សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត Archives - Kampuchea Thmey Daily

១៦ ក្រសួង​-ស្ថាប័នជាតិ​ គ្រោង​កាត់​បន្ថយ​ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ​ដើម្បី​បង្កើន​ប្រសិទ្ធភាពការងារ
ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ​ក្រោយ​ក្រសួង​ស្ថាប័ន​ចំនួន ១៦ បាន​បញ្ចប់​ការ​វិភាគ​មុខងារ​រួចរាល់ ដើម្បី​បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល​ការងារ។

ថ្លែង​ចូលរួម​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បាន​ថ្លែង​ថា ក្នុងអាណត្តិនេះវិធានគន្លឹះមួយសំខាន់គឺ ការកំណែទម្រង់រដ្ឋបាល​សាធារណៈដោយធ្វើការវិភាគមុខងារនិងកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។

សម្តេច​បាន​បញ្ជាក់ថា តាំងពីដើមអាណត្តិមក រាជរដ្ឋាភិបាលបានកែទម្រង់ ១៦ ក្រសួង ស្ថាប័ន ហើយគ្រោងកាត់ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន នៅតាមបណ្ដាក្រសួងផ្សេងៗ និងនៅបន្តធ្វើបន្តទៀត។

ទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះចាំបាច់ត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ និងមានយន្ដការច្បាស់លាស់ក្នុងការកែសម្រួល ដោយយើងមានយន្ដការវាយតម្លៃច្បាស់លាស់ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះ មានភាពសុក្រឹត្យ។

សម្តេច​បាន​បញ្ជាក់ថា មានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តនេះ គឺរដ្ឋាភិបាល​មិនកាត់ជើងតម្រូវស្បែកជើងទេ គឺកាត់ស្បែកជើងតម្រូវជើង ពោលគឺមិនយកមនុស្សជាគោលទេ គឺ​កែសម្រួលរចនាសម្ព័ន្ធ កែសម្រួលស្ថាប័ន តួនាទីភារកិច្ចផ្អែកលើលទ្ធផលជាគោល ដើម្បីយកមករៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធការងារ ទើបយើងរៀបចំដាក់មនុស្សតាមក្រោយ ។

សម្តេចធិបតីបានលើកឡើងអំពីការកែទម្រង់ស្ថាប័ន តាម​ពាក្យស្លោកសម្ដេចតេជោដែលធ្លាប់បានលើកឡើងថា “កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់” ដែលពាក្យនេះមានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈ​ទេសៈ​ទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន។

សម្តេច​ធិបតី​បាន​បញ្ជាក់​ថា ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅ និងលទ្ធផលជាគោល ហើយការកំណែ​ទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាព នៃការប្រែប្រួលពិភពលោក បច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្ស។

ទន្ទឹមនឹងការបណ្ដុះបណ្ដាលឡើងវិញ (retrain) និងការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់សក្តានុពល សម្តេច​ធិបតី​ក៏​បាន​លើកឡើងពី​ការ​ដាក់ឱ្យអនុវត្តជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ (មន្ត្រីកុងត្រាបច្ចេកទេស) ដើម្បីយកធន​ធាន​ពីក្រៅរាជរដ្ឋាភិបាល ឱ្យចូលទៅបំពេញការងារក្នុងក្រសួង-ស្ថាប័ន ក្នុងតួនាទីដែលចាំបាច់ ដើម្បី​ធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ពាក់ព័ន្ធ​សមិទ្ធផលអគារការិយាល័យកណ្តាល​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលបាន​ដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​​ សម្តេច​បានបញ្ជាក់​ថា នេះ​ស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះ​រាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល​សាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

សមិទ្ធផលដ៏ធំធេងនេះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករ និងស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរ ដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណ្ឌភាព បច្ចេកវិទ្យាទំនើប និងមានសេវាកម្មជាច្រើនអាចបម្រើជូនដល់អតិថិជន។

បន្ថែមពីនេះ​សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង​​ពីការបង្កើតអង្គភាពសវនកម្មពិសេស ដែលជាកម្មវិធីសាកល្បងមួយ​ចំណុះ​ឱ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនទំនុកទុកចិត្តរវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ ដោយប្រែក្លាយផ្នត់គំនិតអ្នកជាប់ពន្ធកុំឱ្យគិតថា “អ្នកបង់ពន្ធគឺជាអ្នកជាប់ទោស ឬជាអ្នកមានកំហុស ហើយអ្នកប្រមូលពន្ធគឺជាអ្នកចាប់កំហុស”៕

The post ១៦ ក្រសួង​-ស្ថាប័នជាតិ​ គ្រោង​កាត់​បន្ថយ​ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន ​ដើម្បី​បង្កើន​ប្រសិទ្ធភាពការងារ appeared first on Kampuchea Thmey Daily.

សម្តេច ហ៊ុន ម៉ាណែត អះអាងថា ថៃរំលោភកិច្ចព្រមព្រៀងសន្តិភាព ក្នុងបទសម្ភាសជាមួយ Fox News
បន្ទាប់ពីទម្លាយការពិតគ្រប់យ៉ាងប្រាប់ទៅ Reuters រួចហើយអំពីល្បិចនិងទង្វើឈ្លានពានរបស់ថៃនោះ ឥឡូវសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បន្តផ្តល់បទសម្ភាសជាមួយសារព័ត៌មាន Fox News ថែមទៀត ដើម្បីពង្រីកសំឡេងប្រាប់ទៅពិភពលោកឲ្យលឺកាន់តែច្បាស់អំពីភាពរងគ្រោះរបស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Fox News)

ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយ Fox News ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈ សម្តេចធិបតីប្រាប់ថា កងកម្លាំងថៃបានរុលចូលមកក្នុងទឹកដីដែលកម្ពុជាកាន់កាប់ជាយូរមកហើយ ពោលគឺលើសពីខ្សែបន្ទាត់នៃតំបន់វិវាទទៅទៀត។ មិនត្រឹមប៉ុណ្ណឹង ទាហានថៃបានបិទខ្ទប់ភូមិឋាននានា ដោយប្រើរបងលួ​សបន្លានិងទូកុងតឺន័រ ធ្វើឲ្យពលរដ្ឋកម្ពុជា ៨០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ​វាគឺផ្ទុយពីសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឲ្យជនស៊ីវិលទាំងសងខាង វិលត្រឡប់ទៅផ្ទះពួកគេវិញ ហើយទាហាននៅទីតាំងណាត្រូវឈរជើងនៅទីតាំងនោះ មិនអនុញ្ញាតឲ្យចល័តចេញឡើយ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ជំហររបស់យើងគឺប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយដោយសន្តិវិធី។ យើងមិនជឿថាការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ឈប់សង្រ្គាម គឺជាមធ្យោបាយដែលមាននិរន្តរភាព ឬអាចយកមកអនុវត្តបាននោះទេ។ នេះជាមូលហេតុដែលយើងស្នើឲ្យភាគីថៃវិលត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងសន្តិភាពវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលមានលោកប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីផងដែរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Fox News)

កិច្ចសម្ភាសនេះកើតឡើងបន្ទាប់ពីសម្តេចធិបតី បញ្ចេញសំឡេងយ៉ាងខ្ទរខ្ទារពេញពិភពលោក តាមរយៈការសម្ភាសជាមួយ Reuters ដែលបកស្បែកមុខថៃ បង្ហាញពីចេតនាដ៏អាក្រក់របស់ទាហានថៃ។

​នៅ​ក្នុង​បទសម្ពាស​ផ្តាច់មុខកាលពីថ្ងៃទី១៧ខែកុម្ភៈ ​សម្តេច​​​ធិបតី លើក​ឡើង​ថា កងកម្លាំង​ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ​បើ​ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោកត្រាំ និង នាយករដ្ឋមន្ត្រី​​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ប្រធាន​អាស៊ាន​​ឆ្នាំ២០២៥ ក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Fox News)

សម្តេចប្រាប់ថា៖ «យើងនៅ​តែ​ឃើញមាន​កងកម្លាំង​ថៃកាន់កាប់​ចូល​ជ្រៅក្នុងទឹកដីកម្ពុជានៅតំបន់ជាច្រើន។ ការ​កាន់​កាប់របស់​ថៃ​គឺហួសពី​ផែន​ទី​សូម្បី​​​កំណត់​ដោយ​ឯកតោភាគីរបស់ភាគី​ថៃ​​។ កងទ័ពថៃបានដាក់កុងតឺន័រ និងរាយ​លួសបន្លានៅខាងក្នុងអ្វីដែលថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជនមិនអាចត្រឡប់ទៅផ្ទះវិញបានទេ»​។

​នៅ​ក្នុង​បទ​សម្ភាសនោះដែរ សម្តេចបានអំពាវនាវឲ្យថៃ អនុញ្ញាតឲ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ពេលនេះកម្ពុជាកំពុងមានប្រៀបលើថៃផ្នែកការទូត ហើយក៏ជាការបកអាក្រាតទង្វើអាក្រក់របស់ថៃឲ្យពិភពលោកបានឃើញផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

​​​​​​​​​​​​សម្តេច​ ហ៊ុន ម៉ាណែត៖ ទ័ពថៃ​កាន់​កាប់ចូល​ជ្រៅ​​​ក្នុង​ទឹកដី​​កម្ពុជា​​ បញ្ហា​​ព្រំដែន​នៅតែ​«ផុយស្រួយ»​

The post សម្តេច ហ៊ុន ម៉ាណែត អះអាងថា ថៃរំលោភកិច្ចព្រមព្រៀងសន្តិភាព ក្នុងបទសម្ភាសជាមួយ Fox News appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តីកម្ពុជា៖ បើ​មេដឹកនាំ​ថៃ​ស្មោះត្រង់ស្រលាញ់​សន្តិភាព ការ​​ដោះស្រាយ​បញ្ហា​ព្រំដែន​ងាយបំផុត គឺ​ផ្អែក​តាម​ផ្លូវ​ច្បាប់ ព្រម​ទទួលលទ្ធផល​​ដូច​គ្នា​
ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសនឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់​ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។

នេះបើតាមសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ដែល​បាន​បង្ហោះមុន​នេះបន្តិច​នៅ​លើ​បណ្តាញ​សង្គម​​ហ្វេសបុក​របស់​សម្តេច។

សម្តេច​បានលើកឡើងថា បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់​យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។

សម្តេច​ថ្លែង​ដូច្នេះ​ថា «បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាត​ឲ្យ​ប្រទេស​ណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានឮថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា»។

មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

សម្តេចបន្ត​ថា ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន​បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ​៥២-៥៩ នៅខេត្តបាត់ដំបង។

ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន​លេខ ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់ ១០០% និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន​លេខ ៤២-៤៧ ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេស និងស្របតាមសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀងនានាជាធរមាន និងឯកសារគតិយុត្តដែលបន្សល់ទុកពីអតីតកាលដែលភាគីទាំងពីរបានឯកភាពគ្នា។

ហេតុដូច្នេះ នៅពេលដែលកងទ័ពយោធភូមិភាគទី ១ ថៃ បានប្រកាសថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនៅតំបន់ក្នុងព្រំប្រទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) ដែលរួមទាំងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ផងនោះ គឺផ្ទុយទៅនឹងស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនស្របតាមច្បាប់អន្តរជាតិ។

នាយករដ្ឋមន្រ្តី​កម្ពុជា​សង្ឃឹមថា ភាគីថៃដែលតែងតែប្រកាសថាជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ នឹងបន្តប្រើប្រាស់មធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់ ក្នុងការធ្វើការវាស់វែងនិងបោះបង្គោលព្រំដែន ដើម្បីកំណត់ដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។ នេះជាវិធីសាស្ត្រងាយបំផុត តម្លាភាពបំផុត និងយុត្តិធម៌បំផុត ព្រោះកម្ពុជាគ្មានគោលបំណងរំលោភលើដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសជិតខាងទេ។ ការវាស់វែងបានលទ្ធផលយ៉ាងណា កម្ពុជានឹងគោរពតាម។

ជាមួយ​គ្នា​នេះ​សម្តេច​ក៏​សង្ឃឹមដែរ​ថា «ប្រទេសថៃនឹងមានភាពស្មោះត្រង់ ក្នុងការទទួលយកលទ្ធផលដូចគ្នា»៕

The post នាយករដ្ឋមន្រ្តីកម្ពុជា៖ បើ​មេដឹកនាំ​ថៃ​ស្មោះត្រង់ស្រលាញ់​សន្តិភាព ការ​​ដោះស្រាយ​បញ្ហា​ព្រំដែន​ងាយបំផុត គឺ​ផ្អែក​តាម​ផ្លូវ​ច្បាប់ ព្រម​ទទួលលទ្ធផល​​ដូច​គ្នា​ appeared first on Kampuchea Thmey Daily.

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកខែ«កក្កដា» ថាជាខែដ៏ពិសិដ្ឋវិសេសវិសាល នឹងមានអត្ថន័យជាទីបំផុតសម្រាប់ប្រជាជាតិកម្ពុជា ពីព្រោះថានៅចន្លោះខែនេះ សម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជាចំនួន៣សំខាន់ៗ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។ សម្ដេច ហ៊ុន  ម៉ាណែត ថ្លែងដូច្នេះនៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល ” បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«ខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ជាតិយើង​ ដោយហេតុថាក្នុងខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួនបីត្រូវបានទទួលស្គាល់​​ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក។ »។

ក្នុងខែកក្កដា គឺនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក កៀកនឹងព្រំដែនថៃ ត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។

កាលពីថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

​នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។  សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕

ដោយ៖ ង៉ិល ណារ៉ាត់

The post «កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក appeared first on Kampuchea Thmey Daily.

ពលរដ្ឋ បង្ហាញក្តីរីករាយចំពោះការសម្ពោធប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នាល្ងាចនេះ
ប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត និង​ក្តី​រីករាយ ចំពោះ​ការ​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ថ្មើរ​ជើង​ចតុមុខ នៅ​ល្ងាច​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ។

ពិធី​សម្ពោធ​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ល្ងាច​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី​ ២១ មិថុនា នេះ​ដែរ គេ​សង្កេតឃើញ​មាន​វត្តមាន លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​រៀបចំ តុបតែង​លម្អ ជាស្រេច នូវ​សោភ័ណភាព​នានា​ ផ្សេងៗ រួម​ទាំង​ការ​សម្អាត​បរិស្ថាន​អនាម័យ ក៏ដូចជា​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ ដើម្បី​ជា​ការ​ត្រៀម​ជាស្រេច​សម្រាប់​ពិធី​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​ចូល​មក​ដល់។

ប្រជាពលរដ្ឋ បាន​បង្ហាញ​នូវ​ក្តីសប្បាយ រីករាយ និង​សូម​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត​ផ្លូវ​ថ្មើរជើង​ថ្មី​នេះ​ឡើង​មក អាច​ឲ្យ​ពលរដ្ឋ ភ្ញៀវ​ជាតិ-អន្តរជាតិ អញ្ជើញ​ដើរលេង​កម្សាន្ត​ដោយ​សប្បាយ​រីករាយ​នៅ​រៀងរាល់​ចុង​សប្ដាហ៍។ ពួកគាត់ ក៏បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ដើរ​លេង​កម្សាន្ត​នៅ​ល្ងាច​នេះ ពិសេស​ការ​ប៉ង​ជួប សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ ផង​ដែរ។

សូម​បញ្ជាក់​ថា ផ្លូវ​ថ្មើរជើង​ចតុមុខ (អតីត Walk Street) បាន​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន តាំងពី​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ មក​ម្ល៉េះ ដែល​គិត​មក​ត្រឹម​ពេលនេះ មាន​រយៈពេល​ជិត ០៥ ខែ មក​ហើយ ដោយ​ផ្លូវ​ថ្មើរជើង​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ​បំផុត​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ។ ផ្លូវ​ថ្មើរជើង​នេះ ជាប់​ចំណាត់ថ្នាក់​លេខ ០២ នៅ​ទូទាំង​ពិភព​លោក ហើយ​ក៏​ត្រូវ​បាន​សកលលោក​ទទួល​ស្គាល់​ថា​ជា​ផ្លូវ​មាន​ភាព​សប្បាយរីករាយ​ច្រើន​បំផុត​នា​ពេល​រាត្រី៕

អត្ថបទ ៖ សុភា

The post ពលរដ្ឋ បង្ហាញក្តីរីករាយចំពោះការសម្ពោធប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នាល្ងាចនេះ appeared first on Kampuchea Thmey Daily.

ផែថងថាន៖ ថៃ និងកម្ពុជា បានពិភាក្សាគ្នាលើបញ្ហាពន្ធរបស់អាមេរិក
នាយករដ្ឋមន្រ្តីថៃ លោកស្រី ​ផែថងថាន ស៊ីណាវ៉ាត្រ បាន​ថ្លែង​នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយ​បញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេស​កម្ពុជា ថា​ លោកស្រី និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បាន​ពិភាក្សាគ្នា​អំពីបញ្ហា​ពន្ធគយបដិការរបស់​សហរដ្ឋអាមេរិក រួមជាមួយ​បញ្ហា​ផ្សេងៗទៀត​។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត The Nation។

ក្នុងការពិភាក្សាជាមួយ​ភាគីកម្ពុជា លោកស្រី ​ផែថងថាន បានកត់សម្គាល់ថា ​ថៃបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការ​វិវត្តលើ​បញ្ហា​ពន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រ​ប្រកបដោយ​ព័ត៌មានល្អៗ សម្រាប់ការចរចានាពេលខាងមុខ។

លោកស្រី ផែថងថាន ​បាន​និយាយថា៖ «ក្នុងរយៈពេលតិចជាង ៣០ ថ្ងៃ យើងបានឃើញពីការផ្លាស់ប្តូរសំខាន់ៗរួចហើយ។ វាច្បាស់ណាស់ថា សហរដ្ឋអាមេរិកក៏កំពុងសង្កេតមើលប្រតិកម្មជាសកលយ៉ាងដិតដល់ផងដែរ ព្រោះនេះគឺជាបញ្ហាថ្មី និង​កំពុងវិវត្តទៅមុខ»។

លោកស្រីបន្តថា៖ «ប្រទេសថៃបាននិងកំពុងរៀបចំយ៉ាងហ្មត់ចត់នូវព័ត៌មាន និងស្វែងរកសកម្មភាពបន្ថែម។ ក្នុងកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យើងបាននិយាយអំពីកិច្ចសហប្រតិបត្តិការកម្រិតអាស៊ាន។ អាស៊ានមានធនធានសម្បូរបែប និងចំណុចខ្លាំងពិសេស ហើយយើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងពង្រឹងអំណាចចរចារបស់យើង»។

នាយករដ្ឋមន្រ្តីថៃវ័យក្មេងដដែល​បន្ថែមថា ​ទាំងប្រទេសថៃ និងកម្ពុជា បានពិគ្រោះជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ហើយបានឯកភាពថា កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងពង្រីកសំឡេង និងការចរចារបស់អាស៊ាន។ ប្រទេសទាំង​ ២ បាន​ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ និងរឹងមាំជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅទៅរកដំណោះស្រាយ «ឈ្នះ-ឈ្នះ» ខណៈប្រទេស​ថៃ ក៏​កំពុងពិគ្រោះយោបល់ជាមួយគ្រប់វិស័យ រួមទាំងវិស័យឯកជនផងដែរ ដើម្បីតាមដានស្ថានការណ៍យ៉ាងប្រុងប្រយ័ត្ន និងឆ្លើយតបទៅតាមនោះ។

គួរគូសបញ្ជាក់ថា លោកស្រី ផែថងថាន បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ ថ្ងៃទី ២៣-២៤ មេសា ដែលជាពេល​គំរប់ខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាង​ថៃ និងកម្ពុជា។ ក្រោមទស្សនកិច្ចដដែល ភាគីទាំង២បាន​ប្តេជ្ញាបន្តទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដោយមាន​ការ​​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមចំនួន ៧ ផងដែរ​៕

The post ផែថងថាន៖ ថៃ និងកម្ពុជា បានពិភាក្សាគ្នាលើបញ្ហាពន្ធរបស់អាមេរិក appeared first on Kampuchea Thmey Daily.