Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណូលរបស់ហ្គោលដេនទ្រីថយចុះខ្លាំងក្នុងត្រីមាសទី១ ដោយសារការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺត

បានផុស

នៅ

ក្រុមហ៊ុន ហ្គោលដេនទ្រីដែលជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានរាយការណ៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥  ក្រុមហ៊ុនរកចំណូលបានសរុបសរុបចំនួន ​៣៧០​៨៥៨ ដុល្លារ​ ថយចុះជិត៤៦% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមានចំណូលសរុបចំនួន ​៦៨៤​ ០២១ ដុល្លារ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា ក្នុងត្រីមាសនេះដែរ សម្រាប់ខាតសុទ្ធ​មានចំនួន ​៤៤៣​៩៧៧ ដុល្លារ​ កើនឡើងចំនួន ​២៩៥​ ៤៦០ដុល្លារ​ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលមានការខាតសុទ្ធចំនួន ​១៤៨​៥១៧ដុល្លារ​។

លោក ហុង អ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងនៅក្នុងរបាយការណ៍ថា នៅក្នុងដើម ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនបានសង្កេតឃើញថា វិស័យអចលនទ្រព្យ នៅតែបន្តប្រឈមមុខ នឹងការធ្លាក់ចុះ ទោះបីជាមានសញ្ញាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាក៏ដោយ ជាពិសេស ទីផ្សារជួល ការិយាល័យនៅក្នុង ទីក្រុងភ្នំពេញ ក៏នៅតែស្ថិតក្នុងស្ថានភាពលំបាក ខណៈពេលដែលអត្រាជួលនៅតែបន្ត ធ្លាក់ចុះ។

លោកហុង អ៊ុយបានថ្លែងថា៖«ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក្រុមហ៊ុន នៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តចក្ខុវិស័យវែង ឆ្ងាយរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ហ្គោលដេន ទ្រី នៅតែបន្តផ្តោតលើការបង្កើនប្រសិទ្ធភាពនៃសេវាកម្ម និង ប្រតិបត្តិការអាជីរកម្មរបស់ខ្លួនឱ្យបានកាន់តែល្អសម្រាប់អ្នកជួល។ ខណៈពេល ដែលទីផ្សារបានងើបឡើងវិញ បន្តិចម្តងៗ ក្រុមការងាររបស់យើង បានធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញអតិថិជនថ្មី ដោយបន្តធ្វើបច្ចុប្បន្ន ភាព លើសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីឲ្យមានភាពទាក់ទាញ ហើយអាចបំពេញតម្រូវការអាជីកម្មរបស់អ្នកជួលបាន។ ក្រុមហ៊ុន នៅតែបន្តប្រឹងប្រែងក្នុងការផ្តល់សេវាកម្មឲ្យបានល្អជូនអ្នកជួលបច្ចុប្បន្ន និងបន្តស្វែងរកអ្នក ជួលថ្មីបន្ថែមទៀត ទោះបីជាស្ថានភាពនៃវិស័យជួលការិយាល័យនេះមានសភាពតានតឹងក៏ដោយ»។

បើយោងតាមលោក ហុង អ៊ុយ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់របស់អគារ អមរា រេស៊ីដេន គណៈមេធាវីរបស់ក្រុមហ៊ុនកំពុងបន្តនិតិវិធីផ្លូវច្បាប់ប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុនយល់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហានេះឱ្យបានលឿន ហើយកំពុងប្រើប្រាស់ធនធានដែលមាន និងចាំបាច់ ដើម្បីអាចទទួលបានភាពយុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ។

ជាមួយគ្នានេះដែរ ចំពោះផ្នែកហិរញ្ញវត្ថុ ការរៀបចំឥណទានឡើងវិញរបស់ក្រុមហ៊ុនជាមួយធនាគារជាដៃគូកំពុងបានបន្ត ហើយក្រុមហ៊ុន កំពុងធ្វើការចរចារ និងការពិភាក្សាដោយបើកចំហក្នុងគោលបំណងស្វែងរកនូវដំណោះស្រាយ រយៈពេលវែងដែលអាចធានាបាននូវនិរន្តរភាពយូរអង្វែង។ ក្រុមហ៊ុនកំពុងធ្វើការពង្រឹង និងបង្កើនភាពបត់បែន សម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីធានាឲ្យបានកំណើននាពេលអនាគត។ នេះបើយោងតាមលោក ហុង អ៊ុយ។

លោកបានថ្លែងបន្តទៀតថា៖«ក្រុមហ៊ុន មានសុទិដ្ឋិនិយម ទោះបីជាវិស័យជួលការិយាល័យនៅតែមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តបង្ហាញភាពធន់របស់ខ្លួនជាមួយនឹងស្ថេរភាពក្នុងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំមួយដែលអាចឱ្យ ក្រុមហ៊ុន ហ្គោលដេន ទ្រី របស់យើងបន្តកសាងកំណើនថ្មីបានជាបន្តបន្ទាប់»។

យោងតាមរបាយការណ៍ដដែល សម្រាប់ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួនជាង ​២៩ លានដុល្លារ ថយចុះចំនួន ​២៨ ៨​០១០ ដុល្លារ​ បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួនជិត ៣០លានដុល្លារ​។ មូលធនសរុប របស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួនជាង ១ លានដុល្លារ ថយចុះ​៤៤៣​ ៩៧៧ ដុល្លារ បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានចំនួន ​១,៥៧៤ លានដុល្លារ។

យោងតាមភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឲ្យដឹងថាអត្រាជួលការិយាល័យបាន ធ្លាក់ចុះមកត្រឹម ៦២,៩% គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ ហើយអាចនឹងបន្តធ្លាក់ចុះរហូតដល់ ៥៩.៤% នៅដំណាច់ឆ្នាំ ២០២៥ ដែលនេះបានឆ្លុះបញ្ចាំងពីស្ថានភាពលំបាកដែលកំពុងបន្តកើតមាននៅក្នុងវិស័យជួលការិយាល័យនេះ។ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៣ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៤ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម