ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅហ្គាហ្សា មុនអនុវត្តបទឈប់បាញ់
ត្បិតមានការឯកភាពចំពោះបទឈប់បាញ់ក៏ដោយ ប៉ុន្តែពេលវេលាអនុវត្តមិនទាន់ត្រូវបានប្រកាសទេ ហើយកងកម្លាំងអ៊ីស្រាអែល កំពុងបង្កើនការវាយប្រហាររបស់ខ្លួននៅទូទាំងជ្រោយហ្គាហ្សា។

កសិដ្ឋានមួយនៅតំបន់ Khan Younis ត្រូវរងការទម្លាក់គ្រាប់បែក ហើយការវាយប្រហារមួយ បានធ្វើឡើងលើជំរំជនភៀសខ្លួន Nuseirat ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។
នៅភាគខាងជើង, តំបន់ជុំវិញមន្ទីរពេទ្យឥណ្ឌូណេស៊ី និងមន្ទីរពេទ្យ Kamal Adwan ត្រូវបានកំណត់គោលដៅ ហើយរថយន្តសង្គ្រោះបន្ទាន់ ក៏ត្រូវបានគេរាយការណ៍ថា រងគ្រាប់ផ្លោងដែរ។
ជំរំជនភៀសខ្លួន Jabalia ក៏រងការទម្លាក់គ្រាប់បែកដែរ ខណៈប្រជាជនប៉ាឡេស្ទីនជាង ២០០០នាក់ នៅតែត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួននៅក្រោមគំនរអគារបាក់បែក។

មុននេះ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងខ្លះពីតំបន់ហ្គាហ្សា។
គណៈរដ្ឋមន្ត្រី បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស។
ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកជាប់ឃុំតែ១៥០នាក់ប៉ុណ្ណោះ ដែលគេរំពឹងថា នឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


