សម្ដេច ឃួន សុដារី Archives - Kampuchea Thmey Daily

ប្រធាន​សភា​ប្រាប់​ពី​អារម្មណ៍​មនោសញ្ចេតនា​​​ផ្ទាល់​ខ្លួន​មួយ​ចំពោះ​ប្រទេស​ជប៉ុន​ប្រាប់​ឯកអគ្គរាជទូត​ដែល​ចប់​អាណត្តិ
​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​បង្ហាញ​អារម្មណ៍​មនោសញ្ចេតនា​ដែល​ជា​ការ​ចងចាំ​មួយ​របស់​សម្ដេច​ចំពោះ​ប្រទេស​ជប៉ុន​ប្រាប់​ដល់​ឯកអគ្គរាជទូត​ជប៉ុន​លោក អ៊ូអិណុ អាត់ស៊ូស៊ី ក្នុង​ពេល​ដែល​លោក​ចូល​ជួប​ជម្រាប​លា​មុន​ចប់​អាណត្តិ​ការងារ​ពី​កម្ពុជា​។ សម្ដេច​ថា​ប្រទេស​ជប៉ុន​ជា​ប្រទេស​ទី១​ដែល​សម្ដេច​បាន​ទៅ​លេង​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ​ ហើយ​រូបភាព​នៃ​ដំណើរ​កម្សាន្ត​របស់​សម្ដេច​ទៅ​ប្រទេស​នេះ​គឺ​នៅ​ក្នុង​ការ​ចងចាំ​របស់​សម្ដេច​ជានិច្ច​។

ថ្លែង​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋ​សភា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦​នេះ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​លើក​ឡើង​ថា និស្ស័យ​និង​មនោសញ្ចេតនា​ជាមួយ​ជប៉ុន​ គឺ​បាន​បន្ត​រហូត​មក​ដល់​ពេល​សម្ដេច​ធ្វើ​ជា​តំណាង​រាស្ត្រ និង​ប្រធាន​គណៈកម្មការ​ទី​១​សភា​ដែល​ពេល​នោះ​សម្ដេច​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​ស្ទើ​តែ​រាល់​ឆ្នាំ​ដើម្បី​បំពេញ​ការងារ​។

នាយខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «សម្ដេច​ចង​ចាំ​ថា​លោក​ធ្លាប់​ទៅ​ជប៉ុន​តាំង​ពី​លោក​នៅ​ក្មេង​ម្ល៉េះ។ ដោយ​សារ​ឪពុក​របស់​លោក​ធ្លាប់​រៀន​ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ជប៉ុន​ដល់​អ៊ីចឹង​មនោសញ្ចេតនា​ផ្ទាល់​ខ្លួន​រវាង​សម្ដេច​និង​ជប៉ុន​គឺ​វែង​ឆ្ងាយ​មក​ហើយ​តាំង​ពី​អនុស្សាវរីយ៍​លោក​តាំង​ពី​នៅ​ក្មេង​ ហើយ​ពេល​ចូល​ធ្វើ​ការ​មក​ហ្នឹង​គឺ​សម្ដេច​លោក​មក​បំពេញ​តួនាទី​ហ្នឹង​ជា​តំណាង​រាស្ត្រ​ជា​ប្រធាន​គណៈកម្មការ​គឺ​តែង​តែ​ចេញ​ចូល​លោក​ថា​លោក​ទៅ​ស្ទើរ​តែ​រាល់​ឆ្នាំ​កាល​ពី​មុន​នោះ​»។

សម្រាប់​ទំនាក់ទំនង​នៃ​ស្ថាប័ន​សភា​វិញ​សម្ដេច​សភា​ធិបតី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​សភា​កម្ពុជា-​ជប៉ុន ជា​ពិសេស​ក្នុង​អំឡុង​ទស្សវត្ស​ឆ្នាំ​៩០ និង​ឆ្នាំ​២០០០​ ប្រទេស​ទាំង​ពីរ​តែង​តែ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​មន្ត្រី​ជាន់ខ្ពស់​សភា​នឹង​សភា​ជានិច្ច​ យ៉ាងណា​ទំនាក់ទំនង​នេះ​ហាក់​ថយ​ថយ​ចុះ​ពេល​បច្ចុប្បន្ន​ ខណៈ​សម្ដេច​ថា​នឹង​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ និង​រឹងមាំ​ឡើង​វិញ​ផង​ដែរ​។

ក្នុង​ជំនួប​នោះ​លោក​ អ៊ូអិណុ អាត់ស៊ូស៊ី ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃ​គូរ​របស់​កម្ពុជា ព្រម​ទាំង​រម្លឹក​នូវ​អនុស្សាវរីយ៍​ល្អៗ​ដែល​លោក​ចងចាំ​ពី​សម្ដេច​សភា​ធិបតី​ផង​ដែរ​។ លោក​ អ៊ូអិណុ បាន​រម្លឹក​ពី​ការ​ឡើង​មក​ធ្វើ​ជា​តំណាង​ទូត​ជប៉ុន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ដែល​សម្ដេច​សភា​ធិបតី​ឡើង​ជា​ប្រធាន​សភា​ និង​មាន​កិត្តិយស​ដែល​សម្ដេច​បាន​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ដែល​រៀបចំ​ដោយ​ទូត​ជប៉ុន​នៅ​កម្ពុជា​ ព្រម​ទាំង​ចំណាយ​ពេល​ជួប​លោក​ដោយ​ផ្ទាល់​នៅ​និវេសនដ្ឋាន​ទូត​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ផង​ដែរ​នោះ​។

លោក​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ដែល​ក្នុង​អាណត្តិ​របស់​លោក​ មិនមាន​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចប្រធានសភា​ទៅ​ជប៉ុន ឬ​ប្រធាន​សភា​ជប៉ុន​មក​កម្ពុជា​ដោយសារ​តែ​ដំណើរ​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សារ​ការ​បោះឆ្នោត និង​បេសកកម្ម​ផ្សេង​ដែល​ត្រូវ​ធ្វើ​។

លោក​សង្ឃឹម​ថា​ឯកអគ្គរាជទូត​ថ្មី​នឹង​បន្ត​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-ជប៉ុន​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​ ខណៈ​សម្ដេច​សភា​ធិបតី​ថ្លែង​អំណរ​គុណ​ចំពោះ​លោក អ៊ូអិណុ អាត់ស៊ូស៊ី ដែល​បាន​ខិតខំ​ក្នុង​ការងារ​ជួយ​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ជប៉ុន​កន្លង​ទៅ និង​ជួន​ពរ​ឱ្យ​លោក​ជោគជ័យ​នា​បេសកម្ម​បន្ទាប់​របស់​លោក​នា​ពេល​ខាង​មុខ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​សភា​ប្រាប់​ពី​អារម្មណ៍​មនោសញ្ចេតនា​​​ផ្ទាល់​ខ្លួន​មួយ​ចំពោះ​ប្រទេស​ជប៉ុន​ប្រាប់​ឯកអគ្គរាជទូត​ដែល​ចប់​អាណត្តិ appeared first on Kampuchea Thmey Daily.

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនឯកឧត្តម ចូ ជុងស៊ីក  (Cho Jeong-Sik) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ និង ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នងលិខិតអបអរសាទរ សម្តេច ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងបន្តទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ទន្ទឹមនឹងនេះ ​ប្រធានរដ្ឋសភាកម្ពុជាជឿជាក់ថា ចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងសងខាង។

តាមរយៈលិខិតនេះ សម្តេចសភាធិបតី គូសបញ្ជាក់ថា៖«ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធាន និងសហការី ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាយើងទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី»។

ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងបន្តសហការគ្នាដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រមទាំងលើកកម្ពស់ពហុភាគី និយមប្រកបដោយភាពបើកចំហ និងបរិយាបន្ន ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាព៕

The post ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី appeared first on Kampuchea Thmey Daily.

ប្រធានរដ្ឋសភាស្នើសិង្ហបុរីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និង AI ដល់មន្ត្រីរដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសសិង្ហបុរី លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើទំនើបកម្មរដ្ឋបាលរដ្ឋសភាកម្ពុជា ឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យារបស់សកលលោកនាពេលបច្ចុប្បន្ន។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតឱ្យ លោក ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែងតាំងថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងអាណត្តិនីតិកាលទី៧ នេះ រដ្ឋសភាកម្ពុជាបាននិងកំពុងអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម លើការងារកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ការអភិវឌ្ឍន៍នវានុវត្តន៍ និងការធ្វើទំនើបកម្មស្ថាប័ន ក្នុងគោលដៅយុទ្ធសាស្ត្រចម្បង គឺការធ្វើបរិវត្តកម្មឌីជីថល ដោយបំប្លែងរដ្ឋបាលរដ្ឋសភា ទៅជា «សភាឌីជីថល» ដើម្បីបង្កើនល្បឿន ប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រដ៏សំខាន់នេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់រដ្ឋាភិបាលសិង្ហបុរី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ជួយផ្តល់ការគាំទ្រ ជួយចែករំលែកបទពិសោធន៍ជោគជ័យល្អៗ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង ជាពិសេសលើផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់បន្ថែមថា៖ «ការកសាងសភាឌីជីថល មិនមែនគ្រាន់តែជាការបំពាក់ឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែចំណុចគន្លឹះគឺការវិនិយោគលើធនធានមនុស្ស ឱ្យមានចំណេះដឹង និងជំនាញឌីជីថលពិតប្រាកដ។ ក្នុងន័យនេះ ការទទួលបានការគាំទ្រ និងការចែករំលែក   បទពិសោធន៍ពីប្រទេសសិង្ហបុរី នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជួយឱ្យរដ្ឋសភាកម្ពុជាសម្រេចបាននូវទស្សនវិស័យទំនើបកម្មមួយនេះ ប្រកបដោយផ្លែផ្កានិងនិរន្តរភាព»។

ជាការឆ្លើយតប លោក ប៉ាង ឈី វី ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការឯកភាពទាំងស្រុងចំពោះទស្សនវិស័យ និងគំនិតផ្តួចផ្តើមវែងឆ្ងាយរបស់សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាគីសិង្ហបុរីតែងតែចាត់ទុក «ការអភិវឌ្ឍធនធានមនុស្ស» ជាស្នូល និងជាអាទិភាពខ្ពស់បំផុតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សិង្ហបុរីលើការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យានេះ គឺដើរស្របតាម «នយោបាយឈ្នះ-ឈ្នះ» ដែលស្តែងចេញពីការគិតគូរខ្ពស់ ក្នុងការនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជននៃប្រជាជាតិទាំងសងខាង៕

The post ប្រធានរដ្ឋសភាស្នើសិង្ហបុរីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និង AI ដល់មន្ត្រីរដ្ឋសភា appeared first on Kampuchea Thmey Daily.

អ្នក​សម្របសម្រួល​ UN គាំទ្រ​កម្ពុជា​ដែល​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ជាមួយ​ថៃ​
​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោកស្រី Vladanka Andreeva គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃ​។ ការ​គាំទ្រ​នេះ​ក៏​នឹង​មាន​ការ​ជំនួយ​ផ្នែក​ច្បាប់​ ការ​ប្រឹក្សា​យោបល់ និង​បច្ចេកទេស​ផង​ដែរ​បើ​កម្ពុជា​ស្នើ​សុំ​។

លោកស្រី Vladanka Andreeva ជួប​សម្ដេច​ប្រធាន​សភា ឃួន សុដារី នៅព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា

លោក​ស្រី Vladanka បាន​លើក​ឡើង​បែប​នេះ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​កម្ពុជា​សម្ដេច​សភា​ធិបតី​ ឃួន សុដារី នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​វិមាន​រដ្ឋសភា​កម្ពុជា​។

នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា​លោក កែវ​ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ថា​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ជំហរ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​យន្ត​ការ​របស់​ UNCLOS សម្រាប់​ដោះស្រាយ​នៅ​ពេល​នេះ​។

លោក​ថា៖ «យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ភាគី​ទាំង​សង​ខាង​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​នូវ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហប្រជាជាតិ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ​នៃ​អង្គការ​សហប្រជាជាតិ»។

លោក​ កែវ ពិសិដ្ឋ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ជ្រើស​រើស​យក​យន្ត​ការ​នៃ​ការ​ដោះស្រាយ​បញ្ហា​តាម​អង្គការ​សហប្រជាជាតិ​ព្រោះ​កម្ពុជា​ មាន​ជំនឿ​លើ​អង្គការ​នេះ​ធានា​នូវ​យុត្តិធម៌ និង​ស្ថិរភាព​ពិភព​លោក​។

ក្នុង​ជំនួប​នោះ​ផង​ដែរ​​​​ប្រធាន​រដ្ឋ​សភា​ ​សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ដោយ​បាន​អរគុណ​ដល់​អង្គការ​សហប្រជាជាតិ​ដែល​ជា​អ្នក​ធានា​ដល់​ការ​អភិវឌ្ឍន៍ និង​ខែល​ការពារ​ប្រទេស​នានា​ពី​អំពើ​អយុត្តិធម៌។ ​សម្ដេច​បាន​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ដែល​ហេតុ​នេះ​ហើយ​ទើប​សភា​កម្ពុជា​បាន​អនុម័ត​អនុម័តយល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិសមុទ្រ​កាល​ពី​ខែ​មករា​ និង​សម្រេច​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដែល​មាន​ក្នុង​ច្បាប់​នេះ​នៅ​ខែ​មិថុនា​នេះ​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ថៃ ពី​ការ​ចាប់​ផ្ដើម​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជា​មួយ​ថៃ​ បន្ទាប់​ពី​ថៃ​បាន​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ពី​ MOU ឆ្នាំ​២០០១ កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post អ្នក​សម្របសម្រួល​ UN គាំទ្រ​កម្ពុជា​ដែល​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ជាមួយ​ថៃ​ appeared first on Kampuchea Thmey Daily.

ប្រធាន​សភា​ថា​ ទំនាក់ទំនង​កម្ពុជា-ហុងគ្រី​ ៧០​ឆ្នាំ​មក​នេះ​ នៅ​តែ​រឹង​មាំ​បើ​ទោះ​បី​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ
​ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ហុង​គ្រី​ទោះ​បី​ជា​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​ ឬ​រដ្ឋាភិបាល​យ៉ាង​ណា​ក្ដី​ក៏​ទំនាក់ទំនង​នេះ​នេះ​នៅ​តែ​រីក​ចម្រើន​ជា​បន្តបន្ទាប់​គ្មាន​ប្រែប្រួល​ ឬ​ល្អក់កករ​ជាមួយ​គ្នា​ទេ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ ​បន្ទាប់​ពី​សម្ដេច​សភា​ធិបតី​ជួប​​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​ដែល​មាន​និវាសដ្ឋាន​នៅ​ហាណូយ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០២៦​នេះ​។

ប្រធានសភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី និង​លោក ប័រ បាឡូកឌី ឯកអគ្គរដ្ឋទូត​ហុងគ្រី ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៦

លោក កែវ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​​ក្នុង​ជំនួប​នោះ​សម្ដេច​សភា​ធិបតី​ ឃួន សុដារី បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ហុងគ្រី​ដែល​តែង​តែ​គាំទ្រ​ដល់​កម្ពុជា​តាំង​ពី​ទសវត្ស​ឆ្នាំ​៨០ និង​ជួយ​ជា​ប្រចាំ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​។

លោក​ថា៖ «រយៈពេល​ជាង​៧០​ឆ្នាំ​កន្លង​មក​នេះ​គឺ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ហុង​គ្រី​គឺ​មាន​ការ​រីកចម្រើន​ជា​លំដាប់​បើ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​​ប្រព័ន្ធ​នយោបាយ​នា​រយៈពេល​កន្លង​មក​ក៏​ដោយ​ក៏​ប៉ុន្តែ​​ទំនាក់ទំនង​នៅ​តែ​រក្សា​បាន​នូវ​ភាព​ជិតស្និទ្ធ​ជា​ប្រចាំ​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ហុង​គ្រី​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៥៦។ គិត​រហូត​មក​ដល់​ឆ្នាំ​២០២៦ គឺ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​៧០​ឆ្នាំ​មក​ហើយ​។

ក្នុង​ជំនួប​ជាមួយ​សម្ដេច​ប្រធាន​សភា​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ឯកអគ្គរដ្ឋទូត​ហុងគ្រី​ដែល​ចប់​អាណត្តិ​​លោក ប័រ បាឡូកឌី (Tibor Baloghdi) លើក​ឡើង​ថា​បើ​ទោះ​បី​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​និវេសនដ្ឋាន​ទូត​ក្នុង​ប្រទេស​រៀង​ខ្លួន​ក្ដី​តែ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ហុងគ្រី​នៅ​តែ​មាន​ទំនាក់ទំនង​ជា​លំដាប់។ លោក​បាន​បន្ថែម​ថា​លោក​មាន​មោទនភាព​ដែល​បាន​ជួយ​ឱ្យ​សភា​កម្ពុជា​និង​ហុង​គ្រី​មាន​ទំនាក់ទំនង​កម្រិត​ខ្ពស់​ និង​សង្ឃឹម​ថា​ឯកអគ្គរដ្ឋ​ទូត​ថ្មី​នឹង​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​។​​​​​

ប្រទេស​ហុង​គ្រី​បាន​ឈាន​ដល់​របត់​នយោបាយ​ថ្មី​​បន្ទាប់​ពី​​គណបក្ស Fidesz ​ដែល​ធ្លាប់​គ្រប់គ្រង​អំណាច​១៦​ឆ្នាំ​នៅ​ហុង​គ្រី​បាន​ចាញ់​ការ​បោះឆ្នោត​ខែ​មេសា​ ឆ្នាំ​២០២៦។ បច្ចុប្បន្ន​នេះ​ប្រទេស​ហុង​គ្រី​បាន​ដឹក​នាំ​ដោយ​គណបក្ស Tisza ដែល​មាន​លោក Péter Magyar ជានាយករដ្ឋមន្ត្រី និង​លោកស្រី Agnes Forsthoffer ជា​ប្រធាន​សភា​ថ្មី។

ក្នុង​លិខិត​​កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​​អបអរ​សាទរ​ជួន​លោក​ស្រី Agnes Forsthoffer ក្នុង​ពេល​ដែល​លោក​ស្រី​កាន់​តួនាទី​ប្រធាន​សភា​នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា​នៅ​អឺរ៉ុប​មួយ​នេះ​ និង​មាន​ជំនឿ​ថា​ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ហុងគ្រី​នឹង​បន្ត​ពង្រឹង​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post ប្រធាន​សភា​ថា​ ទំនាក់ទំនង​កម្ពុជា-ហុងគ្រី​ ៧០​ឆ្នាំ​មក​នេះ​ នៅ​តែ​រឹង​មាំ​បើ​ទោះ​បី​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ appeared first on Kampuchea Thmey Daily.

ប្រធាន​សភា​ថា​ ប្រជាជន​​គឺ​ជា​ស្នូល​នៃ​ការ​គិត​គូរ​ទាំង​អស់​ដោយ​មិនត្រូវ​​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ឡើយ
​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​តួនាទី​របស់​ស្ថាប័ន​នានា​ធ្វើ​ឱ្យ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​បរិស្ថាន​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង​។ សម្ដេច​ថា​​ច្បាប់​និង​គោល​នយោបាយ​នានា​ដែល​អនុវត្ត​ដាច់​ខាត​ត្រូវ​យក​ប្រជាជន​ជា​ស្នូល​ ធានា​ការពារ​ជីវភាព​រស់​នៅ គាំទ្រ​សហគមន៍​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើក​កម្ពស់​កំណើន​បៃតង ​និង​មិន​បោះបង់​នរណា​ម្នាក់​ចោល​ឡើយ​។

សម្ដេច​លើក​ឡើង​បែប​នេះ​ក្នុង​ជំនួប​មួយ​ជាមួយ​ប្រតិភូ​នៃ​សមាជិក​អាយប៉ា និង​វាគ្មិន​អន្តរជាតិ​ដែល​បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ មុន​ពេល​បើក​សន្និសីទ​សភា​ជាតិ​ស្ដីពី​អភិបាល​កិច្ច​អាកាសធាតុ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​។

ក្នុង​ជំនួប​នោះ​សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ទាញ​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដោយ​ថា​គ្រប់​ការ​អនុវត្ត​ទាំង​អស់​គឺ​ដាច់​ខាត​ត្រូវ​យក​ប្រជាជន​ជា​ស្នូល​។ សម្ដេច​បន្ថែម​ថា​សម្រាប់​ស្ថាប័ន​សភា​​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ការ​​រួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​រៀបចំ​និង​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​អនុម័ត​និង​តម្រង់​ទិស​កញ្ចប់​ថវិកា​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​វិនិយោគ​បៃតង​ ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ ការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំង​ការ​កសាង​ទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។​​

សម្ដេច​ថា៖ «​សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិន​បើ​គ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និង​យុវជន​។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅ​ជា​ការ​អនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណា​ម្នាក់​ចោល​ឡើយ»។

​​អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និង​ជាតំណាង​ឱ្យគណៈ​ប្រតិភូ​អាយប៉ា​ដែល​បាន​ចូល​ជួប​សម្ដេច​សភា​ធិបតី​ព្រឹក​ថ្ងៃ​អង្គារនេះ​លោក Eddy Soeparno បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ​សម្ដេច​ប្រធាន​សភា​ដោយ​ថា​ពេល​នេះ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ត្រួវ​ទទួល​ស្គាល់​ថា​បញ្ហា​អាកាស​ធាតុ​ក្នុង​តំបន់​នេះ​វា​បាន​ឈាន​ហួស​ពី​ពាក្យ​ថា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ហើយ។

លោក​ថា៖ «បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ»។

លោក​ Eddy ក៏​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​សភា​កម្ពុជា​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្ដីពី​អភិបាល​កិច្ច​អាកាសធាតុ​នៅ​ថ្ងៃ​នេះ​ដោយ​ថា​ជា​វេទិកា​ដ៏​មាន​តម្លៃ​ក្នុង​ការ​បន្ត​កិច្ច​សន្ទនា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ទាំង​លើ​ការ​បន្ស៊ាំ​ និង​ការ​កាត់​បន្ថយ​ ឥទ្ធិពល​នៃ​វិបត្តិ​អាកាស​ធាតុ​ជា​សាកល​នេះ​ផងដែរ​។

​​​​សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និង​មូលនិធិ​ប្រែប្រួល​អាកាសធាតុ (Tara Climate Change) ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​សភា​ថា​ ប្រជាជន​​គឺ​ជា​ស្នូល​នៃ​ការ​គិត​គូរ​ទាំង​អស់​ដោយ​មិនត្រូវ​​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ឡើយ appeared first on Kampuchea Thmey Daily.

តំណាង​ប្រតិភូ​អាយប៉ា៖ បញ្ហា​អាកាស​ធាតុ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឈាន​ដល់​ជា​«វិបត្តិ​អាកាសធាតុ»
តំណាង​សន្និបាត​សភា​អាស៊ាន​លោក Eddy Soeparno បាន​លើក​ឡើង​ថា​បញ្ហា​អាកាស​ធាតុ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បច្ចុប្បន្ន​បាន​ឈាន​ហួស​ពី​ពាក្យ​ថា​ ការ​ប្រែប្រួល​អាកាស​ធាតុ​ ហើយ​បាន​ក្លាយ​ជា​ វិបត្តិ​អាកាស​ធាតុ​ ដ៏ស្រួចស្រាវ​ដែល​ទាម​ទារ​ឱ្យ​គ្រប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដាក់ចេញ​នូវ​វិធាន​ការ​ពិសេស​រៀង​ខ្លួន​ដើម្បី​ជម្នះ​វិបត្តិ​នេះ​។

លោក Eddy បាន​លើក​ឡើង​បែប​នេះ​​នៅ​វិមាន​សភា​កម្ពុជា ​ជាមួយ​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ ដោយ​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​មួយ​នេះ​និង​មាន​ភារកិច្ច​ពិសេស​រៀង​ខ្លួន​ដើម្បី​ជម្នះ​បញ្ហា​។ លោក​បន្ថែម​ថា​ការ​ផ្ដួច​ផ្ដើម​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​ការ​រៀប​ចំ​សន្និសីទ​សភាជាតិ​ស្ដីពី​អភិបាល​កិច្ច​អាកាស​ធាតុ​នៅ​ថ្ងៃ​នេះ​គឺ​ជា​វេទិកា​ដ៏​មាន​តម្លៃ​ក្នុង​ការ​បន្ត​កិច្ច​សន្ទនា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ទាំង​លើ​ការ​បន្សាំ​ និង​ការ​កាត់​បន្ថយ​ ឥទ្ធិពល​នៃ​វិបត្តិ​អាកាស​ធាតុ​ជា​សកល​នេះ​ផង​ដែរ​។

​​​​រដ្ឋសភា​កម្ពុជា​បាន​រៀប​ចំ​សន្និសីទ​សភា​ជាតិ​ស្ដីពី​អភិបាល​កិច្ច​អាកាស​ធាតុ​នៅ​ព្រឹក​​ថ្ងៃ​អង្គារ៍​នេះ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រតិភូ​សភា​នៃ​សមាជិក​អាយ​ប៉ា និង​វាគ្មិន​អន្តរជាតិ​ជា​ច្រើន​រូប​។

​ក្នុង​ជំនួប​នោះ​ព្រឹក​នេះ​ផង​ដែរ​ ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ប្រតិភូ​ទាំង​អស់​ដែល​បាន​ចូល​រួម​នៅ​ពេល​នេះ​ និង​ជំរុញ​ដល់​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​រួម​គ្នា​ពង្រឹង​យន្ត​ការ​ត្រួត​ពិនិត្យ​របស់​សភា​រាល់​ការ​ប្ដេជ្ញាចិត្ត​នានា​ពាក់ព័ន្ធ​នឹង​អាកាស​ធាតុ ដើម្បីធានាថា រាល់ការសម្រេចចិត្ត មិនត្រឹមតែមានភាពស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ឱ្យ​អភិបាល​កិច្ចអាកាសធាតុក្នុងតំបន់អាស៊ានទាំងមូលកាន់តែមានសង្គតិភាព ភាពម៉ឺងម៉ាត់ និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ។​

សម្ដេច​បាន​អំពាវនាវ​ដល់ស្ថាប័នសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ឱ្យរួម​គ្នា​ពង្រឹង​តួនាទី​ស្នូលរបស់ខ្លួន ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកបរិស្ថានឱ្យទៅជា «សកម្មភាព​ជាក់​ស្តែង» ដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងការកសាងភាពជាដៃគូរវាងរដ្ឋ វិស័យ​ឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​តំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post តំណាង​ប្រតិភូ​អាយប៉ា៖ បញ្ហា​អាកាស​ធាតុ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឈាន​ដល់​ជា​«វិបត្តិ​អាកាសធាតុ» appeared first on Kampuchea Thmey Daily.

តំណាងប្រធានាធិបតីអាសែប៊ៃហ្សង់​ចែក​រំលែក​បទ​ពិសោធន៍ដោះស្រាយ​បញ្ហា​ព្រំដែន​ក្នុង​ជំនួ​បជាមួយ​ប្រធានសភាកម្ពុជា
​​តំណាង​ប្រធានាធិបតី​អាស៊ែបៃហ្សង់​លោក Elchin Amirbayov បាន​ចែក​លែក​ពី​បទ​ពិសោធន៍​ប្រទេស​លោក​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ក្នុង​ពេល​លោក​ជួប​ជាមួយ​ប្រធាន​សភា​កម្ពុជា​សម្ដេច​សភាធិបតី​ ឃួន សុដារី នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​។

អាស៊ែបៃហ្សង់​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​ខាងលិច​ដែល​មាន​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្រទេស​អាមេនី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ យ៉ាងណា​ក្ដី​ក្រោយ​មាន​ការ​សម្រប​សម្រួល​ពី​អាមេរិក​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព និង​អាច​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​អនុវត្តន៍​ពេញ​លេញ​នៅ​ឆ្នាំ​២០២៧​ខាង​មុខ​។

នាយ​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ប្រធាន​សភា​ លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​ព្រឹក​នេះ​លោក Elchin បាន​ថ្លែង​ថា​បទ​ពិសោធន៍​របស់​អាស៊ែប៉ៃហ្សង់​ និង​អាមេនី​​គឺ​ប្រទេស​ទាំង​ពីរ​បាន​ព្យាយាម​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​យល់​ពី​គ្នា​លើ​ប្រវត្តិសាស្ត្រ ការ​បញ្ចៀស​នូវ​ការ​យក​ប្រវត្តិ​សាស្ត្រ​ធ្វើ​ឱ្យ​មាន​ភាព​ប្រេះ​ស្រាំ ​និង​ការ​យក​ចលនា​ជាតិ​និយម​ដើម្បី​ពង្រឹង​ភាព​ខ្លាំង​របស់​ជាតិ​​។

លោក​ថា៖ «សន្តិភាព​មួយ​ដែល​មាន​និរន្តរភាព​យូរ​អង្វែង​។ ព្រោះ​សន្តិភាព​ដែល​ទទួល​បាន​នេះ​មិន​មែន​ជា​សន្តិភាព​ដែល​បាន​ដោយ​ងាយ​ៗ​ទេ​ ដោយ​គាត់​ប្រឹង​ប្រែង​ខ្លួន​ឯង​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​មុន​ចឹង។ គឺ​សន្តិភាព​ដែល​មាន​កម្លាំង​មាន​អំណាច​យោធា​ មាន​អំណាច​សេដ្ឋកិច្ច មាន​ប្រជាជន​ខ្លួន​ឯង​តែ​ក្នុង​ហ្នឹង​​ក៏​ប្រទេស​ទាំង​ពីរ​មិន​អាច​ប្រើ​អំណាច​កម្លាំង​ដែល​ខ្លួន​ឯង​មាន​ហ្នឹង​បន្ត​ជំរុញ​ធ្វើ​សង្គ្រាម​បាន​ទេ​»។

ក្នុង​ជំនួប​នោះ​ផង​ដែរ​ប្រធាន​សភា​ សម្ដេច​សភា​ធិបតី ឃួន សុដារី ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ផង​ដែរ ដោយ​ថា​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ច្បាប់​អន្តរជាតិ និង​ប្រព័ន្ធ​ពហុភាគី​និយម​។ ការ​សម្រេច​របស់​​ថៃ​ដើរ​ចេញ​ពី​យន្ត​ការ​ទ្វេភាគី​លើ​តំបន់​ត្រួត​ស៊ីគ្នា​លើ​ដែន​សមុទ្រ ជា​ហេតុ​​ធ្វើ​ឱ្យ​កម្ពុជា​មិន​មាន​ជម្រើស​អ្វី​ងាក​ទៅ​រក​យន្តការ​ពហុភាគី ច្បាប់​អន្តរជាតិ​នោះ​ទេ​។

​លោកElchin Amirbayov ក៏​បាន​ជម្រាប​សម្ដេច​ប្រធាន​សភា​ផង​ដែរ​ថា​ប្រទេស​លោក​ឱ្យ​តម្លៃ​លើ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កម្ពុជា​ហើយ​នឹង​ជួយ​កម្ពុជា​ជានិច្ច​ប្រសិន​ជា​មាន​តម្រូវ​ការ​ពី​កម្ពុជា​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​កម្ពុជា​និង​អាស៊ែបៃហ្សង់​មាន​ទំនាក់ទំនង​ការទូត​​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៩៤ និង​បាន​បង្កើន​ជា​បន្តបន្ទាប់​។ ក្នុង​ឆ្នាំ​២០១៤ អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ដែល​បាន​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​កើន​ឡើង​ថែម​ទៀត​ចាប់​តាំង​ពី​ពេល​នោះ​មក​៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post តំណាងប្រធានាធិបតីអាសែប៊ៃហ្សង់​ចែក​រំលែក​បទ​ពិសោធន៍ដោះស្រាយ​បញ្ហា​ព្រំដែន​ក្នុង​ជំនួ​បជាមួយ​ប្រធានសភាកម្ពុជា appeared first on Kampuchea Thmey Daily.