សេដ្ឋកិច្ច
លោក Ben Li៖ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជាមានស្ថានភាពអចលនទ្រព្យល្អ
លោក Ben Li អគ្គនាយក Factory Phnom Penh និង ជាម្ចាស់គម្រោងខុនដូ Urban Village នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងនាមលោកជាវិនិយោគិនមកពីក្រៅប្រទេសមួយរូប លោកយល់ថា ក្នុងចំណោមប្រទេសទេសអាស៊ីអាគ្នេយ៍ វិស័យអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពល្អ។

លោកអគ្គនាយករូបនេះ បានលើកឡើងថា សម្រាប់វិស័យអចលនទ្រព្យ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជា ចិនដីគោក ហុងកុង វៀតណាម ម៉ាឡេសស៊ី គឺស្ថានភាពមានការប្រឈមច្រើន ដោយសារកត្តាជាច្រើន រួមមាន បញ្ហាធនាគារ ជាដើម។ លោកថា បើមើលទៅប្រទេសចិនដីគោកវិញ អចលនទ្រព្យមានការធ្លាក់ចុះដល់ទៅ៣០% វៀតណាមមានការធ្លាក់ចុះពី៣០% ទៅ៤០% ហើយប្រទេសមួយចំនួនទៀតនៅអឺរ៉ុប និងកាណាដា ក៏មានការធ្លាក់ចុះដល់២០% ដែរ តែសម្រាប់កម្ពុជា មានការកើនឡើងខ្ពស់ជាង។
លោក Ben Li បានបញ្ជាក់ទៀតថា បើយោងតាមរបាយការណ៍អន្តរជាតិ កម្ពុជាទទួលបានលេខ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយអ្វីដែលរឹតតែពិសេសនោះ គឺការព្យាករពីកំណើន GDP កម្ពុជានឹងមានការកើនឡើងដល់ទៅ ៦%-៧% ក្នុងឆ្នាំ២០២៤ នេះ ដែលខ្ពស់ជាង ហុងកុង វៀតណាម មីយ៉ាន់ម៉ា ឡាវ និងប្រទេសដ៏ទៃទៀត។ លោកថា លោកពិតជាមានការជឿជាក់លើសេដ្ឋកិច្ចនៅកម្ពុជាយ៉ាងខ្លាំង ដោយសារបច្ចុប្បន្ននេះ មានបរទេសចូលមកវិនិយោគច្រើន ហើយភាគច្រើនជាវិនិយោគិនដែលមានសក្តានុពល។

លោកបន្ថែមថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ មានការងើបឡើងវិញ ព្រោះកម្ពុជាមាននាយករដ្ឋមន្ត្រីពូកែ ដែលតែងតែអញ្ញើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីនាំយកវិនិយោគិនមកកម្ពុជា។ ដោយឡែក បើក្រឡេកទៅមើលជើងហោះហើរវិញ ជាពិសេស មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឃើញថាមានភ្ញៀវមកកាន់កម្ពុជាជាច្រើន ហើយក៏មានវិនិយោគិនចិនច្រើនចូលមកផងដែរ។ ហេតុនេះ លោកជឿជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ គឺមានការកើនឡើងខ្ពស់។
ទន្ទឹមគ្នានោះ លោកអគ្គនាយក Factory Phnom Penh ក៏បានលើកទឹកចិត្តដល់អ្នកដែលមានលុយច្រើនឱ្យ វិនិយោគលើវិស័យអចលនទ្រព្យឱ្យបានកាន់តែឆាប់កាន់តែប្រសើរ ព្រោះពីរទៅបីឆ្នាំខាងមុខលុយនឹងធ្លាក់តម្លៃកាន់តែច្រើន។ ដូច្នេះ គួរតែវិនិយោគលើអចលនទ្រព្យ ព្រោះវាអាចជួយបង្កើនលុយរបស់អ្នក ហើយបើមិនចាប់ផ្តើមក្នុងឆ្នាំ២០២៤ នេះទេអាចនឹងយឺតពេល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


