីក្រុងទំនើប និងបរិដ្ឋានល្អ។

៥,បង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ៖ «យើងនឹង ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល និងពង្រីកការផ្សារភ្ជាប់ជាមួយដៃ គូអន្តរជាតិ។ ក្នុងស្រុក យើងនឹងបន្តគាំទ្រដល់ការអនុវត្តគោលនយោបាយ និងការសម្របសម្រួល ប្រកបដោយការស្ថាបនាជាមួយក្រសួងពាក់ព័ន្ធ»។ ក្នុងកម្រិតអន្តរជាតិ សមគមនឹងចាត់វិធានការសកម្ម ជាងមុន​ ដោយមានផែនការរៀបចំទស្សនកិច្ចនៅបរទេស និងបេសកកម្មកៀងគរការវិនិយោគជួប ពិភាក្សាផ្ទាល់ជាមួយដៃគូ និងវិនិយោគិនសក្តានុពល និងអញ្ជើញពួកគេមកកាន់កម្ពុជាដើម្បីស្វែងរកឱ កាសពិតប្រាកដជាមួយក្រុមហ៊ុនជាសមាជិក។ លោកចង់ឱ្យវិស័យលំនៅឋានរបស់កម្ពុជា ត្រូវបានយល់ដឹងយ៉ាងច្បាស់លាស់ ផ្អែកលើអង្គហេតុ សក្តានុពល និងការអភិវឌ្ឍរយៈពេលវែង។

ចំណែកលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋាននៅកម្ពុជា បានចាប់ផ្តើមជាបណ្តើៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែលប្រទេសកម្ពុជា ទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វើការចុះបញ្ជីដីធ្លីឡើងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈើ ផ្ទះល្វែង ផ្ទះវីឡាជាដើម។ ជាមួយនឹងការទទួលបាននូវសន្តិភាពពេញលេញលើផ្ទៃប្រទស ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក គម្រោងបុរីជាច្រើនបានរីកស្គុះស្គាយ ផ្តល់នូវជម្រើសលំនៅឋានកាន់តែសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការនៃស្រទាប់សង្គមជាតិ។

លោក សាយ សំអាល់ បានបន្តថា «ទោះយ៉ាងណាក្តី យើងក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឈរដោះស្រាយ»។

លោក សាយ សំអាល់ បានបញ្ជាក់ថា ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក យើងត្រូវឈរលើទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ ក្នុងការអភិវឌ្ឍលំនៅឋាន ដើម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារផ្តល់ប្រាក់ចំណូលដល់ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត៕

អត្ថបទ៖សំអឿន

The post ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃស្ថិរភាព ការកែទម្រង់ និងស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនមកពីវិស័យអចលនទ្រព្យពីរគ្រោងនឹងធ្វើការគៀរគទុនពីផ្សារមូលបត្រកម្ពុជា
មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងប្រាប់កម្ពុជាថ្មីថា ផ្សារមូលបត្រនឹងស្វាគមន៍ក្រុមហ៊ុនចំនួន២ មកពីវិស័យអចលនទ្រព្យចំនួនពីរកំពុងរៀបចំខ្លួនក្នុងការចុះបញ្ជីនៅផ្សារហ៊ុន ដើម្បីធ្វើការគៀរគទុនក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។

លោក ហុង សុហួរ អគ្គនាយនៃផ្សារមូលបត្រកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា ក្រុមហ៊ុនទាំងពីរបានដាក់ពាក្យស្នើសុំធ្វើការចុះបញ្ជីរួចរាល់មកហើយមកទាល់ពេលនេះ។ បច្ចុប្បន្នអ្នកជំនាញរបស់លោកកំពុងធ្វើការត្រួតពិនិត្យលើពាក្យស្នើសុំមុនឈានទៅដល់ដំណាក់កាលបន្ទាប់។

លោកបានថ្លែងថា៖«យើងនឹងមានក្រុមហ៊ុនពីរទៀតមកពីវិស័យអចលនទ្រព្យនឹងធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅក្នុងឆ្នាំនេះ ខណៈបច្ចុប្បន្នយើងកំពុងធ្វើការសិក្សាពិនិត្យលើកឯកសារស្នើសុំចុះបញ្ជីរបស់ពួកគេរួចហើយ»។

«យើងនឹងមើលជាក់ស្តែងថាទៅលើស្ថានភាពអាជិវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើពួកគាត់មានគុណវុឌ្ឍន៍គ្រប់គ្រាន់ក្នុងការចុះបញ្ជីបានហើយឬនៅ។ ដូច្នេះយើងមិនទាន់ធ្វើការសន្និដ្ឋានបាននៅឡើយទេពេលនេះ ដោយសារយើងត្រូវការពិនិត្យបន្ថែមទៀត»។ នេះបើតាមការបញ្ជាក់របស់លោកសុហួរ។

បើតាម CSX ) ​អស់រយៈ​ពេលជាង ១៣ ​ឆ្នាំ នៃ​ការ​បើក​ដំណើរការ​ផ្សារហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្សារ​មូលបត្រ​បាន​ចូលរួម​កៀរគរ​ថវិកាបាន​ប្រមាណជិត ៥០០ លាន​ដុល្លារ​អាមេរិក​។​ បាន​លើក​ឡើង​ថា​ រយៈ​ពេល​ជាង ១៣ឆ្នាំ​ហើយ ចាប់​តាំង​ពី​ទីផ្សារ​ហ៊ុន​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ទីផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ជា​ភាគហ៊ុន​ជាមួយ​មាន​ចំនួន ១១ ក្រុមហ៊ុន ដោយ​ក្នុង​នោះ​ក្រៅ​ពី​ភាគ​ហ៊ុន ក៏​នៅ​មាន​ផលិត​ផល​ផ្សេង​ទៀត​គឺ​មាន​សញ្ញាប័ណ្ណ​ចំនួន ១៤ បន្ថែម សរុប​​ក្រុម​ហ៊ុន​ទាំង​អស់​មាន​ចំនួន ២៥។ ​ក្រុមហ៊ុន​ទាំង​ ២៥ នេះ​ បាន​កៀរគរ​ទុន​ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​៕

The post ក្រុមហ៊ុនមកពីវិស័យអចលនទ្រព្យពីរគ្រោងនឹងធ្វើការគៀរគទុនពីផ្សារមូលបត្រកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រាក់ចំណូលរបស់ហ្គោលដេនទ្រីថយចុះខ្លាំងក្នុងត្រីមាសទី១ ដោយសារការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺត
ក្រុមហ៊ុន ហ្គោលដេនទ្រីដែលជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានរាយការណ៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥  ក្រុមហ៊ុនរកចំណូលបានសរុបសរុបចំនួន ​៣៧០​៨៥៨ ដុល្លារ​ ថយចុះជិត៤៦% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមានចំណូលសរុបចំនួន ​៦៨៤​ ០២១ ដុល្លារ​ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា ក្នុងត្រីមាសនេះដែរ សម្រាប់ខាតសុទ្ធ​មានចំនួន ​៤៤៣​៩៧៧ ដុល្លារ​ កើនឡើងចំនួន ​២៩៥​ ៤៦០ដុល្លារ​ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមានការខាតសុទ្ធចំនួន ​១៤៨​៥១៧ដុល្លារ​។

លោក ហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងនៅក្នុងរបាយការណ៍ថា នៅក្នុងដើម ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនបានសង្កេតឃើញថា វិស័យអចលនទ្រព្យ នៅតែបន្តប្រឈមមុខ នឹងការធ្លាក់ចុះ ទោះបីជាមានសញ្ញាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាក៏ដោយ ជាពិសេស ទីផ្សារជួល ការិយាល័យនៅក្នុង ទីក្រុងភ្នំពេញ ក៏នៅតែស្ថិតក្នុងស្ថានភាពលំបាក ខណៈពេលដែលអត្រាជួលនៅតែបន្ត ធ្លាក់ចុះ។

លោកហុង អ៊ុយបានថ្លែងថា៖«ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក្រុមហ៊ុន នៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តចក្ខុវិស័យវែង ឆ្ងាយរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ហ្គោលដេន ទ្រី នៅតែបន្តផ្តោតលើការបង្កើនប្រសិទ្ធភាពនៃសេវាកម្ម និង ប្រតិបត្តិការអាជីរកម្មរបស់ខ្លួនឱ្យបានកាន់តែល្អសម្រាប់អ្នកជួល។ ខណៈពេល ដែលទីផ្សារបានងើបឡើងវិញ បន្តិចម្តងៗ ក្រុមការងាររបស់យើង បានធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញអតិថិជនថ្មី ដោយបន្តធ្វើបច្ចុប្បន្ន ភាព លើសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីឲ្យមានភាពទាក់ទាញ ហើយអាចបំពេញតម្រូវការអាជីកម្មរបស់អ្នកជួលបាន។ ក្រុមហ៊ុន នៅតែបន្តប្រឹងប្រែងក្នុងការផ្តល់សេវាកម្មឲ្យបានល្អជូនអ្នកជួលបច្ចុប្បន្ន និងបន្តស្វែងរកអ្នក ជួលថ្មីបន្ថែមទៀត ទោះបីជាស្ថានភាពនៃវិស័យជួលការិយាល័យនេះមានសភាពតានតឹងក៏ដោយ»។

បើយោងតាមលោក ហុង អ៊ុយ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់របស់អគារ អមរា រេស៊ីដេន គណៈមេធាវីរបស់ក្រុមហ៊ុនកំពុងបន្តនិតិវិធីផ្លូវច្បាប់ប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុនយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហានេះឱ្យបានលឿន ហើយកំពុងប្រើប្រាស់ធនធានដែលមាន និងចាំបាច់ ដើម្បីអាចទទួលបានភាពយុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ។

ជាមួយគ្នានេះដែរ ចំពោះផ្នែកហិរញ្ញវត្ថុ ការរៀបចំឥណទានឡើងវិញរបស់ក្រុមហ៊ុនជាមួយធនាគារជាដៃគូកំពុងបានបន្ត ហើយក្រុមហ៊ុន កំពុងធ្វើការចរចារ និងការពិភាក្សាដោយបើកចំហក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយ រយៈពេលវែងដែលអាចធានាបាននូវនិរន្តរភាពយូរអង្វែង។ ក្រុមហ៊ុនកំពុងធ្វើការពង្រឹង និងបង្កើនភាពបត់បែន សម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីធានាឲ្យបានកំណើននាពេលអនាគត។ នេះបើយោងតាមលោក ហុង អ៊ុយ។

លោកបានថ្លែងបន្តទៀតថា៖«ក្រុមហ៊ុន មានសុទិដ្ឋិនិយម ទោះបីជាវិស័យជួលការិយាល័យនៅតែមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តបង្ហាញភាពធន់របស់ខ្លួនជាមួយនឹងស្ថេរភាពក្នុងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំមួយដែលអាចឱ្យ ក្រុមហ៊ុន ហ្គោលដេន ទ្រី របស់យើងបន្តកសាងកំណើនថ្មីបានជាបន្តបន្ទាប់»។

យោងតាមរបាយការណ៍ដដែល សម្រាប់ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួនជាង ​២៩ លានដុល្លារ ថយចុះចំនួន ​២៨ ៨​០១០ ដុល្លារ​ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួនជិត ៣០លានដុល្លារ​។ មូលធនសរុប របស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួនជាង ១ លានដុល្លារ ថយចុះ​៤៤៣​ ៩៧៧ ដុល្លារ បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួន ​១,៥៧៤ លានដុល្លារ។

យោងតាមភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឲ្យដឹងថាអត្រាជួលការិយាល័យបាន ធ្លាក់ចុះមកត្រឹម ៦២,៩% គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ ហើយអាចនឹងបន្តធ្លាក់ចុះរហូតដល់ ៥៩.៤% នៅដំណាច់ឆ្នាំ ២០២៥ ដែលនេះបានឆ្លុះបញ្ចាំងពីស្ថានភាពលំបាកដែលកំពុងបន្តកើតមាននៅក្នុងវិស័យជួលការិយាល័យនេះ។ ៕

The post ប្រាក់ចំណូលរបស់ហ្គោលដេនទ្រីថយចុះខ្លាំងក្នុងត្រីមាសទី១ ដោយសារការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺត appeared first on Kampuchea Thmey Daily.

វិនិយោគិនចាក់ទុនជិត $៨០០ លាន ក្នុងវិស័យអចលនទ្រព្យ តាមរយៈយន្តការ​បរធនបាលកិច្ច
ក្នុង​ទំហំបរធនបាលកិច្ច​ចំនួន ១ ៨៤០ លាន​ដុល្លារ នៃ​វិស័យ​បរធនបាលកិច្ច គឺ​គ្រប​ដណ្ដប់​ដោយទំហំ​បរធន​បាលកិច្ច​អចលនទ្រព្យ​ចំនួន​ ៧៩០ លានដុល្លារ តាម​រយៈ​ការ​ចាក់ទុន​របស់​វិនិយោគិន​ ​​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ រាប់​តាំង​ពី​បរធនកិច្ច​សាធារណៈ បរធនបាលកិច្ច​ពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និង​បរធនបាលកិច្ចបុគ្គល។

លោក សុខ ដារ៉ា អគ្គនាយក​នៃនិយ័តករបរធនបាលកិច្ចមានប្រសាសន៍ថា ក្នុងទំហំទីផ្សារ ១ ៨៤០ លានដុល្លារ គឺគ្របដណ្ដប់ដោយបរធបាលកិច្ចអចលនទ្រព្យចំនួន ៧៩៨ ករណី តាមរយៈការចាក់បញ្ចូលទុនរបស់វិនិយោគិន ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាមួយទំហំទុន ៧៩០ លានដុល្លារ។

លោក សុខ ដារ៉ា មានប្រសាសន៍ថា៖ «វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកកំពុងមានស្ថានភាពធាក់ថយ ក្រោយឆ្លងកាត់​វិបត្តិ​កូវីដ​១៩, សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែន ក្រុមហាម៉ាស-អ៊ីស្រាអែល ប៉ុន្តែការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ចនេះមាននិន្នាការកើនឡើងនៅកម្ពុជា ​​ដោយ​សារ​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​យន្តការ​បរធន​បាល​កិច្ច​ ដែល​ជា​ជម្រើស​មួយ​ក្នុង​ការ​ធានា​បាន​នូវ​សុវត្ថិភាព និង​ទំនុក​ចិត្ត​របស់​វិនិយោគិន​ ជា​ពិសេស​វិនិយោគិន​បរទេស»។

ទន្ទឹមនឹងនេះ ការសម្រួលប្រតិបត្តិការទិញ-លក់ អចលនទ្រព្យដែរ ក៏មានការកើនឡើងច្រើនដែរ ដោយបានបង្កើត ២៥៨ ករណី ចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយទំហំសាច់ប្រាក់ប្រមាណ ៣៦០ លានដុល្លារ ដែលរួមបញ្ចូលគ្នាទៅ ទឹកប្រាក់ប្រមាណក្នុងយន្តការបរធនបាលកិច្ចពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យតាមរយៈការវិនិយោគ និងការធានាប្រតិបត្តិការទិញ-លក់ មានប្រមាណ ១ ១២០ លានដុល្លារ។

បើតាមលោក សុខ ដារ៉ាបរធនបាល​កិច្ច​ដែលបាន​បង្កើត​ និង​ចុះ​បញ្ជី​​នៅ​និយ័តករ​បរធនបាលកិច្ចបានកើន​ឡើង​ដល់​ចំនួន ១ ២៥៤​ ករណី​ ដែលមាន​ទំហំ​​សាច់ប្រាក់ចំនួន ១ ៨​៤០ ​លាន​ដុល្លារ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ​មាន​បរធន​បាល​កិច្ច​ត្រឹម​តែ​ ១៧ ករណី គិត​ជា​សាច់​ប្រាក់​ប្រមាណ ១៥៦ ​លាន​ដុល្លារប៉ុណ្ណោះ​៕

The post វិនិយោគិនចាក់ទុនជិត $៨០០ លាន ក្នុងវិស័យអចលនទ្រព្យ តាមរយៈយន្តការ​បរធនបាលកិច្ច appeared first on Kampuchea Thmey Daily.

ប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្គោលដេនទ្រី មានការធ្លាក់ចុះ ៣៥% នៅត្រីមាសទី៣​
ក្រុមហ៊ុន ហ្គោលដេនទ្រី ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃចំណូលពីប្រតិបត្តិការរបស់ខ្លួនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះ៣៥%នៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ជាពិសេសការងើបឡើងយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ​។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានផ្ញើរទៅកាន់ CSXសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន  ៤៦២,៦៩៨ដុល្លារ  ថយចុះ៣៥%​ បើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានចំណូលសរុបចំនួន​ជិត៧១០,៧៧៤ ដុល្លារ​។
ជាមួយគ្នានេះដែរ​ ការខាតសុទ្ធសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ចំនួនជាង ​១,១៤៩លានដុល្លារកើនឡើងចំនួនជាង ​១​លាន ដុល្លារ​ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានការខាតសុទ្ធចំនួន ​៩៥ ៤៤៩ដុល្លារ​។

សម្រាប់ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួនជាង ​២៩,៧១ លានដុល្លារ ថយចុះចំនួនជាង ១,៨៥០ លានដុល្លារ​ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ​៣១,៥៦៩លានដុល្លារ។

​​មូលធនសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួនជិត២លានដុល្លា) ថយចុះចំនួនជាង ១,៦២៤​ លានដុល្លារ បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនជាង ៣,៥៥៤​ លានដុល្លារ។

លោកហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គោលដេន ទ្រីបានថ្លែងថា  ទីផ្សារអចលនទ្រព្យការិយាល័យនៅក្នុងទីក្រុងភ្នំពេញវិញ យោងតាមរបាយកាណ៍របស់ភ្នាក់ងារ អចបេនទ្រព្យ CBRE ទោះបីជាមានការធ្លាក់ចុះនៃវិស័យសំណង់ តម្លៃជួល និងតម្លៃលក់ក៏ដោយ អត្រាជួល ការិយាល័យបានបង្ហាញសញ្ញានៃស្ថិរភាព និងកំណើនគិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៤ ដែលមានចំនួន ៦៥.៨ ភាគរយ កើនឡើងខ្ពស់ជាងត្រីមាសទី២ដែលមានចំនួន៦១,៨ ភាគរយ។

លោកថា៖« ការកាត់បន្ថយទំហំ ការិយាល័យថ្មីអាចជួយបង្កើនអត្រាជួល និងផលចំណេញសម្រាប់វិនិយោគិន។ ដោយមើលឃើញឱកាសនេះ យើង កំពុងធ្វើពិពិធកម្មយុទ្ធសាស្ត្រក្នុងការពង្រីកភាពជាដៃគូជាមួយអ្នកជួលបច្ចុប្បន្ន អ្នកជួលថ្មី និងដៃគូផ្សេងទៀត»។

លោកបានគូសបញ្ជាក់ថា៖«ចំពោះអគារ វីត្រាស់ អត្រាជួលនៅក្នុងត្រីមាសទី៣ គឺ ៥៩ ភាគរយ ក្នុងត្រីមាសទី៣ នេះ។ ​យើងកំពុង ពង្រីក យុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចឱ្យបាននូវអត្រាជួលខ្ពស់ជាងនេះ ដោយសារបច្ចុប្បន្នយើងកំពុងទទួលបានអ្នកជួលថ្មីៗបន្ថែមទៀត ។ យើងនៅតែបន្តផ្តល់អគារការិយាល័យប្រកបដោយគុណភាព ដើម្បី បង្កើតភាពជិតស្និតជាអ្នកជួល និងផ្តោតលើ ឧត្តមភាពប្រតិបត្តិការរបស់យើង»។

ជាមួយគ្នានេះដែរទាក់ទងនឹងបញ្ហាផ្លូវច្បាប់ អគារ អមរា រេស៊ីដេន លោកហុង អ៊ុយបានថ្លែងបញ្ជាក់ថា គណៈមេធាវីរបស់ក្រុមហ៊ុនកំពុងបន្តនិតិវិធីផ្លូវច្បាប់ ប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុនយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហានេះឱ្យបានលឿន ហើយ កំពុងប្រើប្រាស់ធនធានដែលមាន និងចាំបាច់ ដើម្បីអាចទទួលបានភាពយុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ។

«ចំពោះយុទ្ធសាស្ត្រហិរញ្ញវត្ថុវិញ ក្រុមហ៊ុនបាន កំពុងធ្វើការជាមួយធនាគារដែលជាដៃគូរ ដើម្បីរៀបចំ រចនាសម្ព័ន្ធហិរញ្ញប្បទានមានកាលកំណត់និងរចនាសម្ព័ន្ធ ភាគហ៊ុនិករបស់ក្រុមហ៊ុនឡើងវិញ ដើម្បីពង្រឹង តារាងតុល្យការរបស់យើង និងកែលម្អដំណើរការអាជីវកម្ម»។ នេះបើយោងតាមលោក ហុង អ៊ុយ៕

The post ប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្គោលដេនទ្រី មានការធ្លាក់ចុះ ៣៥% នៅត្រីមាសទី៣​ appeared first on Kampuchea Thmey Daily.

ប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្គោលដេនទ្រីមានការធ្លាក់ចុះនៅត្រីមាសទី២ឆ្នាំនេះ
ក្រុមហ៊ុនហ្គោលដេនទ្រី (Golden Tree) ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃចំណូលពីប្រតិបត្តិការរបស់ខ្លួនៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានផ្ញើរទៅកាន់ CSXសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន  ៤៧៩ ២៩០ដុល្លារ ថយចុះចំនួន ​១៦០ ​៨៩៥ ដុល្លារ​ បើធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលមានចំណូលសរុបចំនួន​៦៤០​​​ ១៨៥ ដុល្លារ​។
ជាមួយគ្នានេះដែរ​ ការខាតសុទ្ធសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ចំនួន ​៣២៥​ ៩០៣ ដុល្លារកើនឡើងចំនួន ​២៩៧​៤៣៧ ដុល្លារ​ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលមានការខាតសុទ្ធចំនួន ​២៨​៤៦៦ដុល្លារ​។

សម្រាប់ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានចំនួនជាង ​៣១,១ លានដុល្លារ ថយចុះចំនួន ​៣៨៩​ ៤៤៥ ដុល្លារ​ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ​៣១,៥៦៩លានដុល្លារ។

លោកហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្គោលដេនទ្រីបានថ្លែងថាប្រាក់ចំណូលពីការជួល និងការបង់ថ្លៃសេវាបានថយចុះ ដោយសារការថយចុះនៃអត្រាអ្នកជួល ពី៧៧% នៅត្រី មាសទី២ ឆ្នាំ ២០២៣ មកបច្ចុប្បន្នត្រឹម ៥៧% គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤។

លោកថា សម្រាប់៖«ប្រាក់ចំណូលផ្សេងៗទៀតបានកើនឡើងចំនួន ៩១,០៩% ដោយសារតែចំណូលពីការបើកដំណើរការហាងកា ហ្វេ Gloria Jean’s នៅសាលទទួលភ្ញៀវរបស់យើង ដែលក្រុមហ៊ុនបានទិញសិទ្ធិដំណើរការ ហាងការហ្វេ លំដាប់ថ្នាក់ អន្តរជាតិមួយ។ ដោយសារប្រតិបត្តិការរបស់ហាងកាហ្វេនេះ មិនមែនជាអាជីវកម្មស្នួលរបស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី ក្រុមប្រឹក្សាភិបាលបានដាក់ប្រាក់ចំណូលដែលបានពីហាងកាហ្វេជាចំណូលផ្សេងៗទៀត»៕​

The post ប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្គោលដេនទ្រីមានការធ្លាក់ចុះនៅត្រីមាសទី២ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិនប្រចាំ​ខែ​មិថុនា​​ ធ្លាក់​ចុះ​​​លឿន​បំផុត​មិនធ្លាប់​មាន​ជិត​១​​ទសវត្សរ៍
តម្លៃ​ផ្ទះនៅ​ប្រទេស​​​ចិន​ បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ដ៏​លឿន​​បំផុត​​មិន​ធ្លាប់​មាន​អស់​​រយៈ​ពេល​ ៩ ឆ្នាំ កាល​ពី​ខែ​មិថុនា​​ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចេញនូវ​​វិធានការ​ផ្សេង​ៗ​ ដើម្បី​បន្ថយ​សម្ពាធ​នៃ​វិបត្តិ​អចលទ្រព្យ​​​ក៏​ដោយ​ក្ដី​​។ នេះ​បើ​តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​​ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន​ (NBS) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​បង្ហាញ​ថា​ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៤,៥ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​នេះ​ជា​កម្រិត​ទាប​បំផុត​ ​រាប់ចាប់តាំងពីខែមិថុនា ឆ្នាំ​ ២០១៥។ ​កាល​ពី​ខែឧសភា ​តម្លៃ​ផ្ទះ​ថ្មីនៅចិន​ ​ធ្លាក់ចុះ​ត្រឹម​តែ​ ៣,៩ ភាគរយ​ប៉ុណ្ណោះ​។ ​

គួរបញ្ជាក់​ថា​ វិស័យអចលនទ្រព្យនៅតែជា​បញ្ហា​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ បន្ទាប់​ពីវិស័យ​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ជាប់គាំង​តាំង​តែពី​ឆ្នាំ​ ២០២១​ ដោយសារ​តែ​បញ្ហា​បំណុល​របស់​ក្រុម​ហ៊ុន​​ធំ​ៗ​ ​និង​​ការ​សាងសង់​នូវ​អចលទ្រព្យ​ថ្មី​ច្រើន​លើស​លុប​ហួស​តម្រូវ​ការ​។

កន្លង​មក អាជ្ញាធរចិន​បានដាក់ចេញនូវវិធានការជំរុញ​ជាច្រើន រួមទាំងការកាត់ថ្លៃទិញផ្ទះនៅក្នុងទីក្រុងធំៗ និងអនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋាន​អាច​ទិញអាផាតមិនមួយចំនួនដែលមិនទាន់បានលក់ ហើយកែប្រែ​វាឱ្យ​ទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

ការ​បន្ត​ជាប់​គាំង​នៃ​វិស័យ​អចលនទ្រព្យ​ចិន​ ​កំពុង​ដើរ​ទន្ទឹម​គ្នា​នឹង​និន្នាការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​​ប្រជាជន​ចិន​ ដែល​បង្ក​ជា​ការ​ធ្លាក់​ចុះនៃ​តម្រូវ​ការ​ រួម​ទាំង​ការ​ទិញ​ផ្ទះ​ថ្មី​ ដែល​នេះ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ស្រួល៕

The post តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិនប្រចាំ​ខែ​មិថុនា​​ ធ្លាក់​ចុះ​​​លឿន​បំផុត​មិនធ្លាប់​មាន​ជិត​១​​ទសវត្សរ៍ appeared first on Kampuchea Thmey Daily.

លោក Ben Li៖ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជាមានស្ថានភាពអចលនទ្រព្យល្អ
លោក Ben Li អគ្គនាយក Factory Phnom Penh និង ជាម្ចាស់គម្រោងខុនដូ Urban Village នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងនាមលោកជាវិនិយោគិនមកពីក្រៅប្រទេសមួយរូប លោកយល់ថា ក្នុងចំណោមប្រទេសទេសអាស៊ីអាគ្នេយ៍ វិស័យអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពល្អ។

លោកអគ្គនាយករូបនេះ បានលើកឡើងថា សម្រាប់វិស័យអចលនទ្រព្យ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជា ចិនដីគោក ហុងកុង វៀតណាម ម៉ាឡេសស៊ី គឺស្ថានភាពមានការប្រឈមច្រើន ដោយសារកត្តាជាច្រើន រួមមាន បញ្ហាធនាគារ ជាដើម។ លោកថា បើមើលទៅប្រទេសចិនដីគោកវិញ អចលនទ្រព្យមានការធ្លាក់ចុះដល់ទៅ៣០% វៀតណាមមានការធ្លាក់ចុះពី៣០% ទៅ៤០% ហើយប្រទេសមួយចំនួនទៀតនៅអឺរ៉ុប និងកាណាដា ក៏មានការធ្លាក់ចុះដល់២០% ដែរ តែសម្រាប់កម្ពុជា មានការកើនឡើងខ្ពស់ជាង។

លោក Ben Li បានបញ្ជាក់​ទៀតថា​ បើយោងតាមរបាយការណ៍អន្តរជាតិ កម្ពុជាទទួលបានលេខ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយអ្វីដែលរឹតតែពិសេសនោះ គឺការព្យាករពីកំណើន GDP កម្ពុជានឹងមានការកើនឡើងដល់ទៅ ៦%-៧% ក្នុងឆ្នាំ២០២៤ នេះ ដែលខ្ពស់ជាង ហុងកុង វៀតណាម មីយ៉ាន់ម៉ា ឡាវ និងប្រទេសដ៏ទៃទៀត។ លោកថា លោកពិតជាមានការជឿជាក់លើសេដ្ឋកិច្ចនៅកម្ពុជាយ៉ាងខ្លាំង ដោយសារបច្ចុប្បន្ននេះ មានបរទេសចូលមកវិនិយោគច្រើន ហើយភាគច្រើនជាវិនិយោគិនដែលមានសក្តានុពល។

លោកបន្ថែមថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ មានការងើបឡើងវិញ ព្រោះកម្ពុជាមាននាយករដ្ឋមន្ត្រីពូកែ ដែលតែងតែអញ្ញើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីនាំយកវិនិយោគិនមកកម្ពុជា។ ដោយឡែក បើក្រឡេកទៅមើលជើងហោះហើរវិញ ជាពិសេស មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឃើញថាមានភ្ញៀវមកកាន់កម្ពុជាជាច្រើន ហើយក៏មានវិនិយោគិនចិនច្រើនចូលមកផងដែរ។ ហេតុនេះ លោកជឿជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ គឺមានការកើនឡើងខ្ពស់។

ទន្ទឹមគ្នានោះ លោកអគ្គនាយក Factory Phnom Penh ក៏បានលើកទឹកចិត្តដល់អ្នកដែលមានលុយច្រើនឱ្យ វិនិយោគលើវិស័យអចលនទ្រព្យឱ្យបានកាន់តែឆាប់កាន់តែប្រសើរ ព្រោះពីរទៅបីឆ្នាំខាងមុខលុយនឹងធ្លាក់តម្លៃកាន់តែច្រើន។ ដូច្នេះ គួរតែវិនិយោគលើអចលនទ្រព្យ ព្រោះវាអាចជួយបង្កើនលុយរបស់អ្នក ហើយបើមិនចាប់ផ្តើមក្នុងឆ្នាំ២០២៤ នេះទេអាចនឹងយឺតពេល៕

The post លោក Ben Li៖ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជាមានស្ថានភាពអចលនទ្រព្យល្អ appeared first on Kampuchea Thmey Daily.