សង្រ្គាម Archives - Kampuchea Thmey Daily

​រដ្ឋមន្ត្រី​​អង់គ្លេស ប្រាប់​ពលរដ្ឋខ្លួន​ឲ្យ​​ទិញសម្ភារៈ​បង្ការ​សម្រាប់​សង្គ្រាម​លោកលើក​ទី៣​​
ក្រសួង​ចក្រភព​អង់​គ្លេសប្រាប់​​គ្រួសារនីមួយ​ៗ​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​​ប្រភេទ​​​ណា​ដែល​ប្រើ​បាន​យូរ​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាមលោកលើក​ទី៣ ឬ​ការ​រំខាន​​ធំៗ​ផ្សេង​ទៀត​ដូច​ជា​ជំងឺរាតត្បាត ការ​ដាច់​អ៊ីន​ធឺ​ណិត ​និង​ស្ថានភាពអាកាសធាតុ​ធ្ងន់​ធ្ងរ​។

លោកស្រី Rachel Reeves រដ្ឋ​មន្រ្តី​​ក្រសួង​​ហិរញ្ញវត្ថុ​អង់គ្លេស។ រូបភាព៖ Reuters

បើយោង​តាម JOE News, ចុះផ្សាយ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៦ ក្នុង​យុទ្ធសាស្ត្រសន្តិសុខក្នុង​ឆ្នាំ២០២៥ រដ្ឋ​មន្ត្រីរដ្ឋាភិបាល បាន​​​និយាយ​ថា ​ចក្រ​ភព​អង់គ្លេស​ឥឡូវ​នេះ​រក​ឃើញខ្លួនឯង​នៅក្នុងយុគសម័យ​មួយ​​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដល់​សន្តិ​សុខ​ប្រទេស​នេះ​។

លើស​ពី​នេះ រដ្ឋ​មន្ត្រី​កំពុងអំពាវនាវឱ្យ​ប្រជាជន​មានភាពធន់​ជាង​មុន ​ហើយ​មានគម្រោងឱ្យ​ពល​រដ្ឋ​​អនុវត្ត​ភាព​​ស៊ាំ​នេះ​ ជា​មួយ​បញ្ហា​ជា​សកល​។

ក្នុង​យុទ្ធ​សាស្ត្រលើក​ឡើង​ថា៖ «សត្រូវ​មួយ​ចំនួន​កំពុង​ដាំ​​គ្រឹះ​សម្រាប់​ជម្លោះ​នាពេលអនាគត ដោយ​ដាក់​ខ្លួន​ឱ្យ​ធ្វើ​សកម្មភាពយ៉ាងឆាប់​រហ័ស​។ ​បង្កឱ្យមានការរំខានយ៉ាង​ខ្លាំង​ដល់ខ្សែសង្វាក់​ថាមពល ​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​យើងផ្ទាល់​ ក្នុង​ការ​រារាំង​យើង​ពី​ការ​ទប់​ទល់​នឹងការឈ្លានពាន​របស់​ពួកគេ»។

ចំណែក​របាយការណ៍ Express ថា​៖ «ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ យើង​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​សកម្ម​សម្រាប់​លទ្ធភាព​សម្រាប់​​មាតុ​ភូមិចក្រភពអង់គ្លេស​នឹង​ស្ថិត​នៅ​ក្រោមការគំរាមកំហែង​ដោយ​ផ្ទាល់ ដែល​អាចកើតមានក្នុងសេណារី​យ៉ូសម័យ​សង្គ្រាម»។

យ៉ាង​ណាមិញ រដ្ឋា​ភិ​បាលបើកដំណើរ​ការ​គេហទំព័រមួយ​ ដើម្បី​រៀប​ចំ​ឱ្យ​សាធារណជនចូល​ប្រើ​ប្រាស់​បាន​ ​រួម​ទាំងសង្គ្រាម អាកាសធាតុអាក្រក់ និង​ការវាយប្រហារ​តាម​អ៊ីនធឺណិត។

លើស​ពី​នេះ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​ប្រជាជន​​ទិញ​របស់​សំខាន់​មួយ​គឺ​វិទ្យុ​​ប្រើ​ខ្យល់។ ដោយសារ​តែវិទ្យុប្រភេទ​នេះមិនត្រូវការ​ថាមពល​ពី​បណ្តាញ​ជាតិ ដែល​អាចរំខាន​អំឡុង​ពេល​មានវិបត្តិ​នោះ​ទេ​។

ដូច្នេះ​គ្រួសារ​នីមួយៗ​អាច​ប្រើប្រាស់វិទ្យុ​នេះ ដើម្បី​ទទួលបានព័ត៌មាន​បន្ទាន់​ពីរដ្ឋាភិបាលពេល​មាន​ហានិភ័យ​អ្វី​មួយ​កើតឡើង។

មិន​តែប៉ុណ្ណោះ​របស់​របរ​ផ្សេងទៀតដែល​រដ្ឋាភិបាល​អង់​គ្លេស​ណែ​នាំ​នៅ​លើគេហទំព័រ​ UK Prepare រួម​មាន ភ្លើង​ពិល​ដំណើរ​ការ​ដោយថ្ម ឬ​ភ្លើង​អាច​បង្វិល​បាន ថ្ម​បម្រុង ទឹក​លាងដៃសម្លាប់​មេរោគ ក្រដាស​ជូត​សើម ​ដបទឹក​ អាហារស្ងួត​ និង​សម្ភារៈ​ទារក​ជា​ដើម​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​រដ្ឋមន្ត្រី​​អង់គ្លេស ប្រាប់​ពលរដ្ឋខ្លួន​ឲ្យ​​ទិញសម្ភារៈ​បង្ការ​សម្រាប់​សង្គ្រាម​លោកលើក​ទី៣​​ appeared first on Kampuchea Thmey Daily.

ទាហានថៃប្រើ​ជំពាម​បាញ់​ជាង​១០០គ្រាប់​នៅ​ប្រាសាទ​តាមាន់​​ តែទាហាន​កម្ពុជា​មិនបាន​តបត​ទេ​
ទាហានថៃបានប្រើជំពាមកៅស៊ូបាញ់មកលើទាហានកម្ពុជាជាង១០០គ្រាប់នៅប្រាសាទតាមាន់ ប៉ុន្តែភាគីកម្ពុជាមិនបានតបតទេ ព្យាយាមអត់ធ្មត់ដើម្បីបង្ហាញពីការគោរពតាមកិច្ចព្រមព្រៀមនៃបទឈប់បាញ់។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២។

មេបញ្ជាការ នាក់ វង្ស បានថ្លែងបែបនេះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ទៅកាន់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា នៅពេលពួកគាត់ចុះទៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ាងពេញលេញលើបទឈប់បាញ់។ អនុព័ន្ធយោធាទាំងនោះ មកពី៩ប្រទេស៖ អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​កា​លពីថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៥​ តាម​រយៈ​បណ្តាញសង្គម​ហ្វេសបុ​ក​​បាន​​កត់​សម្គាល់​ថា ​ជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ទេរពីការប្រើប្រាស់អាវុធ​មក​ប្រើប្រាស់ជំពាមកៅស៊ូ ដោយប្រើគ្រាប់ឃ្លី និងកូនដុំដែក ហើយសង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពបញ្ឈប់ទង្វើបែបនេះ។ រឿង​​នេះ​បើ​មើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។

សម្តេច​បាន​​បន្ថែម​​ថា វា​នឹង​ប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅ​ជា​ការ​ប្រើអាវុធគ្រប់ប្រភេទ ដែល​នឹង​បំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្រាប់កម្ពុជាប្រសិនមានប្រើ សម្តេច​បាន​ស្នើ​​ឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ សម្តេច​សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ៕

The post ទាហានថៃប្រើ​ជំពាម​បាញ់​ជាង​១០០គ្រាប់​នៅ​ប្រាសាទ​តាមាន់​​ តែទាហាន​កម្ពុជា​មិនបាន​តបត​ទេ​ appeared first on Kampuchea Thmey Daily.

អនុព័ន្ធ​យោធា​៩​ប្រទេស ​ចុះ​ពិនិត្យ​ទីតាំង​គ្រាប់​ផ្លោង ​និង​ជំរុំ​ភៀស​សឹក​ខេត្ត​ឧត្តរមានជ័យ
នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​សីហា ​ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា​ ​(MACPP)​ ដែល​មាន​និវេសនដ្ឋាន​ស្ថិត​ក្នុង ​និង​ក្រៅ​ប្រទេស​កម្ពុជា ​សរុប​ចំនួន​៩​ប្រទេស ​ស្មើនឹ​ង​១៤រូប​ បាន​ចុះ​មក​ដល់​ខេត្តឧត្តរមាន​ជ័យ ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង ​ដែល​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់​ចូល​ និង​ជំរុំភៀស​សឹក ​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ​។​

ក្រុម​អនុព័ន្ធយោធា​ចុះ​ពិនិត្យ​នៅ​វត្ត​តាមាន់​សែន​ជ័យ ​សាលារៀន ​មណ្ឌលសុខភាព ​និង​ទីតាំង​គ្រាប់​មិន​ទាន់ផ្ទុះ MK 84 និងជំរុំ​ភៀស​សឹកវត្តភ្នំថ្មកំបោរ​ជាដើម​។​

​ក្រុមអនុព័ន្ធ​ទាំ​ង៩​ប្រទេស ​រួម​មាន​ប្រទេស ​អូស្ត្រាលី ​ចក្រភពអង់គ្លេស កាណាដា ចិន​ ​បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម៕

ដោយ៖ចាន់ ធី

The post អនុព័ន្ធ​យោធា​៩​ប្រទេស ​ចុះ​ពិនិត្យ​ទីតាំង​គ្រាប់​ផ្លោង ​និង​ជំរុំ​ភៀស​សឹក​ខេត្ត​ឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.

អង្គការស្បៀងអាហារពិភពលោក ៖ អ៊ីស្រាអែល រាំងខ្ទប់ជំនួយមនុស្សធម៌​មិនឲ្យដល់ដៃពលរដ្ឋនៅ ហ្គាហ្សា
អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក (WFP) ​បាន​ឲ្យ​ដឹង​ថា ទិស​ដៅ​ដឹក​ជញ្ជូន​​ជំនួយ​​​ស្បៀង​អាហារ​​​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ២ សប្តាហ៍​នេះ​ទៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ហ្គាហ្សា ត្រូវ​កង​​កម្លាំង​អ៊ីស្រាអែល​​រា​រាំង​​មិន​ឲ្យ​យក​ចូល​ទៅ​បានឡើយ ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ BBC នា​ថ្ងៃ​ទី​០៦ ខែមីនា ​។

​​​ទី​ភ្នាក់​ងារ​​នៃ​អង្គការ​​សហ​ប្រជាជាតិ​ខាង​លើ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្បួន​រថយន្ត​ដឹក​ជញ្ជូន​​ស្បៀង​​ធុន​ធំ​ៗ​​ ១៤ ​គ្រឿងបាន​បរ​វិល​ត្រឡប់​មក​វិញ​នៅ​ឯ​ចំណុច​ត្រួត​ពិនិត្យ​​ក្នុង​តំបន់​សង្គ្រាម​​មួយនេះ ដោយ​សារ​ការ​រា​រាំង​ពី​ទ័ព​អ៊ីស្រាអែល ប៉ុន្តែ​ក្រោយ​មក​​គេ​ឃើញ​ក្រុម​ប្រជាជន​ក្នុង​តំបន់​សង្គ្រាម​​រត់​ឈូរ​​ឆរ​មក​ព័ទ្ធ​ដណ្តើម​យក​ស្បៀង​អាហារ​ ។

​​​ទោះ​យ៉ាង​ណា​តាម​សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គការ​កម្មវិធី​ស្បៀង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ព្យាយាម​​យក​ជំនួយ​ស្បៀង​សប្បុរស​ធម៌​​ទៅ​ឲ្យ​តំបន់​ជួប​ទុរ្ភិក្ស​ និង​​សង្រ្គាម​ហ្គាហ្សា​​ខាង​លើ គឺ​តាំងតែ​ពី​ថ្ងៃ​អង្គារមកម្ល៉េះ​ ប៉ុន្តែ​​ជំនួយ​ស្ទើរ​ទាំង​អស់​មិន​បាន​ជោគ​ជ័យដល់ដៃនោះទេ ​ដោយ​សារ​​ការ​រា​រាំង​​ពី​សំណាក់​ទ័ព​អ៊ីស្រាអែល​នៅ​តំបន់​ត្រួត​ពិនិត្យ Wadi Gaza ទោះ​បី​ខាង​ឡាន​ជំនួយ​នៅ​រង់​ចាំ​ប្រមាណ ​៣ ​ម៉ោង​ក្តី​ ។

យ៉ាង​ណា​ក្តី​ដោយ​សារ​ភាព​អត់​ឃ្លាន​ ធ្វើ​ឲ្យ​ក្រុម​ប្រជាជន​​ដែល​រង​គ្រោះ​ដោយ​សង្រ្គាម​​នៅ​តំបន់​នោះ ជា​ច្រើន​នាក់​សម្រុក​​រត់​មក​ដណ្តើម​យក​អាហារ​ពី​ឡាន​​បាន​ប្រមាណ ​២០០ ​តោន​នៃ​ជំនួយ​ស្បៀង​។

​​​​​​កាល​ពី​​ថ្ងៃ​ទី​២០​ កុម្ភៈ​កន្លង​ទៅ ​កម្មវិធី​ស្បៀង​អាហារ​ក៏​បាន​រាយ​ការណ៍​មក​ផង​ដែរ​ថា មាន​ការ​រា​រាំង​មិន​ឲ្យ​យក​ជំនួយ​ពី​ខាង​សប្បុរស​ធម៌​​ពី​ខាង​ឯក​ជន​ផ្សេង​ៗ​ផង​ដែរ រហូត​មាន​​កើត​មាន​ហិង្សា​ទៅ​លើ​ប្រជាជន​សុំ​ជំនួយ​ផង​ដែរ​ពី​សំណាក់​ទ័ព​អ៊ីស្រាអែល​ ដោយ​មាន​ហេតុ​ផល​ថា​ជា​ការ​បង្ក​ចលាចល​​ក្នុង​តំបន់​ ។

បើ​តាម​មន្ត្រី​ពេទ្យ​​ប៉ាឡេស្ទីន​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប៉ាឡេស្ទីន​ប្រមាណ​ជិត​ ១០០ ​នាក់ ត្រូវ​កង​ទ័ព​អ៊ីស្រាអែល​បើក​​ការ​បាញ់​ប្រហារ​ នៅ​ពេល​ព្យាយាម​រត់​ទៅ​យក​ជំនួយ​ ។ ដោយ​ឡែក​ខាង​ទ័ព​អ៊ីស្រាអែល​ក៏​បាន​បង្ហាញដែរ​ថា​ ប្រជាពល​រដ្ឋ​ប៉ាឡេស្ទីន​ពិត​ជា​ស្លាប់​មែន ប៉ុន្តែ​ដោយ​សារ​​​ហេតុ​ផល​ការ​រត់​ជាន់​គ្នា ប្រជ្រៀត​គ្នា ក៏​ដូច​ជា​ការ​បាញ់​តប​ទៅ​ពួក​គេ នៅ​ពេល​ដែល​​រត់​សំដៅមក​ដោយ​​ចេតនា​​ហិង្សា ដែល​ក្រុម​ទាហាន​អ៊ីស្រាអែលត្រូវ​បាញ់​ការពារ​ខ្លួន ៕ ​​

ដោយ​៖ មាន រតនា

The post អង្គការស្បៀងអាហារពិភពលោក ៖ អ៊ីស្រាអែល រាំងខ្ទប់ជំនួយមនុស្សធម៌​មិនឲ្យដល់ដៃពលរដ្ឋនៅ ហ្គាហ្សា appeared first on Kampuchea Thmey Daily.

ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ នៃសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៥៥
១. ការដោះលែងអ្នកទោស និងចំណាប់ខ្មាំង

-ប៉ុន្មាននាទីមុនពេលបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃហៀបនឹងផុតកំណត់ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នា ដើម្បីបន្តបទឈប់បាញ់មួយថ្ងៃបន្ថែមទៀត។

-រដ្ឋាភិបាល​អ៊ីស្រាអែល​​និយាយ​ថា ខ្លួន​បាន​ទទួល​បញ្ជី​ឈ្មោះ​ថ្មី​នៃ​អ្នក​ចាប់​ខ្លួន​នៅ​ហ្គាហ្សា​ដែល​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ឈ្លើយសឹក​ដែល​ត្រូវ​ដោះលែង​នោះ​ទេ។

-ក្រុមហាម៉ាសបានដោះលែងអ្នកទោស ១៦នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ដោយអ៊ីស្រាអែលកាលពីថ្ងៃពុធ។ រហូត​មក​ដល់​ពេល​នេះ អ្នក​ទោស​ប៉ាឡេស្ទីន ២១០​នាក់ និង​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល ៩៧​នាក់​ត្រូវ​បាន​ដោះលែង។

-Ruqayah Amro ម្នាក់ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងបានប្រាប់កាសែត Al Jazeera ថា អ្នកទោសស្ត្រីត្រូវបានគំរាមកំហែងដោយឆ្មាំអ៊ីស្រាអែលដោយការរំលោភផ្លូវភេទ។

២. ការអភិវឌ្ឍន៍ចុងក្រោយ

-យោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ Thabet Thabet នៅតំបន់ West Bank ដែលកាន់កាប់នៅពេលព្រលឹមថ្ងៃព្រហស្បត្តិ៍។ ពួកគេក៏បានរារាំងរថយន្តសង្គ្រោះបន្ទាន់ និងសួរចម្លើយបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ផងដែរ។

-Wafa បានរាយការណ៍កាលពីថ្ងៃពុធថា នៅឯមន្ទីរពេទ្យកុមារ al-Nasr នៅភាគខាងជើងហ្គាហ្សា ក្រុមគ្រូពេទ្យបានរកឃើញសាកសពទារកមិនគ្រប់ខែចំនួន ៥នាក់ដែលបានរលួយខ្លះទៅហើយ។

-Wafa បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនអាយុ ២១ឆ្នាំម្នាក់នៅខាងក្រៅពន្ធនាគារ Ofer ភាគខាងលិចនៃទីក្រុង Ramallah ក្នុងតំបន់ West Bank ដែលកាន់កាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។

-កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃពុធបានសម្លាប់កុមារប៉ាឡេស្ទីនពីរនាក់គឺ Adam Samer al-Ghoul អាយុ ៨ឆ្នាំ និង Basil Suleiman Abu al-Wafa អាយុ ១៥ឆ្នាំ ក្នុងអំឡុងពេលវាយឆ្មក់នៅភាគខាងជើងនៃតំបន់ West Bank ។ ការសម្លាប់អនីតិជនទាំងពីររូបត្រូវអង្គការសហប្រជាជាតិស្តីថ្កោលទោស ដោយចាត់ទុកវាជាការប្រហារជីវិតដោយឈាមត្រជាក់។

-ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចេញពីផ្នែកដែលគ្រប់គ្រងដោយពួកហ៊ូធីនៃប្រទេសយេម៉ែន កាលពីថ្ងៃពុធ។

-កាលពីថ្ងៃពុធ ក្រុមហាម៉ាសបានអញ្ជើញនាយកប្រតិបត្តិបច្ចេកវិទ្យាលោក Elon Musk ឱ្យធ្វើជាសាក្សីអំពីការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។

៣. ការទូត

-លោកស្រី Rashida Tlaib សមាជិក​អាមេរិកាំង​-ប៉ាឡេស្ទីន​តែ​ម្នាក់​គត់​នៃ​សភា​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​យូរអង្វែង ដោយលោក​ស្រី​បន្ថែម​ថា ការ​ផ្អាក​បណ្ដោះ​អាសន្ន​ក្នុង​ការ​ប្រយុទ្ធ​មិន​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​ទុក្ខ​លំបាក​របស់​ប៉ាឡេស្ទីនឡើយ។

-ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​បី​​ទៅ​កាន់​តំបន់ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken ​និយាយ​ថា រដ្ឋបាល​លោក បៃដិន ចង់​ពន្យារ​ពេល​បន្ថែម​ទៀត​ដដើម្បី​ផ្អាក​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។

-មេដឹកនាំអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា ខ្លួនកំពុងរក្សាជំហរលើការបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស។ នៅក្នុងការហៅទូរសព្ទចុងក្រោយបំផុតរបស់លោកជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា សកម្មភាពយោធានៅភាគខាងត្បូងនៃឧបទ្វីបនេះគឺជារឿងចាំបាច់។ នេះបើយោងតាមគេហទំព័រ Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

-កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីអ៊ីស្រាអែល-ប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋទាំងពីរ។

-ខណៈដែលកិច្ចពិភាក្សារបស់សហភាពអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្មលើក្រុមហាម៉ាសមានដំណើរការ ប្រទេសបារាំងបាននិយាយកាលពីថ្ងៃពុធថា គណៈកម្មការអឺរ៉ុបគួរតែពិចារណាលើការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែលដែលបានកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Aljazeera

ចុចអាន៖ លោក Stoltenberg ថា ជ័យជម្នះរបស់ អ៊ុយក្រែន លើ រុស្ស៊ី ជាផល​ប្រយោជន៍របស់ ណាតូ

The post ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ នៃសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៥៥ appeared first on Kampuchea Thmey Daily.

ពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់រងទុក្ខទ្វេដង ក្រោយអ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅហ្គាហ្សា
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Politico បានឱ្យដឹងថា ក្នុងចំណោមប្រជាជនអ៊ុយក្រែនប្រមាណ ៤៥,០០០នាក់ ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីកាលពីដើមឆ្នាំមុន ពេលនេះកំពុងទទួលរងទុក្ខទ្វេដង ក្រោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល។

ជនភៀសខ្លួនទាំងនោះកំពុងជួបការលំបាកក្នុងការទទួលជំនួយហិរញ្ញវត្ថុ និងតម្រូវការអាហាររបស់ពួកគេ ខណៈសហគមន៍ដែលពួកគេជ្រកកោនត្រូវបង្ខំឱ្យផ្លាស់ទីមិនឈប់។ មិនតែប៉ុណ្ណោះមនុស្សជាច្រើនកំពុងទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភផងដែរ។ នេះបើយោងតាមអ្នកឯកទេសសុខភាពផ្លូវចិត្ត។

ជាមួយគ្នានោះ គ្រួសារខ្លះត្រូវព្រាត់ប្រាស់គ្នាម្ដងជាពីរដង ខណៈខ្លះទៀតបែរជាលែងចង់ភៀសខ្លួនបន្តទៅទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Politico

ចុចអាន៖ ពលរដ្ឋហ្វីលីពីន ១៧នាក់ ត្រូវក្រុមឧទ្ទាមហ៊ូធីចាប់ជាចំណាប់ខ្មាំង

The post ពលរដ្ឋអ៊ុយក្រែនរាប់ម៉ឺននាក់រងទុក្ខទ្វេដង ក្រោយអ៊ីស្រាអែលទម្លាក់គ្រាប់បែកនៅហ្គាហ្សា appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ព្រមាន អង្គការសហប្រជាជាតិពីសង្រ្គាមមជ្ឈិមបូព៌ា
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានព្រមានអង្គការសហប្រជាជាតិថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំ ប្រសិនបើពួកសកម្មប្រយុទ្ធហេសបូឡា នៅតែស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ក្បែរព្រំដែនប្រទេសអ៊ីស្រាអែល។

ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែលបានអះអាងថា អ្នកការទូតរូបនេះបានចេញការព្រមាន បន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការបាញ់ផ្លោង និងការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនអ៊ីស្រាអែល-លីបង់។ ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ចាប់​តាំង​ពី​ការ​លុក​លុយ​យ៉ាង​សាហាវ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីនហាម៉ាស ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា។

រីឯក្រុមហេសបូឡាវិញនិយាយថា ខ្លួនបានចូលរួមជាមួយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់អាចបញ្ឈប់ការវាយលុកនៅឡើយ។

រាយការណ៍កាលពីថ្ងៃអង្គារ ប៉ុស្តិ៍លេខ ១២ បានអះអាងថា លោក Cohen បានព្រមានទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអនុវត្តដំណោះស្រាយ ១៧០១ ដែលបាននាំមកនូវការបញ្ចប់ជម្លោះឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ ដំណោះស្រាយនេះក៏បានអំពាវនាវឱ្យមានការរំសាយអាវុធ និងដកក្រុមប្រដាប់អាវុធលីបង់ រួមទាំងក្រុមហេសបូឡា ចេញពីភាគខាងត្បូងនៃទន្លេ Litani ក្បែរព្រំដែនអ៊ីស្រាអែលផងដែរ។

លោក Cohen បានព្យាករណ៍ថា ការបរាជ័យដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តវិធានការណ៍បញ្ចប់ជម្លោះអាចបណ្តាលឱ្យមានសង្រ្គាមក្នុងតំបន់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ប៉េរូ រកឃើញសាកសពម៉ាំមីកុមារ មានអាយុកាល ១ពាន់ឆ្នាំ

ចុចអាន៖ អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅហ្គាហ្សា មុនអនុវត្តបទឈប់បាញ់

The post អ៊ីស្រាអែល ព្រមាន អង្គការសហប្រជាជាតិពីសង្រ្គាមមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

ការវាយប្រហារកំពុងបន្ត តែក្រុមហាម៉ាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលជិតសម្រេចហើយ
ប្រធានក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឈានទៅជិតកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលហើយ ទោះបីជាការវាយប្រហារយ៉ាងសាហាវទៅលើហ្គាហ្សានៅតែបន្ត ហើយគ្រាប់រ៉ុក្កែតកំពុងត្រូវបានបាញ់ចូលអ៊ីស្រាអែលក៏ដោយ។

លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Reuters តាមរយៈជំនួយការរបស់លោកថាមន្ត្រីក្រុមហាម៉ាស «ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់» ជាមួយអ៊ីស្រាអែល ហើយក្រុមនេះបានឆ្លើយតបទៅនឹងអ្នកសម្របសម្រួលកាតា។

ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតបន្ថែមអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅឡើយទេ។

ដោយឡែកប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយលោក​ជឿ​ជាក់​ថា ​កិច្ច​ព្រម​ព្រៀង​មួយ​ជិត​មក​ដល់​ហើយ។ អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយអំពីកិច្ចព្រមព្រៀងមួយក្នុងគោលបំណងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលឃុំខ្លួននៅហ្គាហ្សា និងផ្អាកការប្រយុទ្ធដែលនឹងអនុញ្ញាតឱ្យមានជំនួយចាំបាច់ជាច្រើនចូលទៅក្នុងតំបន់ឡោមព័ទ្ធ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុច​អាន៖ លោក បៃដិន ថា កិច្ចព្រមព្រៀងដោះលែង​ចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ជិតសម្រេចបានមែនទែនហើយ

ចុចអាន៖ អ៊ីស្រាអែល ទម្លាយពីកម្លាំងសរុបរបស់ក្រុមហាម៉ាសដែលហ៊ានបើកការវាយ​ប្រហារកាលពីថ្ងៃទី៧ ខែតុលា

The post ការវាយប្រហារកំពុងបន្ត តែក្រុមហាម៉ាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលជិតសម្រេចហើយ appeared first on Kampuchea Thmey Daily.