ព័ត៌មានជាតិ
តំណាងប្រតិភូអាយប៉ា៖ បញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ឈានដល់ជា«វិបត្តិអាកាសធាតុ»
តំណាងសន្និបាតសភាអាស៊ានលោក Eddy Soeparno បានលើកឡើងថាបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្នបានឈានហួសពីពាក្យថា ការប្រែប្រួលអាកាសធាតុ ហើយបានក្លាយជា វិបត្តិអាកាសធាតុ ដ៏ស្រួចស្រាវដែលទាមទារឱ្យគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ានដាក់ចេញនូវវិធានការពិសេសរៀងខ្លួនដើម្បីជម្នះវិបត្តិនេះ។

លោក Eddy បានលើកឡើងបែបនេះនៅវិមានសភាកម្ពុជា ជាមួយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ដោយថា ប្រទេសក្នុងតំបន់អាស៊ានត្រូវទទួលស្គាល់ការពិតមួយនេះនិងមានភារកិច្ចពិសេសរៀងខ្លួនដើម្បីជម្នះបញ្ហា។ លោកបន្ថែមថាការផ្ដួចផ្ដើមរបស់រដ្ឋសភាកម្ពុជាក្នុងការរៀបចំសន្និសីទសភាជាតិស្ដីពីអភិបាលកិច្ចអាកាសធាតុនៅថ្ងៃនេះគឺជាវេទិកាដ៏មានតម្លៃក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទាំងលើការបន្សាំ និងការកាត់បន្ថយ ឥទ្ធិពលនៃវិបត្តិអាកាសធាតុជាសកលនេះផងដែរ។
រដ្ឋសភាកម្ពុជាបានរៀបចំសន្និសីទសភាជាតិស្ដីពីអភិបាលកិច្ចអាកាសធាតុនៅព្រឹកថ្ងៃអង្គារ៍នេះដោយមានការចូលរួមពីប្រតិភូសភានៃសមាជិកអាយប៉ា និងវាគ្មិនអន្តរជាតិជាច្រើនរូប។
ក្នុងជំនួបនោះព្រឹកនេះផងដែរ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូទាំងអស់ដែលបានចូលរួមនៅពេលនេះ និងជំរុញដល់ប្រទេសក្នុងសហគមន៍អាស៊ានរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភារាល់ការប្ដេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតុ ដើម្បីធានាថា រាល់ការសម្រេចចិត្ត មិនត្រឹមតែមានភាពស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអភិបាលកិច្ចអាកាសធាតុក្នុងតំបន់អាស៊ានទាំងមូលកាន់តែមានសង្គតិភាព ភាពម៉ឺងម៉ាត់ និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ។

សម្ដេចបានអំពាវនាវដល់ស្ថាប័នសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ឱ្យរួមគ្នាពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកបរិស្ថានឱ្យទៅជា «សកម្មភាពជាក់ស្តែង» ដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងការកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


