Connect with us

ព័ត៌មានអន្ដរជាតិ

UNHCR៖ សង្គ្រាម បង្ខំ​​​​ឲ្យ​មនុស្ស​ជិត​ ​១១៨​លាន​នាក់​​ផ្លាស់​ទី​នៅ​ទូទាំង​សកល​លោក

បានផុស

នៅ

របាយការណ៍​មួយ​របស់​​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន(UNHCR) ចេញ​ផ្សាយ​​​ថ្មី​​ៗ​នេះ ​បាន​​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាងហោចណាស់ជិត​​ ១១៨​លាន​​​នាក់ (១១៧.៨លាន​នាក់) ឬម្នាក់​ក្នុង​ចំណោម​ ៧០នាក់​នៃប្រជាជន​​ក្នុង​ពិភពលោក នៅ​​តែត្រូវបាន​ផ្លាស់​ទី​លំ​នៅ​ដោយ​បង្ខំ ដោយ​ហេតុ​​តែ​​សង្គ្រាម​​​ និង​អំពើហិង្សា​​។​

សារព័ត៌មាន Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ បាន​ផ្សាយថា ជា​លើកដំបូង ក្នុងរយៈពេល ១០ឆ្នាំ បន្លាស់​​ទីលំ​នៅ​ដោយបង្ខំ​បាន​ធ្លាក់ចុះ! ការផ្លាស់​ប្តូរនេះ​ជំរុញ​ដោយ​ការវិល​ត្រឡប់​ទ្រង់ទ្រាយធំ​របស់ជន​ភៀសខ្លួននិងជនភៀស​ខ្លួនផ្ទៃក្នុង(IDPs) ពី​វិបត្តិ​ផ្លាស់​ទី​លំនៅ​ដ៏ធំ​បំផុត​របស់ពិភព​លោក។ ​

លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ រូបភាព៖ UNHCR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បីជាមានការថយចុះ​ប្រហែល ៤ភាគរយ​នៃចំនួនជនភៀសខ្លួនក្នុង​ឆ្នាំ២០២៥ ក៏ដោយ វឌ្ឍនភាព​នេះត្រូវបាន​គ្របដណ្ដប់ដោយ​វិបត្តិជនភៀសខ្លួន​ដែល​កំពុងកើនឡើងយ៉ាងឆាប់រហ័ស​របស់ប្រទេសលីបង់​។

ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើ​អ៊ីរ៉ង់​បានចាប់ផ្តើមនៅ​ដើម​ខែមីនា ឆ្នាំ២០២៦ ការវាយប្រហាររបស់អ៊ីស្រាអែលបាន​បង្ខំ​ឱ្យ​មនុស្សជាងមួយលាននាក់​ផ្លាស់ទីលំនៅ ដោយ​មានជនភៀសខ្លួន​ក្នុង​ស្រុកចំនួន ៣.២លាន​នាក់​ទៀត​ក្នុងប្រទេសអ៊ីរ៉ង់។

ក្នុង​ចំណោម​ជនភៀសខ្លួន​ចំនួន ១១៧.៣លាននាក់ មាន​ ៦៨.៦លាន​នាក់​ត្រូវបានផ្លាស់​ទីលំនៅ ​ក្នុងប្រទេសរបស់ពួកគេ​ដោយសារតែ​ជម្លោះ ឬវិបត្តិផ្សេងៗទៀត។

ដោយ​ឡែក​ ជនភៀសខ្លួន​ប្រហែល ២៨.៥លាន​នាក់​ ស្ថិតក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់ UNHCR ចំណែក ៩លាននាក់​ជាអ្នក​ស្វែងរកសិទ្ធិ​ជ្រកកោន ​​ជា​ក្រុម​មនុស្សដែល​កំពុង​រង់ចាំការសម្រេច​ចិត្ត ខណៈកំពុង​ស្វែង​រកការការពារ​ នៅ​ក្នុងប្រទេសមួយផ្សេងទៀត​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ ឬការភ័យ​ខ្លាច​នៃគ្រោះថ្នាក់​ក្នុងប្រទេសកំណើតរបស់ពួកគេ​។

យ៉ាង​ណា​មិញមនុស្ស ៧.២លាន​នាក់​ត្រូវការ​ការការពារពីអន្តរជាតិ ហើយ​ ៦លាន​នាក់​ជាជនភៀសខ្លួន​ប៉ាឡេស្ទីន​ក្រោមអាណត្តិ​របស់ទីភ្នាក់ងារសង្គ្រោះ និងការងារ​របស់អង្គការសហប្រជាជាតិ សម្រាប់​ជន​ភៀសខ្លួនប៉ាឡេស្ទីន​នៅតំបន់មជ្ឈិមបូព៌ា(UNRWA) ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម