ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីអង់គ្លេស ប្រាប់ពលរដ្ឋខ្លួនឲ្យទិញសម្ភារៈបង្ការសម្រាប់សង្គ្រាមលោកលើកទី៣
ក្រសួងចក្រភពអង់គ្លេសប្រាប់គ្រួសារនីមួយៗទិញសម្ភារៈប្រើប្រាស់ប្រភេទណាដែលប្រើបានយូរ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី៣ ឬការរំខានធំៗផ្សេងទៀតដូចជាជំងឺរាតត្បាត ការដាច់អ៊ីនធឺណិត និងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ។

បើយោងតាម JOE News, ចុះផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្នុងយុទ្ធសាស្ត្រសន្តិសុខក្នុងឆ្នាំ២០២៥ រដ្ឋមន្ត្រីរដ្ឋាភិបាល បាននិយាយថា ចក្រភពអង់គ្លេសឥឡូវនេះរកឃើញខ្លួនឯងនៅក្នុងយុគសម័យមួយប្រឈមមុខនឹងការគំរាមកំហែងដល់សន្តិសុខប្រទេសនេះ។
លើសពីនេះ រដ្ឋមន្ត្រីកំពុងអំពាវនាវឱ្យប្រជាជនមានភាពធន់ជាងមុន ហើយមានគម្រោងឱ្យពលរដ្ឋអនុវត្តភាពស៊ាំនេះ ជាមួយបញ្ហាជាសកល។
ក្នុងយុទ្ធសាស្ត្រលើកឡើងថា៖ «សត្រូវមួយចំនួនកំពុងដាំគ្រឹះសម្រាប់ជម្លោះនាពេលអនាគត ដោយដាក់ខ្លួនឱ្យធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ បង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ថាមពល និងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងផ្ទាល់ ក្នុងការរារាំងយើងពីការទប់ទល់នឹងការឈ្លានពានរបស់ពួកគេ»។
ចំណែករបាយការណ៍ Express ថា៖ «ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យើងត្រូវត្រៀមខ្លួនយ៉ាងសកម្មសម្រាប់លទ្ធភាពសម្រាប់មាតុភូមិចក្រភពអង់គ្លេសនឹងស្ថិតនៅក្រោមការគំរាមកំហែងដោយផ្ទាល់ ដែលអាចកើតមានក្នុងសេណារីយ៉ូសម័យសង្គ្រាម»។
យ៉ាងណាមិញ រដ្ឋាភិបាលបើកដំណើរការគេហទំព័រមួយ ដើម្បីរៀបចំឱ្យសាធារណជនចូលប្រើប្រាស់បាន រួមទាំងសង្គ្រាម អាកាសធាតុអាក្រក់ និងការវាយប្រហារតាមអ៊ីនធឺណិត។
លើសពីនេះរដ្ឋាភិបាលបញ្ជាឱ្យប្រជាជនទិញរបស់សំខាន់មួយគឺវិទ្យុប្រើខ្យល់។ ដោយសារតែវិទ្យុប្រភេទនេះមិនត្រូវការថាមពលពីបណ្តាញជាតិ ដែលអាចរំខានអំឡុងពេលមានវិបត្តិនោះទេ។
ដូច្នេះគ្រួសារនីមួយៗអាចប្រើប្រាស់វិទ្យុនេះ ដើម្បីទទួលបានព័ត៌មានបន្ទាន់ពីរដ្ឋាភិបាលពេលមានហានិភ័យអ្វីមួយកើតឡើង។
មិនតែប៉ុណ្ណោះរបស់របរផ្សេងទៀតដែលរដ្ឋាភិបាលអង់គ្លេសណែនាំនៅលើគេហទំព័រ UK Prepare រួមមាន ភ្លើងពិលដំណើរការដោយថ្ម ឬភ្លើងអាចបង្វិលបាន ថ្មបម្រុង ទឹកលាងដៃសម្លាប់មេរោគ ក្រដាសជូតសើម ដបទឹក អាហារស្ងួត និងសម្ភារៈទារកជាដើម៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៧ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
សន្តិសុខសង្គម១៧ ម៉ោង agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


