ព័ត៌មានជាតិ
សមាជិករដ្ឋសភាចំនួន១២៥រូប ចូលរួមប្រជុំពិភាក្សាលើសេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ
រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥ បានបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ក្នុងការបើកផ្លូវឱ្យមានក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈការឃុបឃិតជាមួយបរទេស។

សម័យប្រជុំរដ្ឋសភា បានដំណើរការក្រោមអធិបតីភាពដឹកនាំរបស់សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភាចំនួន ១២៥អង្គ/រូប បានចូលរួម និងមានវត្តមានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ ដើម្បីឡើងការពារសេចក្ដីស្នើច្បាប់ធម្មនុញ្ញនេះ។

គួរជម្រាបថា ការពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នេះ គឺបានធ្វើឡើងក្រោយតំណាងរាស្រ្តហត្ថលេខីចំនួន១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សមានអាសនៈក្នុងរដ្ឋសភា ពោលគឺតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ីនប៉ិច។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ក៏មានវត្តមានក្នុងសម័យប្រជុំនេះដែរ។

ធ្វើបទអន្តរាគមន៍ជូនអង្គរដ្ឋសភា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០ នៅលើពិភពលោក ដែលក្នុងនោះនៅអាស៊ីមាន២៨ប្រទេស និងនៅអឺរ៉ុបមាន១៨ប្រទេស គឺសុទ្ធតែមានច្បាប់ដកសញ្ជាតិ។ លោក កើត រិទ្ធ ថា សូម្បីតែប្រទេសដែលជាបិតាប្រជាធិបតេយ្យ រួមមាន បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក សិង្ហបុរី ឥណ្ឌា និងកូរ៉េខាងត្បូង ជាដើម ក៏មានច្បាប់ដូចគ្នានេះដែរ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


