សន្តិសុខ Archives - Kampuchea Thmey Daily

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យក្រុមហ៊ុនសន្តិសុខឯកជន
ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំឱ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យនៃការបើកវគ្គបណ្តុះបណ្តាល។

ខណៈដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បញ្ជាក់ថា ទិន្នន័យទាំងអស់នេះ មានសារៈសំខាន់ក្នុងការប្រើប្រាស់ និងគ្រប់គ្រង។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានណែនាំកិច្ចការមួយចំនួនដល់មន្ត្រីចំណុះនាយកដ្ឋានទាំងអស់ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ក្នុងពេលបំពេញតួនាទីភារកិច្ចដោយទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដែលក្នុងនោះ ត្រូវមានសីលធម៌ និងអាកប្បកិរិយាសមរម្យ ការប្រើប្រាស់ពាក្យសម្តីទៅលើប្រជាពលរដ្ឋក៏ដូចជាមន្ត្រីក្នុងអង្គភាពត្រូវតែទន់ភ្លន់ និងម៉ឺងម៉ាត់។

ចំពោះការគ្រងឯកសណ្ឋានក្នុងនាមជាមន្ត្រីនគរបាលជាតិ ជាពិសេសពាក់ព័ន្ធការបង្ហោះរូបភាពទៅកាន់បណ្តាញសង្គមនានា លោកឧត្តមសេនីយ៍ឯក ប្រាប់ឱ្យត្រូវពិចារណាឱ្យបានត្រឹមត្រូវរាល់កំហុសដែលអាចធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់នគរបាលជាតិ។ រីឯការប្រើប្រាស់ស្លាកលេខរថយន្តនគរបាល ក៏ត្រួវប្រើឱ្យបានត្រឹមត្រូវ ចៀសវាងមានការប្រើប្រាស់មិនត្រូវតាមគោលដៅបម្រើឱ្យអង្គភាពមន្ត្រីនគរបាលជាតិ៕

The post ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យក្រុមហ៊ុនសន្តិសុខឯកជន appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីការពារជាតិអាមេរិក៖«ខ្ញុំសង្ឃឹមថា សហ​រដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួន»
«ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួនទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា»។ នេះ គឺជាការអះអាងរបស់លោកឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅក្នុងលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដែលបានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

លិខិតថ្លែងអំណរគុណរបស់លោកឡយ ជេម អូស្ទីន III នេះ  ធ្វើឡើងតាំងពីថ្ងៃទី០៦ ខែមិថុនា ពោល គឺ២ថ្ងៃក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តែទើបត្រូវបានសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបញ្ចេញឱ្យដឹងជាសាធារណៈនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់នៅក្នុងលិខិតថ្លែងអំណរគុណថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។ លោកបានអះអាងបន្ថែមទៀតថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុតក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយលោកទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំង២។

រឿងពង្រឹងទំនាក់ទំនងទ្វេភាគីនេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានគូសបញ្ជាក់ប្រាប់សម្តេចតេជោនៅក្នុងជំនួបកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា អាមេរិក នឹងធ្វើការជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២បានប្រសើរឡើងវិញ។ សម្រាប់លោករដ្ឋមន្រ្តីការពារជាតិអាមេរិក ប្រទេសទាំងពីរអាចធ្វើការកែសម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី បើទោះបីជាភាគីទាំង២មានទស្សនៈមិនស្របគ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែ ទំនាក់​ទំនងប្រទេសទាំង២នៅលើវិស័យជាច្រើន មានភាពផ្លែផ្កាវិជ្ជមាន។ មិនតែប៉ុណ្ណោះ លោកឡយ ជេម អូស្ទីន III បានបញ្ជាក់ថា៖«យើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយលទ្ធផល»។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកក្នុងការខិតខំពង្រីកនូវទំនាក់ទំនងឱ្យល្អប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសទាំង២មិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល។ សម្តេចតេជោ បានអះអាងថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន ត្រូវគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីទាំង២មានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្រាប់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំង២ ត្រូវបំព្រួញឧបសគ្គ និងភាពខុសគ្នាឱ្យនៅតូច និងពង្រីកកិច្ចសហការឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖«អ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល ជាពិសេស កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត»។ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានយល់ស្របនឹងការលើកឡើងរបស់សម្តេចតេជោនេះ ដោយរំលេចពីការចង់ឱ្យមានការបន្តកិច្ចសន្ទនាគ្នា ជាពិសេស លើគោលនយោបាយការពារជាតិក្នុងការស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដើម្បីអនាគត។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើមនេះ ព្រោះការនៅឆ្ងាយពីគ្នា នឹងនាំឱ្យបាត់បង់ព័ត៌មាន និងបង្កឱ្យមានការយល់ច្រឡំគ្នា។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអាទិភាពនៅចំពោះមុខ គឺការសន្ទនា ជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឱ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានសំណូមពរចំពោះមុខរដ្ឋមន្ត្រីការពារជាតិអាមេរិក ដោយស្នើដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង ប្រទេសមហាអំណាច កុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ត្រនយោ​បាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់ ដោយមិនជ្រើសរើសយកខាងណាមួយទេ ដោយយកប្រទេសទាំងអស់ជាមិត្ត៕

The post រដ្ឋមន្រ្តីការពារជាតិអាមេរិក៖«ខ្ញុំសង្ឃឹមថា សហ​រដ្ឋអាមេរិក អាចជួយកម្ពុជាពង្រឹងសន្តិសុខរបស់ខ្លួន» appeared first on Kampuchea Thmey Daily.

លោក លឹម សុខារស្មី៖ ភ្នាក់ងារសន្តិសុខឯកជនដើរ​តួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយក្នុងការបង្ក្រាបបទល្មើស
នៅក្នុងពិធីបើកវគ្គបំប៉នជំនាញភ្ញាក់ងារសន្តិសុខឯកជន លើកទី៥៧ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

លោក លឹម សុខារស្មី បានអំពាវនាវជាថ្មីដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដកិច្ចសហការល្អជាមួយកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ សំដៅបង្ការអំពើចោរកម្ម និងអគ្គិភ័យ។ លោកប្រធាននាយកដ្ឋាន ក៏បានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់ស្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការ​ទប់ស្កាត់បង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន។ បន្ថែមពីនេះ ត្រូវមានកិច្ចសហការឱ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន រាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

បើតាមកលោក លឹម សុខារស្មី វិស័យសន្តិសុខឯកជន ជាវិស័យមួយ ដែលមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ។ វិស័យនេះ បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ក្នុងន័យនេះ ដើម្បីឱ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាព លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ក្នុងគោលបំណងជំរុញឱ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន ដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសង្គមឱ្យបានល្អប្រសើរ។

គួរជម្រាបថា នេះជាលើកទី៥៧ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕

The post លោក លឹម សុខារស្មី៖ ភ្នាក់ងារសន្តិសុខឯកជនដើរ​តួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយក្នុងការបង្ក្រាបបទល្មើស appeared first on Kampuchea Thmey Daily.

គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា កំពុងបង្កើនការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋាន
គណៈ​បញ្ជាការ​ឯកភាព​ស្រុក​មណ្ឌលសីមា បាន​និង​កំពុង​បន្ត​បង្កើន​ការ​រឹត​បន្តឹង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ពេលយប់ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​កាន់តែ​ល្អ​ប្រសើរ។

មិន​ខុស​ពី​បណ្ដា​រាជធានី និង​ខេត្ត​ដទៃ​ទេ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​មណ្ឌលសីមា ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ក្មេង​ទំនើង និង​ការ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត។

លោក សុខ ភិរម្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​មណ្ឌលសីមា បាន​ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ថា ក្នុង​ន័យ​លើក​កម្ពស់​ការពារ​ថែរក្សា​សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ បញ្ចៀស​រាល់​ភាព​អសកម្ម​នានា​ក្នុង​មូលដ្ឋាន គឺ​ចាំបាច់​រឹត​បន្តឹង​លើ​យន្តការ​មួយ​នេះ។

លោក សុខ ភិរម្យ បន្ថែម​ថា ម្យ៉ាងទៀត រាជរដ្ឋាភិបាល បាន​ណែនាំ និង​ដាក់​បទបញ្ជា​ជាច្រើន​ឱ្យ​មាន​ការ​រឹត​បន្តឹង​ការ​ពិនិត្យ​លើ​អ្នក​បើកបរ​ដែល​មាន​ជាតិ​ស្រវឹង ហើយ​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​រួមគ្នា។ សម្រាប់​អាជ្ញាធរ​របស់​លោក​បាន​ផ្សព្វផ្សាយ​អប់រំ​ដល់​កម្មករ កម្មការិនី ដែល​មាន​ម៉ូតូ​រថយន្ត គប្បី​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង កុំ​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ត្រូវ​មាន​មួក​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ។

គួរ​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​មណ្ឌលសីមា បាន​បើក​ប្រតិបត្តិការ​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៤៨ ត្រង់​ចំណុច​SR KTv ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង។ ប្រតិបត្តិការ​នោះ​ដែរ រក​ឃើញ​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង​តិចតួច បើកបរ​កែច្នៃ​ម៉ូតូ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​យាន និង​ដឹកទំនិញ​លើស​កំណត់​ជាដើម។ ចំពោះ​បទល្មើស​ខ្លះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ រី​ឯ​បទល្មើស​ខ្លះ​ទៀត គ្រាន់តែ​ធ្វើ​កិច្ច​សន្យា​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ប៉ុណ្ណោះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា កំពុងបង្កើនការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋាន appeared first on Kampuchea Thmey Daily.

សន្ដិសុខឯកជនជិត១ម៉ឺននាក់ហើយ បានទទួលការបំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ
គិតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជនប្រមាណជិត១ម៉ឺននាក់ហើយ ទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។ នេះបើតាមការឱ្យដឹងពីអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី។

យោងតាមរបាយការណ៍ គឺបច្ចុប្បន្ននេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការផ្ទាល់លើការគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនសរុប៥៦លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជនចំនួន៩ ៦៣៦នាក់ (ស្រី២១១នាក់) និងសិក្ខាកាមជានគរបាលជាតិចំនួន២២៨នាក់។

ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៦ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី គូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យភ្នាក់ងារសន្តិសុខឯកជនមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ សំដៅលើកកម្ពស់ដល់វិស័យនេះឱ្យរីកចម្រើន ក៏ដូចជាធ្វើឱ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់មានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។

បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន​ បានយកចិត្តទុកដាក់ផ្ដោតជាសំខាន់ទៅលើតួនាទីភារកិច្ចភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ វិធានការបង្ការការពន្លត់អគ្គិភ័យ ការជម្លៀសខ្លួនចេញពីអគ្គិភ័យ កិច្ចសហការរវាងភ្នាក់ងារសន្តិសុខឯកជនជាមួយសមត្ថកិច្ចមូលដ្ឋាន ស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្ដាករណីល្មើសច្បាប់ផ្សេងៗ ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ ព្រមទាំងការស្វែងយល់ពីសញ្ញាចរាចរណ៍ផ្លូវគោក ជាដើម។

តែយ៉ាងណាមិញ លោកអគ្គស្នងការរង ក៏បានស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល ត្រូវគោរពឱ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ដោយត្រូវមានវិន័យ ក្រមសីលធម៌ ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឱ្យបានគ្រប់គ្រាន់ ហើយត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ព្រមទាំងរួមគ្នាចូលរួមអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

The post សន្ដិសុខឯកជនជិត១ម៉ឺននាក់ហើយ បានទទួលការបំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ appeared first on Kampuchea Thmey Daily.

កម្លាំងចម្រុះជាង ១ ម៉ឺននាក់ដាក់ពារពារសន្ដិសុខបុណ្យអុំទូក
អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន១៤គោលដៅ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ។

ចំណែកចំនួនទូកនិងកីឡាអុំទូកក៏បានកើនឡើងផងដែរ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។

នេះជាការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ខណៈលោកចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកានេះ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា៖ កងកម្លាំងគ្រប់គ្រប់ប្រភេទបានត្រៀមកំលាំងរួចជាស្រេចក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣នេះដែលនឹងប្រព្រឹត្តទៅ៣ថ្ងៃពីថ្ងៃទី២៦ដល់២៨ វិច្ឆិកា។

លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

បន្ថែមពីនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តនិងជឿជាក់មកលើយើងជារៀងរហូតមក។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង ធ្វើកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្លាប់។

លោកបន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា សម្តេចបាន ឧបត្ថម្ភថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។

ជាងនេះទៅទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុងដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ៕

អត្ថបទ៖ ស្រីរ័ត្ន

The post កម្លាំងចម្រុះជាង ១ ម៉ឺននាក់ដាក់ពារពារសន្ដិសុខបុណ្យអុំទូក appeared first on Kampuchea Thmey Daily.

អគ្គស្នងការរង ជំរុញឱ្យសន្ដិសុខឯកជន ត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាម បើឃើញមានបទល្មើស
អគ្គស្នងការរងនគរបាលជាតិ លោក អ៊ី សុខឃី បានជំរុញឱ្យភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ភ្លាមៗមកអាជ្ញាធរមានសមត្ថកិច្ច បើករណីបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ី សុខឃី បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅតាមបណ្ដាគោលដៅនានា ត្រូវបន្ដសហការ និងរាយការណ៍មកកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានបទល្មើសកើតឡើង ឬសង្ស័យមានការប្រព្រឹត្តបទល្មើសផ្សេងៗ។ លោក បញ្ជាក់ថា នៅពេលភ្នាក់ងារសន្ដិសុខឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

បើតាមលោកអគ្គស្នងការរង ភ្នាក់ងារសន្ដិសុខឯកជន ត្រូវដើរតួជាពលរដ្ឋល្អ ហើយជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវមានសហការល្អ ឆ្លើយតបបានទាន់ពេលវេលា និងត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

លោកអគ្គស្នងការរង អ៊ី សុខឃី ក៏បានណែនាំដល់ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាភាពត្រឹមត្រូវ គោរពឱ្យបានលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលគឺត្រូវមានវិន័យ ក្រមសីលធម៌ ក៏ដូចជាប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឱ្យបានត្រឹមត្រូវ។

លើសពីនេះ លោក អ៊ី សុខឃី បានជំរុញឱ្យបណ្ដាក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន បន្តចូលរួមគាំទ្រដល់វគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ដើម្បីឱ្យភ្នាក់ងារសន្និសុខឯកជនអាចពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន៕

The post អគ្គស្នងការរង ជំរុញឱ្យសន្ដិសុខឯកជន ត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាម បើឃើញមានបទល្មើស appeared first on Kampuchea Thmey Daily.

នគរបាលជាតិ ជំរុញក្រុមហ៊ុនសហគ្រាសសម្រួល​ដល់សន្តិសុខឯកជនឱ្យបាន​ទៅបោះឆ្នោត​គ្រប់គ្នា
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាកឱ្យភ្នាក់ងារសន្ដិសុខទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោត​នឹងប្រព្រឹត្តិតទៅនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្ដល់​សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានកាលពីថ្ងៃទី ៧ កក្កដា លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិបានណែនាំឱ្យ

ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងារ​របស់ខ្លួនក្នុងថ្ងៃបោះឆ្នោត ហើយត្រូវជំរុញឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ក្នុងករណីមានរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារសន្ដិសុខរបស់ខ្លួន ត្រូវផ្ដល់ជូនមកកាន់ភ្នាក់ងាររបស់ខ្លួនវិញ ដើម្បីអាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ត្រូវបន្ដកិច្ច​សហប្រតិបត្តិការបែបនេះ ជាពិសេស ត្រូវបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រង​សន្ដិសុខឯកជន ដើម្បីឱ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាព ចំណេះ និងជំនាញកាន់តែច្បាស់លាស់ ហើយកាន់តែទទួល​បានការគាំទ្រ និងទំនុកចិត្តពីអថិតិជននិងត្រូវពង្រឹងវិន័យដល់ភ្នាក់ងាររបស់ខ្លួន ទាំងអាកប្បកិរិយា ក្រមសីលធម៌ សម្លៀកបំពាក់ ហើយត្រូវគោរពពឱ្យបាននូវលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន។លើសពីនេះ មិនត្រូវរារាំង​ដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេស ស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញ​ត្រូវផ្ដល់​កិច្ចសហការឲ្យបានល្អ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឱ្យដឹងថា បច្ចុប្បន្ននេះ ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេសចំនួន ៣១,០៣០នាក់ហើយមាន ក្រុមហ៊ុនផ្តល់សេវា​សន្តិសុខឯកជនសរុបចំនួន ២៨៤ក្រុមហ៊ុនមានភ្នាក់ងារសន្តិសុខឯកជនចំនួន១៦,១០១នាក់ ។ សហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ២,០៤៤គ្រឹះស្ថាន មាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន ១៤,៩២៩នាក់ មានគោលដៅ ២,២០៦ទីតាំង៕

អត្ថបទ ៖ សំអឿន

The post នគរបាលជាតិ ជំរុញក្រុមហ៊ុនសហគ្រាសសម្រួល​ដល់សន្តិសុខឯកជនឱ្យបាន​ទៅបោះឆ្នោត​គ្រប់គ្នា appeared first on Kampuchea Thmey Daily.