ព័ត៌មានជាតិ
ប្រធានសភាថា ទំនាក់ទំនងកម្ពុជា-ហុងគ្រី ៧០ឆ្នាំមកនេះ នៅតែរឹងមាំបើទោះបីមានការផ្លាស់ប្ដូររដ្ឋាភិបាលក៏ដោយ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជានិងហុងគ្រីទោះបីជាមានការផ្លាស់ប្ដូររបបដឹកនាំ ឬរដ្ឋាភិបាលយ៉ាងណាក្ដីក៏ទំនាក់ទំនងនេះនេះនៅតែរីកចម្រើនជាបន្តបន្ទាប់គ្មានប្រែប្រួល ឬល្អក់កករជាមួយគ្នាទេ។ នេះបើតាមការឱ្យដឹងពីនាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បន្ទាប់ពីសម្ដេចសភាធិបតីជួបឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជាដែលមាននិវាសដ្ឋាននៅហាណូយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក កែវ ពិសិដ្ឋ បានឱ្យអ្នកសារព័ត៌មានដឹងថាក្នុងជំនួបនោះសម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រីដែលតែងតែគាំទ្រដល់កម្ពុជាតាំងពីទសវត្សឆ្នាំ៨០ និងជួយជាប្រចាំដល់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ។
លោកថា៖ «រយៈពេលជាង៧០ឆ្នាំកន្លងមកនេះគឺទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រីគឺមានការរីកចម្រើនជាលំដាប់បើទោះបីជាមានការផ្លាស់ប្ដូរនូវប្រព័ន្ធនយោបាយនារយៈពេលកន្លងមកក៏ដោយក៏ប៉ុន្តែទំនាក់ទំនងនៅតែរក្សាបាននូវភាពជិតស្និទ្ធជាប្រចាំ»។

គួរឱ្យដឹងផងដែរថាទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រីបានចាប់ផ្ដើមនៅឆ្នាំ១៩៥៦។ គិតរហូតមកដល់ឆ្នាំ២០២៦ គឺប្រទេសទាំងពីរមានទំនាក់ទំនង៧០ឆ្នាំមកហើយ។
ក្នុងជំនួបជាមួយសម្ដេចប្រធានសភានៅព្រឹកថ្ងៃពុធនេះ ឯកអគ្គរដ្ឋទូតហុងគ្រីដែលចប់អាណត្តិលោក ប័រ បាឡូកឌី (Tibor Baloghdi) លើកឡើងថាបើទោះបីប្រទេសទាំងពីរមិនទាន់មាននិវេសនដ្ឋានទូតក្នុងប្រទេសរៀងខ្លួនក្ដីតែទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រីនៅតែមានទំនាក់ទំនងជាលំដាប់។ លោកបានបន្ថែមថាលោកមានមោទនភាពដែលបានជួយឱ្យសភាកម្ពុជានិងហុងគ្រីមានទំនាក់ទំនងកម្រិតខ្ពស់ និងសង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីនឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យបានខ្លាំងក្លាបន្ថែមទៀត។

ប្រទេសហុងគ្រីបានឈានដល់របត់នយោបាយថ្មីបន្ទាប់ពីគណបក្ស Fidesz ដែលធ្លាប់គ្រប់គ្រងអំណាច១៦ឆ្នាំនៅហុងគ្រីបានចាញ់ការបោះឆ្នោតខែមេសា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះប្រទេសហុងគ្រីបានដឹកនាំដោយគណបក្ស Tisza ដែលមានលោក Péter Magyar ជានាយករដ្ឋមន្ត្រី និងលោកស្រី Agnes Forsthoffer ជាប្រធានសភាថ្មី។
ក្នុងលិខិតកាលពីថ្ងៃទី១១ ខែឧសភា សម្ដេចសភាធិបតី ឃួន សុដារី បានអបអរសាទរជួនលោកស្រី Agnes Forsthoffer ក្នុងពេលដែលលោកស្រីកាន់តួនាទីប្រធានសភានៃប្រទេសជាមិត្តកម្ពុជានៅអឺរ៉ុបមួយនេះ និងមានជំនឿថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងគ្រីនឹងបន្តពង្រឹងស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


