Connect with us

ព័ត៌មានជាតិ

អនុព័ន្ធ​យោធា​៩​ប្រទេស ​ចុះ​ពិនិត្យ​ទីតាំង​គ្រាប់​ផ្លោង ​និង​ជំរុំ​ភៀស​សឹក​ខេត្ត​ឧត្តរមានជ័យ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​សីហា ​ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា​ ​(MACPP)​ ដែល​មាន​និវេសនដ្ឋាន​ស្ថិត​ក្នុង ​និង​ក្រៅ​ប្រទេស​កម្ពុជា ​សរុប​ចំនួន​៩​ប្រទេស ​ស្មើនឹ​ង​១៤រូប​ បាន​ចុះ​មក​ដល់​ខេត្តឧត្តរមាន​ជ័យ ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង ​ដែល​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់​ចូល​ និង​ជំរុំភៀស​សឹក ​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ​។​

ក្រុម​អនុព័ន្ធយោធា​ចុះ​ពិនិត្យ​នៅ​វត្ត​តាមាន់​សែន​ជ័យ ​សាលារៀន ​មណ្ឌលសុខភាព ​និង​ទីតាំង​គ្រាប់​មិន​ទាន់ផ្ទុះ MK 84 និងជំរុំ​ភៀស​សឹកវត្តភ្នំថ្មកំបោរ​ជាដើម​។​

​ក្រុមអនុព័ន្ធ​ទាំ​ង៩​ប្រទេស ​រួម​មាន​ប្រទេស ​អូស្ត្រាលី ​ចក្រភពអង់គ្លេស កាណាដា ចិន​ ​បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម៕

ដោយ៖ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម