ព័ត៌មានជាតិ
រដ្ឋាភិបាលកំពុងរៀបចំធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(MISTI) បានកំពុងធ្វើការជាមួយបណ្តាក្រសួង និងស្ថាប័នរដ្ឋពាក់ព័ន្ធនានាធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងសេវាគាំទ្រម្ចាស់សហគ្រាសទាំងនេះក្នុងការប្រតិបត្តិអាជីវកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងផលិតភាព។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី MISTI បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទីដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មទិន្នន័យ SMEs នៅកម្ពុជានេះ ។
បើយោងតាម MISI កិច្ចប្រជុំបានពិភាក្សាស្ថានភាពទិន្នន័យសហគ្រាសធុនតូច និងមធ្យម ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជី និងគ្រប់គ្រងដោយក្រសួង-ស្ថាប័នតាមវិស័យផ្សេងៗ ហើយពុំផ្តល់លទ្ធភាពឱ្យមានទិន្នន័យរួមមួយសម្រាប់ជាតិ ដែលមានសង្គតិភាព និងបច្ចុប្បន្នភាព។

លោក ហែម វណ្ណឌី បានលើកឡើងអំពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលឱ្យមានច្រករួមមួយសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ហើយទិន្នន័យនឹងត្រូវបានចែករំលែកទៅក្រសួង-ស្ថាប័នជំនាញវិញ ព្រមទាំងអនុញ្ញាតឱ្យមានលំហូរទិន្នន័យស្វ័យប្រវត្តិសម្រាប់រាជរដ្ឋាភិបាលផងដែរ។
លោកថា៖ «ឥឡូវ យើងអាចមានមធ្យោបាយ និងឧបករណ៍ឌីជីថល សម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ដូចមានថ្នាល CamDX ជាឧទាហរណ៍ស្រាប់»។
បើយោងតាម MISTI កិច្ចប្រជុំក៏បានយល់ស្របលើការប្រើប្រាស់និយមន័យរួមសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលនឹងបង្កើនភាពច្បាស់លាស់ និងសង្គតិភាពសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម។
លោក ហែម វណ្ណឌី បានលើកឡើងដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យបានជោគជ័យ យើងត្រូវធ្វើសមកាលកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតលើសហគ្រាសដែលកំពុងដំណើរការ។

រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើការ ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា
សម្តេចធិបតីបានលើកឡើងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធទ្រង់ទ្រាយតូចមីក្រូ ដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ (ប្រហែល៦ម៉ឺនដុល្លារ) មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់នេះជាគោលការណ៍ដែលបញ្ជាក់»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រគល់ភារកិច្ចក្នុងការសម្របសម្រួល ទិន្នន័យសហគ្រាសធុនតូច និងមធ្យម (សូចនាករទី៣០) សម្រាប់ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។ នេះបើយោងតាម MISTI៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


