ព័ត៌មានអន្ដរជាតិ
តម្លៃផ្ទះថ្មីនៅចិនប្រចាំខែមិថុនា ធ្លាក់ចុះលឿនបំផុតមិនធ្លាប់មានជិត១ទសវត្សរ៍
តម្លៃផ្ទះនៅប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មានអស់រយៈពេល ៩ ឆ្នាំ កាលពីខែមិថុនា ទោះបីជារដ្ឋាភិបាលបានចេញនូវវិធានការផ្សេងៗ ដើម្បីបន្ថយសម្ពាធនៃវិបត្តិអចលទ្រព្យក៏ដោយក្ដី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានបង្ហាញថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៤,៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាកម្រិតទាបបំផុត រាប់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៥។ កាលពីខែឧសភា តម្លៃផ្ទះថ្មីនៅចិន ធ្លាក់ចុះត្រឹមតែ ៣,៩ ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យនៅតែជាបញ្ហាដ៏ធំសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់ពីវិស័យនេះបានធ្លាក់ចូលទៅក្នុងវិបត្តិជាប់គាំងតាំងតែពីឆ្នាំ ២០២១ ដោយសារតែបញ្ហាបំណុលរបស់ក្រុមហ៊ុនធំៗ និងការសាងសង់នូវអចលទ្រព្យថ្មីច្រើនលើសលុបហួសតម្រូវការ។

កន្លងមក អាជ្ញាធរចិនបានដាក់ចេញនូវវិធានការជំរុញជាច្រើន រួមទាំងការកាត់ថ្លៃទិញផ្ទះនៅក្នុងទីក្រុងធំៗ និងអនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋានអាចទិញអាផាតមិនមួយចំនួនដែលមិនទាន់បានលក់ ហើយកែប្រែវាឱ្យទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ។
ការបន្តជាប់គាំងនៃវិស័យអចលនទ្រព្យចិន កំពុងដើរទន្ទឹមគ្នានឹងនិន្នាការកាត់បន្ថយការចំណាយរបស់ប្រជាជនចិន ដែលបង្កជាការធ្លាក់ចុះនៃតម្រូវការ រួមទាំងការទិញផ្ទះថ្មី ដែលនេះធ្វើឱ្យសេដ្ឋកិច្ចចិនស្ថិតក្នុងស្ថានភាពមិនសូវស្រួល៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


