ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា ប្រទេស១៥០ រាប់ទាំងអាម៉េរិក មានច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានប្រទេសចំនួន១៥០នៅលើពិភពលោក រាប់ទាំងសហរដ្ឋអាម៉េរិក គឺមានច្បាប់ដកសញ្ជាតិពីប្រជាពលរដ្ឋខ្លួន បើរកឃើញថា បានប្រព្រឹត្តទង្វើចូលដៃជាមួយបរទេស ដើម្បីប្រឆាំង និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។

បើតាមសម្ដេចធិបតី ចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិសរុបចំនួន១៩៥ប្រទេស គឺមាន១៥០ប្រទេសទៅហើយដែលមានច្បាប់ដកសញ្ជាតិ ដែលក្នុងនោះប្រទេសនៅក្នុងសហភាពអឺរ៉ុប មានចំនួន១៨ប្រទេស ក៏មានច្បាប់ដកសញ្ជាតិនេះ រាប់ទាំងប្រទេសអង់គ្លេស និងមហាអំណាចសហរដ្ឋអាម៉េរិកថែមទៀតផង។
ការបញ្ជាក់របស់សម្ដេចធិបតី គឺធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមនិន្នាការប្រឆាំងនៅក្រៅប្រទេស បានចេញមកបង្ហាញការព្រួយបារម្ភព្រោងព្រាត ក្រោយសម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើមគំនិតឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកផ្លូវឱ្យដកសញ្ជាតិខ្មែរពីកំណើតចំពោះពលរដ្ឋខ្មែររូបណាដែលបានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញនឹងផលប្រយោជន៍ជាតិខ្លួនឯង។ សំណើធ្វើវិសោធនកម្មនេះ កើតឡើងចំពេលដែលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច បាននិងកំពុងវាយប្រហារជាតិឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃក្នុងជម្លោះព្រំដែន។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងឱ្យដឹងថា ក្នុងចំណោម១៥០ប្រទេសនេះ មាន១៣៤ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ ចំពោះបទល្មើសក្បត់ជាតិ ដែលមានចេតនាប្រឆាំងផលប្រយោជន៍ជាតិ។ សម្ដេចបានលើកឡើងអំពីច្បាប់ថ្មីរបស់អាម៉េរិក គឺមានរហូតដល់ដកសញ្ជាតិចំពោះអ្នកដែលប្រព្រឹត្តអំពើភេរវកម្ម រាប់ដល់អំពើខ្វះសីលធម៌ថែមទៀត។
សម្ដេចធិបតី ថា នេះមិនមែនប្រទេសផ្ដាច់ការទេដែលមានច្បាប់ដកសញ្ជាតិ តែប្រទេសមហាអំណាច គឺមានច្បាប់ដកសញ្ជាតិ ដែលមានន័យថា កម្ពុជាធ្វើ មិនខុសពីលំនាំអន្តរជាតិឡើយ។

សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់ទៅក្រុមប្រឆាំងថា«ខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្ដេជ្ញាចិត្តទោះបីជាដង្ហើមចុងក្រោយក៏មិនប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ អ៊ីចឹង! កុំភ័យព្រួយពេក បើអ្នកមានផែនការបំផ្លាញ ឃុបឃិតជាមួយនឹងបរទេស បំផ្លាញផលប្រយោជន៍ជាតិ អាហ្នឹងអ្នកឯងភ័យចុះ តែបើអ្នកបែបនេះ អ្នកមិនគួរជាខ្មែរទេ»។

បើតាមប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើការដកសញ្ជាតិខ្មែរនេះ។ ថ្លែងចេញពីខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែកក្កដានេះដែរ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកែប្រែរដ្ឋធម្មនុញ្ញនេះត្រូវបានសមាជិកសភាទាំង១២៥រូប និងរដ្ឋាភិបាលបានទូលស្នើទៅព្រះមហាក្សត្រ និងទ្រង់ក៏បានសួរទៅក្រុមប្រឹក្សាធម្មនុញ្ញរួចរាល់ ហើយក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២ ខែកក្កដា ក៏បានទូលថ្វាយព្រះមហាក្សត្រ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជានេះ គឺ «អាចធ្វើទៅបាន»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


