ព័ត៌មានជាតិ
អគ្គស្នងការរង ជំរុញឱ្យសន្ដិសុខឯកជន ត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាម បើឃើញមានបទល្មើស
អគ្គស្នងការរងនគរបាលជាតិ លោក អ៊ី សុខឃី បានជំរុញឱ្យភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ភ្លាមៗមកអាជ្ញាធរមានសមត្ថកិច្ច បើករណីបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ី សុខឃី បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅតាមបណ្ដាគោលដៅនានា ត្រូវបន្ដសហការ និងរាយការណ៍មកកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានបទល្មើសកើតឡើង ឬសង្ស័យមានការប្រព្រឹត្តបទល្មើសផ្សេងៗ។ លោក បញ្ជាក់ថា នៅពេលភ្នាក់ងារសន្ដិសុខឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

បើតាមលោកអគ្គស្នងការរង ភ្នាក់ងារសន្ដិសុខឯកជន ត្រូវដើរតួជាពលរដ្ឋល្អ ហើយជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវមានសហការល្អ ឆ្លើយតបបានទាន់ពេលវេលា និងត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
លោកអគ្គស្នងការរង អ៊ី សុខឃី ក៏បានណែនាំដល់ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាភាពត្រឹមត្រូវ គោរពឱ្យបានលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលគឺត្រូវមានវិន័យ ក្រមសីលធម៌ ក៏ដូចជាប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឱ្យបានត្រឹមត្រូវ។
លើសពីនេះ លោក អ៊ី សុខឃី បានជំរុញឱ្យបណ្ដាក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន បន្តចូលរួមគាំទ្រដល់វគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ដើម្បីឱ្យភ្នាក់ងារសន្និសុខឯកជនអាចពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


