ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុនហ្គោលដេនទ្រីមានការធ្លាក់ចុះនៅត្រីមាសទី២ឆ្នាំនេះ
ក្រុមហ៊ុនហ្គោលដេនទ្រី (Golden Tree) ដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃចំណូលពីប្រតិបត្តិការរបស់ខ្លួនៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានផ្ញើរទៅកាន់ CSXសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន ៤៧៩ ២៩០ដុល្លារ ថយចុះចំនួន ១៦០ ៨៩៥ ដុល្លារ បើធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលមានចំណូលសរុបចំនួន៦៤០ ១៨៥ ដុល្លារ។
ជាមួយគ្នានេះដែរ ការខាតសុទ្ធសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ចំនួន ៣២៥ ៩០៣ ដុល្លារកើនឡើងចំនួន ២៩៧៤៣៧ ដុល្លារ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលមានការខាតសុទ្ធចំនួន ២៨៤៦៦ដុល្លារ។
សម្រាប់ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ មានចំនួនជាង ៣១,១ លានដុល្លារ ថយចុះចំនួន ៣៨៩ ៤៤៥ ដុល្លារ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ៣១,៥៦៩លានដុល្លារ។

លោកហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្គោលដេនទ្រីបានថ្លែងថាប្រាក់ចំណូលពីការជួល និងការបង់ថ្លៃសេវាបានថយចុះ ដោយសារការថយចុះនៃអត្រាអ្នកជួល ពី៧៧% នៅត្រី មាសទី២ ឆ្នាំ ២០២៣ មកបច្ចុប្បន្នត្រឹម ៥៧% គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤។
លោកថា សម្រាប់៖«ប្រាក់ចំណូលផ្សេងៗទៀតបានកើនឡើងចំនួន ៩១,០៩% ដោយសារតែចំណូលពីការបើកដំណើរការហាងកា ហ្វេ Gloria Jean’s នៅសាលទទួលភ្ញៀវរបស់យើង ដែលក្រុមហ៊ុនបានទិញសិទ្ធិដំណើរការ ហាងការហ្វេ លំដាប់ថ្នាក់ អន្តរជាតិមួយ។ ដោយសារប្រតិបត្តិការរបស់ហាងកាហ្វេនេះ មិនមែនជាអាជីវកម្មស្នួលរបស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី ក្រុមប្រឹក្សាភិបាលបានដាក់ប្រាក់ចំណូលដែលបានពីហាងកាហ្វេជាចំណូលផ្សេងៗទៀត»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


