សង្រ្គាមពាណិជ្ជកម្មពិភពលោក Archives - Kampuchea Thmey Daily

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃពុធ (រំលងអធ្រាត្រចូលថ្ងៃព្រហស្បតិ៍នៅកម្ពុជា) បានប្រកាសផ្អាកការអនុវត្តពន្ធគយបដិការដែល​មាន​អត្រាខ្ពស់ជាង ១០ ភាគរយ ទាំងស្រុងសិនក្នុងរយៈពេល​ ៩០ ថ្ងៃ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ​ពន្ធនេះចូលជាធរមាន។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។

យ៉ាងណាមិញ ពន្ធ​លើ​ប្រទេស​ចិន ​នឹង​ត្រូវ​បាន​ដំឡើង​ដល់ ១២៥ ភាគរយ ពោលគឺកើនឡើងពី ១០៤ ភាគរយ។

លោក ត្រាំ បាន​សរសេរ​បង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ខ្ញុំ​បានអនុញ្ញាតឱ្យផ្អាក(ការអនុវត្តពន្ធ)រយៈពេល ៩០ ថ្ងៃ និងបន្ធូរបន្ថយពន្ធគយបដិការឱ្យ​ទាបខ្លាំង​មក​ត្រឹម ១០ ភាគរយ ក្នុងអំឡុង​ពេលនេះ​ ដោយ​នឹងចូលជាធរមាន​ភ្លាមៗ»។ ការសម្រេចចិត្តរបស់លោក ត្រាំ គឺ «​ផ្អែកលើការពិតដែលថាជាង ៧៥ ប្រទេស បានទាក់ទងទៅតំណាងរបស់សហរដ្ឋអាមេរិក…ដើម្បីចរចារកដំណោះស្រាយចំពោះបញ្ហា​ដែលកំពុងពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ឧបសគ្គពាណិជ្ជកម្ម ពន្ធគយ ការក្រឡុក​រូបិយប័ណ្ណ និងពន្ធមិនមែនរូបិយវត្ថុ និងការពិតដែលថាប្រទេសទាំងនោះ មិនបាន​សងសឹក​ប្រឆាំងសហរដ្ឋអាមេរិកក្នុងទម្រង់ណាមួយនោះទេ»។

នេះមាន​ន័យថា សម្រាប់គ្រប់ប្រទេសទាំងអស់(លើកលែងតែចិន​)ដែលជាប់ពន្ធគយបដិការ​លើសពី ១០ ភាគរយ នោះសហរដ្ឋអាមេរិក​នឹងទម្លាក់មកត្រឹម ១០ ភាគរយ រយៈពេល ៩០ ថ្ងៃ។ ១០ ភាគរយ គឺជាអត្រាពន្ធមូលដ្ឋាន ដែលលោក​ ត្រាំ ដាក់លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមាន​កាលពីថ្ងៃសោរ៍ចុងសប្ដាហ៍កន្លងទៅ។ ការពន្យាពេល និងទម្លាក់ពន្ធត្រឹម ១០ ភាគរយ ក៏អនុវត្តចំពោះកាណាដា និងម៉ិកស៊ិកផងដែរ។

លោក ត្រាំ បាននិយាយបន្ថែមថា លោកដំឡើងពន្ធលើការនាំចូលពីប្រទេសចិនដល់ ១២៥ ភាគរយ ដោយ​ចូលជាធរមាន​ភ្លាមៗ ដោយ​សារតែ «កង្វះការគោរព ដែលចិន​បាន​បង្ហាញទៅដល់ទីផ្សារពិភពលោក​»។

បើតាម​មន្រ្តីរដ្ឋបាល ត្រាំ សហរដ្ឋអាមេរិក​នឹង​ចរចាជាមួយ​ប្រទេស​ទាំងអស់ ដែល​បាន​ទាក់ទង​ទៅខ្លួន ក្នុងអំឡុងរយៈពេល​ ៩០ ថ្ងៃ នៃការផ្អាកពន្ធគយបដិការខ្ពស់។

គួរគូសបញ្ជាក់ថា ការវិវត្តយ៉ាងរហ័សចុង​ក្រោយនេះ កើតឡើងក្រោយ​រដ្ឋាភិបាលចិន​ បានប្រកាសដំឡើងពន្ធលើទំនិញចិន​ដល់ ៨៤ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹង​ការដំឡើងពន្ធដល់ ១០៤ ភាគរយ របស់លោក ត្រាំ ដែល​ចូលជាធរមានកាលពីថ្ងៃពុធ។ ចិន​ប្ដេជ្ញាថា ខ្លួន​នឹង​ប្រយុទ្ធប្រឆាំង​ដល់ទីបញ្ចប់ ទោះបីជានិយាយថា គ្មាននរណាឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មក៏ដោយ។

The post ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ appeared first on Kampuchea Thmey Daily.

តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក?
ពន្ធគយបដិការរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាន​នៅថ្ងៃពុធនេះ ដោយ​លោកបាន​​ដាក់ពន្ធបន្ថែម ៥០ ភាគរយ លើគ្រប់មុខទំនិញ​នាំចូល​ពីចិន​ ដែលធ្វើឱ្យអត្រាពន្ធសរុបឡើងដល់ ១០៤ ភាគរយ។ ការណ៍នេះ កើតឡើងក្រោយចិន​ប្ដេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់» ដោយ​មិនទម្លាក់ចោលនូវពន្ធសងសឹក ៣៤ ភាគរយ លើទំនិញរបស់អាមេរិក​។

​នេះបង្ហាញពីភាពកាន់តែតានតឹង​នៃសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន​ ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលៗរបស់​ពិភព​លោក​។ ចិន​ ក៏ដូចជាប្រទេស​ដែលរងគ្រោះដោយ​ពន្ធគយបដិការ និងពន្ធផ្សេងៗទៀតរបស់លោក ត្រាំ បាន​ព្រមាន​នាពេលកន្លងមក​ថា គោលនយោបាយការពារនិយមរបស់​សហរដ្ឋអាមេរិក នឹង​ធ្វើឱ្យប៉ះពាល់ដល់​ភាគីពាក់ព័ន្ធទាំងអស់ ហើយធ្ងន់កទាំងសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។

មែនទែនទៅ ចិនគឺជាប្រភពនាំចូលធំទី២របស់អាមេរិកកាលពីឆ្នាំមុន ដោយ​មាន​ទំនិញសរុបចំនួន ៤៣៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈ​សហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ ​ប៊ីលានដុល្លារទៅកាន់ប្រទេសចិន។ អ្នកវិភាគមើលឃើញថា ការដាក់ពន្ធគយ​គ្នាទៅវិញទៅមក​ គំរាម​កំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុករៀងៗខ្លួន ​ហើយនឹង​ឈាន​ដល់​ការ​បញ្ឈប់​ ឬកាត់បន្ថយការងារ​។

ការណ៍គួរឱ្យកត់សម្គាល់នោះ គឺផលប៉ះពាល់ជាអវិជ្ជមាន​ដល់ក្រុមហ៊ុនអាជីវកម្ម​នៃភាគីទាំងសងខាង​ ខណៈបណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិកភាគច្រើន ចង់ឱ្យអាមេរិកបន្ត ឬបង្កើនទំនាក់ទំនងជាមួយចិន​។ នេះបើតាម​លទ្ធផលស្ទង់មតិរបស់មូលនិធិសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលចេញផ្សាយនាពេលថ្មីៗនេះ។

តើមាន​ក្រុមហ៊ុនសហរដ្ឋអាមេរិកប៉ុន្មាន កំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន​? ហើយមានក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិកវិញ?

គិតត្រឹមឆ្នាំ ២០២៤ មាន​ក្រុមហ៊ុនអាមេរិកជាង ៧៣ ០០០ បានបង្កើតអាជីវកម្មនៅក្នុងប្រទេសចិន​ជាមួយនឹងការវិនិយោគសរុបលើសពី ១,២ ​ទ្រីលានដុល្លារ ដែលគ្របដណ្តប់លើវិស័យដូចជាអេឡិចត្រូនិក និងទំនាក់ទំនង ការផលិតរថយន្ត ទំនិញប្រើប្រាស់ និងសេវាកម្មហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់កាសែតបក្សកុម្មុយនិស្តចិន​ People’s Daily កាលពីដើមឆ្នាំ ២០២៥។

កាសែតដដែល​បន្តថា អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកនៅចិន​ ផ្ដល់ប្រាក់ចំណេញដោយផ្ទាល់ ​និង​ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២​។ ខណៈចិន​ជំរុញទំនើបកម្មរបស់ចិន ហើយសហរដ្ឋអាមេរិក​ធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពរស់រវើក ​ប្រទេសទាំង២ត្រូវការកិច្ចសហប្រតិបត្តិការទ្វេភាគី។

យោងតាមទស្សនាវដ្តី China Briefing ឯណោះវិញ គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនចិនប្រមាណ ៥ ០០០ កំពុងប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដែលគ្របដណ្ដប់លើ​ឧស្សាហកម្មផ្សេងៗ រួមទាំងបច្ចេកវិទ្យា ការផលិត ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ​យ៉ាងណាមិញ និន្នាការថ្មីៗបង្ហាញពីការធ្លាក់ចុះទាំងចំនួន និងកម្រិតសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនេះ។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានបង្ហាញថា ការវិនិយោគក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិករបស់ចិន​ បានធ្លាក់ចុះ ៥,២ ភាគរយ ​ក្នុងឆ្នាំ ២០២៣ ទោះបីជា​ការវិនិយោគទៅកាន់ប្រទេសផ្សេងទៀតទាំងអស់ បាន​កើនឡើង ៨,៧ ភាគរយ ក៏ដោយ​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg កាលពីសប្ដាហ៍មុន ដែលស្រង់ព័ត៌មាន​ថា​ ក្រុមហ៊ុនចិនបានវិនិយោគ ៦,៩ ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិក គិតតែក្នុងឆ្នាំ ២០២៣។ Bloomberg បានរាយការណ៍បន្តថា ​ចិនបានចាត់វិធានការដើម្បីរឹតបន្តឹងក្រុមហ៊ុនក្នុងស្រុក ពីការបណ្តាក់ទុននៅសហរដ្ឋអាមេរិក ដើម្បី​ជាវិធានការ​​ចរចាពាណិជ្ជកម្មមួយ ជាមួយ​លោក ត្រាំ។​

តើវិធានការពន្ធគយចុង​ក្រោយ នឹងប៉ះពាល់ដល់ក្រុមហ៊ុនទាំងសងខាង បែបណា?

ជាទូទៅវិធានការ​ពន្ធគយប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មក្នុងរបៀបផ្សេងៗ ដូចជា​ការបង្កើនថ្លៃដើម រំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ​និង​ការផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារ​ ខណៈការដំឡើងតម្លៃនាំចូលដោយសារពន្ធ នឹង​ប៉ះពាល់ដល់​ការប្រកួតប្រជែងជាដើម។

​ការវិវត្តចុង​ក្រោយ ​បង្កផល​អវិជ្ជមាន​ទាំងសម្រាប់ក្រុមហ៊ុនអាមេរិក​ក្នុងស្រុក និងនៅចិន​ផ្ទាល់។ ចំពោះក្រុមហ៊ុនក្នុងស្រុកដែលនាំចេញទៅចិន ​ត្រូវប្រឈមមុខ​នឹង​វិធានការសងសឹកពីរដ្ឋាភិបាល​ក្រុងប៉េកាំង​ ដែលកន្លងមក បាន​កំណត់គោលដៅខ្លាំង​ជាពិសេសលើ​ផលិតកម្មកសិកម្មអាមេរិក ដែលមាន​ចិន​ជាទីផ្សារនាំចេញកំពូល។

ខណៈចិន​ដាក់ពន្ធសងសឹក ៣៤ ភាគរយ លើគ្រប់មុខទំនិញ​អាមេរិក ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​បាន​ផ្សាយ​នៅថ្ងៃពុធ (៩ មេសា) នេះថា ក្រុមហ៊ុនក្នុងស្រុកអាមេរិក​ដែល​ងាយរងគ្រោះជាងគេ គឺក្រុមហ៊ុនមកពីវិស័យអាកាសចរណ៍ (ក្រុមហ៊ុនផលិតយន្តហោះ) បន្ទះឈីប​ ឧបករណ៍កសិដ្ឋាន និងកសិកម្មជាពិសេស។ ការសងសឹករបស់ចិន នឹងផ្ដល់ប្រយោជន៍ទៅវិញ សម្រាប់ក្រុមហ៊ុនចិន​ក្នុងវិស័យទាំងនោះ។

ក្រុមហ៊ុនអាមេរិក​ប្រតិបត្តិការនៅចិន​ ក៏កាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសក្រុមហ៊ុនដែល​ធ្វើការនាំចេញទៅសហរដ្ឋអាមេរិក។ ជាឧទាហរណ៍ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ពឹង​ផ្អែកខ្លាំង​លើផលិតកម្មទូរស័ព្ទ iPhone និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត​ក្នុងប្រទេសចិន​ ដែល​នេះ​នឹងធ្វើឱ្យ​មាន​ផលប៉ះពាល់ធ្ងន់ដល់ការផ្គត់ផ្គង់ និងការប្រកួតប្រជែង​នៅសហរដ្ឋ​អាមេរិក ដែលជាទីផ្សារធំរបស់ Apple។ ក្រុមហ៊ុនស្បែកជើង Nike ដែលពឹងផ្អែកខ្លាំង​លើផលិតកម្មធំនៅចិន និងក្រុមហ៊ុនលក់រាយ Walmart ដែលអាស្រ័យលើទំនិញប្រើប្រាស់ផលិតនៅចិន ក៏នឹង​ជួបប្រទះនូវបញ្ហា​ប្រឈមដូចគ្នា ​ដោយ​ពន្ធរបស់ ត្រាំ ​​នឹង​បង្កើនតម្លៃមុខទំនិញ​ពីក្រុមហ៊ុនទាំងនេះ​ សម្រាប់អ្នកប្រើប្រាស់អាមេរិក។ ​

​ពន្ធលើទំនិញ​នាំចូលពីបរទេស រួមទាំងចិន របស់​ ត្រាំ ក៏នឹង​បង្កើនបន្ទុកចំណាយផងដែរ សម្រាប់​ក្រុមហ៊ុនដែលត្រូវការវត្ថុធាតុដើម ឬ​គ្រឿងផលិតកម្មបន្ទាប់បន្សំពី​បរទេស​។ តួយ៉ាង ក្រុមហ៊ុន Tesla ផលិតរថយន្តលក់ក្នុងស្រុកអាមេរិកច្រើន ប៉ុន្តែត្រូវការគ្រឿងបន្លាស់រថយន្តពីបរទេស ដែលត្រូវជាប់ពន្ធ ២៥ ភាគរយ ក្រោមពន្ធលើរថយន្ត និងគ្រឿងបន្លាស់នាំចូល ដែល​ ត្រាំ ប្រកាសឡើងកាលពីចុងខែមីនា។

សូម្បីតែក្រុមហ៊ុនអាមេរិក ដែល​ដាក់ផលិតកម្ម ឬប្រតិបត្តិការ​នៅចិន សម្រាប់ទីផ្សារយក្ស​ក្នុងស្រុក​ចិន ក៏អាច​ទទួល​រង​នូវសម្ពាធ​ពីសង្រ្គាមពាណិជ្ជកម្មផងដែរ។ ជាទូទៅ លក្ខខណ្ឌបែបនេះ តែងតែ​បង្កើន​ទំនោរ​ជាតិនិយម ដែលបង្កការធ្វើពហិការផ្សេងៗលើ​ផលិតផល​ក្រុមហ៊ុនអាមេរិក​ (ជាឧទាហរណ៍ ការធ្វើពហិការប្រឆាំងក្រុមហ៊ុន Tesla ​នៅកាណាដា និងសហភាពអឺរ៉ុបជាដើម។ ការលក់ Tesla នៅចិន​ក៏ធ្លាក់ចុះផងដែរ នាដើមឆ្នាំនេះ)។ នេះមិនរាប់បញ្ចូលការណ៍ដែលថា​ ក្រុមហ៊ុនរបស់​អាមេរិកក្នុងស្រុកចិន​ ងាយនឹងរងចំណាត់ការណាមួយ​ពីរដ្ឋាភិបាល​ចិន​ផង។

កន្លងមក ចិន​បាន​បើកការស៊ើបអង្កេតប្រឆាំងការផ្ដាច់មុខលើក្រុមហ៊ុនអាមេរិក និងដាក់ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិករាប់សិប ទៅក្នុងបញ្ជី​គ្រប់គ្រង​ការនាំចេញ។ ក្រៅពីនេះ ការរឹតត្បឹត​របស់ចិនលើរ៉ែកម្រនាំចេញទៅអាមេរិក ដើម្បីឆ្លើយតប​នឹង​វិធានការពន្ធរបស់ ត្រាំ ក៏បង្កឧបសគ្គដល់​ក្រុមហ៊ុនអាមេរិក ដែលមាន​ចិន​ជាប្រភព​ផ្គត់ផ្គង់ផងដែរ។ ទោះយ៉ាងណាក៏ដោយ កាលពីខែមីនា ប្រធានាធិបតី ស៊ី ជិនពីង បាន​ជួបប្រជុំជាមួយក្រុមហ៊ុនបរទេស និងអាមេរិកធំៗជាច្រើន ដោយផ្ដល់ពួកគេនូវការធានាផ្សេងៗ ចំពោះប្រតិបត្តិការនៅចិនថាជាកន្លែងសុវត្ថិភាព។

ចិនក៏នឹង​រងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ ដោយសារតែកម្សោយតម្រូវការក្នុងស្រុក និងបញ្ហាសេដ្ឋកិច្ច​មួយចំនួនទៀត​ ចិន​ត្រូវពឹង​ផ្អែកខ្លាំងលើការនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏សំខាន់បំផុតមួយ​។

ទោះបីជា​ចិន​អាចធ្វើពិពិធកម្មទីផ្សារក៏ដោយ​ អ្នកជំនាញ​លើកឡើងថា ការដាក់ពន្ធធ្ងន់ធ្ងរលើចិន នឹងធ្វើឱ្យផលិតកម្មចុះខ្សោយ និងអាច​ឈានទៅដល់ការបញ្ចប់ ឬកាត់បន្ថយការងារ ចំពេលដែល​ការ​អត់ការងារធ្វើសម្រាប់យុវជនជាច្រើន​នៅចិន គឺជាបញ្ហា​រួចស្រាប់ទៅហើយ។

អ្នកជំនាញបាន​គូសបញ្ជាក់ថា ក្រុមហ៊ុនរបស់​ចិន​ក្នុងវិស័យដូចជាអេឡិចត្រូនិក វាយនភណ្ឌ និងទំនិញប្រើប្រាស់ នឹង​ឡើងថ្លៃលើទីផ្សារអាមេរិក ដែលប៉ះពាល់ដល់តម្រូវការ និង​​ប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនចិន។ ការណ៍នេះ ឆ្ពោះទៅការចុះខ្សោយនៃសកម្មភាពរោងចក្រ​ ចំពេលការប្រកួតប្រជែងនៅទីផ្សារនាំចេញអន្តរជាតិផ្សេងៗក៏កាន់តែ​ខ្លាំងឡើងៗ ​ក្នុងបរិបទ​ដែល​វិធានការការពារនិយមរបស់ ត្រាំ ផ្លាស់ប្ដូរលំនាំពាណិជ្ជកម្មសកល ពោលគឺខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។​

ក្រុមហ៊ុនអាមេរិកសំខាន់ៗនៅចិន៖

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកធំៗជាច្រើន​ដាក់ប្រតិបត្តិការនៅចិន ឬមាន​ទំនាក់ទំនងនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីក្នុងប្រទេសចិន ដោយ​គ្របដណ្ដប់លើវិស័យជាច្រើន រាប់តាំងពីបច្ចេកវិទ្យា រហូតដល់រថយន្តយន្ត វាយនភណ្ឌ និងចំណីអាហារ។

Apple: ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មួយនេះ​មាន​រោងចក្រផលិតកម្ម និងដំឡើង​ជាច្រើននៅក្នុងប្រទេសចិន រួមទាំងផលិតកម្មទូរស័ព្ទម៉ាក iPhone។ ក្រុមហ៊ុននេះមានអាមេរិកជា​ទីផ្សារនាំចេញសំខាន់ ខណៈចិន​ក៏ជាទីផ្សារយក្សសម្រាប់ខ្លួនផងដែរ។

Tesla: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក អេឡុន ម៉ាសក៍ Tesla មាន​រោងចក្រផលិត និងដំឡើង​ក្នុងស្រុកចិន ដែលមាន​សមត្ថភាពផលិតរថយន្ត​ប្រមាណ ៩៥០ ០០០ គ្រឿង ក្នុងឆ្នាំ ២០២៣។

General Motors (GM): ប្រតិបត្តិការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន ជាច្រើន​ដូចជា SAIC Motor និង Wuling Motors ដោយ​ផលិតរថយន្តជាច្រើនប្រភេទ រួមទាំងរថយន្តអគ្គិសនីផងដែរ ភាគច្រើនសម្រាប់ទីផ្សារចិន។

ក្រុមហ៊ុន Microsoft មានវត្តមានយ៉ាងសំខាន់នៅក្នុងប្រទេសចិន តាមរយៈសេវាកម្មសុសវ៉ែររបស់ខ្លួន រួមមានបច្ចេកវិទ្យាពពក​ ហ្គេម​ និងការលក់កម្មវិធី Windows និង Office ជាដើម​។ កម្មវិធី និងសេវាកម្មពពករបស់ Microsoft គឺផ្តោតជាចម្បងលើទីផ្សារពិភពលោក ​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ផ្សេងៗទៀត។

​Nike: ក្រុមហ៊ុន​នេះ​មានប្រតិបត្តិការផលិតកម្ម និងលក់រាយយ៉ាងច្រើននៅ​ចិន។ ផលិតផលស្បែកជើង សម្លៀកបំពាក់ និងឧបករណ៍ជាច្រើន ត្រូវបានផលិតនៅក្នុងប្រទេសចិន ឬមានប្រភពមកពីអ្នកផ្គត់ផ្គង់ចិន។ ​Nike នាំចេញផលិតផលរបស់ខ្លួនទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុត។

Starbucks មានហាងរាប់ពាន់នៅទូទាំងប្រទេសចិន ដែលធ្វើឱ្យចិន ក្លាយជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាហ្វេ នៅខាងក្រៅសហរដ្ឋអាមេរិក។

ក្រៅពីនេះ គឺឃើញមាន​ក្រុមហ៊ុនសំខាន់ៗជាច្រើនដូចជា Amazon, Intel, McDonald’s, Caterpillar, Johnson & Johnson និង Boeing ជាដើម​។

​ក្រុមហ៊ុនចិនសំខាន់ៗនៅសហរដ្ឋអាមេរិក​៖

ក្រុមហ៊ុនចិន មានប្រតិបត្តិការសំខាន់ៗនៅសហរដ្ឋអាមេរិក រាប់ចាប់ពីវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក រហូតដល់រថយន្ត ថាមពល និងគ្រឿងអេឡិចត្រូនិក។

Alibaba ប្រតិបត្តិការនៅសហរដ្ឋអាមេរិក តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា AliExpress ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាមេរិកទិញផលិតផលដោយផ្ទាល់ពីក្រុមហ៊ុន​ផ្គត់ផ្គង់ចិន។ ​ក្រុមហ៊ុននេះ ប្រតិបត្តិការិយាល័យ និងមជ្ឈមណ្ឌលទិន្នន័យ រួមទាំងសេវាកម្មបច្ចេកវិទ្យាពពក​ នៅសហរដ្ឋអាមេរិក ​ខណៈផ្តោតលើការទាក់ទាញអាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើយោងតាមបណ្ដាញទូរទស្សន៍ ​​CNBC ។

Lenovo គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រផ្ទាល់ខ្លួនដ៏ធំបំផុតមួយនៅទូទាំងពិភពលោក ហើយមានវត្តមានយ៉ាងសំខាន់នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន​នេះ​នាំចេញផលិតផលរបស់ខ្លួនទៅទូទាំងពិភពលោក ដោយ​មាន​ចំណែកទីផ្សារដ៏រឹងមាំនៅ​សហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។

BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែល​មានរោងចក្រផលិតរថយន្ត​ក្រុងនៅទីក្រុង Lancaster រដ្ឋកាលីហ្វ័រញ៉ា ដែលជារោងចក្ររថយន្ត​ក្រុងអគ្គិសនីធំជាងគេនៅអាមេរិកខាងជើង និងជារោងចក្ររថយន្តក្រុងដែលគ្រប់គ្រងដោយចិនដំបូងគេ នៅសហរដ្ឋអាមេរិក។

TCL: ជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំមួយនៅក្នុងប្រទេសចិន ដែលផលិតទូរទស្សន៍ ស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុននេះ​ មានវត្តមានលក់រាយដ៏រឹងមាំនៅ​សហរដ្ឋអាមេរិក ដោយលក់ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតរបស់ខ្លួន តាមរយៈអ្នកលក់រាយធំៗនៅសហរដ្ឋអាមេរិក។

ក្រៅពីនេះ មាន​ក្រុមហ៊ុនផ្សេងៗទៀត ដូចជាក្រុមហ៊ុនក្នុងវិស័យហ្គេមដូចជា Tencent និង​ក្រុមហ៊ុនបណ្ដាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក TikTok របស់ Bytedance និងក្រុមហ៊ុនផលិតដ្រូន Autel Robotics ជាដើម៕

The post តើមានក្រុមហ៊ុនអាមេរិកប៉ុន្មាននៅចិន និងក្រុមហ៊ុនចិនប៉ុន្មាននៅអាមេរិក? appeared first on Kampuchea Thmey Daily.

ប្រមុខ UN៖ គ្មានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតទែរ៉េស (Antonio Guterres) បានថ្លែងថា គ្មាននរណាឈ្នះ​ក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ​ ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាកជាងគេ​ ​ខណៈ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រក្សាជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញគោលនយោបាយពន្ធគយបដិការ​របស់ខ្លួន។ ​

​លោក​ ហ្គូតទែរ៉េស ថ្លែងប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ​យ៉ាងដូច្នេះថា៖ «សង្គ្រាមពាណិជ្ជកម្ម មានភាពអវិជ្ជមានខ្លាំង។ គ្មាននរណាម្នាក់ឈ្នះ​ក្នុង​សង្រ្គាមពាណិជ្ជកម្មនោះទេ។ ​គ្រប់គ្នាមានទំនោរនឹងចាញ់។ ហើយខ្ញុំព្រួយបារម្ភ ជាពិសេស​សម្រាប់ប្រទេសកំពុងអភិវឌ្ឍ​ដែលងាយរងគ្រោះបំផុត ដែលផលប៉ះពាល់នឹងកាន់តែ​ដំណំ»។

គួរគូស​បញ្ជាក់ថា ពន្ធគយបដិការអត្រាលើស ១០ ភាគរយ របស់លោក ត្រាំ បាន​ចូលជាធរមាននៅថ្ងៃពុធនេះ​។ សរុបមក ការនាំចូលទៅសហរដ្ឋអាមេរិក​ពីប្រទេសចំនួន ៥៩ ឥឡូវនេះ ត្រូវទទួលពន្ធខ្ពស់ចន្លោះពី ១១​-៥០ ភាគរយ និងដល់ ១០៤ ភាគរយ សម្រាប់ចិន។​ រាប់ទាំងពន្ធមូលដ្ឋាន ១០ ភាគរយ ដែលចូលជាធរមាន​កាលពីថ្ងៃសោរ៍ កញ្ចប់ពន្ធចុងក្រោយបានកំណត់គោលដៅលើប្រទេស និងដែនដី ១៨០ ជុំវិញពិភពលោក៕

The post ប្រមុខ UN៖ គ្មានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ appeared first on Kampuchea Thmey Daily.

សេតវិមាន​៖ ត្រាំគ្រោង​ប្រកាសដំឡើងពន្ធលើចិន ដល់ ១០៤ ភាគរយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ គ្រោងនឹងដំឡើង​ការ​ដាក់ពន្ធលើការនាំចូលគ្រប់មុខទំនិញ​​ពីប្រទេស​ចិន​ រហូតដល់ ១០៤ ភាគរយ នាថ្ងៃពុធនេះ​។ នេះបើតាម​ការបញ្ជាក់ពី​លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ​កាលពីថ្ងៃអង្គារ​។ ​

ការវិវត្តចុងក្រោយ​នេះ កើតឡើងចំថ្ងៃដែល​ពន្ធគយបដិការរបស់​លោក ត្រាំ កំណត់ថានឹង​ចូលជាធរមាន​ (៩ មេសា) ដោយ​ចិន​រង​នូវការដំឡើងពន្ធថ្មី​ ៣៤ ភាគរយ ពីលើ​អត្រា ២០ ភាគរយ ដែល​​មាន​ស្រាប់។ ចិន​បានសងសឹក​​វិញ ដោយ​ប្រកាសដំឡើងពន្ធគ្រប់មុខទំនិញអាមេរិក ៣៤ ភាគរយ ដូចគ្នា ដែលធ្វើឱ្យ​ ត្រាំ គំរាមដំឡើងពន្ធ ៥០ ភាគរយ បន្ថែមទៀតលើចិន​ ប្រសិន​បើ​មិនដកពន្ធនោះចេញទេ។ ប្រតិកម្មទៅនឹងការគំរាមកំហែងរបស់ ត្រាំ កាលពីថ្ងៃចន្ទ ចិន​ឯណោះវិញបាន​ហៅអាមេរិកថាអ្នកសម្លុតគេ ហើយ​ប្ដេជ្ញាថានឹង​ «ប្រយុទ្ធដល់ទីបញ្ចប់»។

លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «បណ្តាប្រទេសដូចជា​ចិន ដែលបានជ្រើសរើសការ​សងសឹក និងព្យាយាមបន្ត​ធ្វើបាបកម្មករអាមេរិក កំពុង​ធ្វើខុសហើយ​។ ប្រធានាធិបតី ត្រាំ មានឆ្អឹងខ្នងដែក ហើយ​លោក​នឹងមិនបំបែកទេ»។

លោក​ស្រី​បាន​បន្ថែម​ថា​៖ «​​​ចិន​ចង់​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ ពួកគេ​មិន​ដឹង​ពី​របៀប​ធ្វើ​វា​ទេ​​»។ លោកស្រី​បាន​បដិសេធ​​មិនផ្ដល់នូវលក្ខខណ្ឌ​ណា​ដែល​លោក ត្រាំ នឹង​ពិចារណា​ក្នុង​ការ​បញ្ចុះ​ពន្ធ​លើ​​ចិន។

គួរគូស​បញ្ជាក់ថា​ នេះ​គឺជា​ការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹង​វិធានការពន្ធគយបដិការរបស់លោក ត្រាំ ដែលធ្វើឱ្យ​​សង្រ្គាមពាណិជ្ជកម្ម​ពិភព​លោកកាន់តែតានតឹងទៅៗ និងបង្កក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល ជុំវិញ​ការណ៍ដែលថា ពន្ធនឹងធ្វើឱ្យ​ពាណិជ្ជកម្មសកលធ្លាក់ចុះ ហើយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ខណៈបង្កើនសម្ពាធអតិផរណានៅស្រុកអាមេរិក ដែលអាក្រក់សម្រាប់អំណាចទិញជាដើម។

ចិនគឺជាប្រភពនាំចូលធំទី២របស់អាមេរិកកាលពីឆ្នាំមុន ដោយ​មាន​ទំនិញសរុបចំនួន ៤៣៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈ​សហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ ​ប៊ីលានដុល្លារទៅកាន់ប្រទេសចិន។ ការដាក់ពន្ធគយ​គ្នាទៅវិញទៅមក​ គំរាម​កំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុករៀងៗខ្លួន ​ហើយនឹង​ឈាន​ដល់​ការ​បញ្ឈប់​ ឬកាត់បន្ថយការងារជាដើម​៕  ​

The post សេតវិមាន​៖ ត្រាំគ្រោង​ប្រកាសដំឡើងពន្ធលើចិន ដល់ ១០៤ ភាគរយ appeared first on Kampuchea Thmey Daily.

ត្រាំ គំរាមដាក់ពន្ធ ៥០%លើចិនបន្ថែមទៀត ខណៈផ្សារភាគហ៊ុនសកលបន្តធ្លាក់ចុះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាន​គំរាម​ដាក់ពន្ធ​ចិន​ ៥០ ភាគរយ​ បន្ថែម​ទៀត ក្រោយ​ចិន​ដាក់ពន្ធ ៣៤ ភាគរយ លើគ្រប់ទំនិញ​អាមេរិក ដើម្បីជាការឆ្លើយតបទៅនឹង​ពន្ធ​គយ​បដិការ (Reciprocal Tariffs) របស់​ ត្រាំ ដែល​ប្រកាសឡើងកាលពីសប្ដាហ៍មុន​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ក្នុងបរិបទ​នៃភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភព​លោក ការគំរាមជាថ្មីរបស់​លោក ត្រាំ ធ្វើឡើង ខណៈដែល​ទីផ្សារហិរញ្ញវត្ថុជុំវិញ​ពិភព​លោក​ធ្លាក់ចុះខ្លាំងរាប់តាំងពីសប្ដាហ៍មុនមក​ នៅពេល​វិនិយោគិន​ព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចសកល ដោយសារតែ​វិធានការពន្ធគយ ដែលបង្កការលក់ភាគហ៊ុនចេញ​ទ្រង់ទ្រាយធំ​។

លោក ត្រាំ និយាយថា​ លោក​នឹង​ដាក់ពន្ធ ៥០ ភាគរយ​ បន្ថែមលើគ្រប់មុខទំនិញនាំចូលពីចិន លុះត្រាតែប្រទេស​នេះដកពន្ធសងសឹក​របស់​ខ្លួនចេញ ដោយ​​អាច​ធ្វើឱ្យ​អត្រាពន្ធលើចិន​សរុប កើនដល់ ១០៤ ភាគរយ។ លោក ត្រាំ ប្ដេជ្ញាទុកពេលឱ្យចិន ត្រឹមថ្ងៃអង្គារនេះ​ ពោលគឺ ១ ថ្ងៃមុនពន្ធគយបដិការរបស់​លោកនឹងចូលជាធរមាននៅថ្ងៃពុធ​។

ប្រតិកម្មទៅនឹង​​ការវិវត្តចុង​ក្រោយ​ ​អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក​ លោក Liu Pengyu បាននិយាយថា ការគំរាមកំហែងរបស់លោក ត្រាំ គឺជា «ចលនាធម្មតានៃលទ្ធិឯកតោភាគីនិយម ការការពារនិយម និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច»។

លោក​ Liu Pengyu បាន​បន្ថែម​ថា​៖ «​យើង​បាន​សង្កត់​ធ្ងន់​​ច្រើនដងហើយ​ថា ​ការ​ដាក់​សម្ពាធ​ ឬ​ការ​គំរាម​កំហែង​ដល់​ប្រទេស​ចិន ​មិន​មែន​ជា​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ចូលរួម​ជាមួយ​យើង​នោះ​ទេ។ ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

ក្នុងបរិបទពន្ធគយបដិការផងដែរ​ គណៈកម្មការអឺរ៉ុបឯណោះវិញ បានស្នើ​ពន្ធសងសឹក​ ២៥ ភាគរយ ​លើទំនិញជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង គ្រាប់ធញ្ញជាតិ និងសាច់ក្រក។ នេះបើយោងតាមឯកសារ​ ដែល​រ៉យទ័រ​បាន​ឃើញ​។

​ទោះជាយ៉ាងណាក៏ដោយ​ មន្ត្រីរបស់​សហភាពអឺរ៉ុប​បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀង «សូន្យសម្រាប់សូន្យ» ​ជាមួយរដ្ឋបាលរបស់លោក ​ត្រាំ សម្រាប់មុខទំនិញ​មួយ​ចំនួន​ ជាពិសេសទំនិញ​ឧស្សាហកម្ម​។ នេះ​​សំដៅលើការដកពន្ធលើទំនិញ​អាមេរិកត្រឹម ០ ប្រសិន​បើអាមេរិក ធ្វើដូចគ្នា។

ងាក​ចេញពីនេះ ផ្សារភាគហ៊ុនទូទាំងសកលបាន​ធ្លាក់ចុះ​ខ្លាំង​ក្រោយ​លោក ត្រាំ ប្រកាសពន្ធគយបដិការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (​ថ្ងៃពុធនៅវ៉ាស៊ីនតោន ឌីស៊ី) សប្ដាហ៍មុន ដោយ​បង្កការខាតបង់សរុប​ប្រមាណ ១០ ទ្រីលាន​ដុល្លារ ដែល​នេះ​ជំរុញ​ដោយ​ក្ដីបារម្ភពីផលប៉ះពាល់លើសេដ្ឋកិច្ចជុំវិញ​ពន្ធគយ​។

សន្ទស្សន៍ផ្សារ​ភាគហ៊ុន S&P 500 បានធ្លាក់ចុះច្រើនជាង ១០ ភាគរយ​ ​សម្រាប់ការជួញដូរនៅ២វគ្គចុងក្រោយ​ កាលពីសប្ដាហ៍មុន ​ពោលគឺអាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី ២ ធៀបនឹងការធ្លាក់ឆ្នាំ ១៩៨៧ វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិកូវីដឆ្នាំ ២០២០។ ​កាលពីថ្ងៃចន្ទ ​សន្ទស្សន៍ផ្សារ​ភាគហ៊ុនដដែល​ បាន​ធ្លាក់ចុះ ​០,២៣ ភាគរយ ពេលបញ្ចប់ការជួញដូរ​។

ផ្សារភាគហ៊ុនអឺរ៉ុបវិញក៏ធ្លាក់ចុះផងដែរ ដោយសន្ទស្សន៍ផ្សារ​ភាគហ៊ុន STOXX 600 បានធ្លាក់ចុះ ៤,៥ ភាគរយ ពេលបិទបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ ដែលទាបបំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៤។ នៅអាស៊ីក៏ដូចគ្នា សន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei 225 ​បាន​ធ្លាក់ចុះ ៧,៩ ភាគរយ ពេលបិទនៅថ្ងៃចន្ទ ខណៈសន្ទស្សន៍​ Hang Seng របស់ក្រុងហុងកុង ធ្លាក់ចុះជាង ១៣ ភាគរយ ដែលជាអត្រាធ្ងន់ធ្ងរ​បំផុត រាប់តាំងពីឆ្នាំ ១៩៩៧។ ​សម្រាប់ចិនដីគោក សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បាន​ធ្លាក់ចុះប្រមាណ ៧,៣ ភាគរយ។

អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះ​នៃផ្សារភាគហ៊ុនទូទាំងសកលបែប​នេះ ​បណ្ដាលមក​ពីការព្រួយបារម្ភពីលទ្ធភាព​នៃវិបត្តិសេដ្ឋកិច្ចពិភព​លោក​ ជាពិសេស​នៅសហរដ្ឋអាមេរិក ខណៈពន្ធបដិការរបស់​លោក ត្រាំ នឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ ការបិទរោងចក្រ និងការបាត់បង់ការងារ ក៏ដូចជាបង្កើនសម្ពាធ​អតិផរណានៅសហរដ្ឋអាមេរិក៕

The post ត្រាំ គំរាមដាក់ពន្ធ ៥០%លើចិនបន្ថែមទៀត ខណៈផ្សារភាគហ៊ុនសកលបន្តធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

តម្លៃប្រេង​ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ជុំវិញកង្វល់សេដ្ឋកិច្ច ដោយសារ ពន្ធ ត្រាំ
តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះជាង ៣ ភាគរយ សម្រាប់ការជួញដូរ​នៅថ្ងៃចន្ទនេះ ដែលជាការបន្តធ្លាក់ចុះ​ធ្ងន់​កាលពីសប្ដាហ៍មុន​ ​ខណៈ​​សង្រ្គាម​ពាណិជ្ជកម្មពិភព​លោក​ ដែល​បង្កឡើងដោយ​គោលនយោបាយពន្ធរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុង​បង្កើនក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ដែលអាចធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានធ្លាក់ចុះ ២,២៨ ដុល្លារ ឬ ៣,៥ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ ៦៣,៣០ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ ខណៈ​តម្លៃប្រេង​ឆៅនា​ពេល​អនាគត​របស់អាមេរិក ម៉ាក​ West Texas Intermediate​ (WTI) បានធ្លាក់ចុះ ២,២០ ដុល្លារ ឬ ៣,៦ ភាគរយ ដោយ​ជួញដូរ​នៅត្រឹម ៥៩,៧៩ ដុល្លារ/បារ៉ែល​។​ នេះ​បង្ហាញ​ថា​ តម្លៃប្រេងទាំង២​ បាន​ធ្លាក់ចុះដល់កម្រិតទាប​បំផុតរាប់តាំងពីខែមេសា ឆ្នាំ ២០២១។ ​

តម្លៃប្រេង បានធ្លាក់ចុះ ៧ ភាគរយ កាលពីថ្ងៃសុក្រ នៅពេល​ចិនបានប្រកាសដំឡើងពន្ធសងសឹក​លើទំនិញរបស់សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យភាពតានតឹង​នៃសង្រ្គាមពាណិជ្ជកម្មកើនឡើង​។ ពេញ​មួយសប្ដាហ៍មុន តម្លៃប្រេងម៉ាក ​Brent បានធ្លាក់ចុះ ១០,៩ ភាគរយ ខណៈ ​WTI បានធ្លាក់ចុះ ១០,៦ ភាគរយ​ ។

អ្នកជំនាញ​គូសបញ្ជាក់ថា ការធ្លាក់ចុះ​នៃតម្លៃប្រេង​បង្កឡើង​ពីក្ដីបារម្ភដែលថា គោលនយោបាយពន្ធគយ​ថ្មីៗនេះ នឹង​ធ្វើឱ្យសេដ្ឋកិច្ចពិភព​លោក​ចុះខ្សោយ​ ​និង​ផែនការបង្កើនផលិតកម្មប្រេងឡើងវិញ​របស់​អង្គការ​នៃប្រទេស​នាំចេញប្រេង​កាត និងសម្ព័ន្ធមិត្ត (OPEC+)។

មែនទែនទៅ​ ការនាំចូលប្រេង ឧស្ម័ន និងផលិតផលចម្រាញ់ ទទួល​បាន​​ការលើកលែងពីពន្ធ​ថ្មីៗ​របស់លោក ត្រាំ។ ប៉ុន្តែ គោលនយោបាយទាំងមូលអាចបង្កឱ្យមានអតិផរណា កំណើនសេដ្ឋកិច្ចយឺតយ៉ាវ​ និងធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែ​តានតឹង​ទៅៗ​ ដោយ​នេះដាក់សម្ពាធ​លើ​តម្លៃប្រេង៕

The post តម្លៃប្រេង​ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ជុំវិញកង្វល់សេដ្ឋកិច្ច ដោយសារ ពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

វៀតណាមចង់បញ្ចុះពន្ធលើទំនិញ​អាមេរិកដល់ ០% ជាការចរចាជាមួយ​ ត្រាំ
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Tô Lâm បាននិយាយអំឡុងកិច្ច​សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាមេរិកមកត្រឹម ០ ភាគរយ​។

ក្នុងការហៅទូរស័ព្ទនោះ ក៏ចូលរួមផងដែរដោយ​​នាយក​រដ្ឋមន្ត្រីវៀតណាម លោក​ Pham Minh Chính ប្រធាន​ការិយាល័យ​មជ្ឈិមបក្ស លោក Lê Hoài Trung និង​ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក​ Hồ Đức Phớc។

បើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងប្រទេសទាំង ២ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំង២​ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ពួកគេបានចែករំលែកការវាយតម្លៃថា ទំនាក់ទំនងវៀតណាម-សហរដ្ឋ​អាមេរិក បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ។

ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម មេដឹកនាំទាំង ២ បានពិភាក្សាអំពីវិធានការនានា ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មទ្វេភាគី។ លោក​ Tô Lâm បានសង្កត់ធ្ងន់លើឆន្ទៈរបស់វៀតណាមក្នុងការចរចាជាមួយអាមេរិក ដើម្បីកាត់បន្ថយពន្ធលើការនាំចេញរបស់អាមេរិកមក​កាន់វៀតណាម មកត្រឹម 0 ភាគរយ​ ហើយបានស្នើឱ្យអាមេរិកធ្វើដូចគ្នា សម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។

លោកក៏បានគូសបញ្ជាក់ផងដែរ​ថា វៀតណាមព្យាយាមបង្កើនការនាំចូលពីអាមេរិក ហើយលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអាមេរិក ក្នុងការវិនិយោគនៅវៀតណាមបន្ថែមទៀត។

លោក ត្រាំ ឯណោះវិញ​បាន​ហៅការហៅទូរស័ព្ទជាមួយ​មេដឹកនាំវៀតណាម ថា​ប្រកបដោយ​ផ្លែផ្កា ដោយ​ថាភាគីទាំង​យល់ស្របគ្នា​ក្នុងការចរចា​។

គួរគូស​បញ្ជាក់ថា កិច្ចសន្ទនារបស់​មេដឹកនាំនៃបណ្ដា​ប្រទេសទាំង ២ ធ្វើឡើង ក្រោយលោក ត្រាំ បាន​ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា​លើបណ្ដាប្រទេស និងតំបន់ ១៨០ ទូទាំងពិភព​លោក​ រួមទាំង ៤៦ ភាគរយ លើទំនិញ​វៀតណាម ដែល​មាន​អតិរេកពាណិជ្ជកម្មប្រមាណ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន​៕

The post វៀតណាមចង់បញ្ចុះពន្ធលើទំនិញ​អាមេរិកដល់ ០% ជាការចរចាជាមួយ​ ត្រាំ appeared first on Kampuchea Thmey Daily.

ចិនសងសឹក ដោយ​ដាក់ពន្ធ ៣៤ ភាគរយ លើទំនិញ​អាមេរិក​គ្រប់មុខ
រដ្ឋាភិបាល​ចិនកាលពីថ្ងៃសុក្រ ​បាន​ប្រកាស​ដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា ៣៤ ភាគរយ លើទំនិញ​គ្រប់មុខដែល​នាំចូលពីសហរដ្ឋអាមេរិក​ ដើម្បីជា​ការសងសឹកលើចំណាត់ការពន្ធ ៣៤ ភាគរយ លើទំនិញចិន​ របស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល​ប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍​។

ក្នុង​ការវិវត្តដែល​បង្ហាញពីភាព​កាន់តែតានតឹងនៃសង្រ្គាម​ពាណិជ្ជកម្មពិភព​លោក​នេះ វិធានការពន្ធរបស់ចិន​នឹងចូលជាធរមាន​នៅថ្ងៃទី ១០ មេសា ពោលគឺ ១ ថ្ងៃ ក្រោ​យពន្ធឆ្លើយតបឱ្យស្មើគ្នារបស់​ លោក ត្រាំ កំណត់ថានឹង​ចូលជាធរមាន​។

គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីពន្ធសងសឹករបស់ខ្លួនថា៖ «ការអនុវត្តរបស់សហរដ្ឋអាមេរិកនេះ មិនស្របតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន ហើយជាការអនុវត្តការគំរាមកំហែងឯកតោភាគីធម្មតា»។

គួរគូស​បញ្ជាក់ថា រាប់ទាំងពន្ធចុងក្រោ​យដែល លោក ត្រាំ បាន​ប្រកាសឡើង​ អត្រាពន្ធរបស់អាមេរិក​លើទំនិញ​គ្រប់មុខដែល​នាំចូល​ពី​ចិន បាន​កើនដល់ ៥៤ ភាគរយ។ ពន្ធគយចុងក្រោយបំផុតរបស់អាមេរិកលើទំនិញចិន គឺខ្ពស់ជាងអ្វីដែលអ្នកវិភាគជាច្រើនបានរំពឹងទុក ហើយអាចផ្លាស់ប្តូរជាមូលដ្ឋាននៃទំនាក់ទំនង និងពាណិជ្ជកម្មជិតពាក់កណ្ដាល​ទ្រីលាន​ដុល្លារ នៃប្រទេស​ទាំង​២​ ដែល​ជាដៃគូសេដ្ឋកិច្ចអស់រយៈពេល​ជាច្រើនទសវត្សរ៍មកហើយ​។

កន្លងមក​ ចិនតែងតែប្រកាសការឆ្លើយតប​របស់​ខ្លួន ហើយហៅសកម្មភាព​របស់​សហរដ្ឋអាមេរិក​ ថារំលោភលើ​សន្តិសុខសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកលដែលស្រប​តាម​ច្បាប់។ ការឆ្លើយតប​របស់​ចិន​កន្លងមក រួមមាន​ទាំងការកំណត់គោលដៅពន្ធលើទំនិញ​កសិកម្មចិន​ ទប់ស្កាត់ការនាំចេញរ៉ែកម្រទៅសហរដ្ឋអាមេរិក​ និង​ការស៊ើបអង្កេតក្រុមហ៊ុនអាមេរិក​នៅក្នុងស្រុកចិន​ជុំវិញប្រតិបត្តិការ​ផ្ដាច់មុខជាដើម៕

The post ចិនសងសឹក ដោយ​ដាក់ពន្ធ ៣៤ ភាគរយ លើទំនិញ​អាមេរិក​គ្រប់មុខ appeared first on Kampuchea Thmey Daily.