ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ នៃសង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៥៥
១. ការដោះលែងអ្នកទោស និងចំណាប់ខ្មាំង

-ប៉ុន្មាននាទីមុនពេលបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃហៀបនឹងផុតកំណត់ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នា ដើម្បីបន្តបទឈប់បាញ់មួយថ្ងៃបន្ថែមទៀត។
-រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ខ្លួនបានទទួលបញ្ជីឈ្មោះថ្មីនៃអ្នកចាប់ខ្លួននៅហ្គាហ្សាដែលត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនឈ្លើយសឹកដែលត្រូវដោះលែងនោះទេ។
-ក្រុមហាម៉ាសបានដោះលែងអ្នកទោស ១៦នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ដោយអ៊ីស្រាអែលកាលពីថ្ងៃពុធ។ រហូតមកដល់ពេលនេះ អ្នកទោសប៉ាឡេស្ទីន ២១០នាក់ និងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ៩៧នាក់ត្រូវបានដោះលែង។
-Ruqayah Amro ម្នាក់ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងបានប្រាប់កាសែត Al Jazeera ថា អ្នកទោសស្ត្រីត្រូវបានគំរាមកំហែងដោយឆ្មាំអ៊ីស្រាអែលដោយការរំលោភផ្លូវភេទ។
២. ការអភិវឌ្ឍន៍ចុងក្រោយ

-យោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ Thabet Thabet នៅតំបន់ West Bank ដែលកាន់កាប់នៅពេលព្រលឹមថ្ងៃព្រហស្បត្តិ៍។ ពួកគេក៏បានរារាំងរថយន្តសង្គ្រោះបន្ទាន់ និងសួរចម្លើយបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ផងដែរ។
-Wafa បានរាយការណ៍កាលពីថ្ងៃពុធថា នៅឯមន្ទីរពេទ្យកុមារ al-Nasr នៅភាគខាងជើងហ្គាហ្សា ក្រុមគ្រូពេទ្យបានរកឃើញសាកសពទារកមិនគ្រប់ខែចំនួន ៥នាក់ដែលបានរលួយខ្លះទៅហើយ។
-Wafa បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនអាយុ ២១ឆ្នាំម្នាក់នៅខាងក្រៅពន្ធនាគារ Ofer ភាគខាងលិចនៃទីក្រុង Ramallah ក្នុងតំបន់ West Bank ដែលកាន់កាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។
-កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃពុធបានសម្លាប់កុមារប៉ាឡេស្ទីនពីរនាក់គឺ Adam Samer al-Ghoul អាយុ ៨ឆ្នាំ និង Basil Suleiman Abu al-Wafa អាយុ ១៥ឆ្នាំ ក្នុងអំឡុងពេលវាយឆ្មក់នៅភាគខាងជើងនៃតំបន់ West Bank ។ ការសម្លាប់អនីតិជនទាំងពីររូបត្រូវអង្គការសហប្រជាជាតិស្តីថ្កោលទោស ដោយចាត់ទុកវាជាការប្រហារជីវិតដោយឈាមត្រជាក់។
-ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចេញពីផ្នែកដែលគ្រប់គ្រងដោយពួកហ៊ូធីនៃប្រទេសយេម៉ែន កាលពីថ្ងៃពុធ។
-កាលពីថ្ងៃពុធ ក្រុមហាម៉ាសបានអញ្ជើញនាយកប្រតិបត្តិបច្ចេកវិទ្យាលោក Elon Musk ឱ្យធ្វើជាសាក្សីអំពីការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។
៣. ការទូត

-លោកស្រី Rashida Tlaib សមាជិកអាមេរិកាំង-ប៉ាឡេស្ទីនតែម្នាក់គត់នៃសភាអាមេរិកបានអំពាវនាវឲ្យមានបទឈប់បាញ់យូរអង្វែង ដោយលោកស្រីបន្ថែមថា ការផ្អាកបណ្ដោះអាសន្នក្នុងការប្រយុទ្ធមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ទុក្ខលំបាករបស់ប៉ាឡេស្ទីនឡើយ។
-ក្នុងដំណើរទស្សនកិច្ចជាលើកទីបីទៅកាន់តំបន់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា រដ្ឋបាលលោក បៃដិន ចង់ពន្យារពេលបន្ថែមទៀតដដើម្បីផ្អាកក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
-មេដឹកនាំអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា ខ្លួនកំពុងរក្សាជំហរលើការបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សាដើម្បីកម្ចាត់ក្រុមហាម៉ាស។ នៅក្នុងការហៅទូរសព្ទចុងក្រោយបំផុតរបស់លោកជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា សកម្មភាពយោធានៅភាគខាងត្បូងនៃឧបទ្វីបនេះគឺជារឿងចាំបាច់។ នេះបើយោងតាមគេហទំព័រ Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
-កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីអ៊ីស្រាអែល-ប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋទាំងពីរ។
-ខណៈដែលកិច្ចពិភាក្សារបស់សហភាពអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្មលើក្រុមហាម៉ាសមានដំណើរការ ប្រទេសបារាំងបាននិយាយកាលពីថ្ងៃពុធថា គណៈកម្មការអឺរ៉ុបគួរតែពិចារណាលើការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែលដែលបានកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ លោក Stoltenberg ថា ជ័យជម្នះរបស់ អ៊ុយក្រែន លើ រុស្ស៊ី ជាផលប្រយោជន៍របស់ ណាតូ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


