Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមដាក់ពន្ធ ៥០%លើចិនបន្ថែមទៀត ខណៈផ្សារភាគហ៊ុនសកលបន្តធ្លាក់ចុះ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាន​គំរាម​ដាក់ពន្ធ​ចិន​ ៥០ ភាគរយ​ បន្ថែម​ទៀត ក្រោយ​ចិន​ដាក់ពន្ធ ៣៤ ភាគរយ លើគ្រប់ទំនិញ​អាមេរិក ដើម្បីជាការឆ្លើយតបទៅនឹង​ពន្ធ​គយ​បដិការ (Reciprocal Tariffs) របស់​ ត្រាំ ដែល​ប្រកាសឡើងកាលពីសប្ដាហ៍មុន​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបរិបទ​នៃភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភព​លោក ការគំរាមជាថ្មីរបស់​លោក ត្រាំ ធ្វើឡើង ខណៈដែល​ទីផ្សារហិរញ្ញវត្ថុជុំវិញ​ពិភព​លោក​ធ្លាក់ចុះខ្លាំងរាប់តាំងពីសប្ដាហ៍មុនមក​ នៅពេល​វិនិយោគិន​ព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចសកល ដោយសារតែ​វិធានការពន្ធគយ ដែលបង្កការលក់ភាគហ៊ុនចេញ​ទ្រង់ទ្រាយធំ​។

លោក ត្រាំ និយាយថា​ លោក​នឹង​ដាក់ពន្ធ ៥០ ភាគរយ​ បន្ថែមលើគ្រប់មុខទំនិញនាំចូលពីចិន លុះត្រាតែប្រទេស​នេះដកពន្ធសងសឹក​របស់​ខ្លួនចេញ ដោយ​​អាច​ធ្វើឱ្យ​អត្រាពន្ធលើចិន​សរុប កើនដល់ ១០៤ ភាគរយ។ លោក ត្រាំ ប្ដេជ្ញាទុកពេលឱ្យចិន ត្រឹមថ្ងៃអង្គារនេះ​ ពោលគឺ ១ ថ្ងៃមុនពន្ធគយបដិការរបស់​លោកនឹងចូលជាធរមាននៅថ្ងៃពុធ​។

ប្រតិកម្មទៅនឹង​​ការវិវត្តចុង​ក្រោយ​ ​អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក​ លោក Liu Pengyu បាននិយាយថា ការគំរាមកំហែងរបស់លោក ត្រាំ គឺជា «ចលនាធម្មតានៃលទ្ធិឯកតោភាគីនិយម ការការពារនិយម និងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច»។

លោក​ Liu Pengyu បាន​បន្ថែម​ថា​៖ «​យើង​បាន​សង្កត់​ធ្ងន់​​ច្រើនដងហើយ​ថា ​ការ​ដាក់​សម្ពាធ​ ឬ​ការ​គំរាម​កំហែង​ដល់​ប្រទេស​ចិន ​មិន​មែន​ជា​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ចូលរួម​ជាមួយ​យើង​នោះ​ទេ។ ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

ក្នុងបរិបទពន្ធគយបដិការផងដែរ​ គណៈកម្មការអឺរ៉ុបឯណោះវិញ បានស្នើ​ពន្ធសងសឹក​ ២៥ ភាគរយ ​លើទំនិញជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង គ្រាប់ធញ្ញជាតិ និងសាច់ក្រក។ នេះបើយោងតាមឯកសារ​ ដែល​រ៉យទ័រ​បាន​ឃើញ​។

​ទោះជាយ៉ាងណាក៏ដោយ​ មន្ត្រីរបស់​សហភាពអឺរ៉ុប​បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀង «សូន្យសម្រាប់សូន្យ» ​ជាមួយរដ្ឋបាលរបស់លោក ​ត្រាំ សម្រាប់មុខទំនិញ​មួយ​ចំនួន​ ជាពិសេសទំនិញ​ឧស្សាហកម្ម​។ នេះ​​សំដៅលើការដកពន្ធលើទំនិញ​អាមេរិកត្រឹម ០ ប្រសិន​បើអាមេរិក ធ្វើដូចគ្នា។

ងាក​ចេញពីនេះ ផ្សារភាគហ៊ុនទូទាំងសកលបាន​ធ្លាក់ចុះ​ខ្លាំង​ក្រោយ​លោក ត្រាំ ប្រកាសពន្ធគយបដិការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (​ថ្ងៃពុធនៅវ៉ាស៊ីនតោន ឌីស៊ី) សប្ដាហ៍មុន ដោយ​បង្កការខាតបង់សរុប​ប្រមាណ ១០ ទ្រីលាន​ដុល្លារ ដែល​នេះ​ជំរុញ​ដោយ​ក្ដីបារម្ភពីផលប៉ះពាល់លើសេដ្ឋកិច្ចជុំវិញ​ពន្ធគយ​។

សន្ទស្សន៍ផ្សារ​ភាគហ៊ុន S&P 500 បានធ្លាក់ចុះច្រើនជាង ១០ ភាគរយ​ ​សម្រាប់ការជួញដូរនៅ២វគ្គចុងក្រោយ​ កាលពីសប្ដាហ៍មុន ​ពោលគឺអាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី ២ ធៀបនឹងការធ្លាក់ឆ្នាំ ១៩៨៧ វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិកូវីដឆ្នាំ ២០២០។ ​កាលពីថ្ងៃចន្ទ ​សន្ទស្សន៍ផ្សារ​ភាគហ៊ុនដដែល​ បាន​ធ្លាក់ចុះ ​០,២៣ ភាគរយ ពេលបញ្ចប់ការជួញដូរ​។

ផ្សារភាគហ៊ុនអឺរ៉ុបវិញក៏ធ្លាក់ចុះផងដែរ ដោយសន្ទស្សន៍ផ្សារ​ភាគហ៊ុន STOXX 600 បានធ្លាក់ចុះ ៤,៥ ភាគរយ ពេលបិទបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ ដែលទាបបំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៤។ នៅអាស៊ីក៏ដូចគ្នា សន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei 225 ​បាន​ធ្លាក់ចុះ ៧,៩ ភាគរយ ពេលបិទនៅថ្ងៃចន្ទ ខណៈសន្ទស្សន៍​ Hang Seng របស់ក្រុងហុងកុង ធ្លាក់ចុះជាង ១៣ ភាគរយ ដែលជាអត្រាធ្ងន់ធ្ងរ​បំផុត រាប់តាំងពីឆ្នាំ ១៩៩៧។ ​សម្រាប់ចិនដីគោក សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បាន​ធ្លាក់ចុះប្រមាណ ៧,៣ ភាគរយ។

អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះ​នៃផ្សារភាគហ៊ុនទូទាំងសកលបែប​នេះ ​បណ្ដាលមក​ពីការព្រួយបារម្ភពីលទ្ធភាព​នៃវិបត្តិសេដ្ឋកិច្ចពិភព​លោក​ ជាពិសេស​នៅសហរដ្ឋអាមេរិក ខណៈពន្ធបដិការរបស់​លោក ត្រាំ នឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ ការបិទរោងចក្រ និងការបាត់បង់ការងារ ក៏ដូចជាបង្កើនសម្ពាធ​អតិផរណានៅសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១៣ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២២ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម