ព័ត៌មានជាតិ
នគរបាលជាតិ ជំរុញក្រុមហ៊ុនសហគ្រាសសម្រួលដល់សន្តិសុខឯកជនឱ្យបានទៅបោះឆ្នោតគ្រប់គ្នា
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាកឱ្យភ្នាក់ងារសន្ដិសុខទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោតនឹងប្រព្រឹត្តិតទៅនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានកាលពីថ្ងៃទី ៧ កក្កដា លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិបានណែនាំឱ្យ
ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងាររបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត ហើយត្រូវជំរុញឱ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ក្នុងករណីមានរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារសន្ដិសុខរបស់ខ្លួន ត្រូវផ្ដល់ជូនមកកាន់ភ្នាក់ងាររបស់ខ្លួនវិញ ដើម្បីអាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
លោកឧត្តមសេនីយ៍ឯក ក៏បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ត្រូវបន្ដកិច្ចសហប្រតិបត្តិការបែបនេះ ជាពិសេស ត្រូវបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឱ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាព ចំណេះ និងជំនាញកាន់តែច្បាស់លាស់ ហើយកាន់តែទទួលបានការគាំទ្រ និងទំនុកចិត្តពីអថិតិជននិងត្រូវពង្រឹងវិន័យដល់ភ្នាក់ងាររបស់ខ្លួន ទាំងអាកប្បកិរិយា ក្រមសីលធម៌ សម្លៀកបំពាក់ ហើយត្រូវគោរពពឱ្យបាននូវលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន។លើសពីនេះ មិនត្រូវរារាំងដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេស ស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញត្រូវផ្ដល់កិច្ចសហការឲ្យបានល្អ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឱ្យដឹងថា បច្ចុប្បន្ននេះ ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេសចំនួន ៣១,០៣០នាក់ហើយមាន ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបចំនួន ២៨៤ក្រុមហ៊ុនមានភ្នាក់ងារសន្តិសុខឯកជនចំនួន១៦,១០១នាក់ ។ សហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន ២,០៤៤គ្រឹះស្ថាន មាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន ១៤,៩២៩នាក់ មានគោលដៅ ២,២០៦ទីតាំង៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


