ព័ត៌មានជាតិ
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យក្រុមហ៊ុនសន្តិសុខឯកជន
ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំឱ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យនៃការបើកវគ្គបណ្តុះបណ្តាល។

ខណៈដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បញ្ជាក់ថា ទិន្នន័យទាំងអស់នេះ មានសារៈសំខាន់ក្នុងការប្រើប្រាស់ និងគ្រប់គ្រង។
ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានណែនាំកិច្ចការមួយចំនួនដល់មន្ត្រីចំណុះនាយកដ្ឋានទាំងអស់ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ក្នុងពេលបំពេញតួនាទីភារកិច្ចដោយទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដែលក្នុងនោះ ត្រូវមានសីលធម៌ និងអាកប្បកិរិយាសមរម្យ ការប្រើប្រាស់ពាក្យសម្តីទៅលើប្រជាពលរដ្ឋក៏ដូចជាមន្ត្រីក្នុងអង្គភាពត្រូវតែទន់ភ្លន់ និងម៉ឺងម៉ាត់។

ចំពោះការគ្រងឯកសណ្ឋានក្នុងនាមជាមន្ត្រីនគរបាលជាតិ ជាពិសេសពាក់ព័ន្ធការបង្ហោះរូបភាពទៅកាន់បណ្តាញសង្គមនានា លោកឧត្តមសេនីយ៍ឯក ប្រាប់ឱ្យត្រូវពិចារណាឱ្យបានត្រឹមត្រូវរាល់កំហុសដែលអាចធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់នគរបាលជាតិ។ រីឯការប្រើប្រាស់ស្លាកលេខរថយន្តនគរបាល ក៏ត្រួវប្រើឱ្យបានត្រឹមត្រូវ ចៀសវាងមានការប្រើប្រាស់មិនត្រូវតាមគោលដៅបម្រើឱ្យអង្គភាពមន្ត្រីនគរបាលជាតិ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


