ព័ត៌មានអន្ដរជាតិ
ផែថងថាន៖ ថៃ និងកម្ពុជា បានពិភាក្សាគ្នាលើបញ្ហាពន្ធរបស់អាមេរិក
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ថា លោកស្រី និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាអំពីបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក រួមជាមួយបញ្ហាផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ក្នុងការពិភាក្សាជាមួយភាគីកម្ពុជា លោកស្រី ផែថងថាន បានកត់សម្គាល់ថា ថៃបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តលើបញ្ហាពន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកបដោយព័ត៌មានល្អៗ សម្រាប់ការចរចានាពេលខាងមុខ។
លោកស្រី ផែថងថាន បាននិយាយថា៖ «ក្នុងរយៈពេលតិចជាង ៣០ ថ្ងៃ យើងបានឃើញពីការផ្លាស់ប្តូរសំខាន់ៗរួចហើយ។ វាច្បាស់ណាស់ថា សហរដ្ឋអាមេរិកក៏កំពុងសង្កេតមើលប្រតិកម្មជាសកលយ៉ាងដិតដល់ផងដែរ ព្រោះនេះគឺជាបញ្ហាថ្មី និងកំពុងវិវត្តទៅមុខ»។
លោកស្រីបន្តថា៖ «ប្រទេសថៃបាននិងកំពុងរៀបចំយ៉ាងហ្មត់ចត់នូវព័ត៌មាន និងស្វែងរកសកម្មភាពបន្ថែម។ ក្នុងកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យើងបាននិយាយអំពីកិច្ចសហប្រតិបត្តិការកម្រិតអាស៊ាន។ អាស៊ានមានធនធានសម្បូរបែប និងចំណុចខ្លាំងពិសេស ហើយយើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងពង្រឹងអំណាចចរចារបស់យើង»។

នាយករដ្ឋមន្រ្តីថៃវ័យក្មេងដដែលបន្ថែមថា ទាំងប្រទេសថៃ និងកម្ពុជា បានពិគ្រោះជាមួយមេដឹកនាំអាស៊ានផ្សេងទៀត ហើយបានឯកភាពថា កិច្ចសហប្រតិបត្តិការក្នុងតំបន់នឹងពង្រីកសំឡេង និងការចរចារបស់អាស៊ាន។ ប្រទេសទាំង ២ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ និងរឹងមាំជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅទៅរកដំណោះស្រាយ «ឈ្នះ-ឈ្នះ» ខណៈប្រទេសថៃ ក៏កំពុងពិគ្រោះយោបល់ជាមួយគ្រប់វិស័យ រួមទាំងវិស័យឯកជនផងដែរ ដើម្បីតាមដានស្ថានការណ៍យ៉ាងប្រុងប្រយ័ត្ន និងឆ្លើយតបទៅតាមនោះ។
គួរគូសបញ្ជាក់ថា លោកស្រី ផែថងថាន បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ ថ្ងៃទី ២៣-២៤ មេសា ដែលជាពេលគំរប់ខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជា។ ក្រោមទស្សនកិច្ចដដែល ភាគីទាំង២បានប្តេជ្ញាបន្តទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមចំនួន ៧ ផងដែរ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


