Connect with us

ព័ត៌មានជាតិ

តំណាងប្រធានាធិបតីអាសែប៊ៃហ្សង់​ចែក​រំលែក​បទ​ពិសោធន៍ដោះស្រាយ​បញ្ហា​ព្រំដែន​ក្នុង​ជំនួ​បជាមួយ​ប្រធានសភាកម្ពុជា

បានផុស

នៅ

​​តំណាង​ប្រធានាធិបតី​អាស៊ែបៃហ្សង់​លោក Elchin Amirbayov បាន​ចែក​លែក​ពី​បទ​ពិសោធន៍​ប្រទេស​លោក​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ក្នុង​ពេល​លោក​ជួប​ជាមួយ​ប្រធាន​សភា​កម្ពុជា​សម្ដេច​សភាធិបតី​ ឃួន សុដារី នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ែបៃហ្សង់​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​ខាងលិច​ដែល​មាន​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្រទេស​អាមេនី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ យ៉ាងណា​ក្ដី​ក្រោយ​មាន​ការ​សម្រប​សម្រួល​ពី​អាមេរិក​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព និង​អាច​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​អនុវត្តន៍​ពេញ​លេញ​នៅ​ឆ្នាំ​២០២៧​ខាង​មុខ​។


នាយ​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ប្រធាន​សភា​ លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​ព្រឹក​នេះ​លោក Elchin បាន​ថ្លែង​ថា​បទ​ពិសោធន៍​របស់​អាស៊ែប៉ៃហ្សង់​ និង​អាមេនី​​គឺ​ប្រទេស​ទាំង​ពីរ​បាន​ព្យាយាម​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​យល់​ពី​គ្នា​លើ​ប្រវត្តិសាស្ត្រ ការ​បញ្ចៀស​នូវ​ការ​យក​ប្រវត្តិ​សាស្ត្រ​ធ្វើ​ឱ្យ​មាន​ភាព​ប្រេះ​ស្រាំ ​និង​ការ​យក​ចលនា​ជាតិ​និយម​ដើម្បី​ពង្រឹង​ភាព​ខ្លាំង​របស់​ជាតិ​​។

លោក​ថា៖ «សន្តិភាព​មួយ​ដែល​មាន​និរន្តរភាព​យូរ​អង្វែង​។ ព្រោះ​សន្តិភាព​ដែល​ទទួល​បាន​នេះ​មិន​មែន​ជា​សន្តិភាព​ដែល​បាន​ដោយ​ងាយ​ៗ​ទេ​ ដោយ​គាត់​ប្រឹង​ប្រែង​ខ្លួន​ឯង​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​មុន​ចឹង។ គឺ​សន្តិភាព​ដែល​មាន​កម្លាំង​មាន​អំណាច​យោធា​ មាន​អំណាច​សេដ្ឋកិច្ច មាន​ប្រជាជន​ខ្លួន​ឯង​តែ​ក្នុង​ហ្នឹង​​ក៏​ប្រទេស​ទាំង​ពីរ​មិន​អាច​ប្រើ​អំណាច​កម្លាំង​ដែល​ខ្លួន​ឯង​មាន​ហ្នឹង​បន្ត​ជំរុញ​ធ្វើ​សង្គ្រាម​បាន​ទេ​»


ក្នុង​ជំនួប​នោះ​ផង​ដែរ​ប្រធាន​សភា​ សម្ដេច​សភា​ធិបតី ឃួន សុដារី ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ផង​ដែរ ដោយ​ថា​កម្ពុជា​នៅ​តែ​ប្ដេជ្ញា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ច្បាប់​អន្តរជាតិ និង​ប្រព័ន្ធ​ពហុភាគី​និយម​។ ការ​សម្រេច​របស់​​ថៃ​ដើរ​ចេញ​ពី​យន្ត​ការ​ទ្វេភាគី​លើ​តំបន់​ត្រួត​ស៊ីគ្នា​លើ​ដែន​សមុទ្រ ជា​ហេតុ​​ធ្វើ​ឱ្យ​កម្ពុជា​មិន​មាន​ជម្រើស​អ្វី​ងាក​ទៅ​រក​យន្តការ​ពហុភាគី ច្បាប់​អន្តរជាតិ​នោះ​ទេ​។


​លោកElchin Amirbayov ក៏​បាន​ជម្រាប​សម្ដេច​ប្រធាន​សភា​ផង​ដែរ​ថា​ប្រទេស​លោក​ឱ្យ​តម្លៃ​លើ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កម្ពុជា​ហើយ​នឹង​ជួយ​កម្ពុជា​ជានិច្ច​ប្រសិន​ជា​មាន​តម្រូវ​ការ​ពី​កម្ពុជា​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​កម្ពុជា​និង​អាស៊ែបៃហ្សង់​មាន​ទំនាក់ទំនង​ការទូត​​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៩៤ និង​បាន​បង្កើន​ជា​បន្តបន្ទាប់​។ ក្នុង​ឆ្នាំ​២០១៤ អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ដែល​បាន​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​កើន​ឡើង​ថែម​ទៀត​ចាប់​តាំង​ពី​ពេល​នោះ​មក​៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម