ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ ត្រាំគ្រោងប្រកាសដំឡើងពន្ធលើចិន ដល់ ១០៤ ភាគរយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដំឡើងការដាក់ពន្ធលើការនាំចូលគ្រប់មុខទំនិញពីប្រទេសចិន រហូតដល់ ១០៤ ភាគរយ នាថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់ពីលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃអង្គារ។

ការវិវត្តចុងក្រោយនេះ កើតឡើងចំថ្ងៃដែលពន្ធគយបដិការរបស់លោក ត្រាំ កំណត់ថានឹងចូលជាធរមាន (៩ មេសា) ដោយចិនរងនូវការដំឡើងពន្ធថ្មី ៣៤ ភាគរយ ពីលើអត្រា ២០ ភាគរយ ដែលមានស្រាប់។ ចិនបានសងសឹកវិញ ដោយប្រកាសដំឡើងពន្ធគ្រប់មុខទំនិញអាមេរិក ៣៤ ភាគរយ ដូចគ្នា ដែលធ្វើឱ្យ ត្រាំ គំរាមដំឡើងពន្ធ ៥០ ភាគរយ បន្ថែមទៀតលើចិន ប្រសិនបើមិនដកពន្ធនោះចេញទេ។ ប្រតិកម្មទៅនឹងការគំរាមកំហែងរបស់ ត្រាំ កាលពីថ្ងៃចន្ទ ចិនឯណោះវិញបានហៅអាមេរិកថាអ្នកសម្លុតគេ ហើយប្ដេជ្ញាថានឹង «ប្រយុទ្ធដល់ទីបញ្ចប់»។
លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «បណ្តាប្រទេសដូចជាចិន ដែលបានជ្រើសរើសការសងសឹក និងព្យាយាមបន្តធ្វើបាបកម្មករអាមេរិក កំពុងធ្វើខុសហើយ។ ប្រធានាធិបតី ត្រាំ មានឆ្អឹងខ្នងដែក ហើយលោកនឹងមិនបំបែកទេ»។

លោកស្រីបានបន្ថែមថា៖ «ចិនចង់ធ្វើកិច្ចព្រមព្រៀងមួយ ពួកគេមិនដឹងពីរបៀបធ្វើវាទេ»។ លោកស្រីបានបដិសេធមិនផ្ដល់នូវលក្ខខណ្ឌណាដែលលោក ត្រាំ នឹងពិចារណាក្នុងការបញ្ចុះពន្ធលើចិន។
គួរគូសបញ្ជាក់ថា នេះគឺជាការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងវិធានការពន្ធគយបដិការរបស់លោក ត្រាំ ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មពិភពលោកកាន់តែតានតឹងទៅៗ និងបង្កក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល ជុំវិញការណ៍ដែលថា ពន្ធនឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ ហើយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ខណៈបង្កើនសម្ពាធអតិផរណានៅស្រុកអាមេរិក ដែលអាក្រក់សម្រាប់អំណាចទិញជាដើម។
ចិនគឺជាប្រភពនាំចូលធំទី២របស់អាមេរិកកាលពីឆ្នាំមុន ដោយមានទំនិញសរុបចំនួន ៤៣៩ ប៊ីលានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ខណៈសហរដ្ឋអាមេរិក បាននាំចេញទំនិញមានតម្លៃ ១៤៤ ប៊ីលានដុល្លារទៅកាន់ប្រទេសចិន។ ការដាក់ពន្ធគយគ្នាទៅវិញទៅមក គំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុករៀងៗខ្លួន ហើយនឹងឈានដល់ការបញ្ឈប់ ឬកាត់បន្ថយការងារជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


