ព័ត៌មានជាតិ
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើវិសោធនកម្មមាត្រា៣៣ បើកផ្លូវឱ្យមានច្បាប់ដកសញ្ជាតិខ្មែរ
សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាជាវិសាមញ្ញ ឯកភាពទាំងស្រុង ដោយឥតកែប្រែក្នុងសំឡេង ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ការពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយសមាជិកព្រឹទ្ធសភាទៅលើសេចក្តីស្នើច្បាប់ធម្មនុញ្ញវិសោធនកម្មមាត្រា៣៣ គឺស្របនឹងរដ្ឋសភាជាតិ ដែលបានអនុម័តជាឯកច្ឆ័នលើសេចក្តីស្នើច្បាប់នេះ កាលពីព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៥។
តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្ដីស្នើច្បាប់ធម្មនុញ្ញនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់ថា សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធមនសិការស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាករេររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដើម្បីធានា និងការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមរយៈការបើកផ្លូវឱ្យមានការរៀបចំក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរចំពោះប្រជាពលរដ្ឋខ្មែរណាដែលប្រព្រឹត្តអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងបំផ្លាញឧត្តមប្រយោជន៍ជាតិ។

ឆ្លើយតបនឹងក្ដីបារម្ភរបស់ក្រុមនិន្នាការប្រឆាំងទាក់ទងនឹងការកំណត់ដកសញ្ជាតិនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អះអាងថា គ្មានពលរដ្ឋណាមួយត្រូវបានដកសញ្ជាតិនោះទេ ប្រសិនបើអ្នកទាំងនោះមិនបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពណាដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង។
គួរកត់សម្គាល់ថា ការវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីឱ្យមានការដកសញ្ជាតិខ្មែរនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា នាពេលថ្មីៗនេះ ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូចឃុបឃិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
សកម្មភាពទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងជាក់ស្តែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។

ខ្លឹមសារថ្មីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។ ខណៈខ្លឹមសារចាស់នៃមាត្រានេះ មិនបានកំណត់អំពីការបាត់សញ្ជាតិ ក៏ដូចជាការដកសញ្ជាតិខ្មែរឡើយ ពោលគឺមានតែការកំណត់អំពីការទទួលសញ្ជាតិខ្មែរប៉ុណ្ណោះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


