Connect with us

ព័ត៌មានជាតិ

សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ

បានផុស

នៅ

ភ្លាមៗក្រោយរដ្ឋសភាជាតិបានអនុម័តទាំងស្រុងនាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ ក៏បានចូលដល់ដៃរបស់ព្រឹទ្ធសភា ដើម្បីសុំការពិនិត្យ និងឱ្យយោបល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងបើកកិច្ចប្រជុំ នារសៀលថ្ងៃសុក្រដដែលនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

គួរជម្រាបថា នៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា នាព្រឹកថ្ងៃនេះ សមាជិករដ្ឋសភាសរុប១២៥រូប បានអនុម័តទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣។ សេចក្ដីស្នើច្បាប់នេះ ធ្វើឡើងក្នុងការបើកផ្លូវឱ្យមានក្របខណ្ឌច្បាប់សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈការឃុបឃិតជាមួយបរទេស។

ខ្លឹមសារថ្មីនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»

សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នេះ ត្រូវបានធ្វើឡើងដោយតំណាងរាស្រ្តជាហត្ថលេខីចំនួន១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ពោលគឺតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច។

អនុប្រធាន​ទី១ រដ្ឋសភា និង​ជាប្រធាន​ក្រុម​តំណាង​រាស្ត្រហត្ថលេខី លោក ជាម យៀប បាន​លើក​ឡើង​ថា ការ​អនុម័ត​វិសោធនកម្ម​ថ្មី​នេះ គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ប្រឆាំង​ការ​ជ្រែតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា និង​អំពើ​ក្បត់ជាតិ។ លោកបន្ថែមក្រោយអនុម័តថា ចាប់​ពីពេល​នេះ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​បាន​ឃុបឃិត​ជាមួយបរទេស​នឹង​លែងនៅ​ជាមួយ​ជាតិ​ខ្មែ​រទៀតហើយ។

ធ្វើបទអន្តរាគមន៍ជូនអង្គរដ្ឋសភា ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងឱ្យរាជរដ្ឋាភិបាល ឡើងការពារសេចក្ដីស្នើច្បាប់នេះ បានលើកឡើងថា នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០ នៅលើពិភពលោក ដែលក្នុងនោះនៅអាស៊ីមាន២៨ប្រទេស និងនៅអឺរ៉ុបមាន១៨ប្រទេស គឺសុទ្ធតែមានច្បាប់ដកសញ្ជាតិ។ លោក កើត រិទ្ធ ថា សូម្បីតែប្រទេសដែលជាបិតាប្រជាធិបតេយ្យ រួមមាន បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក សិង្ហបុរី ឥណ្ឌា និងកូរ៉េខាងត្បូង ជាដើម ក៏មានច្បាប់ដូចគ្នានេះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៥ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

ព័ត៌មានជាតិ១៤ នាទីutes មុន

សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម