សហគ្រាសធុនតូច និងមធ្យម (SMEs) Archives - Kampuchea Thmey Daily

ប្រធាន​សភា​មាន​មោទនភាព​ចំពោះ​ផលិត​ផល​ជាតិ និង​ការ​ប្រែ​ខ្លួន​របស់​កម្ពុជា​ទៅ​កាន់​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ និង​បច្ចេកវិទ្យា​
​ប្រធាន​សភា​កម្ពុជា​សម្ដេច​សភាធិបតី ឃួន សុដារី បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​និង​មោទនភាព​លើ​ផលិតផល​ជាតិ​ ក៏ដូចជា​ការ​ប្រែ​ខ្លួន​នៃ​ឧស្សាហកម្ម​នៅ​កម្ពុជា​ទៅ​កាន់​ឧស្សាហកម្ម​ដែល​ផ្អែក​លើ​ជំនាញ និង​បច្ចេកវិទ្យា​។ សម្ដេច​ថា នេះ​ជា​មាគ៌ា​ដ៏ត្រឹមត្រូវ​បំផុត​សម្រាប់​ចីរភាព​នៃ​សេដ្ឋកិច្ចជាតិ​ក្នុង​យុគសម័យ​ឌីជីថល។

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេជោ​ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា (ស.ម.អ.ស) និង​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) ដឹក​នាំ​ដោយ ឧកញ៉ា តែ តាំងប៉ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា ​ឆ្នាំ​២០២៦​នេះ នៅ​វិមាន​រដ្ឋសភា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ជួប​ការ​លំបាក​ពី​សង្គ្រាម​ឈ្លាន​ពាន​របស់​បរទេស​ ក៏​ដូចជា​ការ​ផ្ទុះ​សង្គ្រាម​នៅ​គ្រប់​ជ្រុង​នៃ​ពិភពលោក​ដូច​ពេល​បច្ចុប្បន្ន​នេះ​បាន​បង្កើត​វិបត្តិ​កាន់​តែ​ច្រើន​ ជា​ពិសេស​គឺ​វិបត្តិ​ថាមពល​ តែ​​ឧបសគ្គ​នេះ​ក៏​​ជា​ឱកាស​របស់​វិស័យ​សហគ្រាស​ធុន​តូន និង​មធ្យម​របស់​កម្ពុជា​ផង​ដែរ​។

សម្ដេច​បាន​កត់​សម្គាល់​ផង​ដែរ​នូវ​និន្នា​ការ​នៃ​ការ​ប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ និង​ការ​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ផលិត​ក្នុង​ស្រុក​លើ​ទី​ផ្សារ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ «ខ្មែរធ្វើបាន ខ្មែរជួយខ្មែរ” និង ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

សម្ដេច​បាន​បន្ថែម​ថា៖ «អ្វី​ដែល​ជា​មោទនភាព​បំផុត​នោះ គឺ​នៅ​ពេល​នេះ​ ឧស្សាហកម្ម​របស់​យើង​កំពុង​ធ្វើ​បរិវត្តកម្ម ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ដែល​ផ្អែក​លើ​ជំនាញ និង​បច្ចេកវិទ្យា​ ដែល​នេះ​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល»។

សម្ដេច​បាន​ណែ​នាំ​ដល់​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវ​រួម​គ្នា​ពង្រឹង​គុណភាព​ផលិតផល​ឱ្យ​ស្រប​តាមស្តង់ដារ ដែល​នឹង​អាច​ប្រកួតប្រជែង​ដោយ​សមធម៌ នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ។

គិត​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​មាន​វត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​សភា​មាន​មោទនភាព​ចំពោះ​ផលិត​ផល​ជាតិ និង​ការ​ប្រែ​ខ្លួន​របស់​កម្ពុជា​ទៅ​កាន់​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ និង​បច្ចេកវិទ្យា​ appeared first on Kampuchea Thmey Daily.

លោកស្រី ជា សិរី៖ ការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ អាចឱ្យសហគ្រាសធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយ
លោក​ស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​អះអាង​ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ធ្វើ​ឱ្យ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម (MSMEs) អាចធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយ កាត់​បន្ថយ​គម្លាត​ឌីជីថល​ក្នុង​តំបន់ និង​លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ (ABIS) ក្រោមប្រធានបទ “បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល” នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោក​ស្រីបណ្ឌិត បាន​លើក​ឡើង​អំពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជា​ពិសេស​ដំណើរ​រៀបចំ​ប្រព័ន្ធ​ទូទាត់​បាគង និង​បទពិសោធ​ជោគជ័យ​ដែល​ប្រតិបត្តិការ​ប្រព័ន្ធ​បាគង​បាន​ជំរុញ​ការរីកចម្រើន​របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោក​ស្រីបណ្ឌិត ជា សិរី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យ​សហគ្រាស​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​យ៉ាង​ទូលំទូលាយ សំដៅ​កាត់​បន្ថយគម្លាតឌីជីថលក្នុងតំបន់ និងលើក​កម្ពស់​បរិយាបន្នហិរញ្ញវត្ថុ។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំអមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពីទូទាំងតំបន់អាស៊ាន និងប្រទេសជាដៃគូនានាជុំវិញពិភពលោក។

មិន​តែ​ប៉ុណ្ណោះ វេទិកានេះមានការ​ចូលរួមពីវាគ្មិនជំនាញ​ដែល​សុទ្ធសឹង​ជាថ្នាក់ដឹកនាំ​ជាន់​ខ្ពស់នៃ​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និង TikTok ជាដើម ដោយបាន​ផ្តោតលើ​កិច្ចពិភាក្សា​អំពីដំណោះ​ស្រាយចំពោះឧបសគ្គរបស់ MSMEs ក្នុងសេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និង​តួនាទី​របស់​ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការបង្កើនអំណាចដល់ MSMEs ក្នុងតំបន់អាស៊ាន ដើម្បី​ជំរុញ​ការ​រីកចម្រើន​ក្នុងសេដ្ឋកិច្ចឌីជីថល៕

The post លោកស្រី ជា សិរី៖ ការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ អាចឱ្យសហគ្រាសធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយ appeared first on Kampuchea Thmey Daily.

គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើ​គម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារវីង (ខេមបូឌា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ដែលមានទំហំសរុប ៥០លានដុល្លារ ដើម្បីចូលរួមចំណែកបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា រវាង លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) ។​​ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារវីង ​ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ទី១ របស់ CGCC  ដែលទទួលបានការធានាឥណទានបោះដុំរបស់ CGCC សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានចាំបាច់របស់ធនាគារ ជូនដល់សហគ្រាសធុនតូច និងមធ្យម ​។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ ហើយតាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។

លោកបានថ្លែងបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយ​ដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា»។

លោក ណូ​ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ​CGCC មានសេចក្តីសោមនស្សរីករាយដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត ជាមួយធនាគារវីង។ គម្រោងប្រកបដោយនវានុវត្តន៍នេះ នឹងផ្តល់អត្ថប្រយោជន៍រួមដល់ទាំង CGCC និង ធនាគារវីង។

លោកថា៖«គម្រោងនេះ នឹងអាចជួយ CGCC ឱ្យគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងផងដែរ។ សំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។

គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក៕

The post គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើ​គម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs appeared first on Kampuchea Thmey Daily.

CGCC ដាក់ឱ្យដំណើការគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ចជាមួយទំហំសរុប ២០០លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានា ឥណទានដើម្បីជំរុញសេដ្ឋកិច្ច – Economic Stimulus Guarantee Scheme(ESGS)” ដែលមានទំហំសរុប ២០០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដើម្បីចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច ខណៈស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់នៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ក្រោមគម្រោង ESGS, CGCC បង្កើនវិសាលភាពនៃការធានាជាអតិបរមា រហូតដល់ ៩០% នៃប្រាក់ដើម និង កំណត់កម្រៃធានាឥណទានអប្បបរមាទាបបំផុតត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន និងមាន លក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត ដើម្បីគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងការបង្កើនការផ្តល់កម្ចី អាជីវកម្មដែលចាំបាច់ ជូនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងខ្នាតធំ សំដៅចូលរួមជំរុញ កំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ នេះបើយោងតាម CGCC។

​លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)។ គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានចំនួន ៤.៨៧៧ គណនី លើកម្ចីអាជីវកម្ម ប្រមាណ ២៩៤,៣២ លានដុល្លារ នៅទូទាំងប្រទេស៕

The post CGCC ដាក់ឱ្យដំណើការគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ចជាមួយទំហំសរុប ២០០លានដុល្លារ appeared first on Kampuchea Thmey Daily.

សហគ្រាសជិត៥ម៉ឺនទទួលបានការធានាប្រាក់កម្ចីជិតជាង២៩០ លានដុល្លារពី CGCC ត្រឹមដំណាច់​ខែឧសភាកន្លងទៅនេះ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  បានផ្តល់នូវ ឥណទានដែលមានការធានាសរុបជាង ២៩៤ លានដុល្លារគិតត្រឹមដំណាច់ខែឧសភាឆ្នាំ២០២៥ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) ចំនួន៤ ៦៨៤ និងខ្នាតធំចំនួន១៩៣ ចាប់តាំងពី​ខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

នេះបើយោងតាមរបាយការណ៍​របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ ​គិតត្រឹមថ្ងៃទី៣១ ខែឧសភាឆ្នាំ​២០២៥ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន១៦១,៩៥​លានដុល្លារ ខណៈសន្និធិទំហំការធានាឥណទានមានចំនួន១១៩លានដុល្លារ និងឥណទានមិនដំណើការមានរហូតដល់ ១០,៧៦%។។ ​

​របាយការណ៍ដដែលរបស់ CGCCគូសបញ្ជាក់​ សម្រាប់ឥណទានដែលមានការធានាទាំងនោះ ក្នុងនោះមានសហគ្រិនស្ត្រីមានចំនួន ២ ៥៥០ និង ២ ៣២៧ អាជីវកម្មដេលមិនមែបនគ្រប់គ្រងដោយស្រ្តី។

​លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទាន​ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕

The post សហគ្រាសជិត៥ម៉ឺនទទួលបានការធានាប្រាក់កម្ចីជិតជាង២៩០ លានដុល្លារពី CGCC ត្រឹមដំណាច់​ខែឧសភាកន្លងទៅនេះ appeared first on Kampuchea Thmey Daily.

ស្ថាប័នបីរួមសហការគ្នាដើម្បីជំរុញការផ្តល់កម្ចីដល់វិស័យ SMEs នៅកម្ពុជា
សាជីវកម្មធានាឥណទានកម្ពុជា​​(CGCC), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់លទ្ធភាពបន្ថែមទៀតលើការបញ្ចេញឥណទានទៅកាន់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

ការសម្រេចបាននូវ MoU នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​នៅទីស្នាក់ការកណ្តាល ​FASMEC​ ដែលត្រូវបានចុះហត្ថលេខារវាងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC, លោក ណូ លីដា អគ្គនាយក CGCC,  និង លោក ជា សុភ័ក្ដ អគ្គនាយក SME​ Bank ។

បើយោងតាម CGCC អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីដែលផ្តល់ជូនដោយធនាគារ SME Bank ទៅកាន់សមាជិករបស់ FASMEC។

«កិច្ចសហការនេះនឹងគាំទ្រដល់ការជួយបង្កើនលទ្ធភាពទទួលបានកម្ចីចាំបាច់របស់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាព ដែលជាសមាជិករបស់ FASMEC ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការខ្វះទ្រព្យធានា និងជាការបើកផ្លូវដល់កិច្ចសហការរវាងស្ថាប័នទាំងបី ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុដល់ SMEs ផងដែរ»។

ពិធីចុះហត្ថលេខានេះក៏បានចូលរួមគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅជំរុញឱកាសក្នុងការពង្រីកផលិតកម្មក្នុងស្រុក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ផលិតភាព និងការប្រកួតប្រជែងជាសកល។

លោក ណូ លីដា ធ្លាប់បានថ្លែងមកកាន់កម្ពុជាថ្មីកន្លងមកថា ស្ថាប័នរបស់លោកបានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និង​មធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនា​គារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមាន​លទ្ធ​ភាព​​ច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់​សហគ្រាសខ្នាតតូច និង​មធ្យម។

លោក ថា ប្រសិនបើឥណទាន​ទាំង ២៦០ លានដុល្លារ មិនមានការធានាពី CGCC ឥណទាន​ទាំងអស់នេះ មិនអាចបញ្ចេញដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានទេ មូលហេតុដោយ​សារ​តែកម្ចី ២៦០ លានដុល្លារនេះ មិនមានទ្រព្រទ្យធានាគ្រប់គ្រាន់ ឬក៏ SMEs ដែលគាត់ទទួល​បាន​ការធានាឥណទាននេះ មានហានិភ័យក្នុងកម្រិតណាមួដែលធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិ​​​រញ្ញ​វត្ថុ​ទាំងអស់ មិនអាចរ៉ាប់រងបាន។

លោក ណូ លីដាបញ្ជាក់ថា៖ «ក្នុងចំណោមជាង ៣ ពាន់គណនីដែលខ្ញុំបានជម្រាបជូនហ្នឹង មាន​ជាង ២ ពាន់គណនី គឺជាកម្ចីដែលមានទ្រព្យធានាឥណទានមិនគ្រប់គ្រាន់ ឬក៏អត់ទ្រព្យធា​នា​តែម្ដង អញ្ចឹងវាច្រើនលើសលប់»៕

The post ស្ថាប័នបីរួមសហការគ្នាដើម្បីជំរុញការផ្តល់កម្ចីដល់វិស័យ SMEs នៅកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលកំពុងរៀបចំធ្វើសមាហរណកម្មទិន្នន័យ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(MISTI) បានកំពុងធ្វើការជាមួយបណ្តាក្រសួង និងស្ថាប័នរដ្ឋពាក់ព័ន្ធនានា​ធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រម្ចាស់សហគ្រាសទាំងនេះក្នុងការប្រតិបត្តិអាជីវកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងផលិតភាព។

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥  លោក ហែម វណ្ណឌី រដ្ឋមន្ត្រី MISTI បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទីដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មទិន្នន័យ SMEs នៅកម្ពុជានេះ ។

បើយោងតាម MISI កិច្ចប្រជុំបានពិភាក្សាស្ថានភាពទិន្នន័យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជី និងគ្រប់គ្រងដោយក្រសួង-ស្ថាប័នតាមវិស័យផ្សេងៗ ហើយពុំផ្តល់លទ្ធភាពឱ្យមានទិន្នន័យរួមមួយសម្រាប់ជាតិ ដែលមានសង្គតិភាព និងបច្ចុប្បន្នភាព។

លោក ហែម វណ្ណឌី បានលើកឡើងអំពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលឱ្យមានច្រករួមមួយសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបានចែករំលែកទៅក្រសួង-ស្ថាប័ន​ជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ។

លោកថា៖ «ឥឡូវ យើងអាចមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ដូចមានថ្នាល CamDX ជាឧទាហរណ៍ស្រាប់»។

បើយោងតាម MISTI កិច្ចប្រជុំក៏បានយល់ស្របលើការប្រើប្រាស់និយមន័យរួមសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលនឹងបង្កើនភាពច្បាស់លាស់ និងសង្គតិភាពសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម។

លោក ហែម វណ្ណឌី បានលើកឡើង​ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានជោគជ័យ យើងត្រូវធ្វើសមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាសដែលកំពុងដំណើរការ។

រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើការ ​ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា

សម្តេចធិបតីបានលើកឡើងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍​ថា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធទ្រង់ទ្រាយតូចមីក្រូ ដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ (ប្រហែល៦ម៉ឺនដុល្លារ) មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់នេះជាគោលការណ៍ដែលបញ្ជាក់»។

​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ភារកិច្ចក្នុងការសម្របសម្រួល ទិន្នន័យសហគ្រាសធុនតូច និងមធ្យម (សូចនាករទី៣០) សម្រាប់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។ នេះបើយោងតាម MISTI៕

The post រដ្ឋាភិបាលកំពុងរៀបចំធ្វើសមាហរណកម្មទិន្នន័យ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា appeared first on Kampuchea Thmey Daily.

​សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនាខែធ្នូខាងមុខនេះ
ធនាគារជាតិនៃកម្ពុជា (NBC) នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នាខែធ្នូខាងមុខនេះ ដែលព្រឹត្តិការណ៍នេះនឹងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកសាងនូវគោលនយោបាយអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូចនិងមធ្យម (SMEs)ឱ្យកាន់តែដើរតួនាទីសំខាន់ដល់ការជ្រោងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់ NBC កាលពីថ្ងៃទី៣០ខែមេសា៖« សហគ្រាសធុនតូចនិងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់អង្គភាពគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឱ្យមានការរីកចម្រើនដល់តំបន់ជនបទ»។

NBC ថា ទោះបីជា SMEs នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែ SMEs នៅមានបញ្ហា ប្រឈមមួយចំនួនដូចជា ការខ្វះទុនវិនិយោគ លទ្ធភាពទាបក្នុងការទទួលបានហិរញ្ញប្បទាន អភិបាលកិច្ច នៅមានកម្រិត ការខ្វះខាតក្នុងការបណ្តុះបណ្តាលបុគ្គលិក ការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅមាន កម្រិត លទ្ធភាពចូលទៅកាន់ទីផ្សារធំៗមានកម្រិតទាបដោយសារការខ្វះបទពិសោធ និងវិធីសាស្ត្រ ផ្សព្វផ្សាយ ជាដើម។

«ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ និងគោលនយោបាយគាំទ្រ ដូចជា នីតិវិធីសម្រួលការចុះបញ្ជីអាជីវកម្ម ការបង្កើតមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី ការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបតាមរយៈធនាគាររដ្ឋ (ធនាគារសហគ្រាសធុនតូចនិង មធ្យម) ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម»។ នេះបើតាម NBC។

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកប្រមាណ ៥៨% នៃផ.ស.ស. ដែលឆ្លុះបញ្ចាំង ពីតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពប្រជា- ពលរដ្ឋ។ គួររំលេចថា SMEs នៅកម្ពុជាគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងវិស័យកម្មន្តសាល ជាដើម។

NBC ​ថា​យោងតាមសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវន្ត) សេដ្ឋកិច្ចកម្ពុជា” ដែលមានគោលបំណង ប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ជាផ្លូវការស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកលសិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជានឹងចាប់ផ្តើមទទួលយកអត្ថបទស្រាវជ្រាវដែលពាក់ព័ន្ធនឹងប្រធានបទគោល នៃសន្និសីទនេះ ហើយអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍនឹងត្រូវជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញ នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២។ អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញនឹងទទួលបាន នូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវនឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ ធនាគារជាតិនៃកម្ពុជា។ ​សម្រាប់ការផុតកំណត់នៃការទទួលសំណើស្រាវជ្រាវ (១-៣ទំព័រ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ហើយការជូនដំណឹងស្តីពីសំណើស្រាវជ្រាវដែលត្រូវបានជ្រើសរើស៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕

The post ​សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនាខែធ្នូខាងមុខនេះ appeared first on Kampuchea Thmey Daily.