ព័ត៌មានជាតិ
ប្រធានសភាមានមោទនភាពចំពោះផលិតផលជាតិ និងការប្រែខ្លួនរបស់កម្ពុជាទៅកាន់ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា
ប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញនូវមនោសញ្ចេតនានិងមោទនភាពលើផលិតផលជាតិ ក៏ដូចជាការប្រែខ្លួននៃឧស្សាហកម្មនៅកម្ពុជាទៅកាន់ឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ សម្ដេចថា នេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។

លើកឡើងក្នុងជំនួបជាមួយសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (ស.ម.អ.ស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបការលំបាកពីសង្គ្រាមឈ្លានពានរបស់បរទេស ក៏ដូចជាការផ្ទុះសង្គ្រាមនៅគ្រប់ជ្រុងនៃពិភពលោកដូចពេលបច្ចុប្បន្ននេះបានបង្កើតវិបត្តិកាន់តែច្រើន ជាពិសេសគឺវិបត្តិថាមពល តែឧបសគ្គនេះក៏ជាឱកាសរបស់វិស័យសហគ្រាសធុនតូន និងមធ្យមរបស់កម្ពុជាផងដែរ។
សម្ដេចបានកត់សម្គាល់ផងដែរនូវនិន្នាការនៃការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរ និងការធានាបាននូវការផ្គត់ផ្គង់ផលិតក្នុងស្រុកលើទីផ្សារ បានបង្ហាញយ៉ាងច្បាស់ថា «ខ្មែរធ្វើបាន ខ្មែរជួយខ្មែរ” និង ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

សម្ដេចបានបន្ថែមថា៖ «អ្វីដែលជាមោទនភាពបំផុតនោះ គឺនៅពេលនេះ ឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល»។
សម្ដេចបានណែនាំដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវរួមគ្នាពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ ដែលនឹងអាចប្រកួតប្រជែងដោយសមធម៌ នៅលើឆាកតំបន់ និងអន្តរជាតិ។

គិតរហូតមកដល់ពេលនេះ កម្ពុជាមានវត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


