ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា កំពុងបង្កើនការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា បាននិងកំពុងបន្តបង្កើនការរឹតបន្តឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋពេលយប់ ដើម្បីធានាសុខសុវត្ថិភាពក្នុងមូលដ្ឋានកាន់តែល្អប្រសើរ។

មិនខុសពីបណ្ដារាជធានី និងខេត្តដទៃទេ គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រួតពិនិត្យអាវុធជាតិផ្ទុះ អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្មេងទំនើង និងការកែច្នៃខុសលក្ខណៈបច្ចេកទេសយានយន្ត។

លោក សុខ ភិរម្យ ប្រធានគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា បានឱ្យដឹងនៅយប់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ ថា ក្នុងន័យលើកកម្ពស់ការពារថែរក្សាសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ បញ្ចៀសរាល់ភាពអសកម្មនានាក្នុងមូលដ្ឋាន គឺចាំបាច់រឹតបន្តឹងលើយន្តការមួយនេះ។

លោក សុខ ភិរម្យ បន្ថែមថា ម្យ៉ាងទៀត រាជរដ្ឋាភិបាល បានណែនាំ និងដាក់បទបញ្ជាជាច្រើនឱ្យមានការរឹតបន្តឹងការពិនិត្យលើអ្នកបើកបរដែលមានជាតិស្រវឹង ហើយងាយបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវរួមគ្នា។ សម្រាប់អាជ្ញាធររបស់លោកបានផ្សព្វផ្សាយអប់រំដល់កម្មករ កម្មការិនី ដែលមានម៉ូតូរថយន្ត គប្បីគោរពច្បាប់ចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង កុំបើកបរហួសល្បឿនកំណត់ បើកបរត្រូវមានមួកសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

គួរជម្រាបថា កាលពីយប់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា បានបើកប្រតិបត្តិការដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចSR KTv ភូមិចាំយាម ឃុំប៉ាក់ខ្លង។ ប្រតិបត្តិការនោះដែរ រកឃើញអ្នកបើកបរមានជាតិស្រវឹងតិចតួច បើកបរកែច្នៃម៉ូតូរថយន្តខុសលក្ខណៈបច្ចេកទេសយាន និងដឹកទំនិញលើសកំណត់ជាដើម។ ចំពោះបទល្មើសខ្លះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯបទល្មើសខ្លះទៀត គ្រាន់តែធ្វើកិច្ចសន្យាណែនាំឱ្យបញ្ឈប់សកម្មភាពប៉ុណ្ណោះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


