ព័ត៌មានជាតិ
ពលរដ្ឋ បង្ហាញក្តីរីករាយចំពោះការសម្ពោធប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នាល្ងាចនេះ
ប្រជាពលរដ្ឋ បានបង្ហាញការសប្បាយចិត្ត និងក្តីរីករាយ ចំពោះការសម្ពោធប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នៅល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ។

ពិធីសម្ពោធឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅល្ងាចនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ជាក់ស្ដែងនាព្រឹកថ្ងៃទី ២១ មិថុនា នេះដែរ គេសង្កេតឃើញមានវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការរៀបចំ តុបតែងលម្អ ជាស្រេច នូវសោភ័ណភាពនានា ផ្សេងៗ រួមទាំងការសម្អាតបរិស្ថានអនាម័យ ក៏ដូចជាការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានយ៉ាងល្អប្រសើរផងដែរ ដើម្បីជាការត្រៀមជាស្រេចសម្រាប់ពិធីសម្ពោធប្រើប្រាស់ជាផ្លូវការចូលមកដល់។

ប្រជាពលរដ្ឋ បានបង្ហាញនូវក្តីសប្បាយ រីករាយ និងសូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតផ្លូវថ្មើរជើងថ្មីនេះឡើងមក អាចឲ្យពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញដើរលេងកម្សាន្តដោយសប្បាយរីករាយនៅរៀងរាល់ចុងសប្ដាហ៍។ ពួកគាត់ ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការដើរលេងកម្សាន្តនៅល្ងាចនេះ ពិសេសការប៉ងជួប សម្តេចប្រមុខថ្នាក់ដឹកនាំ ផងដែរ។




សូមបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខ (អតីត Walk Street) បានដាក់ឲ្យដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្ន តាំងពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ មកម្ល៉េះ ដែលគិតមកត្រឹមពេលនេះ មានរយៈពេលជិត ០៥ ខែ មកហើយ ដោយផ្លូវថ្មើរជើងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករបំផុតពីប្រជាពលរដ្ឋក្នុងប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិ។ ផ្លូវថ្មើរជើងនេះ ជាប់ចំណាត់ថ្នាក់លេខ ០២ នៅទូទាំងពិភពលោក ហើយក៏ត្រូវបានសកលលោកទទួលស្គាល់ថាជាផ្លូវមានភាពសប្បាយរីករាយច្រើនបំផុតនាពេលរាត្រី៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


