សញ្ជាតិខ្មែរតែមួយ Archives - Kampuchea Thmey Daily

មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងត្រូវធ្វើវិសោធនកម្មឡើងវិញ ដើម្បីកំណត់ការដកសញ្ជាតិលើប្រជាពលរដ្ឋខ្មែរ។

កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់កម្ពុជាថ្មីឱ្យដឹងនៅរសៀលថ្ងៃនេះ ថា កិច្ចប្រជុំ បានពិភាក្សាយ៉ាងផុលផុសជាច្រើនម៉ោង ទៅលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ដើម្បីឱ្យដើរស្រប និងមានសង្គតិភាពទៅនឹងច្បាប់ធម្មនុញ្ញស្ដីពីការវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរ។

អ្នកនាំពាក្យរង បានបន្ថែមឱ្យដឹងថា ការពិភាក្សាពេលនេះ គឺជាជំហានចាប់ផ្ដើមដំបូង ដែលផ្ដោតលើការកំណត់លក្ខខណ្ឌ និងកំណត់ទម្រង់នៃការដកសញ្ជាតិ។ លោកគូសបញ្ជាក់ថា ក្រសួងទាំងពីរក៏បានឯកភាពបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយដើម្បីវាយតម្លៃលក្ខខណ្ឌ មុននឹងស្នើដកសញ្ជាតិតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចំពោះប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើត។ នេះជាការធានាការពារតឹងរឹងចំពោះពលរដ្ឋខ្មែរមានសញ្ជាតិកំណើត មុននឹងឈានដល់ការសម្រេចដកសញ្ជាតិ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងយ៉ាងដូច្នេះ។

បើតាមអ្នកនាំពាក្យរង ទូច សុខៈ ជាខ្លឹមសារនៃសេចក្ដីព្រាងស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ គឺបានកំណត់លក្ខខណ្ឌមួយចំនួនដែលអាចដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋបាន លុះត្រាតែពលរដ្ឋនោះ បានប្រព្រឹត្តអំពើក្បត់ជាតិ ធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ ធ្វើសកម្មភាពនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ រាប់ទាំងការចូលបម្រើកងទ័ពក្នុងរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស ដោយមិនព្រមលាឈប់ បើទោះបីជាមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

គួរជម្រាបថា ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសឱ្យចូលជាធរមាន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ច្បាប់​ធម្មនុញ្ញវិសោធនកម្ម​មាត្រា​៣៣នេះបាន​ប្រើពេល​៣ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ដោយសមាជិក​រដ្ឋសភា​ទាំង ​១២៥​រូប​ បោះឆ្នោតអនុម័ត​នៅ​ថ្ងៃទី​១១ ខែ​កក្កដា និង​បញ្ជូន​ទៅ​ព្រឹទ្ធសភាបោះឆ្នោត​ទទួល​យកទាំងស្រុង​នៅ​ថ្ងៃទី​១៤ កក្កដា ហើយ​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ថលេខាដាក់​ឱ្យ​ប្រើប្រាស់​១ថ្ងៃបន្ទាប់។

រដ្ឋធម្មនុញ្ញា​ថ្មី​នេះ​ បាន​បើក​ផ្លូវឱ្យ​មាន​ការ​រៀបចំ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ថ្មី ដើម្បី​ដកសញ្ជាតិ​ខ្មែរ ខណៈ​ច្បាប់​បច្ចុប្បន្នមិន​បាន​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​នោះ​ទេ៕

ដោយ៖ ធឿន វ៉ាន់សុង

The post មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ appeared first on Kampuchea Thmey Daily.

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើវិសោធនកម្មមាត្រា៣៣ បើកផ្លូវឱ្យមានច្បាប់ដកសញ្ជាតិខ្មែរ
សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាជាវិសាមញ្ញ ឯកភាពទាំងស្រុង ដោយឥតកែប្រែក្នុងសំឡេង ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ការពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយសមាជិកព្រឹទ្ធសភាទៅលើសេចក្តីស្នើច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា៣៣ គឺស្របនឹងរដ្ឋសភាជាតិ ដែលបានអនុម័តជាឯកច្ឆ័នលើសេចក្តីស្នើច្បាប់នេះ កាលពីព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥។

តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្ដីស្នើច្បាប់ធម្មនុញ្ញនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់ថា សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធមនសិការស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាករេររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដើម្បីធានា និងការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមរយៈការបើកផ្លូវឱ្យមានការរៀបចំក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរចំពោះប្រជាពលរដ្ឋខ្មែរណាដែលប្រព្រឹត្តអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបំផ្លាញឧត្តមប្រយោជន៍ជាតិ។

ឆ្លើយតបនឹងក្ដីបារម្ភរបស់ក្រុមនិន្នាការប្រឆាំងទាក់ទងនឹងការកំណត់ដកសញ្ជាតិនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អះអាងថា គ្មានពលរដ្ឋណាមួយត្រូវបានដកសញ្ជាតិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពណាដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។

គួរកត់សម្គាល់ថា ការវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីឱ្យមានការដកសញ្ជាតិខ្មែរនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូចឃុបឃិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

សកម្មភាពទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្តែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។

ខ្លឹមសារថ្មីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។ ខណៈខ្លឹមសារចាស់នៃមាត្រានេះ មិនបានកំណត់អំពីការបាត់សញ្ជាតិ ក៏ដូចជាការដកសញ្ជាតិខ្មែរឡើយ ពោលគឺមានតែការកំណត់អំពីការទទួលសញ្ជាតិខ្មែរប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ព្រឹទ្ធសភាឯកភាពទាំងស្រុងលើវិសោធនកម្មមាត្រា៣៣ បើកផ្លូវឱ្យមានច្បាប់ដកសញ្ជាតិខ្មែរ appeared first on Kampuchea Thmey Daily.

វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺមិនប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាដាច់ខាត ពោលឱ្យតែមានមនសិការស្នេហារជាតិពិតប្រាកដ នោះសញ្ជាតិខ្មែរមិនត្រូវបានដកឡើយ។តបនឹងមតិថា ការរៀបចំបង្កើតច្បាប់ដកសញ្ជាតិ សំដៅមុខព្រួយលើមតិរិះគន់ លោករដ្ឋមន្ត្រី បានបដិសេធ។

បន្ទាប់ពីការពិភាក្សា និងបកស្រាយដោយតំណាងរាជរដ្ឋាភិបាល ក៏ដូចជាតំណាងក្រុមតំណាងរាស្រ្តហត្ថលេខី សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ត្រូវបានអនុម័តទាំងស្រុងដោយសមាជិករដ្ឋសភាចំនួន១២៥រូប នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយសម័យប្រជុំរដ្ឋសភា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា សេចក្ដីស្នើច្បាប់នេះ នឹងបើកផ្លូវឱ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរ ហើយក្របខណ្ឌច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋឱ្យបានរឹងមាំ ជាពិសេសប្រឆាំងនឹងពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ក្ដីសុខសាន្តរបស់ប្រជាជន និងបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ពលរដ្ឋដែលស្រលាញ់ជាតិ មានភក្តីភាព និងស្មោះត្រង់ឥតងាករេចំពោះជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិទេ។ ផ្ទុយទៅវិញ គោលបំណងស្នូលនៃវិសោធនកម្មមាត្រា៣៣ គឺ«ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ មនសិកាស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិមាតុភូមិ និងប្រជាជនរបស់ខ្លួន នៅគ្រប់កាលៈទេសៈទាំងអស់»។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ គូសបញ្ជាក់យ៉ាងដូច្នេះ។

លោក សង្កត់ធ្ងន់ថា៖ «ដើម្បីកុំឱ្យបាត់បង់សញ្ជាតិខ្មែរ គឺងាយស្រួលទេ ធ្វើម៉េចស្រឡាញ់ជាតិឱ្យបានពិតប្រាកដ ស្មោះត្រង់ជាមួយជាតិ នោះសញ្ជាតិខ្មែរមិនបាត់បង់ទេ»។

ខ្លឹមសារថ្មីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។ ខណៈខ្លឹមសារចាស់នៃមាត្រានេះ មិនបានកំណត់អំពីការបាត់សញ្ជាតិ ក៏ដូចជាការដកសញ្ជាតិខ្មែរឡើយ ពោលគឺមានតែការកំណត់អំពីការទទួលសញ្ជាតិខ្មែរប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

The post វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ appeared first on Kampuchea Thmey Daily.

សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ
ភ្លាមៗក្រោយរដ្ឋសភាជាតិបានអនុម័តទាំងស្រុងនាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ ក៏បានចូលដល់ដៃរបស់ព្រឹទ្ធសភា ដើម្បីសុំការពិនិត្យ និងឱ្យយោបល់។

បើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងបើកកិច្ចប្រជុំ នារសៀលថ្ងៃសុក្រដដែលនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

គួរជម្រាបថា នៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា នាព្រឹកថ្ងៃនេះ សមាជិករដ្ឋសភាសរុប១២៥រូប បានអនុម័តទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣។ សេចក្ដីស្នើច្បាប់នេះ ធ្វើឡើងក្នុងការបើកផ្លូវឱ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈការឃុបឃិតជាមួយបរទេស។

ខ្លឹមសារថ្មីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។

សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នេះ ត្រូវបានធ្វើឡើងដោយតំណាងរាស្រ្តជាហត្ថលេខីចំនួន១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ពោលគឺតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច។

អនុប្រធាន​ទី១ រដ្ឋសភា និង​ជាប្រធាន​ក្រុម​តំណាង​រាស្ត្រហត្ថលេខី លោក ជាម យៀប បាន​លើក​ឡើង​ថា ការ​អនុម័ត​វិសោធនកម្ម​ថ្មី​នេះ គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ប្រឆាំង​ការ​ជ្រែតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា និង​អំពើ​ក្បត់ជាតិ។ លោកបន្ថែមក្រោយអនុម័តថា ចាប់​ពីពេល​នេះ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​បាន​ឃុបឃិត​ជាមួយបរទេស​នឹង​លែងនៅ​ជាមួយ​ជាតិ​ខ្មែ​រទៀតហើយ។

ធ្វើបទអន្តរាគមន៍ជូនអង្គរដ្ឋសភា ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងឱ្យរាជរដ្ឋាភិបាល ឡើងការពារសេចក្ដីស្នើច្បាប់នេះ បានលើកឡើងថា នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០ នៅលើពិភពលោក ដែលក្នុងនោះនៅអាស៊ីមាន២៨ប្រទេស និងនៅអឺរ៉ុបមាន១៨ប្រទេស គឺសុទ្ធតែមានច្បាប់ដកសញ្ជាតិ។ លោក កើត រិទ្ធ ថា សូម្បីតែប្រទេសដែលជាបិតាប្រជាធិបតេយ្យ រួមមាន បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក សិង្ហបុរី ឥណ្ឌា និងកូរ៉េខាងត្បូង ជាដើម ក៏មានច្បាប់ដូចគ្នានេះដែរ៕

The post សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ appeared first on Kampuchea Thmey Daily.

សមាជិករដ្ឋសភាចំនួន១២៥រូប ចូលរួមប្រជុំពិភាក្សាលើសេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ
រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥ បានបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ក្នុងការបើកផ្លូវឱ្យមានក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈការឃុបឃិតជាមួយបរទេស។

សម័យប្រជុំរដ្ឋសភា បានដំណើរការក្រោមអធិបតីភាពដឹកនាំរបស់សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភាចំនួន ១២៥អង្គ/រូប បានចូលរួម និងមានវត្តមានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ ដើម្បីឡើងការពារសេចក្ដីស្នើច្បាប់ធម្មនុញ្ញនេះ។

គួរជម្រាបថា ការពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នេះ គឺបានធ្វើឡើងក្រោយតំណាងរាស្រ្តហត្ថលេខីចំនួន១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សមានអាសនៈក្នុងរដ្ឋសភា ពោលគឺតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ីនប៉ិច។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ក៏មានវត្តមានក្នុងសម័យប្រជុំនេះដែរ។

ធ្វើបទអន្តរាគមន៍ជូនអង្គរដ្ឋសភា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០ នៅលើពិភពលោក ដែលក្នុងនោះនៅអាស៊ីមាន២៨ប្រទេស និងនៅអឺរ៉ុបមាន១៨ប្រទេស គឺសុទ្ធតែមានច្បាប់ដកសញ្ជាតិ។ លោក កើត រិទ្ធ ថា សូម្បីតែប្រទេសដែលជាបិតាប្រជាធិបតេយ្យ រួមមាន បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក សិង្ហបុរី ឥណ្ឌា និងកូរ៉េខាងត្បូង ជាដើម ក៏មានច្បាប់ដូចគ្នានេះដែរ៕

The post សមាជិករដ្ឋសភាចំនួន១២៥រូប ចូលរួមប្រជុំពិភាក្សាលើសេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ appeared first on Kampuchea Thmey Daily.

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បដិសេធចំពោះការចោទថា កម្ពុជាលក់សញ្ជាតិ​ខ្មែរឱ្យ​ក្រុម​ម៉ាហ្វីយ៉ា ​
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារសញ្ជាតិ បានចេញមកច្រានចោលនូវការចោទប្រកាន់របស់បុគ្គល សម រង្ស៊ី ដែលថា កម្ពុជាបានលក់សញ្ជាតិ និងលិខិតឆ្លងដែនខ្មែរឱ្យក្រុមម៉ាហ្វីយ៉ា។

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស លោក សម រង្ស៊ី តាមរយៈគណនីហ្វេសប៊ុក របស់លោក បានសរសេរចោទប្រកាន់មកលើកម្ពុជា ថា សញ្ជាតិ​ខ្មែរ និងលិខិតឆ្លងដែនខ្មែរ ​ត្រូវ​បាន​គេ​លក់​ដូរទៅ​ឱ្យ​ក្រុម​ម៉ាហ្វីយ៉ា​ដូច​ទំនិញ​ក្នុង​ទីផ្សារ ដើម្បីឱ្យប្រព្រឹត្តអំពើលាងលុយកខ្វក់។ តែជាការឆ្លើយតប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកការចោទប្រកាន់បែបនេះថា គ្មានភស្តុតាង និងគ្មានមូលដ្ឋាន ដែលជាការលើកឡើងដោយបង្កប់នូវចេតនាទុច្ចរិត ដើម្បីលាបពណ៌ និងបង្អួចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានហៅបុគ្គល សម រង្សី ថា ជាជនអគតិដែលតែងតែប្រតិដ្ឋព័ត៌មាន និងរិះរកគ្រប់វិធី ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីបំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការនិយាយសស្អុយអំពីកម្ពុជា និងចូលរួមជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា។

ជាមួយនឹងការប្រកាសបដិសេធ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបំភ្លឺបន្ថែមផងដែរពាក់ព័ន្ធលក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរ។ បើតាមសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរមានចំនួន៤ គឺ១.សញ្ជាតិខ្មែរពីកំណើត ២.សញ្ជាតិខ្មែរដោយការសុំកូន ៣.សញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងទី៤ គឺការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។

ជុំវិញការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់បន្ថែមថា ច្បាប់បានចែងសម្រាប់ជនបរទេសណាដែលអាចបំពេញលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌ ៤ គឺ១. ជនបរទេសអន្តោប្រវេសន្តស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា រយៈពេលយូរ ២.ជនបរទេសអន្តោប្រវេសន្តដែលវិនិយោគស្របច្បាប់នៅកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ៤ ០០០លានរៀល ៣.ជនបរទេសអន្តោប្រវេសន្តដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិចាប់ពី ១២.០០០លានរៀល និង៤ ជនបរទេសដែលមានគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស។

ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិខ្មែរខាងលើទៀតសោត លក្ខខណ្ឌចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ជនបរទេសដែលដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ឬទាមទារសញ្ជាតិខ្មែរ គឺ១.លិខិតបញ្ជាក់កិរិយាមារយាទថាមានសីលធម៌រស់នៅល្អ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ និង២.លិខិតថ្កោលទោសបញ្ជាក់ថា ពុំធ្លាប់មានប្រវត្តិជាប់ទោសឧក្រិដ្ឋ ឬទោសមជ្ឈិមណាមួយ មុនពេលទទួលបានសញ្ជាតិខ្មែរ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្តត់ធ្ងន់ថា កម្ពុជាបានផ្តល់សញ្ជាតិដល់ជនបរទេស គឺអនុលោមតាមលក្ខណៈសម្បត្តិត្រឹមត្រូវ សុទ្ធតែមានការបញ្ជាក់កិរិយាមារយាទ ថាមានសីលធម៌រស់នៅល្អដោយអាជ្ញាធរពាក់ព័ន្ធ និងលិខិតថ្កោលទោសដែលបញ្ជាក់ថា ពុំធ្លាប់មានប្រវត្តិជាប់ទោសមុនពេលទទួលបានសញ្ជាតិខ្មែរឡើយ។

ចំពោះសិទ្ធិប្រើប្រាស់ឯកសារអត្តសញ្ញាណជាពលរដ្ឋខ្មែរ រួមទាំងលិខិតឆ្លងដែន ជាដើម អគ្គនាយកដ្ឋាន អះអាងថា ឱ្យតែជាជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ គឺមានន័យថា ជាពលរដ្ឋខ្មែរស្របច្បាប់ ពោលគឺមានសិទ្ធិប្រើប្រាស់ឯកសារខ្មែរ ដោយមិនមានការលក់ដូរណាមួយដូចការចោទប្រកាន់នោះឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បដិសេធចំពោះការចោទថា កម្ពុជាលក់សញ្ជាតិ​ខ្មែរឱ្យ​ក្រុម​ម៉ាហ្វីយ៉ា ​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី ថា ប្រទេស១៥០ រាប់ទាំងអាម៉េរិក មានច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានប្រទេសចំនួន១៥០នៅលើពិភពលោក រាប់ទាំងសហរដ្ឋអាម៉េរិក គឺមានច្បាប់ដកសញ្ជាតិពីប្រជាពលរដ្ឋខ្លួន បើរកឃើញថា បានប្រព្រឹត្តទង្វើចូលដៃជាមួយបរទេស ដើម្បីប្រឆាំង និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។

បើតាមសម្ដេចធិបតី ចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិសរុបចំនួន១៩៥ប្រទេស គឺមាន១៥០ប្រទេសទៅហើយដែលមានច្បាប់ដកសញ្ជាតិ ដែលក្នុងនោះប្រទេសនៅក្នុងសហភាពអឺរ៉ុប មានចំនួន១៨ប្រទេស ក៏មានច្បាប់ដកសញ្ជាតិនេះ រាប់ទាំងប្រទេសអង់គ្លេស និងមហាអំណាចសហរដ្ឋអាម៉េរិកថែមទៀតផង។

ការបញ្ជាក់របស់សម្ដេចធិបតី គឺធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមនិន្នាការប្រឆាំងនៅក្រៅប្រទេស បានចេញមកបង្ហាញការព្រួយបារម្ភព្រោងព្រាត ក្រោយសម្ដេច​តេជោ ហ៊ុន សែន បានផ្ដួចផ្ដើមគំនិតឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បើកផ្លូវឱ្យដកសញ្ជាតិខ្មែរពីកំណើតចំពោះពលរដ្ឋខ្មែររូបណាដែលបានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញនឹងផលប្រយោជន៍ជាតិខ្លួនឯង។ សំណើធ្វើវិសោធនកម្មនេះ កើតឡើងចំពេលដែលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច បាននិងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃក្នុងជម្លោះព្រំដែន។

ក្នុងពិធីបើកការដ្ឋានសាងសង់​ស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងឱ្យដឹងថា ក្នុងចំណោម១៥០ប្រទេសនេះ មាន១៣៤ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ ចំពោះបទល្មើសក្បត់ជាតិ ដែលមានចេតនាប្រឆាំងផលប្រយោជន៍ជាតិ។ សម្ដេចបានលើកឡើងអំពីច្បាប់ថ្មីរបស់អាម៉េរិក គឺមានរហូតដល់ដកសញ្ជាតិចំពោះអ្នកដែលប្រព្រឹត្តអំពើភេរវកម្ម រាប់ដល់អំពើខ្វះសីលធម៌ថែមទៀត។

សម្ដេចធិបតី ថា នេះមិនមែនប្រទេសផ្ដាច់ការទេដែលមានច្បាប់ដកសញ្ជាតិ តែប្រទេសមហាអំណាច គឺមានច្បាប់ដកសញ្ជាតិ ដែលមានន័យថា កម្ពុជាធ្វើ មិនខុសពីលំនាំអន្តរជាតិឡើយ។

សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់ទៅក្រុមប្រឆាំងថា«ខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្ដេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយក៏មិនប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ អ៊ីចឹង! កុំភ័យព្រួយពេក បើអ្នកមានផែនការបំផ្លាញ ឃុបឃិតជាមួយនឹងបរទេស បំផ្លាញផលប្រយោជន៍ជាតិ អាហ្នឹងអ្នកឯងភ័យចុះ តែបើអ្នកបែបនេះ អ្នកមិនគួរជាខ្មែរទេ»។

បើតាមប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន នា​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ២០២៥​ខាង​មុខ រដ្ឋសភា នឹង​បើក​សម័យប្រជុំវិសាមញ្ញដើម្បីធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើការដកសញ្ជាតិខ្មែរនេះ។ ថ្លែងចេញពីខេត្តព្រៃវែង នាព្រឹកថ្ងៃទី​៣ ខែ​កក្កដានេះដែរ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ការ​កែ​ប្រែរដ្ឋធម្មនុញ្ញនេះត្រូវ​បាន​សមាជិក​សភាទាំង​១២៥រូប និង​រដ្ឋាភិបាល​បាន​ទូល​ស្នើ​ទៅ​ព្រះមហាក្សត្រ និងទ្រង់ក៏បានសួរទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញរួចរាល់​ ហើយក្រុមប្រឹក្សា​ធម្មនុញ្ញ កាលពី​ថ្ងៃទី​២ ខែ​កក្កដា ក៏បានទូលថ្វាយព្រះមហាក្សត្រ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជានេះ គឺ «អាចធ្វើទៅបាន»៕

ដោយ៖ ធឿន វ៉ាន់សុង

The post នាយករដ្ឋមន្ត្រី ថា ប្រទេស១៥០ រាប់ទាំងអាម៉េរិក មានច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ appeared first on Kampuchea Thmey Daily.

តើជនបរទេសដែលមានសញ្ជាតិខ្មែរ អាចត្រូវដកហូតវិញបានដែរ ឬទេ?
ច្បាប់ស្ដីពីសញ្ជាតិ បានកំណត់ថា ការទទួលបានសញ្ជាតិខ្មែរត្រូវធ្វើឡើងតាមរយៈករណី៤ គឺ១. ការទទួលសញ្ជាតិខ្មែរពីកំណើត ២. ដោយការស្មុំកូន ៣. ដោយចំណងអាពាហ៍ពិពាហ៍ និង៤. ដោយសញ្ជាតូបនីយកម្ម។ ក្នុងនោះ ការផ្តល់ស​ញ្ជាតិ​ខ្មែរឲ្យជនបរទេសណាម្នាក់ គឺត្រូវបានធ្វើឡើងដោយមាន​លក្ខខណ្ឌមួយចំនួនដែលអនុលោមតាមច្បា​ប់ស្ដីពីសញ្ជាតិរបស់កម្ពុជា។ តើការផ្ដល់ឲ្យជនបរទេសមានសញ្ជាតិខ្មែរអាចត្រូវដកហូតវិញបានដែរឬទេ?

ច្បាប់ស្ដីពីសញ្ជាតិ អនុម័តក្នុងឆ្នាំ២០១៨ គឺជាបទបញ្ញប្បត្តិដែលមានគោលបំណងធានាការអនុវត្ដដែនយុត្តាធិការរបស់កម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរចំពោះជនដែលរស់នៅលើទឹកដីកម្ពុជា ឬនៅបរទេស។ ជនណាមានសញ្ជាតិខ្មែរ គឺមានន័យថា ជននោះជាប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិទទួល និងកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជា លិខិតឆ្លងដែននៃកម្ពុជា។

តែយ៉ាងណាក៏ដោយ ច្បាប់ស្ដីពីសញ្ជាតិ គឺមិនបានចែងអំពីការដកហូតសញ្ជាតិខ្មែរមកវិញនោះទេ។ មាត្រា៧ នៃច្បាប់នេះ បានបញ្ញប្បត្តិដូច្នេះថា«ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។ ទន្ទឹមនេះ ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស គឺត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត ហើយមិនអាចបាត់បង់សញ្ជាតិខ្មែរដោយឯកឯងបានឡើយ ខណៈប្រជាពលរដ្ឋខ្មែរដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ក៏មិនបាត់សញ្ជាតិខ្មែរដែរ។

ប៉ុន្តែ មាត្រា២៨ បានអនុញ្ញាតឲ្យជនណាដែលមានសញ្ជាតិខ្មែរ ហើយមានអាយុ១៨ឆ្នាំយ៉ាងតិច អាចសុំលះបង់សញ្ញាតិខ្មែរបានដោយគ្មានការបង្ខិតបង្ខំ ក្នុងករណីជននោះមានសញ្ជាតិមួយផ្សេងទៀត។ បន្ថែមពីនេះ ច្បាប់ក៏បានអនុញ្ញាតឲ្យមានការសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ពលរដ្ឋខ្មែរជាម្តាយ ឬឪពុក ដែលមានកូនជាអនីតិជនផងដែរ។ ការលះបង់សញ្ជាតិនេះទៀតសោត គឺត្រូវធ្វើឡើងតាមរយៈបែបបទ និងនីតិវិធីនៃការសុំលះបង់សញ្ជាតិ ដែលកំណត់ដោយអនុក្រឹត្យ និងសម្រេចដោយព្រះរាជក្រឹត្យ៕

ដោយ៖ ធឿន វ៉ាន់សុង

The post តើជនបរទេសដែលមានសញ្ជាតិខ្មែរ អាចត្រូវដកហូតវិញបានដែរ ឬទេ? appeared first on Kampuchea Thmey Daily.